ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២២ ឯកសារ​គ្រូបង្រៀន ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត


« មេរៀន​ទី ២២ ឯកសារ​គ្រូបង្រៀន ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត » ឯកសារ​គ្រូបង្រៀន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២២ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

មេរៀន​ទី ២២ ឯកសារ​គ្រូបង្រៀន

ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត

« ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ … សេចក្ដី​សុចរិត » ( « ក្រុមគ្រួសារ ៖​ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូនៗ​របស់​ខ្លួន​ឲ្យរៀន​អំពី​ព្រះអង្គ​សង្រ្គោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សិស្ស​ក៏នឹង​ស្វែងយល់​ពី​របៀប​ជួយ​មនុស្ស​ជាទី​ស្រឡាញ់ ដែល​វង្វេង​ចេញ​ពី​ផ្លូវ​ដំណឹងល្អ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន​និង​ការរៀនសូត្រ​របស់​យើង

ប្រើប្រាស់​កម្មវិធី​សិក្សា ។ នៅពេល​អ្នក​រៀបចំ​មេរៀន​នីមួយៗ សូម​ពិនិត្យមើល​ប្រកប​ដោយ​ការអធិស្ឋាន​ទាំង​ឯកសារ​គ្រូបង្រៀន និង​ឯកសារ​រៀបចំ​ឡើងវិញ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​សម្រប​មេរៀន​ទៅតាម​តម្រូវការ​របស់​សិស្ស​បាន ។ អ្នក​អាច​ជ្រើសរើស​ប្រើប្រាស់​យោបល់​សម្រាប់​ការបង្រៀន​ទាំងអស់ ឬ​តែ​មួយ​ចំនួន ឬក៏​អ្នក​អាច​សង្ខេប​ផ្នែក​មួយ​ចំនួន​នៃ​មេរៀន​នេះ ហើយ​កែសម្រួល​គំនិត​ដែល​បាន​ណែនាំ​ទៅតាម​តម្រូវការ និង​ស្ថានភាព​របស់​សិស្ស​ក្នុង​ថ្នាក់រៀន​អ្នក ។

ព្រះអម្ចាស់​បង្គាប់​ឲ្យ​ឪពុក​ម្ដាយ​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ខ្លួន​នៅក្នុង​ពន្លឺ និង​សេចក្ដីពិត ។

សូម​ពិចារណា​ចាប់ផ្ដើម​មេរៀន ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ឥទ្ធិពល​នៅក្នុង​ជំនាន់​របស់​យើង ដែល​អាច​ធ្វើឲ្យ​មាន​ការលំបាក​ក្នុង​ការចិញ្ចឹម​កូន​ឲ្យ​មាន​ភាពរឹងមាំ​ខាង​វិញ្ញាណ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៥, ២៨ និង ៩៣:៤០ ឡើងវិញ ហើយ​សរសេរ​ប្រយោគ​មួយ​ដែល​សង្ខេប​តាម​ពាក្យ​សម្តី​របស់​ខ្លួន​ថា តើ​ព្រះវរបិតាសួគ៌​រំពឹង​អ្វីខ្លះ​ពី​ឪពុក​ម្ដាយ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់ពី​សិស្ស​ចែកចាយ​សេចក្ដី​សង្ខេប​របស់​ពួកគេ​ហើយ សូម​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ​ចេញពី ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​សេចក្ដី​សុចរិត ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការធ្វើជា « គ្រូបង្រៀន​ដំណឹងល្អ និង​គំរូ​ដ៏​សំខាន់ » របស់​កូនៗ​ខ្លួន ? ( ថាត អរ ខាលីស្ទើរ « Parents: The Prime Gospel Teachers of Their Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣២ ) ។ ( អ្នក​អាច​អញ្ជើញ​ឲ្យ​សិស្ស​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ថាត អរ ខាលីស្ទើរ និង ប្រធាន ចយ ឌី ចូនស៍ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​បាន ) ។

  • តើ​សាតាំង​ព្យាយាម​រំខាន​ឪពុក​ម្ដាយ​ពី​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​នេះ​តាម​របៀប​ណា? ( អ្នក​អាច​នឹង​ចង់​លើកឡើង​ពី​វិធី​មួយ​ចំនួន ដែល​បាន​រាយ​នៅក្នុង​កថាខណ្ឌ​ពីរ​ចុងក្រោយ​នៃ​វគ្គ « The Adversary’s Attacks on the Family » នៅក្នុង​អត្ថបទ​នេះ « The Sacred Responsibilities of Parenthood » ដោយ​ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ [ Ensign ខែ មីនា ឆ្នាំ ២០០៦ ទំព័រ ២៦–៣៣ ] ) ។

  • តើ​ក្រុមគ្រួសារ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​ការអធិស្ឋាន​ក្នុង​គ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ឲ្យបាន​ខ្ជាប់ខ្ជួន ?

