ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤៥ ៖ ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ


ជំពូក ៤៥

ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ

រូបភាព
Jesus watches a rich man put much money into the treasury at the temple - ch.45-1

ព្រះយេស៊ូវ​បាន​យាង​ទៅ​ព្រះវិហារបរិសុទ្ធ​នៅ​ក្រុង​យេរ៉ូសាឡិម ។ ទ្រង់​ទត​មើល​ទៅ​ប្រជាជន​ថ្វាយ​ប្រាក់​ដល់​ព្រះវិហារ ។ អ្នក​មាន​ជាច្រើន​បាន​ដាក់​ប្រាក់​ច្រើន ។

រូបភាព
Jesus watches as a widow puts two mites into the treasury - ch.45-2

ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​បាន​ថ្វាយ​ប្រាក់​ពីរ​ស្លឹង ។ វា​ជា​ចំនួន​ប្រាក់​បន្តិចបន្តួច ប៉ុន្តែ​នោះ​ជា​ប្រាក់​ទាំងអស់​ដែល​គាត់​មាន ។

រូបភាព
Jesus tells His disciples about the widow - ch.45-3

ព្រះយេស៊ូវ​បាន​ឃើញ​ស្ត្រី​នោះ ហើយ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​អំពីអ្វី​ដែល​ទ្រង់​បាន​ទត​ឃើញ ។

រូបភាព
Jesus tells His disciples about the rich men. A rich man is counting his money. - ch.45-4

ទ្រង់​បាន​មាន​បន្ទូល​ថា អ្នក​មាន​គេ​បាន​ថ្វាយ​ប្រាក់​ច្រើន​ជាង​ប្រាក់​សរុប​ទាំងអស់​ដែល​ស្ត្រី​មាន​ទៅ​ទៀត ប៉ុន្តែ​ពួកគេ​នៅ​មាន​ប្រាក់​ច្រើន​ទៀត​ដែល​ត្រូវ​ថ្វាយ ។

រូបភាព
Jesus tells His disciples that the widow gave more than the rich man - ch.45-5

ស្ត្រី​មេម៉ាយ​គ្មាន​ប្រាក់​ច្រើន​ជាង​នេះ​ទេ ។ គាត់​បាន​ថ្វាយ​នូវ​អ្វី​ទាំងអស់​ដែល​គាត់​មាន ។ គាត់​បាន​ថ្វាយ​ប្រាក់​ទៅ​ព្រះ ច្រើន​ជាង​ពួក​អ្នក​មាន​ទាំងអស់​ទៅ​ទៀត ។