ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២០ ៖ ព្រះយេស៊ូវ​ត្រាស់​បង្រៀន​អំពី​ការអធិស្ឋាន


ជំពូក ២០

ព្រះយេស៊ូវ​ត្រាស់​បង្រៀន​អំពី​ការអធិស្ឋាន

រូបភាព
Sermon on the Mount - Jesus tells His disciples that they should pray in private - depicted is a man praying in public to be seen of men - ch.21-1

ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​របៀប​អធិស្ឋាន ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា មនុស្ស​ខ្លះ​អធិស្ឋាន​គ្រាន់តែ​ដើម្បី​ឲ្យ​មនុស្សដទៃ​ឃើញ​គេ​អធិស្ឋាន​ប៉ុណ្ណោះ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន យើង​គួរតែ​ពោល​ពាក្យ​អធិស្ឋាន​ផ្ទាល់ខ្លួន នៅ​ទីកន្លែង​ដែល​យើង​នៅ​ម្នាក់​ឯង ។

រូបភាព
Sermon on the Mount - Jesus tells His disciples that they should think about what they are saying and not use vain repetitions - ch.21-2

ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា មនុស្ស​ខ្លះ​ពោល​ពាក្យ​ដដែលៗ​នៅ​ពេល​ពួកគេ​អធិស្ឋាន ។ ពួកគេ​ពិត​ជា​ពុំ​យល់​អំពី​អ្វី​ដែល​ពួកគេ​ថ្លែង​ឡើយ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​គួរតែ​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ទូល​សូម​អ្វី​ដែល​យើង​ត្រូវការ ។

រូបភាព
Sermon on the Mount - Jesus shows His disciples how to pray - the Lord's Prayer - ch.21-3

ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​ដើម្បី​បង្ហាញ​ដល់់​ពួក​សិស្ស​របស់​ទ្រង់ អំពី​របៀប​អធិស្ឋាន ។ ទ្រង់​បាន​ចាប់ផ្ដើម​ដោយ​មាន​បន្ទូល​ថា « ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ … ដែល​គង់​នៅ​ស្ថានសួគ៌​អើយ » ។ ទ្រង់​បាន​មាន​បន្ទូល​សរសើរតម្កើង​ព្រះវរបិតាសួគ៌ ហើយ​ទូល​សូម​ជំនួយ​ពី​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « អាម៉ែន » នៅ​ចុង​បញ្ចប់​នៃ​សេចក្ដីអធិស្ឋាន​របស់​ទ្រង់ ។ ក្រោយ​មក ព្រះយេស៊ូវ បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ពួក​សិស្ស​ទ្រង់​អធិស្ឋាន ទៅ​កាន់​ព្រះវរបិតា​នៅ​ក្នុង​ព្រះ​នាម​របស់​ទ្រង់ ។ ទ្រង់​បាន​សន្យា​ថា ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ ។