ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣១ ៖ ព្រះយេស៊ូវ​ប្រោស​បុរស​ថ្លង់


ជំពូក ៣១

ព្រះយេស៊ូវ​ប្រោស​បុរស​ថ្លង់

រូបភាព
A deaf man is brought to Jesus to be healed - ch.31-1

មាន​មនុស្ស​មួយ​ចំនួន​បាន​នាំ​បុរស​ថ្លង់​ម្នាក់​មក​ឯ​ព្រះយេស៊ូវ ។ បុរស​នោះ​ថ្លង់ ហើយ​ពុំ​អាច​និយាយ​បាន​ទេ ។ បណ្ដាជន​ចង់​ឲ្យ​ព្រះអង្គសង្គ្រោះ​ប្រោស​គាត់​ឲ្យ​ជា ។

រូបភាព
Jesus puts His fingers in the man's ears and on his tongue and blesses him - ch.31-2

ព្រះយេស៊ូវ​បាន​នាំ​បុរស​នោះ​ចេញ​ពី​បណ្ដាជន ។ ទ្រង់​បាន​យកព្រះ​អង្គុលី​របស់​​ទ្រង់​ដាក់​ក្នុង​ត្រចៀក​បុរស​នោះ ។ ទ្រង់​បាន​ពាល់​អណ្ដាត​របស់​បុរស​នោះ ហើយ​បាន​ប្រសិទ្ធពរ​គាត់ ។

រូបភាព
The man is healed and Jesus tells the people not to tell anyone - ch.31-3

ឥឡូវ​នេះ បុរស​នោះ​អាច​ស្ដាប់​ឮ ហើយ​និយាយ​បាន ។ បណ្ដាជន​អាច​យល់​គាត់​និយាយ​បាន ។ ព្រះយេស៊ូវ​ហាម​មិន​ឲ្យ​បណ្ដាជន​ប្រាប់​នរណាម្នាក់​អំពី​រឿង​នេះ​ឡើយ ប៉ុន្តែ​ពួកគេ​ចេះ​តែ​ប្រាប់​គ្នា​កាន់តែ​ច្រើន ។