ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត


« មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត » ឯកសារ​គ្រូបង្រៀន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
គ្រួសារ​មួយ​កំពុង​សិក្សា​ដំណឹងល្អ​ជាមួយ​គ្នា

មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត

ការចិញ្ចឹម​កូន​ឲ្យមាន​ភាពរឹងមាំ​ខាង​វិញ្ញាណ​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ អាច​មាន​អារម្មណ៍​ថប់​បារម្ភ​ខ្លាំង​ណាស់ ។ ទោះជា​យ៉ាងណា​ក៏ដោយ ក៏​ការសន្យា​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពួកសាសន៍​នីហ្វៃ អនុវត្ត​ចំពោះ​ពួកយើង​នៅ​ជំនាន់​របស់​យើង​ដែរ ៖ « ឯ​កូនចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើជា​សិស្ស​របស់​ព្រះអម្ចាស់ ហើយ​វា​រាល់គ្នា​នឹង​មាន​សន្តិសុខ​ជា​បរិបូរ » ( នីហ្វៃ​ទី​៣ ២២:១៣ ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​បំពេញ « កាតព្វកិច្ច​ដ៏ពិសិដ្ឋ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់ [ អ្នក ] ដោយ … សេចក្ដី​សុចរិត » ( ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ផ្នែក​ទី ១

តើ​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះ​ពី​ខ្ញុំ​ក្នុង​នាម​ជា​ឪពុក ឬ​ម្ដាយ ?

នៅ​ដើម​ដំបូង​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ឪពុក​ម្ដាយ​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ ក្នុង​ការចិញ្ចឹម​កូនៗ​របស់​ពួកគេ​ដោយ​សេចក្ដី​សុចរិត ។ ទ្រង់​បាន​ប្រកាស​ថា « ប៉ុន្តែ​យើង​បាន​បញ្ជា​ដល់​អ្នក​ឲ្យ​ចិញ្ចឹម​កូនចៅ​របស់​ខ្លួន​នៅក្នុង​ពន្លឺ និង​សេចក្ដីពិត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤០ ) ។ បន្ទាប់មក ព្រះអង្គ​សង្គ្រោះ​បាន​ដាស់តឿន​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃទៀត ឲ្យ​រៀបចំ​គេហដ្ឋាន​របស់​ខ្លួន​ឲ្យមាន​របៀប​រៀបរយ និង « មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ( ខទី ៥០; សូមមើល ខទី ៤១–៥០ ) ។

ដូចគ្នា​នេះ​ដែរ ព្យាការី​នៅ​ថ្ងៃ​ចុងក្រោយ​បាន​បង្ហាញ​ពី​តម្រូវការ ដែល​ឪពុក​ម្ដាយ​ត្រូវ​មាន​គោលបំណង​ក្នុង​ការខិតខំ​របស់​ខ្លួន ដើម្បី​បង្រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ ពួកលោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ការរៀនសូត្រ​ដំណឹងល្អ​គឺ​ត្រូវ « ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ » ( ដេវីឌ អេ បែដណា « Prepared to Obtain Every Needful Thing » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០១; សូមមើល​ផងដែរ​ទំព័រ ១០២–៤ ) ។

ខណៈ​កំពុង​បម្រើ​នៅក្នុង​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ នោះ​ប្រធាន ថាត អរ ខាលីស្ទើរ បាន​បង្រៀន ៖

រូបភាព
ប្រធាន ថាត អរ ខាលីស្ទើរ

ក្នុង​នាមជា​មាតា​បិតា យើង​គឺជា​គ្រូបង្រៀន​ដំណឹងល្អ និង​ជា​គំរូ​សំខាន់​បំផុត​ចំពោះ​កូនៗ​របស់​យើង—ពុំមែន​ជា​ប៊ីស្សព សាលា​ថ្ងៃ​អាទិត្យ ក្រុម​យុវនារី ឬ​ក្រុម​យុវជន​ទេ ប៉ុន្តែ​គឺជា​មាតា​បិតា ។ ក្នុង​នាមជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏សំខាន់​បំផុត​របស់​ពួកគេ យើង​អាច​បង្រៀន​ពួកគេ​អំពី​អំណាច និង​ភាពពិត​នៃ​ដង្វាយ​ធួន—អំពី​អត្តសញ្ញាណ និង​ជោគវាសនា​ដ៏ទេវភាព​របស់​ពួកគេ—ធ្វើ​បែប​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​នៅ​លើ​គ្រឹះ​សិលា​យ៉ាង​រឹងមាំ ។ និយាយ​ឲ្យ​អស់ទៅ គេហដ្ឋាន​គឺជា​ទី​ដ៏ឥតខ្ចោះ​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ( « Parents: The Prime Gospel Teachers of Their Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣២–៣៣ )

