ជំពូក ១៣
ព្រះយេស៊ូវ និង ព្រះដំណាក់របស់ព្រះវរបិតាសួគ៌ទ្រង់
រូបភាព
Jesus sees men selling animals in the temple - ch.13-2
មនុស្សខ្លះគ្មានសត្វដើម្បីធ្វើជាដង្វាយយញ្ញបូជានោះទេ ។ មានមនុស្សលក់សត្វឲ្យពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកលក់ចង់បានប្រាក់ចំណេញច្រើន ។ ពួកគេពុំបានគិតដល់ព្រះឡើយ ។
រូបភាព
Jesus tells the men that the temple is a holy place - ch.13-3
ព្រះយេស៊ូវបានទតឃើញមនុស្សលក់ដូរសត្វនៅឯព្រះវិហារបរិសុទ្ធ ។ ទ្រង់បានមានបន្ទូលថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះវរបិតាសួគ៌ ជាទីដ៏បរិសុទ្ធ ។ ទ្រង់បានមានបន្ទូលថា យើងមិនគួរលក់ដូរនៅទីនោះទេ ។
រូបភាព
Jesus uses a whip to drive the money changers from the temple - ch.13-4
ព្រះយេស៊ូវបានវាយ ហើយរុញច្រានតុលក់ដូរ គ្រវែងប្រាក់ទៅលើដី ហើយបានបណ្ដេញអ្នកលក់ដូរចេញពីព្រះវិហារបរិសុទ្ធ ។ ទ្រង់ពុំអនុញ្ញាតឲ្យពួកគេធ្វើអំពើទុច្ចរិត នៅក្នុងដំណាក់របស់ព្រះវរបិតាសួគ៌ឡើយ ។