ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន ៖ ការ​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នាថ្ងៃ​ចុង​ក្រោយ


« មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន ៖ ការ​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នាថ្ងៃ​ចុង​ក្រោយ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន

ការ​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នាថ្ងៃ​ចុង​ក្រោយ

« នៅក្នុង​ពិភពលោក​ជំនាក់ថ្មី [ ព្រះយេស៊ូវ​គ្រីស្ទ ] និង​ព្រះវរបិតា​របស់​ទ្រង់ បាន​លេច​មក​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​យ៉ូសែប​ស្ម៊ីធ​ឃើញ​ដើម្បី​អញ្ជើញ​‹ ការកាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ › » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹងត្រូវ​បានអញ្ជើញ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល យ៉ូសែប ស្ម៊ីធ​គឺ ជា​សាក្សី​របស់​ព្រះយេ​ស៊ូវគ្រីស្ទ អាច​ពង្រឹង​សេក្តី​ជំនឿ​របស់ពួក​គេ​ទៅ​លើ​ទ្រង់ ។ សិស្ស​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ប្តេជ្ញាចិត្ត​ពី​របៀប​ដែល​ពួកគេ​អាច​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស្ម៊ីធ គឺជា​សាក្សី​ផ្ទាល់​ភ្នែក​ម្នាក់​របស់​ព្រះ​ជា​ព្រះវរបិតា និងព្រះរាជ​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ព្យាការី យ៉ូសែប ស៊្មីធ គឺ​ជា​សាក្សី​ដ៏ខ្ពង់​ខ្ពស់​ម្នាក់ ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « What Hath God Wrought through His Servant Joseph! » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ២ )

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ យ៉ូសែប ស្ម៊ីធ ក្លាយជា « សាក្សី​ដ៏​ខ្ពង់ខ្ពស់​ម្នាក់​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ? » ( ប្រសិន​បើចាំបាច់ សូមរំព្ញក​សិស្ស​ពីអត្ថន័យ​នៃ​ពាក្យ ខ្ពង់ខ្ពស់ ដែល​មាន​ន័យ​ថា​​ឧត្តម​ជាង​អ្នក​ដទៃ​ទាំង​អស់ ) ។

សូម​សរសេរ​នៅលើ​ក្តារខៀន​នូវ​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ ៖ តាមរយៈ​បទពិសោធន៍​តាំងពី​ដំបូង​មក យ៉ូសែប ស៊្មីធ បាន​រៀនថា …

សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ជ្រើសរើស ហើយ​រំឭកក្នុង​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧, គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:២២–២៤ ឬ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០:២–៤ ដើម្បី​ស្វែងរក​ពី​របៀប​ដើម្បី​បំពេញ​សេចក្តី​ថ្លែងការណ៍​នៅលើ​ក្តារខៀន ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​បំពេញ​របស់​ពួកគេ ដែល​អាច​រួម​បញ្ចូល​ទាំង​សេចក្ដីពិត​ដូច​ខាងក្រោម ៖ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅ ព្រះយេស៊ូវ​គ្រីស្ទ និងព្រះវរបិតាសួគ៌ ជា​អង្គ​ផ្សេង និង​ដាច់​ដោយ​ឡែក​ពីគ្នា ព្រះយេស៊ូវ​គ្រីស្ទ​មាន​រូបកាយ​ដ៏រុងរឿង មាន​ព្រះកាយ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ឈ្មោះ​យើង​ម្នាក់ៗ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះវរបិតា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​បង្កបង្កើត​ព្រះយេស៊ូវ​គ្រីស្ទគឺ​ជា​ព្រះដ៏ជាជំនួយ របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។

កាល​សិស្ស​ចែកចាយ​សូម​ពិចារណា​សួរសំណួរ​ដែលអាច​ជួយពួកគេ​ឲ្យ​មាន​ការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្តី​ពិត​ដែល​ពួកគេ​ស្វែងរក ។ ឧទាហរណ៍ ៖

  • ហេតុអ្វី​វា​ជា​សេចក្តីពិត​ដ៏​សំខាន់​ដើម្បី​ដឹង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • តើ​សេចក្តី ពិត​នេះ​ជួយពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

  • តើ​ការដឹង​ពី​សេចក្ដី​ពិត​នេះ អាច​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ឲ្យ​ធ្វើតាម​ទ្រង់​ដោយ​របៀប​ណា ?

