ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏ នៅ​អស់កល្ប​ជានិច្ច


« មេរៀន​ទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

រូបភាព
ស្វាមី និង​ភរិយា​ដ៏រីករាយ​មួយ​គូ​ជាមួយ​នឹង​កូន​តូច​របស់​ពួកគេ

មេរៀនទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​ស្វាគមន៍​មកកាន់​វគ្គ​សិក្សា​ស្ដីពី​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ! សេចក្ដីពិត​ដែល​អ្នក​នឹង​រៀន​ពេញមួយ​វគ្គ​សិក្សា​នេះ បូក​ផ្សំ​ជាមួយ​នឹង​ការធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ដែល​អាច​ជួយ​អ្នក និង​គ្រួសារ​របស់​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ហើយ​ទទួល​បាន​ពរជ័យ​ទាំងអស់​ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​ប្រទាន​ដល់​អ្នក ។ អ្នក​ក៏នឹង​អាច​ជួយ​មនុស្សដទៃ​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​បាន​កាន់តែ​ប្រសើរ​ផងដែរ ។

នៅពេល​អ្នក​សិក្សា​ឯកសារ​រៀបចំ​ខាងក្រោម​សម្រាប់​មេរៀន​ទី ១ សូម​ពិចារណា​ពី​ពរជ័យ និង​អំណរ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់​ទទួល​បាន និង​របៀប​ដែល​ការណ៍​នោះ​ទាក់ទង​នឹង​ក្រុមគ្រួសារ ។

កំណត់​ចំណាំ ៖ ឯកសារ​រៀបចំ​នេះ​នឹង​ផ្ដល់​ដល់​អ្នក​នូវ​មូលដ្ឋាន​គ្រឹះ​មួយ សម្រាប់​បទពិសោធន៍​នៅក្នុង​ថ្នាក់​របស់​អ្នក ។ ការសិក្សា​មេរៀន​នីមួយៗ​នៅក្នុង​ឯកសារ​រៀបចំ មុនពេល​មក​ថ្នាក់រៀន នឹង​ជួយ​អ្នក​ឲ្យ​ទទួលបាន​បទពិសោធន៍​រៀនសូត្រ​កាន់តែ​ស៊ី​ជម្រៅ និង​មាន​អត្ថន័យ​ជាង​មុន នៅអំឡុងពេល​អ្នក​រៀន​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ១

តើ​ការទុកចិត្ត​លើ​សេចក្ដី​ស្រឡាញ់ និង​ព្រះប្រាជ្ញា​ញាណ​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​ខ្ញុំ ?

យើង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​យោបល់ និង​ព័ត៌មាន​ខុសៗគ្នា​ជាច្រើន​អំពី​ប្រធានបទ​គ្រួសារ ។ ពេលខ្លះ ទស្សនវិស័យ​អំពី​គ្រួសារ​ដែល​សង្គម​ទទួល​យក គឺជា​ការផ្ទុយ​ស្រឡះ​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ កាលណា​យើង​ដឹង និង​យល់ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ទាំងទ្វេ​កាន់តែ​ច្បាស់ នោះ​យើង​កាន់តែ​អាច​ទុកចិត្ត​លើ​ការបង្រៀន និង​ការប្រឹក្សា​របស់​ពួកទ្រង់​បាន​កាន់តែ​ខ្លាំង រួមទាំង​បញ្ហា​គ្រួសារ​ផងដែរ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​អាច​រៀន​មើលឃើញ​អ្វីៗ ដូច​ដែល​ទ្រង់​ទតឃើញ​ដែរ—គឺ​ចេញពី​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ ។

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ២៦:២៤; ម៉ូសាយ ៤:៩; និង អេសាយ ៥៥:៨–៩ ហើយ​ស្វែងរក​សេចក្ដីពិត​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​លើ​ទ្រង់​ទាំងទ្វេ​បាន ។ សូម​គិត​ដល់​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​គិត​អំពី​របៀប​ដែល​ការពិពណ៌នា​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ជ្រើសរើស​ដើម្បី​មើល​ទៅ​បញ្ហា និង​សំណួរ​ដែល​ពិបាក​នានា ទាក់ទង​នឹង​ប្រធានបទ​គ្រួសារ ។ អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

ក្នុងនាម​ជា​ព្រះវរបិតា​របស់​អ្នក ព្រះរាជបំណង​របស់​ទ្រង់​គឺ​ដើម្បី​សុភមង្គល​ដ៏អស់កល្ប​របស់​អ្នក ការអភិវឌ្ឍ​ដ៏ខ្ជាប់ខ្ជួន​របស់​អ្នក និង​ការបង្កើន​សមត្ថភាព​របស់​អ្នក ។ ព្រះរាជបំណង​របស់​ទ្រង់​គឺ​ដើម្បី​ចែកចាយ​អ្វីៗ​ទាំងអស់ ដែល​ទ្រង់​មាន​ជាមួយ​នឹង​អ្នក ។ ( « Obtaining Help from the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៨៦ )

