ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៣ ៖ ព្រះយេស៊ូវ​ត្រូវ​គេ​ឆ្កាង


ជំពូក ៥៣

ព្រះយេស៊ូវ​ត្រូវ​គេ​ឆ្កាង

រូបភាព
The soldiers mock and spit on Jesus - ch.53-1

ពួក​ទាហាន​បាន​វាយ​ព្រះយេស៊ូវ​ដោយ​ខ្សែតី ។ ពួកគេ​បាន​បំពាក់​រ៉ូប​ពណ៌ស្វាយ​លើ​ទ្រង់ ។ ពួកគេ​បាន​ធ្វើ​មកុដ​បន្លា ហើយ​បំពាក់​លើក​សិរសា​ទ្រង់ ។ ពួកគេ​បាន​សើចចំអក ហើយ​ស្ដោះ​ដាក់​ទ្រង់ ។ ពួកគេ​បាន​ហៅ​ទ្រង់​ថា « ស្តេច​សាសន៍​យូដា » ។

រូបភាព
Jesus is nailed to the cross and lifted up between two thieves - ch.53-2

មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ក្រោយ​ពួក​ទាហាន នៅ​ពេល​ពួកគេ​បាន​នាំ​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ក្បែរ​ក្រុង​យេរ៉ូសាឡិម ។ ពួកគេ​បាន​ឲ្យ​ទ្រង់​លី​ឈើឆ្កាង​ដោយ​អង្គ​ទ្រង់ ។ ពួកគេ​បាន​វាយ​ដែកគោល​លើ​ព្រះហស្ត និង ព្រះបាទា​ទ្រង់ ហើយ​បាន​លើក​ទ្រង់​ឡើង ។ ពួកគេ​ក៏​បាន​ឆ្កាង​បុរស​ពីរ​នាក់​ទៀត ដែល​ជា​ចោរ​ដែរ ។

រូបភាព
Jesus asks Heavenly Father to forgive the soldiers - ch.53-3

ព្រះយេស៊ូវ​បាន​អធិស្ឋាន ។ ទ្រង់​បាន​ទូល​សូម​ព្រះវរបិតាសួគ៌ ឲ្យ​អភ័យទោស​ដល់​ពួក​ទាហាន​ដែល​បាន​ឆ្កាង​ទ្រង់ ។ ពួកគេ​ពុំ​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ​នោះ​ទេ ។

រូបភាព
Jesus tells John to care of His mother Mary - ch.53-4

ម៉ារា ដែល​ជា​មាតា​ព្រះយេស៊ូវ បាន​ឈរ​នៅ​ក្បែរ​ឈើឆ្កាង ។ សាវក​យ៉ូហាន​ក៏​នៅ​ទីនោះ​ដែរ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​យ៉ូហាន ឲ្យ​មើលថែ​មាតា​ទ្រង់ ។ យ៉ូហាន​បាន​យក​មាតា​ព្រះយេស៊ូវ​ទៅ​ផ្ទះ​របស់​គាត់ ។

រូបភាព
Jesus dies on the cross - ch.53-5

ភាពងងឹត​បាន​គ្រប​ដណ្ដប់​ពេញ​ដែនដី ។ ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​នៅ​លើ​ឈើឆ្កាង​អស់​ពេល​ច្រើន​ម៉ោង ។ ទីបំផុត ព្រះវិញ្ញាណ​ទ្រង់​បាន​យាង​ចេញ​ពី​ព្រះកាយ ហើយ​ទ្រង់​ក៏​សុគត​ទៅ ។

រូបភាព
The soldiers are afraid when they see the earthquake - ch.53-6

កាល​ទ្រង់​សុគត មាន​រញ្ជួយ​ផែនដី​មួយ​បាន​បំបែក​ថ្ម​មួយ​ផ្ទាំង​ជា​បំណែក​តូចៗ ។ វាំងនន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ បាន​រហែក​ជា​ពីរ ។ ពួក​ទាហាន​រ៉ូម​ភិតភ័យ ។

រូបភាព
Jesus' body is placed in a tomb - ch.53-7

សាវក​ម្នាក់​របស់​ព្រះយេស៊ូវ​បាន​យក​ព្រះសព​របស់​ព្រះអង្គសង្គ្រោះ​ពី​លើ​ឈើឆ្កាង ។ គាត់​បាន​រុំ​ព្រះសព​នឹង​សំពត់ ហើយ​បញ្ចុះ​ក្នុង​ផ្នូរ ជា​ទីដែល​សាកសព​ត្រូវបាន​កប់ ។ មាន​ថ្ម​មួយ​ផ្ទាំង​ធំ ត្រូវបាន​ប្រមៀល​មក​បិទ​មាត់​ផ្នូរ ។