បន្ទាប់​ពីពេលវេលា​ពិភាក្សា​គ្នាចប់​រួចមក ​សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​យ៉ូសែប ស្ម៊ីធ ក្នុង​នាម​ជា​សាក្សី​នៃ​ព្រះអង្គសង្គ្រោះ ។

យើង​អាច​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បង្កើន​បទពិ​សោធន៍​នៃ​ការរៀន​សូត្រ​ដែល​ពាក់ព័ន្ធ ។ ដើម្បី​ជួយសិស្ស​ឲ្យ​មានបទ​ពិសោធន៍​នៃ​ការ​រៀនសូត្រ​កាន់តែ​មាន​អត្ថន័យ សូម​រកមើល​វិធី​ដើម្បី​ផ្សារភ្ចាប់​អ្វីដែល​ពួកគេ​កំពុងរៀន​ទៅនឹង​ស្ថានភាព ចំណាប់​អារម្មណ៍ និង​សំណួរ​របស់​ពួកគេ ។ សូម​ប្រើប្រាស់​ធនធាន​ពីឯកសារ​រៀបចំ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់សិស្ស ដើម្បី​ស្វែងរក​ពីរបៀប​ដែល​សេចក្តី​ពិត​នៃដំណឹងល្អ​បាន​មានឥទ្ធិពល ឬអាន​មាន​ឥទ្ធិពល​ដល់​ដល់​ជីវិត​របស់​ពួកគេ ។

សូម​ពិចារណា​ចែក​ចាយ សាច់​រឿង​ខាងក្រោម ឬ​សាច់​រឿង​មួយ​របស់​អ្នកផ្ទាល់ ៖

ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​បានប្រាប់​មិត្ត​របស់​អ្នកថា ប្រសិន​បើ​នាង​ងាក​ទៅរក​ព្រះអម្ចាស់ នោះ​នាង​អាច​ទទួល​បាន​វិវរណៈ ហើយ​អាច​ស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ។ ទន្ទឹម​នឹង​នាង​ចង់​ជឿតាម​ការ​សន្យា​នេះ នាង​ក៏​មាន​អារម្មណ៍​ព្រួយ​បារម្ភ​ថា​នាង​នឹង​ភាន់​ច្រឡំ​ចំពោះ​គំនិត​របស់​នាង​ផ្ទាល់​ទៅនឹង​ព្រះសូរសៀង​របស់​ទ្រង់ ។ នាងបាន​សួរថា « តើ​ឯង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ពេល​ឯង​កំពុង​តែ​ស្តាប់ឮ​សូរសៀង​របស់​ព្រះអម្ចាស់​នោះ ? »

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​ចែកចាយ​បញ្ហា​ប្រឈម ឬ​កង្វល់​ផ្សេង​ទៀត​ដែល​ពួកគេ​ប្រឈមមុខ​ជាមួយ​នឹង​ការ​ស្តាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

សូម​រំឭក​សិស្ស​ថា អូលីវើរ ខៅឌើរី ត្រូវ​បាន​បង្រៀន​អំពី​ការ​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​លោក​មាន​សំណួរ​មិន​ចេះចប់​អំពី​ការហៅ​ជា​ព្យាការី​របស់ យ៉ូសែប ស៊្មីធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំព្ញក គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១៤–១៥​,២២–២៣ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​អូលីវើរ ខៅឌើរី អំពី​ការស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការ​ស្តាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មកពី​បទពិសោធន៍​របស់​អូលីវើរ ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​ដូច​ខាង​ក្រោម ៖ យើង​អាច​ស្តាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​បំភ្លឺ​គំនិត​របស់​យើង ហើយ​ផ្តល់​ដល់​យើង​នូវ​ភាព​សុខសាន្ត ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ក្នុង​ការ​ខិតខំ​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ជាប់​ជានិច្ច—ជាពិសេស​នៅក្នុង​ជំនាន់​របស់​យើង ?

