ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៦២ ៖ ប៉ុល​ធ្វើតាម​ព្រះវិញ្ញាណបរិសុទ្ធ


ជំពូក ៦២

ប៉ុល​ធ្វើតាម​ព្រះវិញ្ញាណបរិសុទ្ធ

រូបភាព
Paul prays and is told to go to Jerusalem. - ch.62-1

ព្រះវិញ្ញាណបរិសុទ្ធ​បាន​មាន​បន្ទូល​ប្រាប់​សាវក​ប៉ុល​ឲ្យ​ទៅ​ទីក្រុង​យេរ៉ូសាឡិម ។ ព្រះវិញ្ញាណបរិសុទ្ធ​បាន​មាន​បន្ទូល​ថា ប៉ុល​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុក ។ ប៉ុល​មិន​ខ្លាច​ឡើយ ។ គាត់​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ហើយ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ឲ្យ​ធ្វើ ។

រូបភាព
Paul gives instruction to his friends before he leaves. - ch.62-2

ប៉ុល​បាន​ថ្លែង​ពាក្យ​លា​ដល់​មិត្ត​របស់​គាត់ ។ គាត់​បាន​ថ្លែង​ថា គាត់​នឹង​គ្មាន​ឱកាស​ជួប​ពួកគេ​ទៀត​ទេ ។ គាត់​បាន​ប្រាប់​ពួកគេ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ប៉ុល​បាន​ព្រមាន​ពួកគេ​កុំ​ឲ្យ​ស្ដាប់​តាម​មនុស្ស​ទាំងឡាយ​ដែល​នឹង​ព្យាយាម​បង្រៀន​ពួកគេ អំពី​សេចក្ដី​នានា​ដែល​មិន​មែន​ជា​ការពិត ។

រូបភាព
Paul's friends see him off in a boat. - ch.62-3

ប៉ុល​បាន​ប្រាប់​ពួកគេ​ឲ្យ​ស្រឡាញ់ ហើយ​ថែទាំ​គ្នា​ទៅវិញទៅមក ។ គាត់​បាន​លុតជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ ។ មនុស្ស​គ្រប់​គ្នា​បាន​យំ ។ ពួកគេ​បាន​ជូន​ដំណើរ​គាត់​ទៅ​ឯ​ទូក ហើយ​បាន​មើល​ប៉ុល​ចាកចេញ​ទៅ​ទីក្រុង​យេរ៉ូសាឡិម ។