ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥១ ៖ ព្រះគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​សួន​ច្បារគែតសេម៉ានី


ជំពូក ៥១

ព្រះគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​សួន​ច្បារគែតសេម៉ានី

រូបភាព
Jesus and His Apostles go to the Garden of Gethsemane - ch.51-1

ព្រះយេស៊ូវ និង ពួក​សាវក បាន​ទៅ​ឯ​សួនច្បារ​គែតសេម៉ានី ។ យូដាស​ពុំ​បាន​ទៅ​ជាមួយ​ឡើយ ។ គាត់​បាន​ទៅ​ប្រាប់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​អំពីទីកន្លែង​របស់​ព្រះយេស៊ូវ ។

រូបភាព
Jesus asks Peter, James and John to go with Him into the garden and wait there - ch.51-2

ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្គាប់​ឲ្យ​ពេត្រុស យ៉ាកុប និង យ៉ូហាន ចូល​ទៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី​ជាមួយ​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​រង់ចាំ កាល​ទ្រង់​យាង​ទៅ​អធិស្ឋាន ។

រូបភាព
Jesus prays in Gethsemane - ch.51-3

ព្រះយេស៊ូវ​បាន​ជ្រាប​ថា ទ្រង់​ចាំបាច់​ត្រូវ​រងទុក្ខ​ជំនួស​អំពើបាប​របស់​មនុស្ស​ទាំងពួង ។ ទ្រង់​ពុំ​សព្វព្រះទ័យ​នឹង​រងទុក្ខ​ទេ ប៉ុន្តែ​ទ្រង់​បាន​ជ្រើសរើស​គោរពប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ ។

រូបភាព
Jesus sees Peter, James, and John sleeping and asks them to stay awake - ch.51-4

ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ដេក​លក់​កាល​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន ។ ព្រះយេស៊ូវ​បាន​យាង​មក ហើយ​ទត​ឃើញ​ថា ពួកគេ​កំពុង​ដេក​លក់ ។ ទ្រង់​បាន​ដាស់​ពួកគេ​ឲ្យ​ក្រោក​ឡើង ។

រូបភាព
Jesus finds Peter, James, and John sleeping again - ch.51-5

ទ្រង់​បាន​យាង​ទៅ​អធិស្ឋាន​ម្ដង​ទៀត ។ ពេត្រុស យ៉ាកុប និង យ៉ូហាន មិន​ចង់​ដេក​នោះ​ទេ ប៉ុន្តែ​ពួកគេ​អស់​កម្លាំង​ពេក ។ ពួកគេ​បាន​ដេក​លក់​ម្ដង​ទៀត ។ ព្រះយេស៊ូវ​បាន​យាង​មក ហើយ​ទត​ឃើញ​ថា ពួកគេ​កំពុង​ដេក​លក់​ម្ដង​ទៀត ។ ទ្រង់​បាន​យាង​ទៅ​អធិស្ឋាន​ជា​លើក​ទី​បី ។

រូបភាព
Jesus suffers for the sins of all people - ch.51-6

ព្រះយេស៊ូវ​បាន​អធិស្ឋាន ទ្រង់​បាន​ចាប់ផ្ដើម​ញ័រ​ដោយសារតែ​ភាពឈឺចាប់ ។ មាន​ទេវតា​មួយ​អង្គ​បាន​យាង​មក​ចម្រើន​កម្លាំង​ដល់​ទ្រង់ ។ ទ្រង់​បាន​រងទុក្ខ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ទ្រង់​បែកញើស​ជា​ដំណក់ឈាម ។ ទ្រង់​បាន​រងទុក្ខ​ជំនួស​អំពើបាប​របស់​យើង ដើម្បី​យើង​អាច​បាន​អត់ទោស​ប្រសិនបើ​យើង​ប្រែចិត្ត ។

រូបភាព
Jesus wakes up Peter, James, and John and tells them He will be betrayed - ch.51-7

ព្រះយេស៊ូវ​បាន​ដាស់ពេត្រុស យ៉ាកុប និង យ៉ូហាន ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ទ្រង់​នឹង​ត្រូវ​គេ​ក្បត់ ហើយ​ធ្វើ​គុត ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពួក​ទុច្ចរិត​កំពុង​មក​ចាប់​ព្រះកាយ​ទ្រង់​ហើយ ។