ដំណើររឿង​ក្នុង​ព្រះគម្ពីរ
មនុស្ស​គួរ​ស្គាល់


មនុស្ស​គួរ​ស្គាល់

កាព្រីយ៉ែល

ទេវតា​ដែល​បាន​យាង​មក​ជួប​ម៉ារា ហើយ​មាន​បន្ទូល​ប្រាប់​នាង​ថា នាង​នឹង​ក្លាយ​ជា​មាតា​របស់​ព្រះយេស៊ូវ ។ ទេវតា​កាព្រីយ៉ែល​ក៏​បាន​យាង​មក​ជួប​សាការី ហើយ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា​គាត់​នឹង​មាន​កូនប្រុស​ម្នាក់​ដែល​ជា យ៉ូហាន បាទីស្ទ ។

កៃផា

សង្ឃជាន់ខ្ពស់​សាសន៍​យូដា ដែល​បាន​រួមចំណែក​ក្នុង​ការធ្វើ​ទុក្ខទោស​ព្រះយេស៊ូវ​នៅ​ក្នុង​ការកាត់សេចក្ដី

តេប៊ីថា

ស្ត្រី​សុចរិត​ម្នាក់​ដែល​ពេត្រុស​បាន​ជួយ​ឲ្យ​រស់ឡើងវិញ

នីកូដេម

មេសាលា​របស់​សាសន៍​យូដា​ដែល​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​អំពី​ពិធីបុណ្យជ្រមុជទឹក ។

ប៉ុនទាស-ពីឡាត់

អ្នក​គ្រប់គ្រង​ជនជាតិ​រ៉ូម​នៅ​ទីក្រុង​យេរ៉ូសាឡិម ។ ពួក​សាសន៍​យូដា​បាន​ជម្រាប​ពីឡាត់​ឲ្យ​ឆ្កាង​ព្រះយេស៊ូវ ហើយ​ពីឡាត់​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​គុត​ព្រះយេស៊ូវ ។

ប៉ុល

បុរស​ម្នាក់​ដែល​ស្អប់​ពួក​សិស្ស​របស់​ព្រះយេស៊ូវ រហូត​ដល់​គាត់​បាន​ឃើញ​ព្រះយេស៊ូវ​ក្នុង​ការនិមិត្ត​មួយ ហើយ​បាន​ប្រែចិត្តជឿ ។ ក្រោយមក គាត់​បាន​បម្រើ​ព្រះ ហើយ​បាន​ក្លាយជា​សាវក​មួយ​រូប ។ គាត់​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​សុល​ដែរ ។

ផារិស៊ី

ថ្នាក់ដឹកនាំ​សាសន៍​យូដា ។ ពួកគេ​ភាគ​ច្រើន​ស្អប់​ព្រះយេស៊ូវ និង ពួកសិស្ស​របស់​ទ្រង់ ។

ពេត្រុស

សាវក​មួយ​រូប​ក្នុង​ចំណោម​ដប់ពីរនាក់​របស់​ព្រះយេស៊ូវ និង ប្រធាន​នៃ​សាសនាចក្រ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ។

ព្រះ

អាច​សំដៅ​ទៅ​លើ​ព្រះវរបិតាសួគ៌ ឬ ព្រះយេស៊ូវគ្រីស្ទ

ព្រះមែស៊ី

ព្រះនាម​មួយ​ទៀត​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ

ព្រះរាជបុត្រា​របស់​ព្រះ និង ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់​បាន​រងទុក្ខ ហើយ​បាន​សុគត​ជំនួស​អំពើបាប​យើង ។

ព្រះវរបិតាសួគ៌

ព្រះវរបិតា​នៃ​រូបកាយ​ខាង​វិញ្ញាណ​យើង ។ យើង​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ។

ព្រះវិញ្ញាណបរិសុទ្ធ

សមាជិក​មួយ​អង្គ​ក្នុង​ក្រុម​ព្រះ ។ ទ្រង់​ជួយ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត ។ ទ្រង់​គឺ​ជា​វិញ្ញាណ ហើយ​គ្មាន​រូបកាយ​ជា​សាច់ និង ឆ្អឹង​ទេ ។

