ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរកគោលបំណង និងសេចក្ដី​អំណរ​នៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់


« មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរកគោលបំណង និងសេចក្ដី​អំណរ​នៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
រូបភាព​ធម្មជាតិ​ស្ងប់ស្ងាត់

មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការស្វែងរកគោលបំណង និងសេចក្ដី​អំណរនៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់

ប្រធាន អិម រ័សុល បាឡឺដ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖ « ចូរគិត​ពីអ្វី​ដែល​នឹង​កើតឡើង ប្រសិន​បើ​យើង​ទាំងអស់គ្នា​ចំណាយ​ពេល​មើល​យ៉ាងយក​ចិត្តទុកដាក់​នូវ​ភាពដ៏អស្ចារ្យ​នៃ​ធម្មជាតិ​ដែល​នៅជុំវិញ​យើង ហើយ​លះបង់​ខ្លួនយើង​ដើម្បី​រៀន​បន្ថែម​អំពី​ពិភពលោក​ដែល​ព្រះបាន​បង្កើត​សម្រាប់​យើង ! » ( « God’s Love for His Children » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៥៧ ) ។ នៅពេល​អ្នក​គិត​អំពី​អព្ភូតហេតុ​នៃ​ការបង្ក​បង្កើត សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នកអាច​រៀន​អំពី​ព្រះដ៏​បង្កបង្កើត និង​គោលបំណង​របស់​ទ្រង់​សម្រាប់​យើង ។

ផ្នែក​ទី ១

តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​ការបង្កបង្កើត​អាចនាំ​មកនូវ​អត្ថន័យ​បន្ថែម​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​អ្វី​ខ្លះ ពេល​សំឡឹង​មើលទៅ​ដួង​តារា​ទាំងឡាយ​នៅ​លើ​មេឃ​នាពេល​រាត្រី—ប្រហែល​ជា​ឆ្ងល់ ស្ញប់ស្ញែង គោរព ឬ​សូម្បី​តែ​មាន​អារម្មណ៍ថា​មិន​សំខាន់ ?

រូបភាព
ដួងតារា​ទាំង​ឡាយ​នាពេលរាត្រី

វិទ្យាសាស្រ្ត​នៃ​តារាសាស្ត្រ​ផ្តល់ឲ្យ​យើង​នូវ​ទិដ្ឋភាព​នៃទំហំ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​សកលលោក ។ នៅក្នុង​កាឡាក់ស៊ី​របស់​យើង​តែមួយ​មានផ្កាយ « ចន្លោះពី ២០០ ទៅ ៤០០ ពាន់លាន ។ ប៉ុន្តែ វា​គ្រាន់តែ​ជា​កាឡាក់ស៊ី​មួយ​ក្នុង​ចំណោម​កាឡាក់ស៊ី​រាប់ពាន់​លាន​ប៉ុណ្ណោះ ។ … រួមជាមួយគ្នា កាឡាក់ស៊ី​ទាំងអស់​នៅក្នុង​សកលលោក​ដែល​អាច​មើលឃើញ​មាន​ផ្កាយ​ប្រមាណជា ៣០ ពាន់លាន ។ ប៉ុន្តែ​ចំនួននោះ​អាចជា​ប្រភាគតូច​មួយ​នៃ​ចំនួន​ទាំងអស់​ដែលមាន ( អរ វ៉ល់ ចនសិន « Worlds without Number » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ៤៥ ) ។

