ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការងារបម្រើ​ដូចជា​ព្រះអង្គសង្រ្គោះ


« មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការងារបម្រើ​ដូចជា​ព្រះអង្គសង្រ្គោះ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៣ ឯកសាររៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ព្រះយេស៊ូវ​លួងលោម​ដល់​ស្រ្តី​ដែល​មាន​ជំងឺ

មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការងារបម្រើ​ដូចជា​ព្រះ​អង្គសង្រ្គោះ

យើង​ទាំងអស់​គ្នា​បានឃើញ—ហើយ​ពេលខ្លះ​មិនបាន​មើលឃើញ—បុគ្គល​ដែល​ត្រូវការ​ជំនួយ ។ អ្នក​ខ្លះ​អាច​មាន​ថ្ងៃ​ដែល​គ្រោតគ្រាត អ្នក​ផ្សេង​ទៀត​អាច​មាន​ភាពឯកោ ការសង្ស័យ​លើ​ខ្លួនឯង ការស្រេកឃ្លាន ការខកចិត្ត ឬ​ជំងឺ ។ យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​យើង​អាច​ធ្វើអ្វី​បាន ? នៅពេល​យើង​មើល​ទៅ​ព្រះជន្ម​របស់​ព្រះអង្គ​សង្រ្គោះ យើង​មើលឃើញ​គំរូ​នៃ​របៀប​ដែល​ទ្រង់ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ( កិច្ចការ ១០:៣៨ ) ។ កាលដែល​អ្នក​គិត​ពីគំរូ​របស់ទ្រង់ សូម​ពិចារណា​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការងារបម្រើ​ដល់​តម្រូវការ​របស់​អ្នក​ដទៃ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ការងារ​បម្រើ​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​ស្រមៃគិត​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​មាន​ព្រះទ័យ​នៅអំឡុង​ពេល​អាហារចុងក្រោយ ដោយ​ការទទួល​រងទុក្ខ​ដ៏​ឃោរឃៅ​ដែល​កំពុង​រង់ចាំ​ទ្រង់​នៅឯ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សង្កេត​ឃើញ​ដូច្នេះ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ស្ថិតក្រោម​អារម្មណ៍​ដ៏​ឈឺចាប់​ដែល​ពិបាកយល់ និង​ដ៏​ជ្រាល​ជ្រៅ … ព្រះគ្រីស្ទ​បាន​ក្រោក​ឡើង​ដោយ​ស្ងាត់ស្ងៀម ប្រុងប្រៀប​ព្រះអង្គ​ទ្រង់​ដូចជា​ទាសករ ឬ​អ្នក​បម្រើ ហើយ​លុត​ជង្គង់​លាង​ជើង​ឲ្យ​ពួក​សាវក ។ ( សូមមើល យ៉ូហាន ១៣:៣–១៧ ) ។ នៅក្នុង​រង្វង់​ដ៏​តូច​នៃពួក​អ្នក​ជឿ​នេះ​នៅក្នុង​នគរ​ដែល​ទើបបាន​បង្កើតឡើង​នេះ ហៀប​នឹង​ឆ្លងកាត់​នូវ​ការ​សាកល្បង​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់ពួកគេ ដូច្នេះ​ទ្រង់​នឹង​ទុក​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​របស់ទ្រង់​មួយឡែក ដើម្បីទ្រង់​អាច​បម្រើ និង​ពង្រឹង​ដល់ពួកគេ​ម្ដងទៀត ។ ( « He Loved Them unto the End » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៥ )

រូបភាព
ព្រះយេស៊ូវ​លាងជើង​របស់​ពេត្រុស

បន្ទាប់ពី​លាងជើង​របស់​ពួក​សាវក​រួចហើយ ព្រះអង្គ​សង្រ្គោះ​បានប្រទាន​ព្រះបញ្ញត្តិ​ថ្មី​មួយ​ដល់ពួកគេ ដែល​នឹង​ចាំបាច់​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ខិតខំ​ធ្វើ​ការងារបម្រើ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន យ៉ូហាន ១៣:៣៤–៣៥ និង​ពិចារណា​ពី​មូលហេតុ​ដែល​បទបញ្ញត្តិ​នេះ​សំខាន់​ចំពោះ​ការងារបម្រើ ។

