ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៤ ៖ ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ឡើងវិញ


ជំពូក ៥៤

ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ឡើងវិញ

រូបភាព
Two angels roll the stone away from Jesus' tomb - ch.54-1

ព្រះសព​ព្រះអង្គសង្គ្រោះ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ រហូត​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ ។ ស្រាប់តែ​មាន​ទេវតា​ពីរ​អង្គ​បាន​យាង​មក ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ។

រូបភាព
Mary Magdalene visits the tomb - ch.54-2

មាន​ស្ត្រី​ម្នាក់​ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​ជា​ឈ្មោះ ម៉ារា ម៉ាក់ដាឡា បាន​ទៅ​ឯ​ផ្នូរ ។ នាង​ភ្ញាក់ផ្អើល​ពេល​ឃើញ​ថា ថ្ម​ត្រូវបាន​ប្រមៀល​ចេញ ។ ព្រះសព​ព្រះយេស៊ូវ​មិន​នៅ​ក្នុង​ផ្នូរ​ទៀត​ឡើយ ។

រូបភាព
Mary Magdalene tells Peter and John that the Savior's body is gone - ch.54-3

នាង​បាន​រត់​ទៅ​ប្រាប់​ពេត្រុស និង យ៉ូហាន ថា មាន​គេ​មក​យក​ព្រះសព​ព្រះអង្គសង្គ្រោះ​ទៅ​បាត់​ហើយ ។ នាង​ពុំ​ដឹង​ថា​ព្រះសព​ទ្រង់​នៅ​កន្លែង​ណា​ទេ ។

រូបភាព
Peter and John look in the tomb and see that Jesus is not there - ch.54-4

ពេត្រុស និង យ៉ូហាន បាន​រត់​ទៅ​ឯ​ផ្នូរ ។ ពួកគេ​បាន​ឃើញ​សំពត់​ដែល​បាន​រុំ​ព្រះយេស៊ូវ ប៉ុន្តែ​ព្រះសព​ព្រះយេស៊ូវ​មិន​នៅ​ទីនោះ​ទេ ។ ពេត្រុស និង យ៉ូហាន ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​ឡើយ ។ ពួកគេ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

រូបភាព
Two angels are in the tomb - ch.54-5

ម៉ារា ម៉ាក់ដាឡា បាន​បន្ត​នៅ​ឯ​ផ្នូរ​ទាំង​យំ​ផង ។ នៅ​ពេល​នាង​មើល​ទៅ​ផ្នូរ​ម្ដង​ទៀត នាង​បាន​ឃើញ​ទេវតា​ពីរ​អង្គ ។

រូបភាព
Mary Magdalene is crying - ch.54-6

ទេវតា​មាន​បន្ទូល​សួរ ម៉ារា ម៉ាក់ដាឡា អំពីមូលហេតុ​ដែល​នាង​យំ ។ នាង​បាន​ទូល​ថា មាន​គេ​បាន​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ​ហើយ ។ នាង​ពុំ​ដឹង​ថា​ព្រះសព​ទ្រង់​នៅ​កន្លែង​ណា​ទេ ។

រូបភាព
The Savior appears to Mary but she doesn't recognize Him - ch.54-7

នាង​បាន​ងាក​ក្រោយ ហើយ​បាន​ឃើញ​មនុស្ស​ម្នាក់ ។ នាង​បាន​គិត​ថា គាត់​គឺ​ជា​អ្នក​ថែសួន ។ បុរស​នោះ​បាន​សួរ​អំពី​មូលហេតុ​ដែល​នាង​យំ ។ នាង​បាន​សួរ​បុរស​នោះ ថាតើ​គាត់​ដឹង​អំពី​ទីកន្លែង​ដែល​គេ​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ​ឬ​ទេ ។

រូបភាព
Jesus calls Mary by name and she recognizes Him - ch.54-8

លំដាប់​នោះ បុរស​នោះ​ក៏​បាន​ពោល​ថា « ម៉ារា​អើយ » ហើយ​នាង​បាន​ដឹង​ថា​បុរស​នោះ​គឺ​ជា​ព្រះយេស៊ូវ ។ ទ្រង់​បាន​មាន​បន្ទូល​ឲ្យ​នាង​ទៅ​ប្រាប់​ពួក​សាវក​ថា ទ្រង់​មាន​ព្រះជន្ម​រស់ឡើងវិញ​ហើយ ។

រូបភាព
Mary Magdalene and the other women tell the Apostles that Jesus is resurrected - ch.54-9

ម៉ារា ម៉ាក់ដាឡា និង ស្ត្រី​ឯទៀតៗ បាន​ប្រាប់​ពួក​សាវក​ថា ព្រះយេស៊ូវ បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ហើយ ។ ដំបូង ពួក​សាវក​ពុំ​បាន​ជឿ​ពួកគេ​ទេ ។

រូបភាព
Jesus appears to the Apostles - ch.54-10

ក្រោយ​មក កាល​ពួក​សាវក​កំពុង​ជជែក​ជាមួយ​គ្នា ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​មក​ក្នុង​បន្ទប់ ។ ពួក​សាវក​មាន​ការភ័យខ្លាច ។ ពួកគេ​នៅតែ​គិត​ថា ទ្រង់​បាន​សុគត​ហើយ ។

រូបភាព
Jesus shows the Apostles the wounds in His hands and feet - ch.54-11

ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ឲ្យ​ពួកគេ​ពាល់​ព្រះហស្ត និង ព្រះបាទា​ទ្រង់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ឡើងវិញ—ព្រះកាយ និង ព្រះវិញ្ញាណ​ទ្រង់​បាន​ផ្គុំ​គ្នា​សារជាថ្មី ។

រូបភាព
Jesus eats fish and honey with the Apostles - ch.54-12

ពួក​សាវក​ត្រេកអរ​ដែល​បាន​ឃើញ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ចង់​សោយ​អាហារ ។ ពួកគេ​បាន​យក​ត្រី និង ទឹក​ឃ្មុំ​ថ្វាយ​ទ្រង់​សោយ ។ ទ្រង់​ក៏​បាន​សោយ ។

រូបភាព
Other people are resurrected and appear to the living - ch.54-13

ព្រះយេស៊ូវ​គឺជា​បុគ្គល​ដំបូង​ដែល​បាន​រស់ឡើងវិញ ។ ក្រោយ​មក​ទៀត មាន​មនុស្ស​ជាច្រើន​ដែល​បាន​រស់ឡើងវិញ ហើយ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ប្រជាជន​នៅ​ក្រុង​យេរ៉ូសាឡិម​ឃើញ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើងវិញ ហើយ​ជា​ជីវិត » ។ ដោយសារតែ​ទ្រង់​បាន​យកឈ្នះ​លើ​សេចក្ដីស្លាប់ នោះ​យើង​នឹង​រស់ឡើងវិញ​នៅ​ថ្ងៃ​មួយ ។