នៅក្នុង​ការនិមិត្ត​ដ៏​អស្ចារ្យ​នៃ​ការបង្ក​បង្កើត ម៉ូសេ​បានឃើញ​ផែនដី​របស់​យើង និង​អ្នកស្រុក​របស់​វា ហើយ​បន្ទាប់មក​លោក​បានរៀន​អំពី​ការពង្រីក​ដ៏ធំ​នៃ​សកលលោក ។ លោក​បានរៀន​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ​បានបង្កើត​វត្ថុសព្វ​សារពើ ( សូមមើល ម៉ូសេ ២:១; សូមមើល​ផងដែរ ម៉ូសាយ ៣:៨; យ៉ូហាន ១:១–៣ ) ។ ដោយ​ឃើញ​ស្នាព្រះហស្ត​របស់​ព្រះ ម៉ូសេ « មាន​ចិត្ត​អស្ចារ្យ និង​ឆ្ងល់​ជា​អនេក » ( ម៉ូសេ ១:៨ ) ហើយ​បាន​សួរថា « ព្រះករុណាវិសេស សូមប្រាប់​ទូលបង្គំថា ម្ដេចក៏មានការណ៍នេះ ហើយថាតើ​ព្រះអង្គ​បានបង្កើត​របស់​ទាំងនេះ​តាមរបៀបណា ? » (ម៉ូសេ ១:៣០សូម​មើល​ផងដែរ ខ ២៧–៣៧ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ូសេ ១:៣៣, ៣៨-៣៩ហើយ​រក​មើល​អ្វី​ដែលម៉ូសេ​បាន​រៀន​អំពី​មូលហេតុ​ដែល​ព្រះបាន​បង្កើត​សកលលោក​ដ៏ធំធេង​នេះ និង​ជីវិត​ទាំងអស់​ដែល​នៅក្នុង​នោះ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​ជាសមាជិក​ម្នាក់​នៅក្នុង​គណៈប្រធាន​ទីមួយ​បានថ្លែង​អំពី​គោលបំណង​របស់ព្រះ​ចំពោះ​ការបង្ក​បង្កើត ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ព្រះ​បាន​មាន​បន្ទូល​ដោយ​ផ្ទាល់​ថា យើង​គឺ​ជាមូលហេតុ​ដែល​ទ្រង់​បាន​បង្កើត​ពិភពលោកនេះ ! កិច្ចការ និង​សិរីល្អ​របស់​ទ្រង់—គោលបំណង​នៃ​ចក្រវាល​ដ៏រុងរឿងនេះ—គឺ​ដើម្បី​សង្គ្រោះ និង​តម្កើង​មនុស្ស​លោក ។ … ព្រះវរបិតាសួគ៌​របស់​យើង​បានបង្កើត​សកលលោក ដើម្បី​ឲ្យ​យើង​អាចឈោង​ទៅដល់​សក្ដានុពល​របស់យើង​ក្នុងនាម​ជាបុត្រា និង​បុត្រី​របស់ទ្រង់ ។

នេះ​គឺជា​មតិផ្ទុយ​មួយ​របស់​មនុស្ស ៖ បើប្រៀប​នឹង​ព្រះ មនុស្ស​គឺគ្មាន​ជាអ្វីសោះ ប៉ុន្តែ​យើង​គឺជា​អ្វីៗ​ទាំងអស់​ចំពោះព្រះ ។ ( « You Matter to Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២០ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ពេល​ដឹងថា យើង​ជា​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានបង្កើត​សកលលោក ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​រកឃើញ​សេចក្ដី​អំណរ​បន្ថែម​ទៀត​នៅក្នុង​ការបង្ក​បង្កើត​របស់​ទ្រង់​ដោយ​របៀប​ណា ?

បន្ទាប់​ពី​ផ្ទៃ​មេឃ និង​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ព្រះ​បាន​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ​ពីគ្រប់​ទាំង​កិច្ចការ​របស់​ទ្រង់ ហើយ​បាន​មាន​បន្ទូលថា « គ្រប់​របស់​ទាំងអស់​ដែល​យើង​បាន​ធ្វើ​នោះ​រួច​ជា​ស្រេច ហើយ​យើង​ជា​ព្រះ បានឃើញ​ថារបស់​ទាំងនោះ​សុទ្ធ​តែល្អ » ( ម៉ូសេ ៣:២ ) ។ បន្ទាប់មក ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះដ៏បង្ក​បង្កើត​កាលដែលទ្រង់​ទុក​ពេល​មួយ​ដើម្បី​មើល​ភាពស្រស់ស្អាត​នៃ​ការបង្ក​បង្កើត ? នៅសប្តាហ៍មុន តើ​អ្នក​បានឆ្លៀត​ពេល​ញឹកញាប់​ប៉ុណ្ណា​ដើម្បី​សម្រាក ហើយ​រីករាយ​នឹង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ ?

