ជំពូក ១៩
ទេសនកថានៅលើភ្នំ
ថ្ងៃមួយ ព្រះយេស៊ូវបានបង្រៀនពួកសិស្សទ្រង់អំពីដំណឹងល្អ នៅលើជម្រាលភ្នំក្បែរសមុទ្រកាលីឡេ ។
ម៉ាថាយ ៥:១
ទ្រង់បានមានបន្ទូលប្រាប់ពួកគាត់អំពីរបៀបរស់នៅ ដើម្បីអាចរីករាយ ហើយរស់នៅជាមួយព្រះវរបិតាសួគ៌ម្ដងទៀត ។ សេចក្ដីដែលទ្រង់បានបង្រៀនពួកគាត់ ក៏អាចធ្វើឲ្យយើងរីករាយដែរ ។
ម៉ាថាយ ៥-៧
ព្រះយេស៊ូវបានមានព្រះបន្ទូលថា យើងគួរតែមានចិត្តសុភាពរាបសា អត់ធ្មត់ ហើយមានឆន្ទៈគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌ ។
ម៉ាថាយ ៥:៥
យើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើជាមនុស្សសុចរិត ។
ម៉ាថាយ ៥:៦
យើងគួរតែអត់ទោសដល់មនុស្សដែល បានធ្វើឲ្យយើងឈឺចាប់ ឬ ធ្វើឲ្យយើងអាក់អន់ចិត្ត ។ ប្រសិនបើយើងអត់ទោសដល់ពួកគេ នោះព្រះវរបិតាសួគ៌ក៏នឹងអត់ទោសដល់យើងដែរ ។
ម៉ាថាយ ៥:៧
យើងគួរតែធ្វើជាអ្នកផ្សះផ្សារ ស្រឡាញ់មនុស្សដទៃ ហើយជួយមនុស្សគ្រប់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមក ។
ម៉ាថាយ ៥:៩
យើងមិនគួរខ្លាចក្នុងការប្រាប់ដល់មនុស្សដទៃអំពីដំណឹងល្អ ឬ បង្ហាញពួកគេថា យើងស្រឡាញ់ព្រះវរបិតាសួគ៌ឡើយ ។ នៅពេលមនុស្សដទៃឃើញយើងប្រព្រឹត្តល្អ វានឹងជួយពួកគេឲ្យជឿលើព្រះដែរ ។
ម៉ាថាយ ៥:១៤–១៦
យើងគួរតែរក្សាសេចក្ដីសន្យាយើងជានិច្ច ។
ម៉ាថាយ ៥:៣៣-៣៧
ហើយគឺដូចយើងចង់ឲ្យមនុស្សដទៃមានចិត្តល្អចំពោះយើងយ៉ាងណា នោះយើងគួរតែមានចិត្តល្អចំពោះពួកគេវិញយ៉ាងនោះដែរ ។
ម៉ាថាយ ៧:១២
ព្រះយេស៊ូវបានមានព្រះបន្ទូលថា ប្រសិនបើយើងប្រព្រឹត្តដូចនេះ យើងនឹងមានចិត្តរីករាយ ព្រះវរបិតាសួគ៌នឹងប្រទានពរយើង ហើយយើងនឹងរស់នៅជាមួយទ្រង់ម្ដងទៀត ។
ម៉ាថាយ ៥:២-១២