ជំពូក ៦
ការបង្ហាញខ្លួននៅឯព្រះវិហារបរិសុទ្ធ
នៅពេលព្រះយេស៊ូវមានព្រះជន្មទើបតែបានប៉ុន្មានសប្ដាហ៍ ឪពុកម្ដាយទ្រង់បាននាំទ្រង់ទៅក្រុងយេរ៉ូសាឡិមដើម្បីបង្ហាញទ្រង់នៅឯព្រះវិហារបរិសុទ្ធ ។
ស៊ីម្មានជាបុរសសុចរិតម្នាក់ដែលបានរស់នៅក្រុងយេរ៉ូសាឡិម បាននៅឯព្រះវិហារបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលប្រាប់ថា គាត់នឹងឃើញព្រះគ្រីស្ទពីមុនគាត់អស់ជីវិតទៅ ។
ស៊ីម្មានបានឃើញព្រះឱរស្ធយេស៊ូវនៅឯព្រះវិហារបរិសុទ្ធ ។ លោកបានបីត្រកងទ្រង់ក្នុងដៃ ហើយបានសរសើរតម្កើងព្រះ ។
ស៊ីម្មានបានពោលថា បុត្រនេះនឹងនាំសេចក្ដីសង្គ្រោះដល់មនុស្សលោកទាំងអស់ ។ យ៉ូសែប និង ម៉ារា មានសេចក្ដីអស្ចារ្យចំពោះសេចក្ដីដែលលោកបានថ្លែង ។
ស្ត្រីមេម៉ាយមួយរូបឈ្មោះ អាណ ក៏បានឃើញព្រះយេស៊ូវ ហើយបានដឹងថាទ្រង់ជានរណា ។ គាត់បានថ្លែងអំណរគុណ ហើយបានប្រាប់មនុស្សជាច្រើនអំពីទ្រង់ ។