ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន ៖ ការ​ប្រើ​និមិត្តសញ្ញា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ


« មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន ៖ ការ​ប្រើ​និមិត្តសញ្ញា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន

ការ​ប្រើ​និមិត្តសញ្ញា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ

ព្រះគម្ពីរ​គឺ​ពោរពេញទៅ​ដោយ​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម្បី​តែ​មុន​ពេល​ទ្រង់​ប្រសូត ព្រះអង្គសង្គ្រោះ​បាន​ជួយ​ប្រជាជន​របស់​ទ្រង់​ឲ្យ​យល់​ថា​ទ្រង់​ជា​នរណា ហើយ​ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​ការ​ទ្រង់ ។ មេរៀន​នេះ​នឹងរុករក​និមិត្តសញ្ញា​ក្នុង​ព្រះគម្ពីរ ដែល​អាច​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ជា​ព្រះប្រោសលោះ​របស់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ជំរុញ​ឲ្យមាន​ការពិភាក្សា​ដ៏ប្រកប​ដោយ​អត្ថន័យ ។ គ្រូ​អាច​ជំរុញឲ្យមាន​ការពិភាក្សាដ៏​ប្រកប​ដោយ​អត្ថន័យ នៅពេល​ពួកគេ​បង្កើត​បរិយា​កាស​សិក្សា​នៃ​សេចក្តី​ស្រឡាញ់ និង​ទំនុកចិត្ត ដើម្បី​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុងការ​សួរ​សំណួរ​របស់​ពួកគេ និយាយ​អំពី​ការសង្ស័យ និង​ការភ័យខ្លាច​របស់​ពួកគេ ចែក​រំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន និង​បង្ហាញ​ពី​ទីបន្ទាល់​របស់​ពួកគេ ។ ដើម្បី​រៀន​បន្ថែម សូម​ពិចារណា​មើល « Meaningful Class Discussions » ( ១:៥២ ) ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។

ព្រះអម្ចាស់​ណែនាំ​ការបូជា​សត្វ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​ដ៏​ប្រោស​លោះ​របស់​ទ្រង់ ។

សូម​គូរ ឬ​បង្ហាញ​រូប​បេះដូង​មួយ ( ឬ​និមិត្តសញ្ញា​សាមញ្ញ​មួយ​ផ្សេងទៀត ) នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ស្វែងរក​អ្វី​ដែល​រូប​បេះដូង​តំណាង​ឲ្យ ។ សូម​ចង្អុល​បង្ហាញ​ថា ព្រះគម្ពីរ​ប្រើ​និមិត្តសញ្ញា ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃ​ទី ២ ១១:៤ ) ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​រក​ឧទាហរណ៍​មួយ​ចំនួន​នៃ​និមិត្តសញ្ញា​ដែល​បង្រៀន​អំពី​ព្រះគ្រីស្ទ ។

សូម​រំឭក​ឡើង​វិញ​ដោយ​សង្ខេប ឬ​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​បរិបទ​នៃ​រូបភាព​របស់អ័ដាម និង​អេវ៉ា​ដែលភ្ជាប់​មកជាមួយ ។ សូម​អញ្ជើញ​សិស្ស​មើល ម៉ូសេ ៥:៤–៨ ហើយ​ស្វែងរក​និមិត្តសញ្ញា​នៅក្នុង​រូបភាព​នេះ ។

រូបភាព
និមិត្តសញ្ញា ដោយ វ៉លធឺ រ៉េន

ដើម្បី​ពង្រីក​ការយល់ដឹង​របស់​សិស្ស​អំពី​និមិត្តសញ្ញា​នៅក្នុង​រូបភាព​នេះ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​សេចក្តីពិត​សំខាន់ៗ​អ្វីខ្លះ​ដែល​ត្រូវ​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​និមិត្តសញ្ញា នៃ​កូនចៀម អាសនៈ និង​ការបង្ហូរឈាម ? ( អ្នក​អាច​រំឭក​ឡើង​វិញ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ ការ​បូជា​នៃ​កូន​ចៀម​ដំបូង តំណាង​ឲ្យ​ការ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​និមិត្តសញ្ញា​អ្វីខ្លះ​ដែល​យើង​ប្រើ​សព្វថ្ងៃ ដើម្បី​រំឭក​យើង​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ?

