ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៧ ៖ មនុស្ស​ទុច្ចរិត​សម្លាប់​ស្ទេផាន


ជំពូក ៥៧

មនុស្ស​ទុច្ចរិត​សម្លាប់​ស្ទេផាន

រូបភាព
The Apostles continue to perform miracles after the death of Jesus. - ch.59-1

មាន​ពួក​ដឹកនាំ​សាសន៍​យូដា​ជា​ច្រើន​បាន​គិត​ថា អព្ភូតហេតុ​ប្រភេទ​នោះ​នឹង​បញ្ឈប់​នៅ​ពេល​ព្រះយេស៊ូវ​សុគត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​សាវក​ក៏​អាច​សម្ដែង​អព្ភូតហេតុ​ដែរ ។ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ចូល​សាសនាចក្រ ។

រូបភាព
The Apostle James is killed. - ch.59-2

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពួក​ដឹកនាំ​សាសន៍​យូដា​ខឹង ។ ពួកគេ​បាន​ចាប់​ពេត្រុស និង យ៉ូហាន ដាក់​គុក ។ ស្ដេច​ហេរ៉ូដ អាគ្រីប៉ា បាន​សម្លាប់​សាវក​យ៉ាកុប ។

រូបភាព
The Apostle Stephen. - ch.59-3

ពួក​សាវក​បាន​ហៅ​បុរស​ប្រាំពីរ​នាក់ ឲ្យ​ជួយ​ដឹកនាំ​សាសនាចក្រ ។ ម្នាក់​ចំណោម​ពួកគេ​គឺ​ជា​បុរស​សុចរិត​ឈ្មោះ ស្ទេផាន ។ គាត់​បាន​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ជាច្រើន ។ មនុស្ស​ទុច្ចរិត​មួយ​ចំនួន​បាន​កុហក ហើយ​ថ្លែង​ថា ស្ទេផាន បាន​បង្រៀន​ទាស់​នឹង​ក្រឹត្យវិន័យ​ពួក​សាសន៍​យូដា ។ ពួកគេ​បាន​នាំ​គាត់​ទៅ​សាកសួរ​នៅ​មុខ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ។

រូបភាព
Stephen tells the Jewish leaders that they killed Jesus Christ, the Son of God. - ch.59-4

ស្ទេផាន​បាន​ប្រាប់​ពួក​អ្នក​ដឹកនាំ​ថា ពួកគេ​គឺ​ជា​មនុស្ស​ទុច្ចរិត ។ គាត់​បាន​ប្រាប់​ថា ពួកគេ​បាន​ធ្វើ​គុត​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

រូបភាព
Stephen looks into heaven and sees Heavenly Father and Jesus Christ. - ch.59-5

លំដាប់​នោះ ស្ទេផាន បាន​សម្លឹង​មើល​ទៅ​ស្ថានសួគ៌ ហើយ​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ កាល​គាត់​បាន​ប្រាប់​ពួក​អ្នក​ដឹកនាំ​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ នោះ​ពួកគេ​ខឹង​ខ្លាំង​ណាស់ ។

រូបភាព
Stephen being stoned by the Jews. - ch.59-6

ពួកគេ​បាន​យក​ស្ទេផាន​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដើម្បីសម្លាប់គាត់ ដោយ​ចោល​គាត់​នឹង​ដុំថ្ម ។ ពួកគេ​បាន​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​កំលោះ​ម្នាក់​ឈ្មោះ​សុល ។ កាល​ស្ទេផាន​ហៀប​នឹង​ស្លាប់ គាត់​បាន​ទូល​សូម​ព្រះ​ឲ្យ​នាំ​វិញ្ញាណ​គាត់​ទៅ​ស្ថានសួគ៌​ផង ។ គាត់​ក៏​បាន​ទូល​សូម​ព្រះ​ឲ្យ​អត់ទោស​ដល់​អស់​អ្នក​ដែល​សម្លាប់​គាត់​ដែរ ។ ក្រោយ​មក គាត់​ក៏​បាន​ស្លាប់​ទៅ ។