ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤២ ៖ កំលោះ​អ្នក​មាន


ជំពូក ៤២

កំលោះ​អ្នក​មាន

រូបភាព
A rich young man asks Jesus what he needs to do to inherit eternal life - ch.42-1

ថ្ងៃ​មួយ កំលោះ​អ្នក​មាន​ម្នាក់​បាន​មក​ជួប​ព្រះយេស៊ូវ ហើយ​ទូល​សួរ​ថាតើ​គាត់​គួរតែ​ធ្វើ​ដូចម្ដេច​ដើម្បី​បាន​ទៅ​ស្ថានសួគ៌ ។

រូបភាព
The Savior tells the young man to keep the commandments - ch.42-2

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ប្រាប់​គាត់​ឲ្យ​ស្រឡាញ់ ហើយ​គោរពប្រតិបត្តិ​ឪពុកម្ដាយ ហើយ​មិន​ត្រូវ​សម្លាប់​មនុស្ស ឬ មិន​ត្រូវ​កុហក ឬ មិន​ត្រូវ​លួច​ឲ្យ​សោះ ។ កំលោះ​អ្នក​មាន​អ្នក​មាន​រូប​នោះ​បាន​ពោល​ថា គាត់​តែងតែ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងនេះ​ហើយ ។

រូបភាព
Jesus tells the young man that he needs to sell all that he has and give the money to the poor and follow Him - ch.42-3

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​កំលោះ​អ្នក​មាន​នោះ​ថា គាត់​ត្រូវតែ​ធ្វើ​កិច្ចការ​ច្រើន​ជាង​នេះ​ទៀត ។ គាត់​ត្រូវ​លក់​របស់​ទ្រព្យ​គ្រប់​យ៉ាង​ដែល​គាត់​មាន ហើយ​បរិច្ចាគ​ប្រាក់​ទៅ​ឲ្យ​អ្នក​ក្រីក្រ ។ រួច​ហើយ កំលោះ​អ្នក​មាន​នោះ​គួរតែ​ដើរតាម​ទ្រង់ ។

រូបភាព
The rich young man is unhappy about selling all that he has and leaves - ch.42-4

កំលោះ​អ្នក​មាន​នោះ​ពុំ​ចង់​លះបង់​របស់​ទ្រព្យ​គ្រប់​យ៉ាង​ដែល​គាត់​មាន​ឡើយ ។ គាត់​ស្រឡាញ់​របស់​ទ្រព្យ​ដែល​គាត់​មាន ខ្លាំង​ជាង​គាត់​ស្រឡាញ់​ព្រះ​ទៅ​ទៀត ។ កំលោះ​អ្នក​មាន​នោះ​បាន​ចេញ​ទៅ​ទាំង​ចិត្ត​ព្រួយ ។

រូបភាព
Jesus tells His disciples that it is hard for those who love riches to go to heaven - ch.42-5

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​ទ្រព្យសម្បត្តិ នោះ​វា​ជា​រឿង​លំបាក​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការទៅ​ស្ថានសួគ៌ ។ ពួក​សិស្ស​ពុំ​យល់​សេចក្ដី​នេះ​ទេ ។ ពួកគេ​បាន​ទូល​សួរ ថាតើ​នរណា​ដែល​អាច​រស់នៅ​ជាមួយ​ព្រះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ជា​មនុស្ស​ដែល​ទុកចិត្ត​លើ​ព្រះ ហើយ​ស្រឡាញ់​ទ្រង់​ខ្លាំង​ជាង​អ្វី​ទាំងអស់ ទើប​អាច​រស់នៅ​ជាមួយ​ទ្រង់​នៅ​ស្ថានសួគ៌​បាន ។