ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៩ ឯកសារ​គ្រូបង្រៀន ៖ ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច


« មេរៀន​ទី ៩ ឯកសារ​គ្រូបង្រៀន ៖ ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៩ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ៩ ឯកសារ​គ្រូបង្រៀន

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

ការទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ខ្លួនយើង និង​សម្រាប់​បុព្វការីជន​របស់​យើង ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ ពង្រឹង​យើង និង​ជួយ​យើង​ឲ្យ​កសាង​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​របស់​យើង​ផ្ទាល់ ។ ពង្សប្រវត្តិ និង​ការបម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏មាន​សារៈសំខាន់​ផងដែរ ក្នុង​ការជួយ​ដល់​ព្រះវរបិតាសួគ៌​របស់​យើង​ឲ្យ​បង្រួប​បង្រួម​គ្រួសារ​របស់​ទ្រង់ ។ ជា​លទ្ធផល​នៃ​មេរៀន​នេះ សិស្ស​នឹង​អាច​ពន្យល់​ពី​ពរជ័យ​មួយ​ចំនួន ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ការបម្រើ​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ សិស្ស​ក៏នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​របៀប​ដែល​ពួកគេ​អាច​ចាប់ផ្ដើម ឬ​បន្ដ​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ស្វែងរក​បុព្វការីជន​របស់​ពួកគេ​ដែល​បាន​ទទួល​មរណភាព​ទៅហើយ និង​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ពួកគាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ដើម្បី​ប្រទាន​អំណាច និង​កម្លាំង​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

នៅ​ដើម​មេរៀន​នេះ សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ៖

ក្នុងនាមជា​យុវមជ្ឈិមវ័យ​នៅក្នុង​ពិភពលោក​នាសព្វថ្ងៃ​នេះ តើ​អ្នក​ត្រូវការ​អំណាច ឬ​ពរជ័យ​ខាង​វិញ្ញាណ​ជាពិសេស​អ្វីខ្លះ និង​ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​កថាខណ្ឌ​ទីបី​នៃ​ការប្រកាស​អំពី​ក្រុមគ្រួសារ​ឲ្យឮៗ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​តួនាទី​នៃ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៅក្នុង​ផែនការ​របស់​ព្រះ ។

សូម​ឲ្យសិស្ស​មាន​ពេលវេលា​រំឭក​ឡើងវិញ​ដោយ​ប្រុងប្រយ័ត្ន​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ប្រធាន ណិលសុន អំពី​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្តី​សញ្ញា​ទំាងឡាយ ។ នៅពេល​សិស្ស​ចែកចាយ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការទទួល​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​អាច​ពង្រឹង​ដល់​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​របស់​យើង ។ នៅពេល​យើង​ទទួល និង​គោរព​តាម​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្ដី​សញ្ញា​ទាំងឡាយ នោះ​ព្រះ​នឹង​ប្រទាន​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២២ ) ។

  • តើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្ដី​សញ្ញា​ទាំងឡាយ​បាន​ផ្ដល់​អំណាច ឬ​ពង្រឹង​កម្លាំង​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក​តាម​របៀប​ណា ? ( សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិចារណា​ពី​សំណួរ​នេះ​នៅក្នុង​ឯកសារ​រៀបចំ ) ។

អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងនេះ​មួយ ឬ​ច្រើន​ដែល​កើតមាន​នៅក្នុង​ជីវិត​អ្នក និង​គ្រួសារ​របស់អ្នក​ផ្ទាល់​ផងដែរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ឆ្ពោះ​ទៅរក​ការទទួល​បាន​នូវ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ប្រសិនបើ​ពួកគេ​ពុំទាន់​បាន​ទទួល​នៅឡើយ​ទេ ហើយ​គោរពតាម​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ ។

ព្រះវរបិតាសួគ៌​របស់​យើង​សព្វ​ព្រះទ័យ​ឲ្យ​គ្រួសារ​ទ្រង់​ទាំងអស់​ទទួលបាន​សេចក្ដី​សង្គ្រោះ ។

សូម​ពិចារណា​បំបែក​សិស្ស​ទៅជា​ក្រុម​តូចៗ ដើម្បី​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​នេះ ។ សូម​ផ្ដល់​សំណៅ​ចែក​ខាងក្រោម​នេះ​ដល់​ក្រុម​នីមួយៗ​មួយច្បាប់ ។ ( ឬ​អ្នក​អាច​រៀបចំ​សំណៅ​ចែក​មួយ​ដូចជា​សំណៅ​ចែក​នេះ ប្រសិនបើ​អ្នក​ចង់​កែសម្រួល​សាច់រឿង​នេះ ឲ្យ​វា​ទាក់ទង​កាន់តែ​ខ្លាំង​នឹង​កាលៈទេសៈ​របស់​សិស្ស​អ្នក ) ។ សូម​អញ្ជើញ​ក្រុម​ទាំងអស់​ឲ្យ​ធ្វើតាម​ការណែនាំ​នៅលើ​សំណៅ​ចែក​នោះ ។

គោលលទ្ធិ​នៃ​ការប្រោសលោះ​មរណជន

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ៩

សូម​អាន​សាច់រឿង​ខាងក្រោម​នេះ ហើយ​ពិភាក្សា​សំណួរ​ដែលមាន​អមមក​ជាមួយនោះ​ជាក្រុម ។

មិត្ត​ម្នាក់​ដែល​ជា​សមាជិក​នៃ​ជំនឿ​ផ្សេង បាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​បើក​ព្រះវិហារ​បរិសុទ្ធ​នាពេល​ថ្មីៗ​នេះ ។ នៅ​ទីនោះ នាង​បាន​ស្ដាប់ឮ​សមាជិក​យើង​និយាយ​ពី​ការធ្វើ​ពិធីបរិសុទ្ធ​ជូន​បុព្វការីជន​របស់​យើង​ដែល​បាន​ទទួល​មរណភាព ។ ពីរបី​ថ្ងៃ​ក្រោយមក នាង​បាន​សួរ​អ្នក​ថា « ហេតុអ្វី​ព្រះវិហារ​របស់​ឯង​ធ្វើ​ពិធី​សម្រាប់​មរណជន ? »

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់​មិត្ត​អ្នក​យ៉ាង​ដូចម្ដេច ? ( ក្រោយពី​អ្នក​បាន​ពិភាក្សា​សំណួរ​នេះ​ហើយ ក្រុម​របស់​អ្នក​អាច​រំឭក​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ អ្នក​ក៏អាច​ពិនិត្យមើល​ឡើងវិញ​ក្នុង កូរិនថូស ទី១ ១៥:២៩ រួមគ្នា​ផងដែរ ) ។

  • តើ​គោលលទ្ធិ​នៃ​ការប្រោសលោះ​មរណជន​អាច​បង្រៀន​យើង​អ្វីខ្លះ អំពី​បុគ្គលិក​លក្ខណៈ ព្រះទ័យ និង​ជំនួយ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

គោលលទ្ធិ​នៃ​ការប្រោសលោះ​មរណជន

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន មកពី​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។

សូម​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៥ រួមគ្នា​ឡើងវិញ ហើយ​ពិភាក្សា​ពី​សំណួរ​ដូច​ខាងក្រោម ៖

  • យោងតាម​ខគម្ពីរ​នេះ ហេតុអ្វី​វា​សំខាន់​ដែល​យើង​ត្រូវ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ជំនួសឲ្យ​បុព្វការីជន​របស់​យើង​ដែល​បាន​ទទួល​មរណភាព ? ( ដោយ​ប្រើ​ពាក្យសម្ដី​របស់​សិស្ស សូម​សរសេរ​សេចក្ដីពិត​មួយ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្តារខៀន ៖ សេចក្ដី​សង្គ្រោះ​ដល់​បុព្វការីជន​របស់​យើង​ដែល​បាន​ទទួល​មរណភាព​ទៅហើយ គឺជា​ការចាំបាច់ និង​សំខាន់​បំផុត​ចំពោះ​សេចក្ដី​សង្គ្រោះ និង​ភាពល្អ​ឥតខ្ចោះ​របស់​យើង​ផ្ទាល់ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្តី​សង្គ្រោះ​របស់​បុព្វការីជន​យើង​គឺជា​ការចាំបាច់ និង​សំខាន់​បំផុត​ចំពោះ​សេចក្ដី​សង្គ្រោះ និង​ភាពល្អ​ឥតខ្ចោះ​របស់​យើង​ផ្ទាល់ ?