រូបភាព
មនុស្សដើរ​លើផ្លូវ

នៅក្នុង​វិវរណៈ​មួយ​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអង្គសង្គ្រោះ​បាន​ចង្អុល​បង្ហាញ​ពរជ័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែល​ប្រទាន​ដល់​អ្នក​ដែល​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩–១៩ ) ។ ពរជ័យ​ទាំងនេះ​រួមមាន​ភាពរីករាយ​នឹង « ផលបរិបូរ​នៃ​ផែនដី » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៦ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:១៦–២០ ហើយ​អញ្ជើញ​សិស្សឲ្យ​ស្វែងរក​របៀប​ដែលព្រះអម្ចាស់​នឹង​ឲ្យ​យើង​ទទួល​ផលប្រយោជន៍​ពី​ការបង្ក​បង្កើត​របស់​ទ្រង់ ។

ក្នុងចំណោម​អច្ឆរិយវត្ថុ​ទាំងអស់​នៅលើ​ផែនដី យើង​គឺជា​ការបង្ក​បង្កើត​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ « ក៏យាង​ចុះទៅ បង្កើត​មនុស្ស​ឲ្យ​ដូច​រូបព្រះ​ទាំង​ឡាយ … ជាប្រុស​ជាស្រី » ( អ័ប្រាហាំ ៤:២៦–២៧ ) ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ទីបន្ទាល់ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

រូបកាយ​របស់​យើង​គឺ​ពិសិដ្ឋ ។ យើង​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។ រូបកាយ​យើង​គឺ​អស្ចារ្យ​ណាស់ ជា​ការបង្ក​បង្កើត​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ ។ ( « Be Ye Clean » Ensign ខែ​ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៨ )

រូបភាព
ម្ដាយ​បីត្រកង​កូន​របស់​នាង

ការទទួល​យក​រូបកាយ​គឺ​សំខាន់​សម្រាប់​ភាព​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:៣៣–៣៤ ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

រូបកាយខាង​សាច់ឈាម​របស់​យើង​ធ្វើ​ឲ្យ​មាន​បទពិសោធន៍​ដ៏​ទូលំទូលាយ ជ្រាលជ្រៅ និង​ប្រពលភាព ដែល​ជាធម្មតា​ពុំ​អាច​ទទួល​បាន​នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដី​របស់​យើង​បាន​ទេ ។ ( « We Believe in Being Chaste » Liahona ខែ​ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ )

ផ្ទុយពី​ព្រះអង្គសង្គ្រោះ សាតាំង​បំប្លែង​គោលបំណង​ដ៏​ទេវភាព​នៃ​រូបកាយ​របស់​យើង ហើយ​ទាក់ទាញ​យើង​ឲ្យ​ប្រើ​វា​ខុស ។ ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ អតីត​ប្រធាន​យុវនារី​ទូទៅ​បានបង្រៀន ៖

រូបភាព
ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ

[ សាតាំង ] ល្បួង​មនុស្ស​ជា​ច្រើន​មិនឲ្យ​គោរព​អំណោយ​ដ៏​អស្ចារ្យ​នៃ​រូបកាយ​នេះ តាមរយៈ​ភាព​មិន​បរិសុទ្ធ ភាព​មិន​រាបសា ភាព​បណ្តែតបណ្តោយ និង​ការញៀន ។ វា​បានល្បួង​អ្នកខ្លះ​ឲ្យ​មើលងាយ​រូបកាយ​របស់ពួកគេ ហើយអ្នកផ្សេងទៀត វា​ល្បួង​ឲ្យ​គោរពបូជា​រូបកាយ​របស់​ពួកគេ ។ ក្នុងករណី​ណាមួយ​ក៏ដោយ វា​ទាក់ទាញ​ពិភពលោក​ឲ្យ​ចាត់ទុក​រូបកាយ​គ្រាន់តែជា​វត្ថុ​មួយ​ប៉ុណ្ណោះ ។ …

រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ។ យើង​មិន​អន់​នោះទេ ប៉ុន្តែ កាន់តែ​ដូច ជា​ព្រះវរបិតាសួគ៌ ដោយសារ​យើង​ត្រូវបាន​បង្កើត​ឲ្យ​ដូច​រូបអង្ក​ទ្រង់ ។ … សូម​ឲ្យ​យើង​គោរព​ភាពបរិសុទ្ធ​នៃ​រូបកាយ​ក្នុងពេល​នៃ​ជីវិត​លើផែនដី​នេះ ដើម្បី​ព្រះអម្ចាស់​អាច​ញែក​វា​ជា​បរិសុទ្ធ ហើយ​តម្កើង​វា​អស់កល្ប​ជានិច្ច ។ ( « The Sanctity of the Body » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៣, ១៥ )

