ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៨ ឯកសារ​គ្រូបង្រៀន ៖ ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម


« មេរៀន​ទី ១៨ ឯកសារ​គ្រូបង្រៀន ៖ ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៨ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

មេរៀនទី ១៨ ឯកសារ​គ្រូបង្រៀន

ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម

ព្រះអម្ចាស់​ទុក​ព្រះទ័យ​លើ​ឪពុក​ម្ដាយ ឲ្យ​ទទួល​យក​ការទទួល​ខុសត្រូវ​ក្នុង​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​កូនៗ​ពួកគេ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ស្វែងយល់​អំពី​របៀប ដែល​ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​អាច​បង្កើន​សមត្ថភាព​របស់​ពួកគេ ដើម្បី​បំពេញ​តាម​ទំនួល​ខុសត្រូវ​នេះ​បាន ។ សិស្ស​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​របៀប ដែល​ពួកគេ​អាច​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ដើម្បី​រស់នៅ​តាម​គោលការណ៍​ខាង​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ឪពុក​ម្ដាយ​ទទួល​ខុសត្រូវ​លើ​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​គ្រួសារ​ពួកគេ ។

សូម​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ខាង​រូបកាយ​របស់​កូនៗ​ពួកគេ ( សូមមើល​« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • តើ​អ្នក​មាន​អារម្មណ៍ ឬ​សំណួរ​អ្វីខ្លះ​អំពី​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​នេះ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ ឬ​បំពេញ​តាម​កាតព្វកិច្ច​នេះ​?

សូម​សរសេរ​ពាក្យ ភាព​ខ្លួន​ទីពឹង​ខ្លួន ដាក់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​នរណា​ម្នាក់ ដែល​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដាក់​នៅ​លើ​ក្ដារខៀន ។ សូមឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​ពី​មូលហេតុ ដែល​ពួកគេ​បាន​ជ្រើសរើស​ពាក្យ​ទាំងនោះ ។

  • ហេតុអ្វី​បានជា​វា​សំខាន់ ដែល​យើង​ត្រូវ​អភិវឌ្ឍ​ឲ្យមាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​ប្រើ​ការបង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៥:២៨–២៩ និង​ការបង្រៀន​ផ្សេង​ទៀត​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ បាន ។ បន្ទាប់​មក អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការងារ​ដ៏ឧស្សាហ៍​ជួយ​ឪពុក​ម្ដាយ​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​គ្រួសារ​ពួកគេ ។ ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការបម្រើ​ដល់​អ្នកដទៃ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ស្តាប់​មតិ​យោបល់ និង​ចម្លើយ​របស់​សិស្ស​ឲ្យបាន​ដិតដល់ ។ ពេល​ខ្លះ គ្រូបង្រៀន​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ណាស់​អំពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ ឬ​ធ្វើ​បន្ទាប់​ទៀត រហូត​ពួកគេ​មិន​យកចិត្ត​ទុកដាក់​ទៅលើ​អ្វី ដែល​សិស្ស​កំពុងតែ​និយាយ​នោះ​ទេ ។ តាមរយៈ​ការសង្កេត និង​ការស្តាប់​សិស្ស​ដោយ​ប្រុង​ប្រយ័ត្ន នោះ​គ្រូបង្រៀន​អាច​ដឹងពី​តម្រូវការ​របស់​ពួកគេ​បាន ហើយ​ដឹកនាំ​ការពិភាក្សា​ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​មាន​ឆន្ទៈ​កែតម្រូវ​ផែនការ​មេរៀន​របស់​អ្នក ដើម្បី​ឆ្លើយតប​នឹង​សំណួរ តម្រូវការ និង​កង្វល់​របស់​សិស្ស​អ្នក ។

សូម​ជ្រើសរើស​ចេញពី​សំណួរ​ខាងក្រោម​នេះ ជា​សំណួរ​ដែល​ទាក់ទង​នឹង​សិស្ស​របស់​អ្នក​បំផុត ហើយ​ពិភាក្សា​ជាមួយ​ពួកគេ​ក្នុង​ថ្នាក់​រួមគ្នា ឬ​ជា​ក្រុម​តូចៗ ៖

  • តើ​អ្នក​គិត​ថា ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​ត្រូវនឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​កោត​សរសើរ​ដល់​តម្លៃ​នៃ​ការងារ​ដ៏ឧស្សាហ៍ ? តើ​អ្នក​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​មកពី​ការខិតខំ​ធ្វើ​ការងារ ? ( សូម​ពិចារណា​រំឭក​ជាមួយ​គ្នា​ឡើងវិញ​ក្នុង សេចក្តី​ថ្លែង​ការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន អំពី​ការងារ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ការអប់រំ​អាច​នាំមក​នូវ​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​យើង និង​ក្រុមគ្រួសារ​របស់​យើង ? តើ​វា​អាច​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះ​តាម​របៀប​ណា ? ( បើ​ចាំបាច់ សូម​យោង​ទៅ ការបង្រៀន​អំពី​ការអប់រំ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ដើម្បី​ធ្វើឲ្យ​ការពិភាក្សា​នេះ​កាន់តែ​ស៊ីជម្រៅ ) ។

  • តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក ឬ​តើ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យមាន​ក្រម​សីលធម៌​ការងារ​ដ៏ឧស្សាហ៍ ឬ​ទទួល​បាន​ការអប់រំ​បន្ថែម​ទៀត​យ៉ាង​ដូចម្ដេច ? ( ខណៈពេល​កំពុង​ពិភាក្សា​អំពី​សំណួរ​នេះ សូម​ពិចារណា​បង្ហាញ​វីដេអូ « Wagner’s Story » [ ២:០៥ ] ដែល​មាន​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ ) ។