រូបភាព
ឪពុក​ម្តាយ​បង្រៀន​កូនៗ​របស់​ពួកគេ
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:២៥, ២៨ ហើយ​សូម​ពិចារណា​គូស​សម្គាល់​សេចក្ដីពិត ដែល​ឪពុក​ម្ដាយ​មាន​ការទទួល​ខុសត្រូវ​ដើម្បី​ជួយ​កូនៗ​របស់​ពួកគេ​ឲ្យ​យល់ ។

បន្ទាប់ពី​បាន​យោង​ទៅ​ខគម្ពីរ​ទាំងនេះ​ហើយ ស៊ីស្ទើរ ឆារិល អេ អេសព្លិន អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​បាន​បញ្ចេញ​យោបល់​ដូចនេះ ៖

រូបភាព
ស៊ីស្ទើរ ឆារិល អេ អេសព្លិន

ការបង្រៀន​កូន​របស់យើង​ឲ្យ​យល់ គឺ​មានន័យ​លើសពី​ការគ្រាន់តែ​ចែកចាយ​ព័ត៌មាន ។ វា​កំពុង​ជួយ​ដល់​កូន​របស់​យើង​ឲ្យ​ទទួល​គោលលទ្ធិ​ដាក់​ក្នុងចិត្ត​ពួកគេ ក្នុង​របៀប​មួយ​ដែល​វា​ក្លាយទៅ​ជាចំណែក​មួយ​នៃ​ខ្លួន​ពួកគេ ហើយ​វា​បង្ហាញ​ចេញ​នៅក្នុង​អាកប្បកិរិយា និង​អត្តចរិត​របស់​ពួកគេ​ពេញ​មួយជីវិត ។ ( « Teaching Our Children to Understand » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០ )

ខណៈ​កំពុង​បម្រើ​នៅក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ ប្រធាន ចយ ឌី ចូនស៍ បាន​បង្រៀន ៖

រូបភាព
ប្រធាន ចយ ឌី ចូនស៍

យើង​មិន​អាច​រង់ចាំ​ឲ្យ​ការប្រែចិត្ត​ជឿ​កើតឡើង​ចំពោះ​កូនៗ​របស់​យើង​ដោយ​ឯកឯង​ទេ ។ ការប្រែចិត្តជឿ​ដោយ​ចៃដន្យ​គឺ មិនមែន ជា​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ការប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង​ពុំមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ ។ ការស្រឡាញ់ ការបង្រៀន និង​ការថ្លែង​ទីបន្ទាល់​ដោយ​ចេតនា​ពិត អាច​ជួយ​កុមារ​ចាប់ផ្តើម​តាំងពី​នៅតូច ដើម្បី​ស្គាល់​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទីបន្ទាល់ និង​ការប្រែចិត្ត​ជឿ​របស់​កូនៗ​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ចង់​ឲ្យ​ពួកគេ « ចងចាំ​ទ្រង់​ជានិច្ច ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួកគេ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៩ ] ។ ( «Essential Conversations » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២–១៣ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូនៗ​របស់​ខ្លួន​ឲ្យ « ទទួល​គោលលទ្ធិ​ដាក់​ក្នុងចិត្ត​ពួកគេ​ក្នុង​របៀប​មួយ ដែល​វា​ក្លាយ​ទៅ​ជាចំណែក​មួយ​នៃ​ខ្លួន​ពួកគេ » ដោយ​របៀប​ណា ? តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូនៗ​របស់​ខ្លួន​ឲ្យ​ទទួល​អារម្មណ៍ និង​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ២

តើ​ការអនុវត្ត​អ្វីខ្លះ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​នាំ​កូនៗ​របស់​ខ្ញុំ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ?

