ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤៦ ៖ ការយាងមក​ជា​លើក​ទី​ពីរ


ជំពូក ៤៦

ការយាងមក​ជា​លើក​ទីពីរ

រូបភាព
His disciples ask Jesus when the wicked would be destroyed - ch.46-1

ព្រះយេស៊ូវ​បាន​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ។ ពួកសិស្ស​របស់​ទ្រង់​មាន​បំណង​សួរ​សំណួរ​មួយ​ចំនួន​ដល់​ព្រះយេស៊ូវ ។ ពួកគេ​បាន​សួរ​ថាតើ​ពួក​ទុច្ចរិត​នឹង​ត្រូវបាន​បំផ្លាញ​នៅ​ពេល​ណា ។ ពួកគេ​ក៏​ចង់​ដឹង​អំពីពេល​វេលា​ដែល​ព្រះយេស៊ូវ​នឹង​យាង​មក​ម្ដង​ទៀត​ដែរ ។

រូបភាព
False prophets try to lead the people astray - ch.46-2

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ពីមុន​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ នឹង​មាន​ពួក​ព្យាការី​ក្លែងក្លាយ​ដែល​នឹង​ប្រកាស​ខ្លួន​ថា​ជា​ព្រះគ្រីស្ទ ។ មនុស្ស​ជា​ច្រើន​នឹង​ដើរតាម​ពួកគេ ។ ប៉ុន្តែ​ប្រសិនបើ​ពួក​អ្នក​ដើរតាម​ទ្រង់​ធ្វើតាម​ព្រះបន្ទូល​ទ្រង់ នោះ​ពួកគេ​នឹង​មិន​ត្រូវ​បំភាន់​ដោយ​ពួក​ព្យាការី​ក្លែងក្លាយ​ទាំងនោះ​ទេ ។ ពួកគេ​នឹង​ត្រូវបាន​សង្គ្រោះ ។

រូបភាព
Before the Second Coming there will be earthquakes - ch.46-3

ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ដែរ​ថា ពីមុន​ទ្រង់​យាង​មក​ម្ដង​ទៀត នឹង​មាន​សង្គ្រាម គ្រោះ​ទុរភិក្ស ជំងឺ​អាសន្នរោគ និង រញ្ជួយដី​ជាច្រើន​កើតឡើង ។ មនុស្ស​ជា​ច្រើន​នឹង​ឈប់​ជួយ​គ្នា​ទៅ​វិញទៅមក ហើយ​ក្លាយ​ជា​ទុច្ចរិត ។

រូបភាព
The missionaries will preach the gospel, but many people will not listen - ch.46-4

ដំណឹងល្អ​នឹង​ត្រូវបាន​ប្រកាស​ទៅ​ពាសពេញ​ពិភពលោក ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នឹង​មិន​ស្ដាប់​តាម​ឡើយ ។

រូបភាព
Prior to the Second Coming the sun will be darkened, the moon will not shine, and the stars will fall from heaven - ch.46-5

ព្រះអាទិត្យ​នឹង​មិន​បញ្ចេញ​រស្មី ព្រះចន្ទ​ក៏​នឹង​មិន​រះ​ឡើង​ដែរ ហើយ​ផ្កាយ​នឹង​ធ្លាក់​ពី​ស្ថានសួគ៌ ។

រូបភាព
The righteous see Jesus coming down from the clouds - ch.46-6

នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ម្ដង​ទៀត មនុស្ស​នឹង​ឃើញ​ទ្រង់​យាង​ចុះ​ពី​ពពក ដោយ​ព្រះចេស្ដា និង សិរីល្អ ។ ទ្រង់​នឹង​បញ្ជូន​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​សុចរិត​មក​ប្រជុំ​គ្នា ។

រូបភាព
A family prepares for the Second Coming by learning about Christ - The parents and children sit and listen to one of the children showing a data-poster of Jesus and the children - ch.46-7

យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ តាមរយៈ​ការធ្វើ​អ្វី​ដែល​ត្រូវ ។ នៅ​ពេល​យើង​ឃើញ​ទីសម្គាល់​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សន្យា នោះ​យើង​នឹង​ដឹង​ថា ការយាង​មក​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជិត​ដល់​ហើយ ។ គ្មាន​នរណាម្នាក់​ដឹង​យ៉ាង​ប្រាកដ អំពី​ពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ម្ដង​ទៀត​ឡើយ ។ ប្រសិនបើ​យើង​រៀបចំខ្លួន​រួចរាល់ យើង​អាច​ទៅ​រស់នៅ​ជាមួយ​ទ្រង់ ។