ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឱបក្រសោប​នូវ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ


« មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឱបក្រសោប​នូវ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហែរម៉ាន់ ក្លេមិនហ្ស៍

មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការឱបក្រសោប​នូវ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់ថា « ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​បំផុត និង​ជោគជ័យ​ដ៏សំខាន់​បំផុត​នៅក្នុង​បុព្វហេតុ​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ទាំង​អស់ គឺ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ » ( Testify of the Restoration » New Era ខែ មេសា ​ឆ្នាំ ២០១៧ ទំព័រ ៣ ) ។ នៅពេល​អ្នក​សិក្សា សូម​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ស៊ូទ្រាំ ដើម្បី​សម្រេច​ការពលិកម្មដ៏​ធួន​របស់​ទ្រង់ ។ សូម​ពិចារណា​ផងដែរ​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​គារវភាព​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

ផ្នែក​ទី ១

ហេតុអ្វី​ខ្ញុំ​ត្រូវការ​ដង្វាយ​ធួន​របស់​ព្រះ​អង្គ​សង្រ្គោះ ?

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​យ៉ាង​សំខាន់ នៅ​ក្នុង​ផែន​ការរបស់​ព្រះវរបិតា​សួគ៌​សម្រាប់​ការរីក​ចម្រើន​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។ វា​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​មក​ផែនដី ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស បង្កើត​ក្រុមគ្រួសារ ដក​ពិសោធន៍​អំណរ រៀន​សូត្រ​និង​រីកចម្រើន ( សូមមើល នីហ្វៃទី ២ ២:១៩–២៥ ) ។

រូបភាព
ការចាកចេញ​ពី​សួនច្បារ​អេដែន ដោយ យ៉ូសែប ប្រ៊ិកឃី

ប៉ុន្តែ​ការ​បោះ​ជំហាន​ទៅ​មុខ​នេះ​ក៏​អាច​នាំ​ឲ្យ​បោះ​ជំហាន​ថយ​ក្រោយ​ផងដែរ ។ ដោយ​សារ​ការ​ធ្លាក់ នោះ​យើង​ម្នាក់ៗ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការធ្លាក់​ ហើយ​ស្ថិតក្រោម​ការ​ស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ( សូមមើល សូមមើល អាលម៉ា ៤២:៥–៩,​១៤ ) ។ យើង​មិនអាច​យកឈ្នះ​លើ​ស្ថានភាព​ទាំងនេះ​តាមរយៈ​ការខិតខំ ឬ​គុណ​សម្បត្តិ​របស់​យើង​ផ្ទាល់​នោះទេ ( សូមមើល នីហ្វៃទី ២ ២:៥, ៨ ) ។ ព្យាការី យ៉ាកុប បាន​បង្រៀនថា បើ​គ្មាន « ដង្វាយធួនដ៏​និរន្ដរ៍ » របស់​ព្រអម្ចាស់​ទេ នោះ​យើង​នឹង « មិន​អាច​នឹង​ក្រោក​ឡើង​បាន​ឡើយ » ហើយ​នឹង​កាត់​ចេញ​ពីវត្ថមាន​របស់​ព្រះ​ជារៀង​រហូត ( សូមមើល នីហ្វៃទី ២ ៩:៧–៩ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី ២ ៩:១០,​២១ ហើយ​រកមើល​ពីរបៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ សង្គ្រោះ​យើង​ពីការស្លាប់​ខាងរូបកាយ និង​ខាងវិញ្ញាណ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​លទ្ធផល​នៃ​ការ​ធ្លាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ការប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ពីរផ្នែក ។ ទី​មួយ វា​ធ្វើ​ឲ្យ​ធួន​សម្រាប់​អំពើ​រំលង​របស់ អ័ដាម និង ការ​ធ្លាក់​របស់​មនុស្ស​ដោយ​យក​ឈ្នះ​លើ​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅថា​ឥទ្ធិពល​ផ្ទាល់​នៃ​ការ​ធ្លាក់ ---ជា​ការ​ស្លាប់​ខាង​រូបកាយ និង ខាង​វិញ្ញាណ ។ ការ​ស្លាប់​ខាង​រូបកាយ​ត្រូវ​បាន​គេ​យល់​យ៉ាង​ច្បាស់ រីឯ​ការ​ស្លាប់​ខាង​វិញ្ញាណ​ជា​ការ​បំបែក​មនុស្ស​ចេញ​ពី​ព្រះ ។​… ការ​ប្រោស​លោះ​ពី​ការ​ស្លាប់​ខាង​រូបកាយ និង​វិញ្ញាណ​នេះ​គឺ​សម្រាប់​មនុស្ស​ទូទៅ​ដោយ​គ្មាន​លក្ខខណ្ឌ ។