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

នៅក្នុង​កិច្ចខិតខំ​របស់​ព្យាការី​ដើម្បី « ព្រមាន និង​ព្រមាន​ទុក​ជាមុន » ប្រឆាំង​នឹង​ការបោក​បញ្ឆោត​នៃ​ពិភពលោក​នេះ នោះ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចេញ​ការប្រកាស​អំពី​ក្រុមគ្រួសារ​នៅ​ឆ្នាំ ១៩៩៥ ( សូមមើល ហ្គរដុន ប៊ី ហ៊ិងគ្លី « Stand Strong against the Wiles of the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ ) ។ សូម​អាន « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​សូម​ពិចារណា​ពី​អ្វី​ដែល​វា​បង្រៀន​អំពី​ពរជ័យ និង​អំណរ​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​ទទួលបាន ។ អ្នក​អាច​គូសចំណាំ​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់ និង​ព្រះរាជបំណង​របស់​ទ្រង់​សម្រាប់​សុភមង្គល​របស់​អ្នក ។

រូបភាព
គ្រួសារ​ច្រើន​ជំនាន់
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​បញ្ហា ឬ​សំណួរ​ក្នុង​សង្គម​នាពេល​ថ្មីៗ​នេះ​មួយ​ចំនួន ដែល​បាន​ឆ្លើយ​ដោយ​សេចក្ដីពិត ដែល​បាន​ប្រកាស​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ។ តើ​មាន​គុណតម្លៃ​អ្វីទៅ ក្នុង​ការទុកចិត្ត​លើ​ព្រះប្រាជ្ញា​ញាណ និង​ទស្សនវិស័យ​ដ៏អស់កល្ប​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ទុកចិត្ត​លើ​ប្រាជ្ញា និង​ទស្សនវិស័យ​របស់​ពិភពលោក​នេះ​ស្ដីពី​ប្រធានបទ​ទាំងនេះ ?

ផ្នែក​ទី ២

តើ​យើង​អាច​បង្កើត​បរិយាកាស​មួយ​ដែល​មាន​សុវត្ថិភាព ដើម្បី​ពិភាក្សាពី​បញ្ហា​រសើប​ដោយ​របៀប​ណា ?

សូម​គិត​អំពី​ស្ថានភាព សក្តានុពល និង​ឧបសគ្គ​នានា​នៅក្នុង​គ្រួសារ​របស់​អ្នក ។ តើ​គ្រួសារ​របស់​អ្នក​ខុសពី​ក្រុមគ្រួសារ​ដទៃទៀត ដែល​អ្នក​ស្គាល់​យ៉ាង​ដូចម្ដេច​ខ្លះ ? អារម្មណ៍​មួយ​ចំនួន​ដែល​ដក់ក្នុង​ចិត្ត​យើង​យ៉ាងខ្លាំង ទាក់ទង​ទៅនឹង​ក្រុមគ្រួសារ​របស់​យើង ។ នៅពេល​យើង​ពិភាក្សាពី​គោលលទ្ធិ​នៃ​គ្រួសារ យើង​ត្រូវតែ​ចងចាំ​ថា ស្ថានភាព និង​បទពិសោធន៍​គ្រួសារ​របស់​មនុស្ស​ដទៃ​ទៀត អាច​ខុសពី​ស្ថានភាព និង​បទពិសោធន៍​របស់​យើង​ផ្ទាល់ ។ ការចងចាំ​ពី​កាណ៍​នេះ​អាច​ជួយ​យើង​ឲ្យ​កាន់តែ​មាន​សេចក្ដី​ស្រឡាញ់ ការប្រុង​ប្រយ័ត្ន និង​ការគោរព​កាន់តែ​ខ្លាំង​ឡើង នៅពេល​យើង​ពិភាក្សា​ពី​គោលលទ្ធិ​ស្ដីពី​គ្រួសារ ។ តាមរយៈ​ការធ្វើ​ដូច្នេះ នោះ​យើង​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ឡើង ដើម្បីឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​យើង​បាន​កាន់តែ​ជ្រៅជ្រះ​អំពី​ក្រុមគ្រួសារ និង​ព្រះរាជបំណង​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង ។

រូបភាព
ការពិភាក្សា​នៅក្នុង​ថ្នាក់រៀន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​របស់​យើង ក្នុង​ការមាន​ចិត្ត​សប្បុរស​ដល់​បុគ្គល​ទាំងឡាយ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។ សូម​អាន មរ៉ូណៃ ៧:៤៥–៤៨ ។ សូម​គិត​អំពី​គ្រា​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះទ័យ​សប្បុរស​ដល់​អ្នក ហើយ​សូម​ពិចារណា​ពី​ភាពខុសគ្នា ដែល​វា​ធ្វើឲ្យ​កើតមាន​នៅក្នុង​ជីវិត​អ្នក ។

