ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២៨ ៖ ព្រះយេស៊ូវ​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ ​នាក់


ជំពូក ២៨

ព្រះយេស៊ូវ​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ ​នាក់

រូបភាព
Jesus is told that John the Baptist has been killed - ch.28-1

មិត្តភក្ដិ​ខ្លះ​របស់ យ៉ូហាន បាទីស្ទ បាន​ទូល​ព្រះយេស៊ូវ​ថា ស្ដេច​បាន​ប្រហារ​ជីវិត​យ៉ូហាន ។

រូបភាព
Jesus goes to a place near the Sea of Galilee to be alone, but over 5000 people come to hear Him teach - ch.28-2

នៅ​ពេល​ព្រះយេស៊ូវ​បាន​ព្រះ​សណ្ដាប់​ឮ​ដូច្នេះ ទ្រង់​បាន​យាង​ទៅ​ទីកន្លែង​មួយ​នៅ​ឯ​សមុទ្រ​កាលីឡេ ដើម្បី​បាន​គង់​នៅ​តែ​អង្គ​ឯង ។ មនុស្ស​ជា​ច្រើន​បាន​ដឹង​ថា​ទ្រង់​គង់​នៅ​ទីណា ។ មាន​មនុស្ស​ជាង ៥០០០ នាក់​បាន​ដើរតាម​ទ្រង់ ដោយ​សង្ឃឹម​ថា ទ្រង់​នឹង​ត្រាស់​បង្រៀន​ពួកគេ ។

រូបភាព
Jesus' disciples want the people to go buy their own food - ch.28-3

ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​ពួកគេ​នូវ​សេចក្ដី​ជា​ច្រើន ។ ពេល​នោះ​ដល់​ម៉ោង​បរិភោគ​អាហារ​ហើយ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​គ្មាន​អ្វី​នឹង​បរិភោគ​ទេ ។ ពួក​សិស្ស​ទ្រង់​មាន​បំណង​ឲ្យ​ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​បណ្ដាជន ឲ្យ​ទៅ​ទិញ​អាហារ​បរិភោគ​នៅ​ភូមិ​ក្បែរៗ​នោះ​ទៅ ។

រូបភាព
The disciples find a boy with five loaves of bread and two small fish - ch.28-4

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកសិស្ស ឲ្យ​ស្វែងរក​ថាតើ​មាន​នរណា​បាន​យក​អាហារ​មក​ដែរ​ឬ​ទេ ។ ពួកគេ​បាន​រក​ឃើញ​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​នំប៉័ង​ប្រាំ​ដុំ និង ត្រី​តូចៗ​ចំនួន​ពីរ​កន្ទុយ ។

រូបភាព
Jesus blesses the bread and the fish and divided it into pieces - ch.28-5

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​មនុស្ស​ទាំងអស់​អង្គុយ​ចុះ ។ ទ្រង់​បាន​ប្រសិទ្ធពរ​ដល់​នំប៉័ង និង ត្រី ហើយ​បាន​កាត់​ត្រី​នោះ​ជា​កង់ៗ ។

រូបភាព
The disciples pass the food to the people and there is more than enough - ch.28-6

ពួកសិស្ស​ក៏​បាន​ចែក​ត្រី​នោះ​ឲ្យ​ដល់​បណ្ដាជន ។ ចំនួន​មាន​ច្រើន​ជាង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទៅ​ទៀត ។