ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៦០ ៖ ពេត្រុស​ធ្វើ​ឲ្យ​តេប៊ីថា​រស់ឡើងវិញ


ជំពូក ៦០

ពេត្រុស​ធ្វើ​ឲ្យ​តេប៊ីថា​រស់ឡើងវិញ

រូបភាព
Tabitha followed the teachings of Jesus Christ and did much good. ch.58-1

មាន​ស្ត្រី​ដ៏​ប្រពៃ​មួយ​រូប​ឈ្មោះ តេប៊ីថា បាន​រស់នៅ​ឯ​ក្រុង​យ៉ុបប៉េ ។ នាង​គឺ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នាង​បាន​ជួយ​មនុស្ស​ច្រើន​នាក់ ហើយ​បាន​ធ្វើ​អំពើ​ល្អ​ជា​ច្រើន ។

រូបភាព
Tabitha dies.

នាង​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​បាន​ស្លាប់​ទៅ ។

រូបភាព
Peter comes to see Tabitha. - ch.58-3

មិត្ត​នាង​បាន​បញ្ជូន​នាង​ទៅ​ឯ​ពេត្រុស ។ កាល​គាត់​បាន​ទៅ ដល់​ទី​នោះ គាត់​បាន​ស្នើ​ឲ្យ​មិត្ត​របស់​តេប៊ីថា ចេញ​ទៅ​ក្រៅ​បន្ទប់ ។

រូបភាព
Peter prays over Tabitha and she arises. - ch.58-4

ពេត្រុស​បាន​លុតជង្គង់ ហើយ​អធិស្ឋាន រួច​បាន​ប្រាប់​តេប៊ីថា​ឲ្យ​ក្រោក​ឈរ​ឡើង ។ នាង​បាន​បើក​ភ្នែក ហើយ​ក្រោក​ឈរ​ឡើង ។

រូបភាព
Peter calls Tabitha's friends and they come to see her alive. - ch.58-5

ពេត្រុស​បាន​ជួយ​នាង​ឲ្យ​ក្រោក​ឈរ​ឡើង ។ គាត់​បាន​ហៅ​មិត្ត​នាង​ចូល​មក ។ ពួកគេ​បាន​ចូល​មក ហើយ​បាន​ឃើញ​ថា នាង​មាន​ជីវិត ។ ពេត្រុស​បាន​ប្រើ​អំណាច​បព្វជិតភាព ដើម្បី​ធ្វើ​ឲ្យ​តេប៊ីថា​រស់ឡើងវិញ ។ មាន​មនុស្ស​ជាច្រើន​នៅ​ក្រុង​យ៉ុបប៉េ​បាន​ជឿ​លើ​ព្រះយេស៊ូវ កាល​ពួកគេ​បាន​ដឹង​ថា តេប៊ីថា បាន​រស់ឡើងវិញ ។