ព្រះអង្គសង្រ្គោះ

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ ។ ទ្រង់​បាន​រងទុក្ខ ហើយ​បាន​សុគត​ជំនួស​អំពើបាប​យើង ។ ដោយសារ​ទ្រង់ នោះ​យើង​អាច​បាន​អត់ទោស​ពី​អំពើបាប ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​យើង​នឹង​រស់នៅ​ជា​រៀងរហូត ។

ម៉ាត់ធាស

សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​ដែល​ត្រូវបាន​ហៅ​ឲ្យ​កាន់​តំណែង​ជំនួស យូដាស-អ៊ីស្ការីយ៉ុត ក្នុង​ពួក​សាវក​ដប់ពីរ​នាក់

ម៉ារា

មាតា​របស់​ព្រះយេស៊ូវ

ម៉ារា និង ម៉ាថា

បងស្រីៗ​របស់​ឡាសា និង ជា​មិត្ត​របស់​ព្រះយេស៊ូវ

ម៉ារា ម៉ាក់ដាឡា

មិត្ត​របស់​ព្រះយេស៊ូវ និង ជា​បុគ្គល​ទី​មួយ​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ

ម៉ូសេ

ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

យូដាស-អ៊ីស្ការីយ៉ុត

សាវក​មួយ​រូប​ក្នុង​ចំណោម​ដប់ពីរនាក់​របស់​ព្រះយេស៊ូវ ។ យ៉ូដាស​បាន​ប្រគល់​ព្រះយេស៊ូវ​ទៅ​ឲ្យ​ពួក​ទុច្ចរិត​ដើម្បី​ប្រាក់​ ៣០ ។

យ៉ាកុប

សាវក​មួយ​រូប​ក្នុង​ចំណោម​ដប់ពីរនាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​គឺ​ជា​ទីប្រឹក្សា​ម្នាក់​របស់​ពេត្រុស​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ។

យ៉ូសែប

ស្វាមី​របស់​ម៉ារា ។ យ៉ូសែប​បាន​មើលថែ​ព្រះយេស៊ូវ និង ម៉ារា ។

យ៉ូសែប ស៊្មីធ

នៅ​ពេល យ៉ូសែប ស៊្មីធ នៅ​ក្មេង ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​គាត់ ។ ទ្រង់​ទាំង​ពីរ​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​គាត់​កុំ​ឲ្យ​ចូលរួម​សាសនាចក្រ​ណា​មួយ​លើ​ផែនដី​នេះ​ឡើយ ព្រោះ​សាសនាចក្រ​ទាំងនោះ​បាន​ប្រាសចាក​ឆ្ងាយ​ពី​សេចក្ដីពិត ។ តាមរយៈ យ៉ូសែប ស៊្មីធ នោះ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី ។

យ៉ូហាន

សាវក​មួយ​រូប​ក្នុង​ចំណោម​ដប់ពីរនាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​គឺ​ជា​ទីប្រឹក្សា​ម្នាក់​របស់​ពេត្រុស​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ។

យ៉ូហាន បាទីស្ទ

ព្យាការី​ដែល​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ។ គាត់​គឺ​ជា​កូនប្រុស​របស់​សាការី និង អេលីសាបិត ។

យ៉ៃរ៉ុស

អ្នកដឹកនាំ​សាសន៍​យូដា​ម្នាក់​នៅ​កាពើណិម ។ ព្រះយេស៊ូវ​បាន​ប្រោស​កូនស្រី​របស់​គាត់​ឲ្យ​រស់ឡើងវិញ ។

រ៉ូម

ប្រជាជន​ដែល​ត្រួតត្រា​លើ​ដែនដី​ដែល​ព្រះយេស៊ូវ​គង់​នៅ អំឡុង​ទ្រង់​មាន​ព្រះជន្ម

សាការី

ឪពុក​របស់ យ៉ូហាន បាទីស្ទ

សាតាំង

បុត្រា​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ។ វា​ពុំ​បាន​គោរពប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌​ទេ ដូច្នេះ​វា​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌ ។ វា​បាន​ក្លាយ​ជា​អារក្ស ។ សាតាំង​ព្យាយាម​ល្បួង​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ខុសឆ្គង ។