កំណត់​ចំណាំ ប្រសិន​បើ​សិស្ស​របស់អ្នក​បង្ហាញ​អារម្មណ៍​មិន​ស្រួល​ជាមួយ​នឹង​ការអនុវត្ត​ការបូជាសត្វ សូម​រំឭក​ពួកគេ​ថា មនុស្ស​ភាគច្រើន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​បាន​រស់នៅ​ក្នុង​សង្គម​កសិដ្ឋាន ជា​កន្លែង​ដែល​វា​ជារឿង​ធម្មតា​ក្នុង​ការចិញ្ចឹម​សត្វ ដែល​ត្រូវបានគេ​សម្លាប់​សម្រាប់​ជា​អាហារ ។ សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​កំពុង​ទាញ​យក​បទពិសោធន៍​ប្រចាំថ្ងៃ​របស់​ប្រជាជន ដើម្បី​បង្រៀន​មេរៀន​ដ៏មាន​ឥទ្ធិពល​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។

ព្រះគម្ពីរ​មាន​នូវ​និមិត្តសញ្ញា​ជាច្រើន​ដែល​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ។

កំណត់​ចំំណាំ នៅក្នុង​ផ្នែក​នេះ​រួមមាន​ជម្រើស​ការបង្រៀន​ពីរ ។ សូម​សម្រេចចិត្ត​ថា ជម្រើស​មួយ​ណា​ដែល​ល្អ​បំផុត​សម្រាប់​សិស្ស​របស់​អ្នក ។ ជម្រើស​ទី ១ សូម​ផ្តល់​នូវ​បទពិសោធន៍​សិក្សា​ដែល​មាន​ការណែនាំ​បន្ថែម​ទៀត​មួយ ។

ជម្រើស​ទី ១ ៖ និមិត្តសញ្ញា​នៃ​ពិធី​បុណ្យ​រំលង

ដោយ​ផ្អែក​លើ​ចំណេះដឹង​សិស្ស​របស់​អ្នក វា​អាច​ជាការ​សំខាន់​ដើម្បី​រំឭក​ដោយ​សង្ខេប​នូវ​ព្រឹត្តិការណ៍ ដែល​នាំ​ឲ្យ​មាន​បុណ្យ​រំលង ហើយ​អាន​ជាមួយ​គ្នា​ក្នុង និក្ខមនំ ១២:៣–១៣ ។ ឬ អ្នក​អាច​មើល « The Passover » ( ៣:០៨ ) ។

ដើម្បី​ផ្ដល់​ឲ្យ​សិស្ស​នូវ​ឱកាស ក្នុង​ការពិភាក្សា​អំពី​អត្ថន័យ​នៃ​និមិត្តសញ្ញា​ពិធី​បុណ្យ​រំលង អ្នក​អាច​ឲ្យ​ពួកគេ​ធ្វើ​ការ​ជាក្រុម​តូចៗ ហើយ​បំពេញ ឬ​ពិភាក្សាផ្នែក « អត្ថន័យ​ដែល​អាច​មាន »​នៃ​តារាង « និមិត្តសញ្ញា​នៃ​ពិធី​បុណ្យរំលង » ដែល​មាន​នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ ឬ​អ្នក​អាច​ឲ្យ​និមិត្តសញ្ញា​មួយ​ទៅ​ក្រុម​នីមួយៗ ហើយ​សុំ​ឲ្យ​ពួកគេ​អាន​បទគម្ពីរ​គាំទ្រ កត់ត្រា​អត្ថន័យ​ដែល​អាច​មាន​សម្រាប់​និមិត្តសញ្ញា​របស់​ពួកគេ ហើយ​បន្ទាប់​មក​ចែកចាយ​ជាមួយ​ថ្នាក់រៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​និមិត្តសញ្ញា​នៃ​ពិធី​បុណ្យរំលង សូម​ពិចារណា​សួរ​សំណួរ​បន្ត ដែល​អាច​ជួយ​ពួកគេ​អនុវត្ត​អត្ថន័យ​នៃ​និមិត្តសញ្ញា​ចំពោះ​ជីវិត​របស់​ពួកគេ ។ សំណួរ​តាម​ដាន​បន្ត​ទាំងនេះ​អាច​ចាប់ផ្ដើម​ដូច​តទៅ​នេះ ៖