កត្តា​ទី​ពីរ នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ការ​ប្រោស​លោះ​ពី​អ្វី​ដែល​អាច​ហៅ​ថា ជា​លទ្ធផល​ប្រយោល​នៃ​ការ​ធ្លាក់ ---​ជា​អំពើ​បា​ប​យើង​ដែល​ផ្ទុយ​ពី​អំពើ​រំលង​របស់ អ័ដាម ។​…

ដោយសារ​យើង​មាន​ទំនួល​ខុសត្រូវ ហើយ​ធ្វើ​ការ​ជ្រើសរើស នោះ​ការ​ប្រោស​លោះ​ពី​អំពើ​បាប​យើង​គឺ​មាន​លក្ខខណ្ឌ ---ជា​លក្ខខណ្ឌ​ឲ្យ​មាន​ការ​សារភាព និង ការ​លះបង់​អំពើ​បាប ហើយ​ងាក​មក​រក​ជីវិត​មួយ​បរិសុទ្ធ ឬ​និយាយ​ម្យ៉ាងទៀតថា ជា​លក្ខខណ្ឌ​ឲ្យ​មាន​ការ​ប្រែចិត្ត [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៣ ] («Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩–១០ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​គំនិត​ឬ​អារម្មណ៍​បែប​ណា​ដែល​អ្នកមាន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ដឹងថា​ទ្រង់​គឺជា​ផ្លូវ​តែ​មួយគត់​ដែលអ្នក​អាច​បាន​សង្រ្គោះ​ពីការស្លាប់​ខាងវិញ្ញាណ ខាងរូបកាយ និង​ឥទ្ធិពល​នៃ​អំពើបាប​របស់អ្នក​ផ្ទាល់ ? ( សូម​មើល ម៉ូសាយ ៣:១៧ ) ។

ផ្នែក​ទី ២

តើ​ការ​សញ្ជឹងគិត​អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី​ និង​នៅ​លើ​ឆ្កាង​អាច​បង្កើន​ការដឹងគុណ​របស់ខ្ញុំ​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​បាន​ទទួល​ទាន​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ជាមួយ​ពួក​សាវក​របស់​ទ្រង់ ហើយ​បាន​ណែនាំ​ពី​ពិធី​សាក្រាម៉ង់​ដល់​ពួកគេ នោះ​ព្រះយេស៊ូវ​បាន​នាំ​ពួកគេ​ទៅ​សួនច្បារ​គែតសេម៉ានី ។ នៅ​ទីនោះ ព្រះអង្គ​សង្រ្គោះ​បាន​អធិស្ឋាន និង​បាន​រងទុក្ខ​ជំនួស​អំពើ​បាប​របស់​យើង ។

រូបភាព
ព្រះគ្រីស្ទ​នៅ​សួនច្បារ​គែតសេម៉ានី ដោយ ហែនរិច ហូហ្វម៉ាន់
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ាកុស ១៤:៣៣–៣៦,​លូកា ២២:៤៣–៤៤​និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨ យឺតៗ និង​ដោយ​យកចិត្ត​ទុកដាក់ ។ សូមព្យាយាមស្រមៃមើល​ពីតម្លៃ ដែលព្រះយេស៊ូវគ្រីស្ទបានបង់​ថ្លៃ ដើម្បី​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ។ អ្នក​ក៏អាច​មើល​វីដេអូ​ផងដែរ « The Savior Suffers in Gethsemane » ( ៨:៣០ ) ។

បន្ទាប់​ពី​រង​រទុក្ខ​ដែល​មិន​នឹក​ស្មាន​ដល់​នៅ​សួនច្បារ គែតសេម៉ានី នោះ​ព្រះ​យេស៊ូ​ត្រូវ​បាន​គេ​ក្បត់ ។ « ព្រះអង្គ​ត្រូវ​គេចាប់ ហើយ​កាត់​ទោស​ពីរឿង​មិនសមរម្យ​ថ្កោលទោស » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​របស់​ពួក​សាវក »​ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org ។ ពេល​ពួក​មេ​ដឹកនាំ​នៃ​សាសនា​យូដា​ឃុំ​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​គេ​ចំអក ស្តោះ​ទឹក​មាត់​ទះ​កំផ្លៀង និង​ចោទ​ប្រកាន់​ទាំង​បំពាន ( សូម​មើល​ ម៉ាថាយ ២៦:៤៧–៦៨ ) ។