សាសន៍​យូដា

សាសន៍​អ៊ីស្រាអែល​ដែល​ជា​ចំណែក​នៃ​នគរ​យូដា ។ ព្រះយេស៊ូវ​គឺ​ជា​សាសន៍​យូដា ។

សាសន៍​សាម៉ារី

ប្រជានជន​មួយ​ក្រុម​ដែល​បាន​រស់នៅ​ឯ​ដែនដី​ដែល​ព្រះយេស៊ូវ​បាន​គង់​នៅ ។ ជា​ធម្មតា សាសន៍យូដា និង សាសន៍​សាម៉ារី​មិន​ចូលចិត្ត​គ្នា​ទេ ។

សុល

សូម​មើល ប៉ុល

ស៊ីម៉ូន

បុរស​ម្នាក់​រស់នៅ​ស្រុក​សាម៉ារី ។ គាត់​បាន​ព្យាយាម​ទិញ​បព្វជិតភាព​ពី​ពេត្រុស និង យ៉ូហាន ។ ពួកគាត់​បាន​បង្រៀន​គាត់​ថា មនុស្ស​មិន​អាច​ទិញ​បព្វជិតភាព​បាន​ទេ ។

ស៊ីម្មាន

បុរស​សុចរិត​ម្នាក់​ដែល​បាន​ឃើញ​ព្រះឱរស​យេស៊ូវ​នៅ​ព្រះវិហារបរិសុទ្ធ​នៅ​ទីក្រុង​យេរ៉ូសាឡិម ។

ស៊ីឡាស

អ្នកផ្សព្វផ្សាយសាសនា និង មិត្ត​របស់​ប៉ុល

ស្ទេផាន

អ្នក​ដឹកនាំ​សុចរិត​ម្នាក់​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ ពួក​ផារិស៊ី​បាន​សម្លាប់​គាត់ ។

ហេរ៉ូឌ

ស្ដេច​ទុច្ចរិត​មួយ​អង្គ​ដែល​បាន​គ្រប់គ្រង​ទីក្រុង​យេរ៉ូសាឡិម នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត ។ ទ្រង់​បាន​សម្លាប់​រាល់​ទារក​នៅ​ទីក្រុង​បេថ្លេហិម ដោយ​សង្ឃឹម​ថា​នឹង​បាន​ធ្វើ​គុត​ព្រះឱរស្ឋ​យេស៊ូវ ។

ឡាសា

បុរស​ម្នាក់​ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​រស់ឡើងវិញ

អាណា

ស្ត្រី​មេម៉ាយ​ស្មោះត្រង់​ម្នាក់​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​កាល​ទ្រង់​នៅ​ជា​ទារក ហើយ​បាន​បង្រៀន​ប្រជាជន​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ និង ជា​ព្រះអង្គសង្គ្រោះ

អាន៉្នានាស

សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​រស់នៅ​ក្រុង​ដាម៉ាស ។ គាត់​បាន​ប្រសិទ្ធពរ​ឲ្យ​ប៉ុល ហើយ​បាន​មើលថែ​គាត់ បន្ទាប់​ពី​ប៉ុល​ត្រូវ​ងងឹតភ្នែក​ក្នុងការនិមិត្ត​មួយ ។

អេលីយ៉ាស

ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

អេលីសាបិត

ម្ដាយ​របស់ យ៉ូហាន បាទីស្ទ

អេសាយ

ព្យាការរី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ដែល​បាន​ចារឹក​អំពី​ព្រះយេស៊ូវ

អ័គ្រីប៉ា

ស្ដេច​រ៉ូម​ដែល​គ្រប់គ្រង​លើ​អ៊ីស្រាអែល ។ ប៉ុល​បាន​ទូល​ស្ដេច​អ័គ្រីប៉ា​អំពី​ព្រះយេស៊ូវគ្រីស្ទ ។