  • តើ​ជីវិត​អ្នក​បាន​ទទួល​ពរ​ពីការ​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន​ឬ​មើល​វីដេអូ « Listen to the Voice of Jesus Christ » ( ១:៤៦ ) ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​យើង​ព្យាយាម​ស្ដាប់—ពិត​ជា​ស្ដាប់​ឮ— ព្រះរាជបុត្រា​ទ្រង់ យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ ក្នុង​ស្ថានភាព នានា ។​…

នៅ​ពេល​យើង​ស្វែងរក​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ កិច្ចខិតខំ​របស់​យើង​ដើម្បី ស្តាប់​ទ្រង់ ចាំ​បាច់​ត្រូវ​មាន​ដោយ​បំណងចិត្ត​កាន់តែ​ខ្លាំង ។ ( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។

អ្នក​អាច​ចែកចាយ​គំរូ​ផ្ទាល់ខ្លួន អំពី​វិធីមួយ​ដែល​អ្នក​ស្តាប់ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់អ្នក ។ ឬ​អ្នក​អាច​បង្ហាញ​ឧទាហរណ៍​មួយ​មកពី​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​មាន​នៅក្នុង « Hear Him » កម្រង​វីដេអូ​នៅក្នុង Gospel Media នៅលើ​គេហទំព័រ ( ChurchofJesusChrist.org ) ។

ចូរឲ្យ​សំណៅចែកដូច​តទៅនេះ​ដល់​សិស្ស ។

ស្តាប់​ទ្រង់ !

ឯកសារ​គ្រូបង្រៀន​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២១

សូម​ស្រមៃថា​អ្នក​បាន​ទទួល​ឱកាស​ឲ្យ​បង្កើត​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ពីរបៀប​ដែលអ្នក​ស្តាប់ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​សេចក្តី​សង្ខេប​អំពី​អ្វី​ដែល​អ្នក​នឹង​ចែកចាយ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បំផុសគំនិត​ថា « របៀប​ដែល​ខ្ញុំ​ស្តាប់​ទ្រង់ » ។ សំណួរ​ខាង​ក្រោម​អាចជួយ​កាល​អ្នក​គ្រោង ៖

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អ្នក ?

  • តើ គំនិត​អ្វី​ខ្លះ​ដែល​អ្នកអាច ចូល​រួម​ដកស្រង់​ពី​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន និង ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ?

  • តើ​អ្នក​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​តាម​របៀប​ណា​ខ្លះ​ដែល​អាច​ជួយ​ឲ្យអ្នក​ដទៃ​ងាយយល់ ?

ចេញមកពី​គម្រោង​របស់​អ្នក សូម​បង្កើត​សារលិខិត​ខ្លីមួយ ( ពីមួយ​ទៅពីរ​កថាខណ្ឌ ) ដែលអ្នកអាច​ចែករំលែក​ជាមួយថ្នាក់ ។

បើ​អ្នក​ពេញ​ចិត្ត អ្នក​អាច​ពិចារណា​ហើយ​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ជំនួស​វិញ ។

ស្តាប់​ទ្រង់ !

ឯកសារ​គ្រូបង្រៀន​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២១

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

ក្រោយពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូមឲ្យ​សិស្ស​មួយចំនួន​ចែកចាយ​សារលិខិត « ស្តាប់​ទ្រង់ » ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​ចែក​ចាយ​សារលិខិត « ស្តាប់​ទ្រង់ » នៅ​ខាងក្រៅ​ថ្នាក់រៀន​ផងដែរ ។ ការណ៍នេះ​អាច​ជាការ​សន្ទនា​ដោយ​ជួប​មុខគ្នា ការហៅ​ទូរសព្ទ ឬ​សារជាអក្សរ ឬ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

បើ​មានពេល សូម​ពិចារណា​អញ្ជើញសិស្ស​ឲ្យ​មាន​បំណង​ខិតខំ​ស្តាប់​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង ។ ពួកគេ​អាចចំណាយ​ពេល​ពីរបីនាទី ដើម្បីរៀប​ចំផែន​ការ និង​ដាក់​កាលវិភាគ អំពី​របៀប​ដែល​ពួកគេ​អាចធ្វើ​កិច្ចការ​នោះ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​ផ្ញើ​សារ​ខាងក្រោម​នេះ​ឬ​សារ​របស់​អ្នក​ផ្ទាល់​មួយ ពីរបី​ថ្ងៃ​មុន​ចូល​រៀន​ថ្នាក់​ថ្មី ៖ នៅពេល​អ្នក​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ២២ សូម​ពិចារណា​ថា​តើ ដំណើរ​ការ​នៃ​ការស្ដារ​ឡើងវិញ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ។ អ្នក​អាច​មើល​វីដេអូ ៖ « President Nelson—What Does the Restoration Mean for You? » ( ១:០៦ ) ។