រូបភាព
ព្រះយេស៊ូវ​ត្រូវបាន​សាកល្បង​ដោយ​សានហេឌ្រីន

ដោយ​សារ​ពួក​គេ​គ្មានសិទ្ធិអំណាច​ដើម្បី​ធ្វើ​គុត​ព្រះ​យេស៊ូវ នោះ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​បាន​នាំ​ទ្រង់​ទៅ​ជួប​លោក​ពីឡាត់ ដែល​ជា​អភិបាល​ក្រុង​រ៉ូម ។ ដោយ​ខ្លាច​ប្រជាជន លោក​ពីឡាត់​បាន​កាត់​ទោស​ប្រហាជីវិត​ដោយឆ្កាង​ព្រះ​យេស៊ូវ ។ មុន​ពេល​រៀប​ចំឆ្កាង ព្រះគ្រីស្ទ​ត្រូវបាន​ពួកទានហាន​រ៉ូម​វាយដំ និង​សើច​ចំអក​យ៉ាង​ព្រៃផ្សៃ ។ ពួកគេ​បាន​ដំដែកគោល​លើ​ព្រះហស្ត និង​ព្រះ​បាតទារបស់ទ្រង់ ហើយ​លើក​ទ្រង់​ឡើង​លើឈើឆ្កាង​នៅ​ចន្លោះ​ឧក្រិដ្ឋ​ជន​ពីរនាក់ ( សូម​មើល ម៉ាថាយ ២៧:១១–៣៨  ) ។ សូម​ពិចារណា​មើល​វីដេអូ « Jesus Is Scourged and Crucified » ( ៤:៤៩ ) ដែល​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​អ្នក ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ខណៈ​ពេល​ដែល​ពួកគេ​ឆ្កាង​ទ្រង់​នៅលើ​ឈើ​ឆ្កាង « នោះ​ភាពឈឺចាប់​ដ៏​គ្មានទីបញ្ចប់ និង​ការឈឺចាប់​ដ៏​ឃោរឃៅ​នៃ​សួនច្បារ​គែតសេម៉ានីបានកើតឡើង ( « The Purifying Power of Gethsemane » Ensign ខែ​ មេសា ឆ្នាំ ២០១១ ទំព័រ ៥៨ ) ។ ប្រហែល​ប្រាំមួយ​ម៉ោង​ក្រោយ​មក « ព្រះយេស៊ូវ ទ្រង់បន្លឺ​​សម្លេង​ខ្លាំងៗថា អេឡយៗ ល៉ាម៉ាសាបាច់ថានី គឺ ស្រាយថា ព្រះអង្គ​នៃទូល​បង្គំអើយ ឱព្រះអង្គនៃ ទូលបង្គំអើយ ហេតុអ្វី​បានជា​ទ្រង់​លះចោល​ទូលបង្គំ ? » ( ម៉ាកុស ១៥:៣៤ ) ។

រូបភាព
ការឆ្កាង ដោយ ហារី អាន់ឌើរសុន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ដូច​ខាង​ក្រោម អំពីការ​សោយ​សោក​ក្នុង​ព្រះទ័យ ( ឬជំនួស​ឲ្យ​ការអាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម អ្នកអាច​មើល​វីដេអូ « None Were with Him » [ ២:២៨ ] ) ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ដើម្បី​ឲ្យ​ការពលិកម្ម​ដ៏​មហិមា​របស់​ព្រះរាជបុត្រា​របស់​ទ្រង់​អាច​សម្រេច​បាន​ទាំងស្រុង ដូចការ​ស្ម័គ្រព្រះទ័យ និង​ដោយ​អង្គ​ឯង នោះ​ព្រះ​បិតា​បាន​ដក​វត្ថមាន​ព្រះវិញ្ញាណ ដែល​ជា​អង្គ​លួង​លោម អង្គគាំទ្រ ​ចេញ​ពី​ព្រះយេស៊ូវមួយ​រយៈ​ពេលខ្លី ។ … ដើម្បី​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​មាន​ភាពអស់​កល្ប [ ព្រះ​យេស៊ូវ គ្រីស្ទ ] ត្រូវ​ស្គាល់​អារម្មណ៍​នៃ​ការ​ស្លាប់​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណថា​តើ​សេចក្ដី​ស្លាប់​មាន​សភាព​បែបណា ដើម្បី​ញាណដឹង​ថាតើ​ការបាត់​បង់​ព្រះវិញ្ញាណ​នៃ​ព្រះ ការទុក​ឲ្យ​មាន​អារម្មណ៍​ឯកោ​ទាំងស្រុង ហើយ​អស់​សង្ឃឹម​នោះ​មាន​សភាព​បែបណា ។ …