នៅពេល​យើង​សញ្ជឹងគិត​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ឃើញ​ថា​ទ្រង់​បាន​បង្ហាញ​យើង​ពី​របៀប​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ឬ​មើល​បទពិសោធន៍​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការងារបម្រើ​មកពី​គំរូ និង​ការបង្រៀន​របស់ទ្រង់ ។ សូម​ពិចារណា​កត់ត្រាទុក​គំនិត អារម្មណ៍ និង​ចំណាប់​អារម្មណ៍​របស់​អ្នក ។

ពួកយើង​ភាគច្រើន​ចង់​ធ្វើការងារ​បម្រើ​ដល់​អ្នក​ដទៃ​ដោយ​មាន​ក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ប៉ុន្តែ​យើង​ប្រហែល​ជា​មិន​ដឹង​ពី​របៀប ឬ​ត្រូវ​ជួយ​នៅពេល​ណា ។ ប្រធាន រ័សុល អិម ណិលសុន​បាន​បង្រៀន​ថា « ការងារបម្រើ​មាន​ន័យ​ថា​ការធ្វើតាម​អារម្មណ៍​របស់​អ្នក​ដើម្បី​ជួយ​នរណា​ម្នាក់​ទៀត​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់​ពួកគាត់ » ( នៅក្នុងសឺរី អិល ឌូវ Insights from a Prophet’s Life: Russell M. Nelson [ ឆ្នាំ ២០១៩ ] ទំព័រ ៣៤៩ ) ។

ប្រធាន ហិនរីប៊ី អាវរិង បាន​ផ្តល់​ដំបូន្មាន​ដូច​ខាងក្រោម​នេះ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

[ ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ ] ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​មើល​ថែ​គ្នា​តាម​របៀប​ដែល​ទ្រង់​មើល​ថែ​ដល់​ពួកគេ ។​… ពួកគេ​មាន​ជោគជ័យ នៅ​ពេល​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​អ្នកថែទាំ​ឲ្យដឹងពីអ្វី​ដែល​ព្រះអម្ចាស់​ព្រះតំរិះថា ល្អបំផុត​សម្រាប់​បុគ្គល​ដែល​ទ្រង់​កំពុង​ព្យាយាម​ជួយ ។ ( « Inspired Ministering » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំពរ ៦២ )

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុសគំនិត​យើង​ជា​ញឹកញាប់​ឲ្យ​បម្រើ​តាម​របៀប​តូចតាច និង​សាមញ្ញ ។ ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ជីន ប៊ី ប៊ីងហាំ

ពេល​ខ្លះ យើង​គិត​ថា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំដុំ និង​ជា​វីរជន « ដើម្បី​រាប់​ថា » ជា​ការបម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ—ក៏​ដូចជា​ខ្លួន​យើង​ផងដែរ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ ? … ទ្រង់​…​បាន​ញញឹម មាន​បន្ទូល យាង​ជាមួយ ស្ដាប់ ចំណាយពេល លើកទឹកចិត្ត បង្រៀន ប្រទាន​អាហារ និង​អភ័យទោស ។ ទ្រង់​បាន​បម្រើ​ដល់​គ្រួសារ និង​មិត្តភក្ដិ អ្នកជិតខាង និង​មនុស្ស​ប្លែក​មុខ ហើយទ្រង់​បាន​អញ្ជើញ​អ្នកដែល​ស្គាល់ និង​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​រីករាយ​នឹង​ពរជ័យ​ដ៏​បរិបូរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ទង្វើរ « សាមញ្ញៗ » នៃ​ការ​បម្រើ និង​សេចក្ដីស្រឡាញ់​ទាំង​នោះផ្ដល់​ជាគំរូសម្រាប់​ការ​បម្រើ​របស់​យើង​សព្វថ្ងៃនេះ ។ ( « Ministering as the Savior Does » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ )

រូបភាព
ព្រះ​យេស៊ូវ​ធ្វើការងារ​បម្រើ​ដល់​ម្តាយ​ម្នាក់

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ សារ៉ុន អូប៊ែង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទូទៅ​សមាគមសង្គ្រោះ ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ធ្វើ​ឲ្យ​ការងារបម្រើ​កាន់តែ​មាន​បទពិសោធន៍​ដ៏​មានន័យ និង​ផ្ទាល់ខ្លួន ។ ឬ​អ្នក​អាច​មើល « You Are the Gift » ( ០:៥៤ ) នៅ​កន្លែង​នៃ​ការអាន​សេចក្តីថ្លែងការណ៍​ដោយ​ស៊ីស្ទើរ អូប៊ែង ។

រូបភាព
ស៊ិស្ទើរ សារ៉ុន អូប៊ែង

ប្រសិនបើ​យើង​ប្តូរ​ទស្សនៈ​របស់យើង ដើម្បី​ឲ្យ​ការមើល​ថែ​អ្នក​ក្រីក្រ និង​អ្នកខ្វះខាត ដោយ​មិន​សូវ​ផ្តោតលើ​ការផ្តល់​ជា​របស់របរ ប៉ុន្តែ​ផ្តល់​ជា​ការបំពេញ​សេចក្តី​ស្រែកឃ្លាន​សម្រាប់​ទំនាក់ទំនង​មនុស្ស ដោយការ​ផ្តល់​ការសន្ទនា​ដ៏​មាន​អត្ថន័យ និង​ការបង្កើត​ទំនាក់ទំនង​ដ៏​សម្បូរបែប និង​វិជ្ជមាន នោះ​ព្រះអម្ចាស់​អាច​បញ្ជូន​យើង​ទៅកន្លែង​ណាមួយ ។ … ព្រះអម្ចាស់​ទ្រង់​ចង់​ប្រើប្រាស់​អ្នក ។ មាន​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ ហើយ​វា​ជាក់លាក់​ចំពោះ​អ្នក និង​សមត្ថភាព​របស់​អ្នក ។ គ្មាន​នរណា​ម្នាក់​នឹង​ធ្វើ​ជា​អ្នកតំណាង​ដែល​អ្នក​នឹង​ធ្វើ​នោះ​ទេ ។​… សូម​ចាំ​ថា ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ដែរ ខ្លួន​អ្នក​គឺជា​អំណោយទាន​ដ៏​ល្អ​បំផុត​មួយ ដែល​អ្នក​អាច​ផ្តល់​ដល់​មនុស្ស​ផ្សេងទៀត​ដែល​ខ្វះខាត ។ ( « Turning Enemies into Friends » [Brigham Young University forum address ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ ] speeches.byu.edu )

រូបភាព
ស្ត្រី​កំពុង​ឱបគ្នា
រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​សួរ​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​មិត្ត​រួមថ្នាក់​អំពី​របៀប​ដែល​ពួកគេ​បម្រើ​អ្នក​ដទៃ ។ អ្នក​ប្រហែល​ជា​ចង់​ពិភាក្សា​ផងដែរ​អំពី​អ្វី​ដែល​ពេលខ្លះ​រារាំង​យើង​ពី​ការ​ធ្វើ​ការងារបម្រើ​ដល់​អ្នក​ដែល​ខ្វះខាត​នូវ​សេចក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ​ពី​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​សាសន៍​សាម៉ារី​ដ៏​ល្អ​អំពី​ការងារ​បម្រើ ?

នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​ជម្លោះ​យ៉ាង​ខ្លាំង​រវាង​សាសន៍​យូដា និង​សាសន៍​សាម៉ារី ។ សាសន៍​យូដា​ប្រមាថ​សាសន៍​សាម៉ារី​ដោយសារ​ពួក​គេ « ជា​មនុស្ស​មាន​សាច់ឈាម​ចម្រុះ​សាសន៍​អ៊ីស្រាអែល និង​ជា​សាសន៍​ដទៃ » ហើយ « ឯ​សាសនា​របស់​គេ គឺជា​សាសនា​លាយឡំ​នឹង​ជំនឿ​កាន់​តាម​របស់​ពួក​សាសន៍​យូដា និង​របស់​សាសន៍​ដទៃ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ពួកសាសន៍​សាម៉ារី » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

នៅពេល​អ្នកច្បាប់ ( អ្នកច្បាប់​នៅ​សម័យ​នោះ​គឺជា​អ្នក​ជំនាញ​ខាង​ច្បាប់​របស់​ម៉ូសេ ) បាន​ព្យាយាម​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​សកម្មភាព​របស់គាត់​ទាក់ទង​នឹង​បទបញ្ញត្តិថា « ស្រឡាញ់​អ្នកជិត​ខាង​របស់អ្នក » គាត់​បាន​ទូលសួរ​ព្រះអម្ចាស់​ថា « តើអ្នក​ណាជា​អ្នក​ជិតខាង​ខ្ញុំ ? » ( សូម​មើល លូកា ១០:២៥–២៩ ) ។ ព្រះអម្ចាស់​បាន​ឆ្លើយ​ដោយប្រើ​រឿង​ប្រៀប​ប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ។

រូបភាព
សាសន៍​សាម៉ារី​ចិត្ត​ល្អ ដោយ វ៉លធើរ រ៉េន
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន លូកា ១០:៣០–៣៧ និង​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការងារបម្រើ​ដល់​អ្នកដ​ទៃ ។ អ្នក​ក៏​អាច​មើល « Parable of the Good Samaritan » ( ៥:១១ ) ។

អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

នៅ​លើ​ផ្លូវ​ដ៏​ស្មុគស្មាញ​របស់​យើង​ទៅកាន់​ក្រុង​យេរីខូរ យើង​ត្រូវគេ​វាយប្រហារ រងរបួស ហើយ​ទុក​ឲ្យ​ឈឺចាប់ ។

ទោះបី​ជា​យើង​ត្រូវ​ជួយ​គ្នា​ក៏ដោយ ក៏​ជា​ញឹកញាប់​យើង​ឆ្លង​ទៅ​ផ្លូវ​ផ្សេង ដោយ​ហេតុផល​ណាមួយ ។

តែដោយ​ក្តី​អាណិត​អាសូរ នោះ​សាសន៍​សាម៉ារី​ចិត្ត​ល្អ​បាន​ឈប់ ហើយ​រុំ​របួស​ឲ្យ ។​… ទ្រង់​នាំ​យើង​ទៅ​កាន់​ផ្ទះ​សំណាក់ ដែល​អាច​តំណាង​ឲ្យ​សាសនាចក្រ​របស់​ទ្រង់ ។ …

… ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ធ្វើ​ជា​សាសន៍​សាម៉ារី​ចិត្តល្អ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​របស់ទ្រង់ ( សាសនាចក្រ​របស់​ទ្រង់ ) ជាជម្រក​សម្រាប់​មនុស្ស​ទាំងអស់​ជ្រក​ពី​ទុក្ខលំបាក និង​ព្យុះ​ជីវិត ។ ( « បន្ទប់​ក្នុង​ផ្ទះ​សំណាក់ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៤–២៥ )

រូបភាព
បុរស​បី​នាក់​កំពុង​និយាយគ្នា
រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

តើ​នរណា​ដែល​អ្នក​មាន​ចំណាប់អារម្មណ៍​ដើម្បី​លើកស្ទួយ ពង្រឹង ឬ​លើកទឹកចិត្ត ? តើ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​សម្រាប់​បុគ្គល​នេះ ? សូម​ពិចារណា​ដាក់ផែនការ​ទៅ​ធ្វើការងារ​បម្រើ ។