  • តើ​យើង​អាច​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការស្វែងរក​បុព្វការីជន​របស់​យើង​ដែល​បាន​ទទួល​មរណភាព និង​ការទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួសឲ្យ​ពួកគាត់​ដោយ​របៀប​ណា ? ( អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង​ផ្នែក​ទី ២ នៅក្នុង​ឯកសារ​រៀបចំ​បាន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ​ដែលមាន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ទាក់ទង​នឹង​កិច្ចខិតខំ​របស់​ទ្រង់​ដើម្បី​ធ្វើ​អ្វីមួយ​សម្រាប់​ពួកគេ ដែល​ពួកគេ​មិន​អាច​ធ្វើបាន​ដោយ​ខ្លួនឯង ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យគិត​ពី​អារម្មណ៍​របស់​បុព្វការីជន​យើង ដែល​បាន​ទទួល​មរណភាព​ហើយ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​សង្គ្រោះ​សម្រាប់​ពួកគាត់ ដែល​ពួកគាត់​មិន​អាច​ទទួល​វា​ដោយ​ខ្លួនគាត់​បាន ។

ព្រះអម្ចាស់​ប្រទានពរ​ដល់​អស់​អ្នក​ដែល​ធ្វើ​ការបម្រើ​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ផ្ដល់​ការអញ្ជើញ​ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ការអនុវត្ត ។ សិស្ស​នឹង​រៀនសូត្រ​ពី​ដំណឹងល្អ​បាន​កាន់តែ​ស៊ីជម្រៅ នៅពេល​ពួកគេ​អនុវត្ត​តាម​គោលការណ៍ និង​សេចក្ដីពិត​នៃ​គោលលទ្ធិ ។ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បាន​ពរជ័យ​ទាំងឡាយ ដែល​ទ្រង់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​គោរព​ប្រតិបត្តិ​តាម ។ នៅពេល​អ្នក​រៀបចំ​ជួយ​សិស្ស​នៅក្នុង​ថ្នាក់ សូម​ផ្ដល់​អាទិភាព​សមរម្យ​មួយ​ចំពោះ​សំណួរ និង​សកម្មភាព​នានា​ដែល​នឹង​លើក​ទឹកចិត្ត​ឲ្យមាន​ការអនុវត្ត ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​អាច​ប្រើ​ឧបករណ៍​អេឡិចត្រូនិច​របស់​ពួកគេ​បាន ឲ្យ​ចូលទៅ​គេហទំព័រ FamilySearch.org ឬ​កម្មវិធី​មែកធាង​ក្រុមគ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ( អ្នក​ក៏អាច​បង្ហាញ​គេហទំព័រ​នេះ ឬ​កម្មវិធី​នេះ​ដល់​សិស្ស​ក្នុង​ថ្នាក់​ផងដែរ ឬ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​ដែល​គ្មាន​ឧបករណ៍​អេឡិចត្រូនិច ឲ្យ​មើល​ជាមួយ​នឹង​មិត្ត​រួមថ្នាក់​ណា​ដែល​មាន​ឧបករណ៍នោះ ) ។ សូម​រកមើល​មុខងារ​មួយ​ចំនួន​នៃ​គេហទំព័រ ឬ​កម្មវិធី​នេះ​រួមគ្នា ។ អ្នក​អាច​ប្រើ​មុខងារ « សាច់ញាតិ​នៅ​ជុំវិញ​ខ្ញុំ » ដើម្បី​ជួយ​សិស្ស​ឲ្យឃើញ​ពី​របៀប​ដែល​ពួកគេ​ជាប់​សាច់ញាតិ​នឹង​គ្នា ។ សូម​ពិចារណា​ថា តើ​សំណួរ​ខាងក្រោម​ណាមួយ​ដែល​អាច​មាន​ប្រយោជន៍​ដល់​ការពិភាក្សា​នេះ ៖

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​នឹង​ការធ្វើ​ពង្សប្រវត្តិ ?

