ជំពូក ៣៨
ពួកផារីស៊ី និង ពួកអ្នកយកពន្ធ
មានបុរសពីរនាក់បានទៅព្រះវិហារបរិសុទ្ធដើម្បីអធិស្ឋាន ។ ម្នាក់គឺជាពួកផារិស៊ី ។ ម្នាក់ទៀតគឺជាអ្នកយកពន្ធ ជាអ្នកដែលប្រមូលពន្ធ ។ ប្រជាជនមិនចូលចិត្តអ្នកប្រមូលពន្ធឡើយ ។ ពួកគេបានគិតថា អ្នកប្រមូលពន្ធមិនមែនជាមនុស្សស្មោះត្រង់នោះទេ ។
ពួកផារិស៊ីបានឈរនៅមុខគេឯងដើម្បីអធិស្ឋាន ។ គាត់បានថ្លែងអំណរគុណព្រះ ដែលបានធ្វើឲ្យពួកគេបានល្អជាងមនុស្សដទៃ ។ គាត់បានទូលថា គាត់អធិស្ឋានពីរដងរាល់សប្ដាហ៍ ហើយបានថ្វាយដង្វាយមួយភាគក្នុងដប់របស់គាត់ ។ រីឯអ្នកយកពន្ធបានឈរតែឯង ឱនក្បាលរបស់គាត់អធិស្ឋានថា « ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង » ។
ពួកផារិស៊ីបានគិតថាគាត់ល្អឥតខ្ចោះ ហើយមិនត្រូវការជំនួយពីព្រះទេ ។ ប៉ុន្តែអ្នកយកពន្ធវិញបានដឹងថា គាត់មិនល្អឥតខ្ចោះនោះទេ ទើបគាត់ត្រូវការជំនួយពីព្រះ ។ គាត់បានចិត្តរាបសា ហើយបានទូលអង្វរព្រះឲ្យអត់ទោសដល់គាត់ ។
ព្រះយេស៊ូវមានបន្ទូលថា មនុស្សទាំងឡាយគួរតែប្រព្រឹត្តឲ្យដូចអ្នកយកពន្ធនោះ ។ ពួកគេមិនគួរគិតថាខ្លួនគេប្រសើរជាងមនុស្សដទៃឡើយ ។ ពួកគេគួរតែប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយទូលសូមការអភ័យទោសពីព្រះ ។