សូម​ពន្យល់​ថា ដើម្បី​ណែនាំ និង​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ នោះ​ព្រះវរបិតា​សួគ៌​របស់​យើង​បាន​ចាត់តាំង​ឲ្យ​ឪពុក និង​ម្ដាយ​គ្រប់រូប​មាន​ទំនួល​ខុសត្រូវ​មួយ​ចំនួន​ជាក់លាក់ ។ សូម​សរសេរ ឬ​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត ព្រម​ទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួនផង ( សូម​មើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ដោយសារ​កាលៈទេសៈ​របស់​គូស្វាមី​ភរិយា និង​ក្រុមគ្រួសារ​មាន​ភាពខុសៗ​គ្នា នោះ​នៅក្នុង​ករណី​ខ្លះ ទាំង​ឪពុក និង​ម្តាយ​ត្រូវតែ​ធ្វើការ ដើម្បី​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​ជា​មូលដ្ឋាន​សម្រាប់​គ្រួសារ​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ មកពី​ដំបូន្មាន​របស់​ប្រធាន អិម រ័សុល បាឡឺដ អំពី​របៀប​ដែល​ស្វាមី និង​ភរិយា​អាច​ធ្វើ​ការសម្រេច​ចិត្ត​បែប​នេះ​បាន ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំឭក សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន បាឡឺដ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​ឡើងវិញ ) ។

  • តើ​អ្នក​គិត​យ៉ាងណា​ដែរ​អំពី​ដំបូន្មាន​នេះ ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ពិចារណា​សង្ខេប​អត្ថបទ​នេះ « Striving to Become an Intelligent and Noble Mother » [ Lilian Pagaduan-Villamor Ensign ខែ សីហា ឆ្នាំ ២០១៨ ទំព័រ ១៦–១៧ ] ។ អត្ថបទ​នេះ​មាន​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ណែនាំ​សិស្ស​តាម​កាលៈទេសៈ​ផ្ទាល់​របស់​ពួកគេ នៅពេល​ពួកគេ​សិក្សា​ការបង្រៀន និង​ដំបូន្មាន​របស់​ព្យាការី ជាមួយ​នឹង​គូស្វាមី​ភរិយា​របស់​ពួកគេ និង​ជាមួយ​ទ្រង់ ។

គោលការណ៍​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ អាច​ណែនាំ​យើង​ពី​របៀប​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​យើង​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ដោយ​សង្ខេបៗ​ឡើងវិញ​ក្នុង​វគ្គ​បទគម្ពីរ ដែល​ពួកគេ​បាន​ជ្រើសរើស​សម្រាប់ សកម្មភាព​សិក្សា នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ ( អ្នក​ប្រហែលជា​ត្រូវ​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​រំឭក​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ​ចំនួន​ឡើង​វិញ ) ។

សូម​បែងចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ឬ​ជាក្រុម​តូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​នូវ​គោលការណ៍​ខាង​ហិរញ្ញវត្ថុ ដែល​ពួកគេ​បាន​រៀន​ចេញពី​វគ្គ​បទគម្ពីរ​ទាំងនេះ ហើយ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​នេះ ( អ្នក​គួរតែ​បង្ហាញ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ) ៖

  • តើ​ការអនុវត្ត​តាម​គោលការណ៍​ខាង​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ​ទាំងនេះ​អាច​ផ្ដល់​ពរជ័យ​ដល់​អ្នក​ផ្ទាល់ ឬ​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

ខាងក្រោម​នេះ​គឺជា​បញ្ជី​មួយ​អំពី​គោលការណ៍ ដែល​សិស្ស​អាច​រកឃើញ​មកពី​វគ្គ​បទគម្ពីរ​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​ឯកសារ​រៀបចំ ៖

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ នូវ​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់​មក សូម​សរសេរ ឬ​បង្ហាញ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ តាមរយៈ​ការអនុវត្ត​តាម​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ នោះ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​អាច​បង្កើន​ស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ផ្ទាល់ខ្លួន និង​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត​បាន ។

  • តើ​អ្នក ឬ​គ្រួសារ​របស់​អ្នក​បាន​មាន​ពរជ័យ មកពី​ការអនុវត្ត​តាម​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ​នៅពេល​ណា​ដែរ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ចេញពី​ការពិត​ដែល​ថា ទ្រង់​បាន​ប្រទាន​គោលការណ៍​ហិរញ្ញវត្ថុ​ទាំងនេះ​ដល់​យើង ?

សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន អំពី​ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន ការមាន​ក្រម​សីលធម៌​ការងារ​ដ៏ឧស្សាហ៍ ការទទួល​បាន​ការអប់រំ ឬ​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ការអនុវត្ត​តាម​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ទុក​ចំណុច​មួយ ដែល​ពួកគេ​អាច​ចាប់ផ្ដើម​ធ្វើ ឬ​បន្ត​ធ្វើ​បាន ដើម្បី​ពង្រឹង​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ និង​ការខិតខំ​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​គោលការណ៍​ទាំងនេះ ។ ( ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​អ្វី​ដែល​ពួកគេ​បាន​សរសេរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបំផុស​គំនិត​ឲ្យ « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​ឡើងវិញ ) ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​យើង​ឲ្យ​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​យើង ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ម្ដាយ​របស់​ពួកគេ ឬ​ស្ដ្រី​ដែល​ដូចជា​ម្ដាយ​ម្នាក់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​តម្លៃ​របស់​ម្តាយ ខណៈពេល​កំពុង​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៩ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​លិខិត​ដឹងគុណ​មួយ​ច្បាប់​ជូន​ទៅ​ម្តាយ​របស់​ពួកគេ ឬ​ស្ដ្រី​ដែល​ដូចជា​ម្ដាយ​ម្នាក់ ។