…​ដោយសារ​ព្រះយេស៊ូវ​បាន​ដើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ និង​ឯកោ​តែ​អង្គ​ទ្រង់ យើងមិន​ចាំបាច់​ធ្វើ​ដូច្នោះ​ទេ ។ ( « « None Were with Him » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៧–៨៨ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សញ្ជឹងគិត​អំពី​តម្លៃ​ដែល​ព្រះអង្គសង្រ្គោះ​បាន​បង់ថ្លៃ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឆ្កាង​ដើម្បី​ប្រោស​លោះអ្នក ហើយ​សូម​កត់ត្រា​គំនិត និង​អារម្មណ៍​របស់អ្នក ។ សូម​ពិចារណា​ផ្តល់​ការ​អធិស្ឋាន​មួយ​ដើម្បី​សម្តែង​ការដឹងគុណ​របស់​អ្នក​ទៅកាន់​ព្រះវរបិតាសួគ៌​ចំពោះ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​អ្នក ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បីឱបក្រសោប​នូវ​​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអម្ចាស់ ?

វាសំខាន់ណាស់​ក្នុង​ការយល់ និង​សម្តែង​នូវ​ការដឹង​គុណ​ចំពោះ​ការរង​ទុក្ខ​របស់​ព្រះអម្ចាស់​ជំនួស​អ្នក ។ ប៉ុន្តែ អ្នក​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ដើម្បី​ស្រាយបំភ្លឺអំពី​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ការពិត​នៃ​ដង្វាយធួន​របស់​ទ្រង់ ពេល​ដែល​អ្នក​ជ្រើសរើស​ប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក ។ ( អ្នក​អាច​មើល​ឧទាហរណ៍​មួយ​អំពី​រឿង​នេះ​នៅក្នុង នីហ្វៃទី ៣ ៩:១២–១៣,​២១–២២ ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​ពួកសាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ឲ្យ​ប្រែចិត្ត មុនពេល​ទ្រង់​យាង​ទៅ​ជួប​ពួកគេ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០–១៤ ហើយ​រកមើល​ទំនាក់ទំនង​រវាង​ភាពស័ក្តិសម​ផ្ទាល់ខ្លួន​របស់យើង ដង្វាយធួន​របស់​ព្រះអម្ចាស់ និង​ការ​ប្រែចិត្ត ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​អំណោយ​ទាន​នៃ​ការប្រែចិត្ត ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម—ជា​អ្វី​មួយ​ដែល​ត្រូវ​ចៀសវាង លើក​លែង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ។ ប៉ុន្តែ​អារម្មណ៍​នៃ​ការដាក់​ទណ្ឌកម្ម​នេះ គឺ​បណ្ដាល​មក​ពី​សាតាំង ។…

គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការ​រីកចម្រើន​របស់​យើង​ម្នាក់ៗ ​ជាង​ការ​ផ្ដោត​ទៅលើ​ការ​ប្រែចិត្ត​ជាទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះទេ ។ កា​រប្រែ​ចិត្ត​មិន​មែន​ជាព្រឹត្តិការណ៍ដែល​កើតមាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការមួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​នៅ​ក្នុង​គំនិត ។ នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( « We Can Do Better and Be Better »​Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ )

រូបភាព
មនុស្ស​រីករាយ​ម្នាក់
រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

តើ​អាកប្បកិរិយា​របស់​អ្នក​បែបណា​ចំពោះ​ការ​ប្រែចិត្ត ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ការប្រែ​ចិត្ត​របស់​អ្នក​ផ្តោត​ទៅ​លើ​ព្រះគ្រីស្ទ និង​ជាបទពិសោធន៍​ដែល​រីករាយ​ក្នុង​ជីវិត​អ្នក ? សូម​ពិចារណាពីការដាក់ និង​កត់ត្រា​គោលដៅ និង​រំព្ញក​វា​ឲ្យ​បាន​ញឹកញាប់ ។ ( អ្នក​អាច​មើល​វីដេអូ « Repentance: A Joyful Choice »​[ ៤:៣៦ ] ជាមួយ អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដើម្បី​ឲ្យ​ការរៀន​សូត្រ​របស់​អ្នក​កាន់តែ​ជ្រៅជ្រះ ) ។