នីហ្វៃ និង​ប្រជាជន​របស់​លោក​បាន​ខ្នះខ្នែង​ជួយ​ដល់​កូនៗ​របស់​ពួកគេ ឲ្យរៀន​អំពី​ព្រះអង្គ​សង្គ្រោះ​យ៉ាង​សកម្ម ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ២៥:២៦ ហើយ​គិត​អំពី​របៀប​ដែល​ឪពុក​ម្ដាយ​នៅ​សម័យ​របស់​យើង អាច​ធ្វើ​តាម​គំរូ​របស់​ពួកសាសន៍​នីហ្វៃ​ទាំងនេះ​បាន ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្តល់​ដំបូន្មាន​ណែនាំ​ដល់​ឪពុក​ម្ដាយ​ឲ្យ​ជួយ​កូនៗ​របស់​ពួកគេ​ឲ្យ​រៀន​អំពី និង​មកពី​ព្រះអង្គ​សង្រ្គោះ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

តើ​មាន​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ផ្ទះ​យើង​ដែរ​ឬទេ ? តើ​យើង​ឧស្សាហ៍​និយាយ​ជាមួយ​កូនៗ​អំពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះយេស៊ូវ​ដែរ​ឬ​ទេ ? « រឿងរ៉ាវ​របស់​ព្រះយេស៊ូវ [ គឺ ] ដូចជា​ខ្យល់​បក់ទៅ​លើ​សេចក្ដី​ជំនឿ​នៃ​ដួងចិត្ត​កូនៗ​របស់​យើង​ដែរ » [ នែល អិល អាន់ឌើរសិន « Tell Me the Stories of Jesus » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១០៨ ] ។ នៅពេល​កូនៗ​របស់​បងប្អូន​សួរ​បងប្អូន សូម​គិត​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​អំពី​ការបង្រៀន​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ ឧទាហរណ៍ ប្រសិនបើ​កូន​របស់​បងប្អូន​សួរ​ថា « ប៉ា ហេតុអ្វី​បានជា​យើង​ត្រូវ​អធិស្ឋាន ? » បងប្អូន​អាច​ឆ្លើយតប​ថា « នេះ​ជា​សំណួរ​ល្អ​ណាស់ ។ តើ​កូន​ចាំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​ឬ​ទេ ? តោះ​យើង​និយាយ​ពី​មូលហេតុ និង​របៀប​ដែល​ទ្រង់​អធិស្ឋាន » ។ ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៩ )

ដំបូន្មាន​ដែល​ព្យាការី​ម៉ូសេ​បាន​ផ្តល់​ដល់​ឪពុក​ម្ដាយ​សាសន៍​អ៊ីស្រាអែល អាច​អនុវត្ត​ចំពោះ​យើង ៖ « ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្តី [ បទបញ្ញតិ្ត ] ទាំងនេះ​ដល់​កូនចៅ​ឯង ព្រមទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង » ( ចោទិយកថា ៦:៧ ) ។

ប្រធាន ចូនស៍ បាន​ពិចារណា​ពី​ស្មារតី​នៃ​ការប្រឹក្សា​របស់​ម៉ូសេ នៅពេល​គាត់​បាន​បង្រៀន ៖

រូបភាព
ប្រធាន ចយ ឌី ចូនស៍

គន្លឹះ [ មួយ ] ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​ក្លាយជា​អ្នក​ទប់ទល់​នឹង​អំពើ​បាប គឺ​ត្រូវ​ចាប់ផ្ដើម​តាំងពី​វ័យក្មេង​ឲ្យ​ចេះ​ស្រឡាញ់​គោលលទ្ធិ និង​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ—តាមរយៈ​ព្រះគម្ពីរ មាត្រា​នៃ​សេចក្តីជំនឿ កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ចម្រៀង​កុមារ ទំនុក​តម្កើង និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង—ដែល​នឹង​ដឹកនាំ​កុមារ​តូចៗ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។

ការបង្កើត​ទម្លាប់​អធិស្ឋាន​ដោយ​ខ្ជាប់​ខ្ជួន ការសិក្សា​ព្រះគម្ពីរ រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង​ការថ្វាយ​បង្គំ​ថ្ងៃ​ឈប់​សម្រាក​ដឹក​នាំ​ទៅរក​ភាពពេញលេញ ភាពខ្ជាប់​ខ្ជួន​នៅក្នុង​ខ្លួន និង​មាន​តម្លៃ​ផ្នែក​សីលធម៌​ដ៏រឹងមាំ—ឬ​និយាយ​ម្យ៉ាង​ទៀត​ថា សេចក្ដី​ទៀងត្រង់​ខាង​វិញ្ញាណ ។ …

