រឿងប្រៀបប្រដូចទីពីរ
កាក់ដែលបាត់
ទីបំផុត គាត់បានរកឃើញកាក់ប្រាក់ដែលបាត់នោះ ។ គាត់មានចិត្តរីករាយណាស់ ។ គាត់បានប្រាប់មិត្តភក្ដិ និង អ្នកជិតខាងរបស់គាត់ ។ ពួកគេក៏មានចិត្តរីករាយដែលគាត់បានរកឃើញ កាក់ប្រាក់ដែលបានបាត់នោះដែរ ។
ថ្នាក់ដឹកនាំសាសនាចក្រ និង សមាជិកប្រៀបដូចជាស្ត្រីនៅក្នុងរឿងនេះ កាកប្រាក់ដែលបាត់ប្រៀបដូចជាសមាជិកសាសនាចក្រដែលឈប់ទៅព្រះវិហារ ឬ ឈប់ព្យាយាមរស់នៅតាមព្រះបញ្ញត្តិ ។ វាប្រៀបដូចជាពួកគេបានវង្វេងបាត់ពីសាសនាចក្រដូច្នេះដែរ ។ ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យសមាជិកសាសនាចក្រ ស្វែងរកបងប្អូនប្រុសស្រីដែលបានវង្វេងបាត់ ហើយជួយពួកគេឲ្យត្រឡប់ទៅរកទ្រង់វិញ ។ ទ្រង់សប្បាយព្រះទ័យនៅពេលយើងធ្វើដូចនេះ ។
Jesus the Christ ទំព័រ ៤៥៥–៤៥៦
មិត្តភក្ដិ និង អ្នកជិតខាងនៅក្នុងរឿងនេះ ប្រៀបដូចជាទេវតារបស់ព្រះ ។ ពួកទេវតាមានចិត្តរីករាយនៅពេលមនុស្សម្នាក់ប្រែចិត្ត ។