ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១៧ ៖ មនុស្ស​ក្រុង​ណាសារ៉ែត​ដ៏​ខឹង​សម្បារ


ជំពូក ១៧

មនុស្ស​ក្រុង​ណាសារ៉ែត​ដ៏​ខឹង​សម្បារ

រូបភាព
Jesus returns to Nazareth - ch.17-1

ព្រះយេស៊ូវ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត ជា​ទីក្រុង​ដែល​ទ្រង់​បាន​ចម្រើន​ព្រះជន្ម​ធំ​ឡើង ។

រូបភាព
Jesus stands up in the synagogue to read from Isaiah - ch.17-2

ព្រះយេស៊ូវ​បាន​យាង​ទៅ​ក្រុម​ជំនុំ ជា​ព្រះវិហារ​ដែល​ពួក​សាសន៍​យូដា​ទៅ​ថ្វាយ​បង្គំ ។ ទ្រង់​បាន​ក្រោក​ឈរឡើង ហើយ​អាន​បទគម្ពីរ ។ ទ្រង់​បាន​អាន​ប្រសាសន៍​របស់​ព្យាការី​អេសាយ ។ អេសាយ​បាន​មាន​ប្រសាសន៍​ថា ព្រះអង្គសង្គ្រោះ​នឹង​យាង​មក​ផែនដី ​ហើយ​ជួយ​សង្គ្រោះ​មនុស្ស​ទាំងពួង ។

រូបភាព
Jesus sits down after reading from the scriptures - ch.17-3

នៅ​ពេល​ព្រះយេស៊ូវ​បាន​បិទ​ព្រះគម្ពីរ ហើយ​អង្គុយ​ចុះ មនុស្ស​ទាំងអស់​បាន​មើល​ទៅ​ទ្រង់ ។

រូបភាព
Jesus tells the people in the synagogue that He is the Savior - ch.17-4

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អេសាយ​បាន​មាន​ប្រសាសន៍​អំពី​ទ្រង់—ថា​ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ ។ មនុស្ស​ទាំងអស់​មាន​សេចក្ដី​ឆ្ងល់​យ៉ាង​អស្ចារ្យ​អំពី​បន្ទូល​ទ្រង់​ដូច្នោះ ។ ពួកគេ​ពោល​ថា « តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី ? » ពួកគេ​ពុំ​បាន​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ឡើយ ។

រូបភាព
Jesus tells the people He will not do miracles for those without faith - ch.17-5

ព្រះអង្គសង្គ្រោះ​ជ្រាប​អំពី​អ្វី​ដែល​ពួកគេ​កំពុង​គិត ។ ពួកគេ​ចង់​ឲ្យ​ទ្រង់​សម្ដែង​អព្ភូតហេតុ ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ទ្រង់​នឹង​មិន​សម្ដែង​អព្ភូតហេតុ​ឲ្យ​ពួកគេ​ឃើញ​នោះ​ទេ ព្រោះ​ពួកគេ​គ្មាន​សេចក្ដីជំនឿ​លើ​ទ្រង់​ឡើយ ។

រូបភាព
Angry people from the synagogue take Jesus to the top of a hill to throw Him off - ch.17-6

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ខឹង​យ៉ាង​ខ្លាំង ។ ពួកគេ​បាន​នាំ​ព្រះយេស៊ូវ​ទៅ​លើ​កំពូល​ភ្នំ​មួយ ហើយ​ចង់​ច្រាន​ទ្រង់​ទម្លាក់​ពី​លើ​នោះ ។

រូបភាព
A man asks the Savior to heal his son saying that the disciples had been unable to help him - ch.33-1

ព្រះយេស៊ូវ​បាន​យាង​គេច​ពី​ពួកគេ ហើយ​បាន​យាង​ទៅ​ឯ​ទីក្រុង​មួយ​ទៀត ។