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ព្យាយាម​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង តាម​គ្រប់​របៀប​ដែល​យើង​និយាយ និង​ធ្វើ ។ វា​ត្រូវការ​ការអនុវត្ត​ដើម្បី​រៀន​ស្ដាប់​មនុស្ស​ដទៃ ហើយ​រៀន និង​ចែកចាយ​សេចក្ដីពិត​តាម​របៀប​ដែល​ពេញដោយ​សេចក្ដី​ស្រឡាញ់ ការប្រុង​ប្រយ័ត្ន និង​ការគោរព ។ នៅពេល​យើង​និយាយ​ដល់​ចំណុច​រសើប ស្ដីពី​ប្រធានបទ​ដែល​ទាក់ទង​ទៅនឹង​គ្រួសារ ប្រកប​ដោយ​ចិត្ត​សប្បុរស នោះ​យើង​កំពុង​ធ្វើ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ ប្រសិនបើ​យើង​ស្ម័គ្រចិត្ត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ដឹងពី​ផ្នែក​របស់​យើង ក្នុង​ការស្ថាបនា និង​ការរក្សា​បរិយាកាស​ក្នុង​ថ្នាក់រៀន​ឲ្យមាន​សេចក្ដី​ស្រឡាញ់ ការគោរព និង​ការរាប់អាន​ដើម្បី​រៀនសូត្រ​ពី​សេចក្ដីពិត ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ការអង្វរករ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ គឺ​សម្រាប់​កុមារ យុវវ័យ និង​យុវមជ្ឈិមវ័យ​រាប់រយ​ពាន់​នាក់ ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួសារ​បែប​នេះ ដែល​ខ្វះ​នូវ​ពាក្យ​ថា​ក្រុមគ្រួសារ « ដ៏ល្អ​ឥតខ្ចោះ » ។ ខ្ញុំ​មិន​គ្រាន់តែ​និយាយ​ចំពោះ​យុវវ័យ ដែល​មាន​បទពិសោធន៍​ដូចជា ម្តាយ​ឪពុក​ស្លាប់ លែងលះ​គ្នា ឬ​ចុះ​អន់ថយ​សេចក្តី​ជំនឿ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​និយាយ​ទៅកាន់​យុវជន និង​យុវនារី​រាប់ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក ដែល​ទទួល​យក​ដំណឹងល្អ ដោយ​គ្មាន​ម្តាយ ឬ​ឪពុក​មក​ព្រះវិហារ​ជាមួយ​ពួកគេ ផងដែរ ។

យុវវ័យ​ថ្ងៃ​ចុងក្រោយ​ទាំងនេះ ចូលរួម​សាសនាចក្រ​ដោយ​មាន​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង​ក្លា ។ ពួកគេ​សង្ឃឹម​ថា នឹង​បង្កើត​គ្រួសារ​ដ៏​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​នា​ថ្ងៃ​អនាគត ។ ក្នុង​រយៈពេល​នេះ ពួកគេ​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ក្រុម​អ្នកផ្សព្វផ្សាយ​សាសនា យុវមជ្ឈិមវ័យ​ដ៏​សុចរិត​របស់​យើង និង​អស់​អ្នក​ដែល​បាន​លុត​ជង្គង់​នៅឯ​ទី​អាសនា​ដើម្បី​ចាប់ផ្តើម​គ្រួសារ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

យើង​នឹង​បន្ត​បង្រៀន​គំរូ​របស់​ព្រះអម្ចាស់​សម្រាប់​ក្រុមគ្រួសារ ប៉ុន្តែ​ឥឡូវ​នេះ​ជាមួយ​នឹង​សមាជិក​ជាច្រើន​លាន​នាក់ និង​ភាពខុសគ្នា​ជាច្រើន​ដែល​យើង​មាន … នោះ​យើង​ត្រូវតែ​គិតគូរ និង​ប្រុងប្រយ័ត្ន​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ។ …

… ចូរ​ឲ្យ​យើង​គិត​ពី​ពួកគេ ស្វាគមន៍​ពួកគេ ឱប​ក្រសោប​ពួកគេ ហើយ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ( « Whoso Receiveth Them, Receiveth Me » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៤៩–៥០, ៥២ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក និង​ភាពខុសគ្នា​ដែល​អ្នក​អាច​ធ្វើ​បាន តាមរយៈ​ការពិភាក្សា​ពី​ប្រធានបទ​ដែល​រសើប​អំពី​គ្រួសារ​ដោយ​ចិត្ត​សប្បុរស ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង​ការគោរព ខណៈ​កំពុង​ពិភាក្សា​ពី​ប្រធានបទ​បែប​នេះ ចេញពី​ទស្សនវិស័យ​នៃ​សេចក្ដីពិត​ដ៏អស់កល្ប​មួយ ។