ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៦ ៖ ពេត្រុស​ព្យាបាល​បុរស​ម្នាក់


ជំពូក ៥៦

ពេត្រុស​ព្យាបាល​បុរស​ម្នាក់

រូបភាព
A crippled man sits by the temple and begs - ch.56-1

មាន​បុរស​ខ្វិន​ម្នាក់​ត្រូវបាន​គេ​សែង​មក​ព្រះវិហារបរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ។ គាត់​បាន​អង្គុយ​នៅ​ក្បែរ​ទ្វារ​ព្រះវិហារបរិសុទ្ធ ដើម្បី​សុំ​ទាន ។ ថ្ងៃ​មួយ គាត់​បាន​ឃើញ​ពេត្រុស និង យ៉ូហាន កំពុង​ដើរ​ចូល​ព្រះវិហារបរិសុទ្ធ ។

រូបភាព
Peter tells the man they have no money - ch.56-2

គាត់​បាន​សុំ​ប្រាក់​ពី​ពេត្រុស និង យ៉ូហាន ។ ពេត្រុស​ពោល​ថា គាត់​គ្មាន​ប្រាក់​ទេ ។ ពេត្រុស​ប្រាប់​ថា គាត់​អាច​ឲ្យ​អ្វី​មួយ​ផ្សេង​ក្រៅ​ពី​ប្រាក់ ។

រូបភាព
Peter blesses the man in the name of Jesus Christ - ch.56-3

ពេត្រុស​បាន​ប្រសិទ្ធពរ​ដល់​បុរស​នោះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ព្យាបាល​គាត់ ។ លំដាប់​នោះ គាត់​បាន​ជួយ​បុរស​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង ។

រូបភាព
A crippled man is healed by Peter - ch.56-4

បុរស​នោះ​អាច​ដើរ​បាន​ជា​លើក​ដំបូង​ក្នុង​ជីវិត​គាត់ ។ មនុស្ស​ជា​ច្រើន​បាន​ឃើញ​គាត់​ដើរ ហើយ​លោត ។ ពួកគេ​បាន​ដឹង​ថា នោះ​គឺ​ជា​អព្ភូតហេតុ​មួយ ។ ពួកគេ​បាន​ដឹង​ថា ពេត្រុស​មាន​អំណាច​របស់​ព្រះ ។ ពេត្រុស​បាន​ប្រាប់​ពួកគេ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ​គាត់​នូវ​អំណាច​ដើម្បី​ព្យាបាល​មនុស្ស ។ ពេត្រុស​គឺ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​អស្ចារ្យ ។ គាត់​បាន​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​ជឿ ហើយ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។