ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១ ៖ អេលីសាបិត និង សាការី


ជំពូក ១

អេលីសាបិត និង សាការី

រូបភាព
Zacharias and Elisabeth praying for a child - ch.1-1

សាការី និង ភរិយា​របស់​លោក អេលីសាបិត គឺ​ជា​សាសន៍​យូដា ដែល​បាន​រស់នៅ​ក្បែរ​ក្រុង​យេរ៉ូសាឡិម ។ ពួកគាត់​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ពួកគាត់​បាន​អធិស្ឋាន​ជា​ច្រើន​ឆ្នាំ ដើម្បី​ឲ្យ​មាន​កូន ។ នៅ​ពេល​ពួកគាត់​បាន​ឈាន​ចូល​វ័យ​ចំណាស់​ទៅ​ហើយ ពួកគាត់​នៅ​តែ​គ្មាន​កូន ។

រូបភាព
The angel Gabriel appearing to Zacharias in the temple. ch.1-2

សាការី​គឺ​ជា​សង្ឃ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ថ្ងៃ​មួយ ទេវតា​មួយ​អង្គ​ព្រះនាម​កាព្រីយ៉ែល​បាន​យាង​មក​ជួប​លោក ។ ទេវតា​កាព្រីយ៉ែល​បាន​មាន​បន្ទូល​ថា ព្រះ​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​សាការី និង អេលីសាបិត ។ ពួកគាត់​នឹង​មាន​កូន ។ ទេវតា​កាព្រីយ៉ែល​មាន​បន្ទូល​ថា ពួកគាត់​គួរតែ​ដាក់​ឈ្មោះ​ទារក​នោះ​ថា យ៉ូហាន ។

រូបភាព
The angel Gabriel talking to Zacharias in the temple. ch.1-3

ទេវតា​កាព្រីយ៉ែល​បាន​មាន​បន្ទូល​ថា យ៉ូហាន នឹង​ក្លាយ​ជា​ព្យាការី​ដ៏​សុចរិត​មួយ​រូប​របស់​ព្រះ ។ លោក​នឹង​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
The angel Gabriel is speaking with Zacharias in the temple. ch.1-4

សាការី​ពុំ​ជឿ​លើ​បន្ទូល​របស់​ទេវតា​ទេ ។ អេលីសាបិត​មាន​វ័យ​ចំណាស់​ពេក​ហើយ​ក្នុង​ការមាន​កូន​នោះ ។ ទេវតា​កាព្រីយ៉ែល​មាន​បន្ទូល​ថា ដោយសារតែ​លោក​ពុំ​ជឿ​លើ​បន្ទូល​សន្យា​របស់​ព្រះ នោះ​សាការី​នឹង​ក្លាយ​ជា​គ លុះត្រា​តែ​យ៉ូហាន​បាន​កើត​មក ។