សូម​ពិនិត្យ​ឡើងវិញ​ជាមួយ​គ្នា​នូវ សេចក្តី​ថ្លែង​ការណ៍​ដោយ​ស៊ីស្ទើរ ឆារិល អេ អេសព្លីន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។

  • តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូនៗ​របស់​ខ្លួន​ឲ្យ « ទទួល​គោលលទ្ធិ​ដាក់​ក្នុងចិត្ត​ពួកគេ​ក្នុង​របៀប​មួយ ដែល​វា​ក្លាយ​ទៅ​ជាចំណែក​មួយ​នៃ​ខ្លួន​ពួកគេ » ដោយ​របៀប​ណា ? ( « Teaching Our Children to Understand » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០ ) ។ តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូនៗ​របស់​ខ្លួន​ឲ្យ​ទទួល​អារម្មណ៍ និង​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​ពិចារណា​ធ្វើការ​បង្ហាញ និង​ពិភាក្សា​អំពី​វីដេអូ​នេះ « The Music of the Gospel » [ ៥:៤៣ ] ដែល​មាន​នៅក្នុង ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ពាក្យ​សម្ដី ឬ​គំរូ​របស់​ឪពុក​ម្ដាយ ឬ​បុគ្គល​ដូចជា​ឪពុក​ម្ដាយ​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ? ( សូម​ពិចារណា​ពិនិត្យ​មើល​ជាមួយ​គ្នា​ក្នុង នីហ្វៃ​ទី​២ ២៥:២៦ និង​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ នែល អិល អាន់ឌើរសិន និង ប្រធាន ចយ ឌី ចូនស៍ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​ចម្លើយ ដែល​ពួកគេ​បាន​សរសេរ​ចំពោះ​ការបំផុស​គំនិត « កត់ត្រា​គំនិត​របស់អ្នក » នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ សូម​សួរ​សិស្ស​មួយ​ចំនួន​ដែល​មាន​អារម្មណ៍​ល្អ ឲ្យ​ឡើង​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​គំនិត ឬ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​ទាក់ទង​បន្ថែម ដែល​ពួកគេ​បាន​មាន​កន្លង​មក​នៅក្នុង​ថ្នាក់រៀន ។

យើង​គួរតែ​ស្រឡាញ់ និង​អធិស្ឋាន​សម្រាប់​សមាជិក​គ្រួសារ ដែល​ចាកចេញ​ពី​ផ្លូវ​នៃ​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មាន​កូន​ម្នាក់ ដែល​បាន​ជ្រើសរើស​ចាកចេញ​ពី​ផ្លូវ​នៃ​ដំណឹងល្អ​នោះ ។ ប្រសិនបើ​អាច​ធ្វើ​បាន សូម​បង្ហាញ​វីដេអូ​ព្រះគម្ពីរ​មរមន « Lehi Invites His Family to Partake of the Fruit of the Tree (1 Nephi 8:12–18) » ( ៣:២៣ ) ។ ( ប្រសិនបើ​អ្នក​មិន​អាច​បង្ហាញ​វីដេអូ​នេះ​បាន​ទេ សូម​បង្ហាញ​រូបភាព​ដែល​ភ្ជាប់មក​ជាមួយ​នេះ ហើយ​អាន នីហ្វៃ​ទី​១ ៨:១២–១៨ ជាមួយ​គ្នា ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អារម្មណ៍​របស់​លីហៃ ដែល​បានឮ​ចម្លើយ​ផ្សេងៗ​គ្នា​ពី​សមាជិក​គ្រួសារ​លោក ចំពោះ​ការអញ្ជើញ​របស់​លោក​ឲ្យ​ទទួល​ទាន​ផ្លែ​នៃ​ដើម​ជីវិត ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។

រូបភាព
លីហៃ និង​ផ្លែ​នៃ​ដើម​ជីវិត
  • តើ​មាន​គំរូ​ណាខ្លះ​ទៀត​ចេញពី​ព្រះគម្ពីរ ដែល​ឪពុក​ម្ដាយ​ដ៏សុចរិត​មាន​កូន​ម្នាក់ ឬ​ច្រើន​នាក់​បាន​វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ ? តើ​អ្នក​អាច​រៀន​អ្វីខ្លះ ចេញពី​ចម្លើយ​របស់​ឪពុក​ម្តាយ​ទាំងនេះ ដែល​អាច​ណែនាំ​អ្នក​ក្នុង​ការឆ្លើយ​តប​ទៅនឹង​សមាជិក​គ្រួសារ​ដែល​អាច​វង្វេង ?

