ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣២ ៖ ពេត្រុស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ


ជំពូក ៣២

ពេត្រុស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

រូបភាព
Jesus asks His disciples who people say that He is - ch.32-1

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សួរ​ពួក​សិស្ស​ទ្រង់ ថាតើ​មនុស្ស​ទាំងឡាយ​គិត​ថា​ទ្រង់​ជា​នរណា ។

រូបភាព
The disciples tell Jesus that some say He is John the Baptist, some Elias or some other Old Testament prophet - ch.32-2

ពួក​សិស្ស​បាន​ទូល​តប​ថា មនុស្ស​ខ្លះ​គិត​ថា ព្រះយេស៊ូវ​គឺ​ជា យ៉ូហាន បាទីស្ទ ។ មនុស្ស​ខ្លះ​ទៀត​គិត​ថា ទ្រង់​គឺ​ជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​បាន​រស់ឡើងវិញ ។

រូបភាព
Peter tells Jesus that He is the Christ - ch.32-3

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សួរ​ពួក​សិស្ស​ទ្រង់ ថាតើ​ពួកគេ​គិត​ថា​ទ្រង់​ជា​នរណា ។ ពេត្រុស​ទូល​ថា « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ។

រូបភាព
Jesus explains to Peter that his testimony comes by a revelation from God - ch .32-4

ព្រះយេស៊ូវ​មាន​បន្ទូល​ពន្យល់​ថា ទីបន្ទាល់​របស់​ពេត្រុស​មិន​មែន​បាន​មក​ពី​ការរៀនសូត្រ​របស់​មនុស្ស​ទេ ។ ទីបន្ទាល់​របស់​គាត់​បាន​មក​តាម​រយៈ​វិវរណៈ​ពី​ព្រះ ។

រូបភាព
Jesus tells Peter that the true church would be founded on Him and His teachings - ch.32-5

ព្រះយេស៊ូវ​មាន​បន្ទូល​សន្យា​ពេត្រុស​ថា ទ្រង់​នឹង​ប្រទាន​ឲ្យ​គាត់​នូវ​បព្វជិតភាព និង សិទ្ធិអំណាច​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ បន្ទាប់​មក ពេត្រុស និង​ពួក​សាវក​ទាំងអស់​នឹង​មាន​សិទ្ធិអំណាច​ដើម្បី​រៀបចំ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី ។

រូបភាព
Jesus tells His disciples to tell no one that He is the Christ - ch.32-6

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​កុំ​ឲ្យ​ប្រាប់​នរណា​ថា ទ្រង់​ជា​ព្រះគ្រីស្ទ​ឡើយ ។ ដំបូង​ទ្រង់​ត្រូវ​រងទុក្ខ ត្រូវ​គេ​ធ្វើ​គុត ហើយ​មាន​ព្រះជន្ម​រស់ឡើងវិញ​នៅ​ថ្ងៃ​ទី​បី ។