ជំពូក ៤១
ព្រះយេស៊ូវប្រទានពរកុមារតូចៗ
រូបភាព
The disciples tell the people not to bring their children to see the Savior - ch.41-1
ព្រះយេស៊ូវបានយាងទៅក្រុងយេរ៉ូសាឡិម ។ នៅតាមផ្លូវ មានមនុស្សខ្លះចង់ឲ្យព្រះយេស៊ូវប្រសិទ្ធពរដល់កូនតូចៗរបស់ពួកគេ ។ សិស្សទាំងឡាយរបស់ព្រះយេស៊ូវ បានប្រាប់ដល់មនុស្សទាំងនោះថា កុំឲ្យរំខានព្រះយេស៊ូវឡើយ ។
រូបភាព
Jesus tells the disciples to let the little children come and that they should be like little children - ch.41-2
ប៉ុន្តែព្រះយេស៊ូវស្រឡាញ់កុមារតូចៗ ។ ទ្រង់បានមានបន្ទូលប្រាប់ពួកសិស្ស ឲ្យយកកុមារតូចៗទាំងនោះមកជួបទ្រង់ ។ ព្រះយេស៊ូវក៏មានបន្ទូលដែរថា ពួកគេគួរតែធ្វើដូចជាកុមារតូចៗដែរ ។ ទើបពួកគេអាចរស់នៅជាមួយព្រះនៅឯស្ថានសួគ៌ ។