  • តើ​និមិត្តសញ្ញា​នេះ​បង្រៀន​យើង​អំពី​អ្វី …

  • តើ​អត្ថន័យ​នៃ​និមិត្តសញ្ញា​នេះ​អាច​ត្រូវ​បាន​អនុវត្ត​ដោយ​របៀប​ណា …

  • តើ​នៅពេល​ណា​អ្នក​បាន​ឃើញ …

បន្ទាប់​ពី​ការពិភាក្សា​របស់​អ្នក សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​អ្វី​ដែល​ពួកគេ​បានរៀន ឬ​បាន​មាន​អារម្មណ៍​អំពី​ព្រះអង្គសង្គ្រោះ ឬ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ទ្រង់ ចេញពី​និមិត្តសញ្ញា​នៃ​ពិធី​បុណ្យ​រំលង ។ អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចែកចាយ​អ្វី​ដែលពួកគេ​បានសរសេរ ។

ឯកសារ​យោង​សម្រាប់​គ្រូ

និមិត្តសញ្ញា​នៃ​ពិធីបុណ្យរំលង

ខគម្ពីរ

និមិត្តសញ្ញា

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

ខគម្ពីរ

និមិត្តសញ្ញា

ផ្ទះ​នីមួយៗ​បាន​បូជា​កូនចៀម​មួយ

អត្ថន័យ​ដែល​អាច​មាន

អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​សម្រាប់​គ្រប់គ្នា ។

បទគម្ពីរ​គាំទ្រ*

នីហ្វៃ​ទី​២ ២៦:២៥–២៨, ៣៣

ខគម្ពីរ

និមិត្តសញ្ញា

កូនចៀម​ឈ្មោល​ដ៏​ឥតខ្ចោះ

អត្ថន័យ​ដែល​អាច​មាន

ព្រះអង្គសង្គ្រោះ គឺ​ជា​កូនចៀម​នៃ​ព្រះ ឥតខ្ចោះ និង​គ្មាន​អំពើបាប ។

បទគម្ពីរ​គាំទ្រ*

យ៉ូហាន ១:២៩; ហេព្រើរ ៥:៨-៩

ខគម្ពីរ

និមិត្តសញ្ញា

ឈាម​ត្រូវ​បាន​លាប​លើ​ធ្នឹម​ទ្វារ​ផ្ទះ​នីមួយៗ ។

អត្ថន័យ​ដែល​អាច​មាន

តាម​សេចក្ដី​សញ្ញា យើង​អាច​អនុវត្ត​ព្រះលោហិត​របស់​ព្រះគ្រីស្ទ ដើម្បី​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ។ ព្រះលោហិត​របស់​ព្រះគ្រីស្ទ សង្គ្រោះ និង​ការពារ​យើង ។

បទគម្ពីរ​គាំទ្រ*

ម៉ូសាយ ៤:២; អាលម៉ា ៥:២១

ខគម្ពីរ

និមិត្តសញ្ញា

នំប៉័ង​ឥត​ដំបែ ( នំប៉័ង​ដែល​ផលិត​ដោយ​គ្មាន​មេដំបែ​ដែល​បណ្តាលឲ្យ​នំប៉័ង​ខូច និង​ដុះផ្សិត )