បងប្អូន​ប្រុសស្រី សូម​នៅ​កៀក​នឹង​កូនតូចៗ​របស់​បងប្អូន—នៅ​ឲ្យ​កៀក​ដើម្បី​ពួកគេ​មើល​ឃើញ​ពី​ឥរិយាបទ​សាសនា​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ហើយ​មើល​ពី​រក្សា​ការសន្យា និង​សេចក្ដីសញ្ញា​របស់​បងប្អូន ។ « កុមារ​តូចៗ​គឺជា​អ្នក​ចម្លង​តាម​ដ៏​អស្ចារ្យ ដូច្នេះ​សូម​ឲ្យ​ពួកគេ​ចម្លង​នូវ​អ្វី​ដែល​អស្ចារ្យ » [ អនាមិក ] ។ ( « A Sin-Resistant Generation » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៨–៨៩ )

រូបភាព
ឪពុក​ម្ដាយ​សិក្សា​ព្រះគម្ពីរ​ជាមួយ​កូនៗ​របស់​ពួកគេ
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​កត់ត្រា​ឥរិយាបថ ឬ​ទម្លាប់​សុចរិត​នានា ដែល​អ្នក​អាច​ចាប់ផ្តើម​អនុវត្ត ឬ​បន្ត​អភិវឌ្ឍ​បាន​នាពេល​ឥឡូវនេះ ដែល​នឹង​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការចិញ្ចឹម​កូនៗ​របស់​អ្នក​នៅក្នុង​សេចក្ដី​សុចរិត ។ តើ​អ្នក​ចង់​បង្កើត​ឲ្យមាន​ការអនុវត្ត​ខាង​វិញ្ញាណ​អ្វីខ្លះ ជាមួយ​គ្រួសារ​របស់​អ្នក​នាពេល​អនាគត ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ប្រសិនបើ​សមាជិក​គ្រួសារ​ម្នាក់​វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ​នោះ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ការឈឺចិត្ត​ដ៏ធំ​បំផុត​មួយ​ដែល​ឪពុក ឬ​ម្ដាយ​ដ៏ក្លាហាន​នៅ​ក្រុង​ស៊ីយ៉ូន​អាច​រងទុក្ខនោះ គឺ​ការដែល​មាន​កូន​ម្នាក់​វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ ។ ឪពុក​ម្ដាយ​ទាំងនោះ​គិត​ពី​សំណួរ​ថា « ហេតុអ្វី ? » ឬ « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស ? » និង « តើ​ខ្ញុំ​អាច​ជួយ​កូន​នេះ​នាពេល​នេះ​បាន​ដោយ​របៀប​ណា ? » ដោយ​ឥត​ឈប់ឈរ​នៅក្នុង​ចិត្ត​គំនិត​របស់​ពួកគាត់ ។ ( « Faithful Parents and Wayward Children: Sustaining Hope While Overcoming Misunderstanding » Ensign ខែ មីនា ឆ្នាំ ២០១៤ ទំព័រ ២៨ )

រូបភាព
លីហៃ និង សារ៉ាយ

លីហៃ និង សារ៉ាយ បាន​យល់ពី​ការឈឺចិត្ត​ដែល​កើតឡើង នៅពេល​កូនៗ​បាន​វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​១ ៨:៣៧–៣៨ ដោយ​ស្វែងរក​របៀប​ដែល​លីហៃ​បាន​ព្យាយាម​ជួយ​ដល់ លេមិន និង​លេមយួល បន្ទាប់​ពី​លោក​បាន​ឃើញ​ពួកគេ​បដិសេធ​ព្រះអម្ចាស់​នៅក្នុង​ការនិមិត្ត​របស់​លោក ។

សូម​កត់​សម្គាល់​ថា តើ​លីហៃ​បាន​ផ្សព្វផ្សាយ ឬ​បង្រៀន​កូនៗ​របស់​លោក​ដោយ​ទន់ភ្លន់​ប៉ុណ្ណា​ដែរ ។ អែលឌើរ អូលីសេស សូរ៉េស នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ឆ្លើយតប​បាន ប្រសិនបើ​សមាជិក​គ្រួសារ​ម្នាក់​វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ ៖