សូម​ពិនិត្យ សេចក្តី​ថ្លែង​ការណ៍​ដោយ​អែលឌើរ អូលីសេស សូរ៉េស នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​ឡើងវិញ ។

  • តើ​យើង​អាច​រៀន​បាន​របៀប​ឆ្លើយតប​អ្វីខ្លះ មកពី​អែលឌើរ សូរ៉េស នៅពេល​សមាជិក​គ្រួសារ​ងាក​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​សមាជិក​គ្រួសារ​ងាក​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ នោះ​យើង​គួរតែ​បន្ត​ស្រឡាញ់ និង​អធិស្ឋាន​សម្រាប់​គាត់ ឬ​នាង ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ) ។

  • តើ​អ្នក​បាន​ឃើញ​សមាជិក​គ្រួសារ​អនុវត្ត​តាម​ការបង្រៀន​របស់​អែលឌើរ សូរ៉េស នៅ​ពេលណា ? តើ​សកម្មភាព​របស់​ពួកគេ​មាន​ឥទ្ធិពល​អ្វីខ្លះ ?

សូម​ពិចារណា​អាន​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

… ចំពោះ​មនុស្ស​មួយ​ចំនួន អំណរ​ដ៏នៅ​អស់កល្ប​ជានិច្ច​នោះ​អាច​ហាក់​ដូចជា​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​ឡើយ ។ ឪពុក​ម្ដាយ កូនៗ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​អាច​នឹង​ធ្វើការ​ជ្រើសរើស​ជាច្រើន ដែល​ហាក់ដូចជា​ធ្វើ​ឲ្យ​ពួកគេ​ពុំ​ស័ក្ដិសម​នឹង​ជីវិត​អស់កល្ប​ជានិច្ច​ឡើយ ។ …

ព្យាការី​របស់​ព្រះ​ម្នាក់​បាន​ផ្ដល់​ការប្រឹក្សា​ដល់​ខ្ញុំ ដែល​ផ្ដល់ជា​ភាពសុខសាន្ដ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​បារម្ភ​ថា ការជ្រើសរើស​របស់​សមាជិក​គ្រួសារ​អ្នកដទៃ​ទៀត​អាច​នឹង​ធ្វើឲ្យ​គ្រួសារ​របស់​យើង​មិន​អាច​រស់នៅ​ជាមួយ​គ្នា​ជារៀង​រហូត​បាន ។ លោក​បានមាន​ប្រសាសន៍​ថា « អ្នក​កំពុង​បារម្ភ​អំពី​បញ្ហា​ខុសឆ្គង ។ អ្នក​គ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​នគរ​សេឡេស្ទាល​ទៅ​បាន​ហើយ នោះ​ការរៀបចំ​គ្រួសារ​របស់អ្នក​នឹង​កាន់តែ​អស្ចារ្យ​ជាង ដែល​អ្នក​អាច​នឹកគិត​ដល់​ទៅ​ទៀត » ។ ( « The​Hope​of​Eternal​Family​Love » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៤, ៥ )

  • តើ​ការបង្រៀន​នេះ​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម និង​ការលួងលោម​ដល់​អស់​អ្នក​ដែល​មាន​មនុស្ស​ជាទី​ស្រឡាញ់ វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​បញ្ចប់​មេរៀន​នេះ​ដោយ​ការថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​មាន​ព្រះឆន្ទៈ​ជួយ​យើង នៅពេល​យើង​ព្យាយាម​ចិញ្ចឹម​បីបាច់​កូនៗ​របស់​យើង​នៅក្នុង​សេចក្ដី​សុចរិត ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ដោយ​អែលឌើរ អាន់ឌើរសិន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

មាន​មនុស្ស​ជាច្រើន​ទាំង​ក្មេង​ទាំង​ចាស់ ដែល​ស្មោះត្រង់ និង​ពិត​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទោះជា​បទពិសោធន៍​ថ្មីៗ​ផ្ទាល់​ខ្លួន​គេ​មិន​ត្រូវ​នឹង​ការប្រកាស​ពី​ក្រុមគ្រួសារ​នេះ​ក្ដី ។ ( « The Eye of Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៦ )

នៅពេល​សិស្ស​សិក្សា ឯកសារ​នេះ​សម្រាប់​មេរៀន​លើកក្រោយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការបង្រៀន ដែល​អាច​ប្រទានពរ​ដល់​ក្រុមគ្រួសារ ឬ​បុគ្គល​ទាំងឡាយ​ដែល​ពួកគេ​ស្គាល់ ដែល​កំពុង​មាន​បទពិសោធន៍​គ្រួសារ​បច្ចុប្បន្ន ដែល​អាច​មិនមែន​ជា​អ្វី​ដែល​ពួកគេ​បាន​រំពឹង​ទុក ។