អត្ថន័យ​ដែល​អាច​មាន

ព្រះយេស៊ូវ គឺ​ជានំបុ័ង​ជីវិត ។ ទ្រង់​មិន​មាន​ភាព​មិន​បរិសុទ្ធ​ទេ ។

បទគម្ពីរ​គាំទ្រ*

យ៉ូហាន ៦:៣៥, ៤៨, ៥៧–៥៨; កូរិនថូស ទី ១ ៥:៧-៨

ខគម្ពីរ

និមិត្តសញ្ញា

បន្លែ​ល្វីង

អត្ថន័យ​ដែល​អាច​មាន

យើង​រស់នៅ​ក្នុង​ពិភពលោក​ដែល​ដួល​រលំ ហើយ​ទទួល​រង​នូវ​ភាព​ល្វីង​ជូរចត់​នៃ​អំពើបាប ។

បទគម្ពីរ​គាំទ្រ*

អាលម៉ា ៤១:១១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៨

ខគម្ពីរ

១១​

និមិត្តសញ្ញា

ក្រវ៉ាត់ចង្កេះ ពាក់ស្បែកជើង ទាំង​កាន់​ដំបង​នៅដៃហើយ​ត្រូវ​បរិភោគ​ឲ្យរហ័ស​ផង

អត្ថន័យ​ដែល​អាច​មាន

អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ គួរតែ​ត្រូវ​បាន​អនុវត្ត​ដោយ​មិន​បង្អង់​យូរ ។

បទគម្ពីរ​គាំទ្រ*

អាលម៉ា ៣៤:៣២–៣៣

  • កំណត់​ចំណាំ វគ្គបទគម្ពីរ​គាំទ្រ​មាន​គោលបំណង​ផ្តល់​ការយល់ដឹង​បន្ថែម​អំពី​និមិត្តសញ្ញា ដែល​បានប្រើ​ក្នុង​ពិធីបុណ្យរំលង ហើយ​មិន​មាន​បំណង​ផ្តល់​ការបកស្រាយ​ច្បាស់លាស់​អំពី​និមិត្តសញ្ញា​ទាំងនោះ​ឡើយ ។

ជម្រើសទី ២ ៖ និមិត្តសញ្ញា​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរសញ្ញាចាស់

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ការស្វែងរក​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ពង្រឹង​ដោយ​របៀបណា ឬ​តើ​វា​អាច​ពង្រឹង​សេចក្តី​ជំនឿ​របស់អ្នក​លើ​ទ្រង់​ដោយ​របៀបណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ស្គាល់​រូបភាព ប្រភេទ និង​និមិត្តសញ្ញា​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

សូម​រំឭក​ឡើង​វិញ​នូវ វគ្គ​បទ​គម្ពីរ​ទាំងបួន​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​រាយបញ្ជី​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ក្រុម​តូចៗ​ជាមួយ​សិស្ស​ដទៃ​ទៀត ដែល​ចង់​ពិភាក្សា​វគ្គបទគម្ពីរ​ដែល​ពួកគេ​ចង់​ពិភាក្សា​បំផុត ។ បន្ទាប់មក អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​អាន​វគ្គបទ​គម្ពីរ​ដែល​ពួកគេ​ជ្រើសរើស​ទាំងអស់​គ្នា ហើយ​ពិភាក្សា សំណួរសិក្សា ដែល​មាន​នៅក្នុង​ផ្នែក​ទី ៣ ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​ការពិភាក្សា​ដ៏​ប្រកប​ដោយ​អត្ថន័យ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​បាន​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​លទ្ធផល​នៃ​ការពិភាក្សា​ជា​ក្រុមតូចៗ​របស់​ពួកគេ ។

សម្រាប់​ពេល​ក្រោយ

មុន​ថ្នាក់​បន្ទាប់ អ្នក​អាច​ផ្ញើសារ​ទៅ​សិស្ស ហើយ​សួរ​ថា ៖ តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​របៀប​ដើម្បី​ផ្សះផ្សា​សេចក្តី​យុត្តិធម៌​នៃ​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ដែរ​ឬ​ទេ ? នៅពេល​អ្នក​អាន ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៧សូម​ពិចារណា​អំពី​ទំនាក់ទំនង​រវាង​គុណលក្ខណៈ​ដ៏​ទេវភាព នៃ​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់ ។