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

សូម​ចំណាយពេល​យ៉ាងហោច​ណាស់​ពីរបី​នាទី​ថ្ងៃនេះ ដើម្បី​រីករាយ​ជាមួយ​នឹង​អំណោយ​ទាន​នៃ​រាងកាយ​របស់​អ្នក និង​ភាពដ៏​ស្រស់ស្អាត​នៃ​ការបង្ក​បង្កើត ។ សូម​ដើរលេង ស្តាប់ភ្លៀង ហិតក្លិនផ្កាស្រស់ ទទួលទាន​ផ្លែឈើស្រស់ៗ មើលពពក អង្គុយ​ក្បែរអូរ មើលផ្កាយ ស្តាប់សំឡេង​បក្សាបក្សី ឬ​បី​ទារកទើប​នឹងកើត ។ សូម​ពិចារណា​កត់ត្រា​ពី​របៀប​ដែល​អំណោយទាន​នៃ​រូបកាយ​របស់​អ្នក និង​ការបង្កើត​ផែនដី​នេះ​នាំ​ឲ្យ​អ្នក​មានសេចក្ដីអំណរ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​បទពិសោធន៍​របស់​អ្នក​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​របស់ខ្ញុំ​កាន់តែ​ស៊ីជម្រៅ​អំពី​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់​ដោយ​ការ​សិក្សា​ព្រះគម្ពីរ និង​វិទ្យាសាស្ត្រ​ដោយ​របៀបណា ?

របៀប​មួយ​ដែល​យើង​អាច​រៀន​អំពី​ការបង្ក​បង្កើត​របស់​ព្រះ គឺ​តាមរយៈ​វិទ្យាសាស្ត្រ ។ ឧទាហរណ៍ ៖ យើង​បានរៀន​ច្រើន​អំពី​ដំណើរការ​នៃ​រាងកាយ​មនុស្ស តាមរយៈ​ការស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ អំពី​ជីវចម្រុះ​តាមរយៈ​បរិស្ថានវិទ្យា​អេកូឡូស៊ី អំពី​គំរូ​អាកាសធាតុ​តាមរយៈ​ឧតុនិយម និង​អ្វីៗ​ជា​ច្រើនទៀត ។

រូបភាព
ផ្លេកបន្ទោរ

ប្រហែល​ជាមាន​ពេលខ្លះ អ្នក​រៀនអ្វី​មួយពី​វិទ្យាសាស្ត្រ​ដែលហាក់​ដូចជា​ផ្ទុយ​នឹងបទគម្ពីរ ។ នៅពេល​អ្នក​ជួប​ប្រទះ​នឹង​អ្វី​ដែល​ហាក់​មិន​ស្របគ្នា ទស្សន​ដូច​ខាង​ក្រោម​ពី​ប្រធាន រ័សុល អិម ណិលសុន អាច​ផ្តល់​ជា​ជំនួយ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

គ្មាន​ភាព​មិន​ស្របគ្នា​រវាង​វិទ្យាសាស្ត្រ និង សាសនា​ឡើយ ។ ភាព​មិន​ស្របគ្នា​កើត​ឡើង​មក​ពី​ការយល់ដឹង​មិន​ពេញលេញ​នៃ​វិទ្យាសាស្ត្រ ឬ សាសនា ឬ​ក៏​ទាំង​ពីរ ។ …

… រាល់​សេចក្ដីពិត​គឺជា​ផ្នែកមួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ មិន​ថា​សេចក្តីពិត​បាន​មក​ពី​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ ឬ ដោយ​វិវរណៈ​មក​ពី​ព្រះ​នោះ​ទេ ​វាគឺ​ស្រប​គ្នា ។ ( « Church Leaders Gather at BYU’s Life Sciences Building for Dedication » Church Newsថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៥ ChurchofJesusChrist.org ) ។

