ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១០ ៖ ព្រះយេស៊ូវ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក


ជំពូក ១០

ព្រះយេស៊ូវ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក

រូបភាព
John the Baptist in the desert - ch.10-1

យ៉ូហាន​បាន​រស់នៅ ក្នុង​ទីរហោស្ថាន​អស់​ជា​ច្រើន​ឆ្នាំ ។ លោក​ពាក់​អាវ​រោម​អូដ្ឋ ក៏​មាន​កណ្ដូប និង ទឹក​ឃ្នុំ​ព្រៃ​ជា​អាហារ ។ ប្រជាជន​បាន​មក​ពី​ទីក្រុង​ទៅ​ស្ដាប់​លោក​បង្រៀន ។ គេ​ស្គាល់​លោក​ថា​ជា យ៉ូហាន​បាទីស្ទ ។

រូបភាព
John the Baptist teaching the people about Jesus Christ - ch.10-2

យ៉ូហាន​បាទីស្ទ​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្លួន ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ យ៉ូហាន​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​ដែល​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្លួន ។

រូបភាព
John the Baptist preaching to the people - ch.10-3

ប្រជាជន​បាន​សួរ​យ៉ូហាន​បាទីស្ទ អំពី​របៀប​រស់នៅ​ក្នុង​ជីវិត​កាន់តែ​ប្រសើរ ។ លោក​បាន​ប្រាប់​ពួកគេ​ឲ្យ​ចែក​រំលែក​ជាមួយ​អ្នក​ក្រីក្រ មិន​ពោល​ពាក្យ​កុហក និង មាន​ភាពយុត្តិធម៌​ជាមួយ​មនុស្សដទៃ ។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ព្រះយេស៊ូវ​នឹង​ប្រទាន​អំណោយ​ជា​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​ពួកគេ ។

រូបភាព
Jesus Christ asks John to baptize Him - ch.10-4

ថ្ងៃ​មួយ នៅ​ពេល​យ៉ូហាន​បាទីស្ទ​បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​ប្រជាជន​ក្នុង​ទន្លេ​យ័រដាន់ នោះ​ព្រះយេស៊ូវ​បាន​យាង​មក​ឯ​លោក ។ ទ្រង់​បាន​មាន​បន្ទូល​សុំ​ឲ្យ​យ៉ូហាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ទ្រង់ ។ យ៉ូហាន​បាន​ដឹង​ថា ព្រះយេស៊ូវ​តែងតែ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​មិន​ត្រូវការ​ប្រែចិត្ត​ទេ ។ យ៉ូហាន​បាន​គិត​ថា ព្រះយេស៊ូវ​ពុំ​ត្រូវការ​ពិធីបុណ្យជ្រមុជទឹក​ទេ ។

រូបភាព
John the Baptist baptizes Jesus - ch.10-5

ប៉ុន្តែ​ព្រះ​បាន​ត្រាស់​បង្គាប់​ឲ្យ​មនុស្ស​ទាំងអស់​ទទួល​ពិធីបុណ្យជ្រមុជទឹក ដូច្នេះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូហាន​ឲ្យ​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ទ្រង់ ។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង តាមរយៈ​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ដែល​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក ។

រូបភាព
Jesus comes up out of the water after being baptized - ch.10-6

កាល​ព្រះយេស៊ូវ​បាន​ងើប​ចេញ​ពី​ទឹក​មក នោះ​ព្រះវិញ្ញាណបរិសុទ្ធ​បាន​យាង​ចុះ​មក​ឯ​ទ្រង់ ។ ព្រះ​បាន​មាន​បន្ទូល​មក​ពី​ស្ថានសួគ៌​ថា « នោះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ។ យ៉ូហាន បាទីស្ទ​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។