រូបភាព
អែលឌើរ អូលីសេស សូរ៉េស

វា​ពិបាក​ដើម្បី​យល់​ពី​មូលហេតុ​ទាំងអស់ ដែល​មនុស្ស​មួយ​ចំនួន​បាន​ដើរ​ផ្លូវ​ផ្សេង ។ អ្វី​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ក្នុង​កាលៈទេសៈ​នេះ គឺ​គ្រាន់តែ​ស្រឡាញ់ ហើយ​ឱប​ក្រសោប​ពួកគេ សូម​អធិស្ឋាន​សម្រាប់​សុខុមាលភាព​ពួកគេ ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​និយាយ ។ សូម​រីករាយ​ដោយ​ស្មោះសរ​ជាមួយ​ពួកគេ​ក្នុង​ភាព​ជោគជ័យ​ដែល​ពួកគេ​មាន សូម​ធ្វើជា​មិត្ត​នឹង​ពួកគេ ហើយ​សម្លឹង​មើល​សេចក្តីល្អ​ក្នុង​ពួកគេ ។ យើង​ពុំ​គួរ​បោះបង់​ចោល​ពួកគេ​ឡើយ ប៉ុន្តែ​រក្សា​ទំនាក់ទំនង​របស់​យើង ។ សូម​កុំ​បដិសេធ ឬ​វិនិច្ឆ័យ​ខុស​លើ​ពួកគេ​ឡើយ ! គឺ​គ្រាន់តែ​ស្រឡាញ់​ពួកគេ ! រឿង​ប្រដូច​អំពី​កូន​ខ្ជះខ្ជាយ​បង្រៀន​យើង​ថា ពេល​កូនៗ​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ ជារឿយៗ​ពួកគេ​មាន​បំណង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ខ្លួនឯង ។ ប្រសិនបើ​រឿង​នោះ​កើត​ឡើង​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​មែន សូម​ឲ្យ​ចិត្ត​អ្នក​ពោរពេញ​ដោយ​សេចក្តី​អាណិត​អាសូរ រត់​ទៅរក​ពួកគេ ឱប​ពួកគេ ហើយ​ថើប​ពួកគេ ដូចជា​ឪពុក​របស់​កូន​ខ្ជះខ្ជាយ​បាន​ធ្វើ [ សូមមើល លូកា ១៥:២០ ] ។

ជាចុងក្រោយ ចូរ​រស់នៅ​ក្នុង​ជីវិត​ដែល​ស័ក្តិសម ចូរ​ធ្វើ​គំរូ​ល្អ​ចំពោះ​ពួកគេ​ពី​អ្វី​ដែល​បងប្អូន​ជឿ ហើយ​ខិតជិត​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ជ្រាប​ដឹង ហើយ​យល់​ពី​ជម្រៅ​នៃ​ទុក្ខកង្វល់ និង​ការឈឺចាប់​របស់យើង ហើយ​ទ្រង់​នឹង​ប្រទានពរ​ដល់​កិច្ចខិតខំ និង​ការលះបង់​របស់​បងប្អូន​ដល់​មនុស្ស​ជាទីស្រឡាញ់ ប្រសិនបើ​មិន​បាន​នៅក្នុង​ជីវិតនេះ​ទេ ក៏​នឹង​បាន​នៅក្នុង​ជីវិត​បន្ទាប់​ដែរ ។ ( « How Can I Understand? » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨ )

រូបភាព
ឪពុក​កូន​ឱបគ្នា
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​មាន​គំរូ​ណាខ្លះ​ទៀត​ចេញពី​ព្រះគម្ពីរ ដែល​ឪពុក​ម្ដាយ​ដ៏សុចរិត​មាន​កូន​ម្នាក់ ឬ​ច្រើន​នាក់​បាន​វង្វេង​ចេញពី​ផ្លូវ​នៃ​ដំណឹងល្អ ? ( ឧទាហរណ៍ សូម​ពិចារណា​អំពី​លីហៃ និង​កូនប្រុស​របស់​លោក លេមិន និង​លេមយួល ឬ​អាលម៉ា និង​កូនប្រុស​របស់​លោក អាលម៉ា​ជា​កូន ) ។ តើ​អ្នក​អាច​រៀន​អ្វីខ្លះ ចេញពី​ចម្លើយ​របស់​ឪពុក​ម្តាយ​ទាំងនេះ ដែល​អាច​ណែនាំ​អ្នក​ក្នុង​ការឆ្លើយ​តប​ទៅនឹង​សមាជិក​គ្រួសារ​ដែល​អាច​វង្វេង ?