រូបភាព
អ្នកវិទ្យាសាស្ត្រ​ប្រើ​មីក្រូទស្សន៍

ខណៈពេល​ដែល​វិទ្យាសាស្ត្រ​អាចជួយ​យើង​ពន្យល់អំពី របៀប ដែល​ដំណើរការ​ធម្មជាតិ​កើតឡើង នោះ​ដំណឹងល្អ​របស់​ព្រះអម្ចាស់​ផ្តោតលើ មូល​ហេតុ ។ វិទ្យាសាស្ត្រ និងសាសនា​តែងតែ​ដោះស្រាយ​ក្រុមសំណួរ​ផ្សេងៗ​គ្នា ។ ព្យាការី​នៅក្នុង​បទគម្ពីរ​សង្កត់ធ្ងន់​ជាចម្បង​នូវអ្វី​ដែល​យើង​ត្រូវយល់​អំពី​ព្រះដ៏​បង្កបង្កើត និងគោលបំណង​របស់​ទ្រង់ ។ ( សូមមើល « Science and Our Search for Truth » New Era ខែ កក្កដា ឆ្នាំ ២០១៦ ទំព័រ ២៦–២៩ ) ។ ក្នុងការនិយាយអំពី​ដែនកំណត់​នៃ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ ប្រធាន ដាល្លិន អេក អូកបាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ​ដឹកនាំ​យើង​ទៅ​រក​អ្វី​មួយ​ដែល​យើង​ហៅ​ថា​សេចក្ដីពិត​ខាង​វិទ្យាសាស្ត្រ ។ ប៉ុន្តែ ‹ សេចក្តីពិត​ខាង​វិទ្យាសាស្ត្រ › ពុំ​មែន​ជា​គោលបំណង​ពេញលេញ​នៃ​ជីវិត​ទេ ។ អ្នក​ទាំងឡាយ​ដែល​ពុំ​រៀន ‹ ដោយ​សារការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង › ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះ​នឹង​កំណត់​ការយល់ដឹង​របស់​ខ្លួន​អំពី​សេចក្ដីពិត​នៅ​ត្រឹម​តែ​អ្វី​ដែល​ពួកគេ​អាច​បញ្ជាក់​បាន​តាមរបៀប​បែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ ។ …

យើង​រកឃើញ​សេចក្ដីពិត និង​អំណរ​ស្ថិតស្ថេរ​តាមរយៈ​ការមក​ស្គាល់ និង​ការធ្វើតាម​សេចក្ដីពិត​អំពី​អត្តសញ្ញាណ​របស់​យើង ខ្លឹមសារ​នៃ​ជីវិត​លើ​ផែនដី និង​កន្លែង​ដែល​យើង​ទៅ​ពេល​យើង​ស្លាប់ ។ សេចក្ដីពិត​ទាំងនោះ​មិន​អាច​រៀន​បាន​ដោយ​ប្រើ​វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ ឬ​ខាង​លោកិយ​បាន​ទេ ។ ( « Truth and the Plan » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )

នៅពេល​យើង​បញ្ចូល​ការ​រៀន​សូត្រ​របស់យើង​ខាងវិញ្ញាណ និង​ខាងវិទ្យាសាស្រ្ត​រួមគ្នា​អំពី​ការបង្ក​បង្កើត នោះវា​អាចធ្វើ​ឲ្យ​ការយល់ដឹង​របស់យើង​អំពី​ព្រះ​កាន់តែ​ស៊ីជម្រៅ​ទោះបីជា​យើង​នៅតែ​មានសំណួរ​ដែលមិន​ទាន់មាន​ចម្លើយ​ក៏ដោយ ។ នៅពេល​អ្នក​គិត​អំពី​សំណួរ​របស់​អ្នក​ផ្ទាល់ សូម​ចាំ​ថា ក្នុង​អំឡុង​សហស្សវត្សរ៍ អ្វីៗ​ទាំងអស់​នឹង​ត្រូវ​បាន​បើកសម្ដែង រួមមាន « របស់របរ​ដែល​នៅ​ខាង​លើ និង​របស់របរ​ដែល​នៅ​ខាង​ក្រោម របស់របរ​ដែល​នៅក្នុង​ផែនដី និង​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៣៤ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​មើល​វីដេអូ « We Lived with God »​( ៤:០០ ) ហើយ​ពិចារណា​អ្វី​ដែល​អ្នក​បាន​រៀន​ចេញពី​វិទ្យាសាស្រ្ត និង​សាសនា​អំពី​ការបង្ក​បង្កើត ។ តើ​ការ​យល់​ដឹង​ទាំង​នេះ​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះដ៏​បង្កបង្កើត​ដោយ​របៀបណា ? ( សូមមើល ម៉ូសេ ៦:៦៣; អាល់ម៉ា ៣០:៤៤ ) ។