  • តើ​អ្វីទៅ​ដែល​រារាំង​អ្នក ឬ​បាន​រារាំង​អ្នក​កាលពី​អតីតកាល​មិនឲ្យ​ធ្វើ​ពង្សប្រវត្តិ ? តើ​អ្នក​បាន​យកឈ្នះ​លើ​ឧបសគ្គ​ប្រភេទ​ទាំងនេះ​បាន​យ៉ាង​ដូចម្តេច ? តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ​របស់​អ្នក​បាន​យ៉ាង​ដូចម្តេច ?

  • ប្រសិនបើ​អ្នក​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជំនួសឲ្យ​បុព្វការីជន​របស់​អ្នក​រួចហើយ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​នោះ ?

អ្នក​អាច​បង្ហាញ​វីដេអូ « The Promised Blessings of Family History » ( ៣:២៤ ) បាន ( ដែល​មាន​សេចក្ដីយោង​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​ពិចារណា​សូមឲ្យ​សិស្ស​រៀបរាប់​ពី​ពរជ័យ​មួយ​ចំនួន ដែល​ព្រះអម្ចាស់ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​ពី​អំណាច ឬ​ពរជ័យ​ខាង​វិញ្ញាណ ដែល​ពួកគេ​ត្រូវការ​ជាពិសេស​នៅពេល​នេះ ( សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​បញ្ជី​នៅលើ​ក្ដារខៀន មកពី​ដើម​មេរៀន​ឡើងវិញ ) ។ សូម​ឲ្យ​សិស្ស​ចែកចាយ ឬ​ថ្លែង​ទីបន្ទាល់​អំពី​គ្រា​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ពរជ័យ​ទាំងនេះ នៅពេល​ពួកគេ​បាន​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

សូមឲ្យ​សិស្ស​មាន​ពេលវេលា​ពីរបី​នាទី ដើម្បី​កត់ត្រា​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​អ្វី ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​អាច​សម្រេច​បាន ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ឲ្យបាន​ទៀងទាត់ ។ ពួកគេ​ក៏អាច​កត់ត្រា​ពី​ពរជ័យ ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​ទទួល​បាន​មកពី​ការធ្វើ​កិច្ចការ​ទាំងនោះ​ផងដែរ ។

កំណត់​ចំណាំ ៖ នៅពេល​អ្នក​ជួប​នឹង​សិស្ស​របស់​អ្នក​លើកក្រោយ សូម​ស្វែងរក​ឱកាស​សួរ​ពួកគេ​ថា តើ​ពួកគេ​ដើរ​ដល់ណា​ជាមួយ​នឹង​គោលដៅ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​របស់​ពួកគេ​នោះ ។

សម្រាប់​ពេល​ក្រោយ

នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ឬ​អំឡុង​សប្ដាហ៍​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សម្ភាស​ប្ដីប្រពន្ធ​មួយគូ ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យសួរ​ប្ដីប្រពន្ធ​នោះ ពី​របៀប​ដែល​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​ទទួល​ឥទ្ធិពល​ពី​សេចក្ដី​សញ្ញា ដែល​ពួកគាត់​បាន​ចុះ​នៅពេល​ពួកគាត់​ផ្សារភ្ជាប់ និង​ពីរបៀប​ដែល​ពួកគាត់​ព្យាយាម​ខិត​ទៅកាន់​ជិត​នឹង​ព្រះ​ជាមួយគ្នា ។