ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន ៖ ការជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់


« មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន ៖ ការជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន

ការជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់

ការងារ​បម្រើរបស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភពវិញ្ញាណ​ធានា​ដល់​មនុស្ស​លោក​ទាំងអស់​ដែលធ្លាប់​បាន​រស់នៅ និង​ដែល​កំពុង​រស់នៅលើ​ផែនដីនេះ នឹងមាន​ឱកាស​ស្តាប់ឮ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ ។ នៅក្នុង​មេរៀននេះ សិស្ស​នឹង​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​អាច​រៀន​សូត្រ​អំពី​ព្រះអង្គ​សង្គ្រោះ មកពី​ការងារ​បម្រើ​របស់ទ្រង់​នៅ​ក្នុង​ពិភពវិញ្ញាណ ។ ពួកគេ​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ដើម្បី​ជួយ​ដល់​ព្រះអម្ចាស់ ក្នុង​កិច្ច​ការ​នៃ​សេចក្តី​សង្គ្រោះ​សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ធ្វើការងារ​បម្រើ​ដល់​ពួក អ្នក​ដែល​ស្លាប់ នៅក្នុង​ពិភព​វិញ្ញាណ ។

ដើម្បី​ចាប់ផ្តើម​ថ្នាក់ អ្នកអាច​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​អ្វីដែល​បានកើត​ឡើង​រវាង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ និង​ការ​មាន​ព្រះជន្មន​រស់​ឡើងវិញ ។ ( ឬ​អ្នក​អាច​រំព្ញក​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី​នៅ​ខាង​ដើម​នៃ​ឯកសារ​រៀបចំ ហើយ​ឲ្យ​សិស្ស​ឆ្លើយ​តប​នឹង​សំណួរ​ដដែល ) ។

រូបភាព
ការបញ្ចុះ​ព្រះសព​នៃ​ព្រះគ្រីស្ទ ដោយ ខា ហានរីច ប្លូច ។
រូបភាព
សញ្ញា​សួរ
រូបភាព
ម៉ារា និង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញដោយ ហារី អាន់ឌើរសិន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អនុវត្ត​ការចែក​ចាយ​ដំណឹងល្អ ។ ថ្នាក់​វិទ្យាស្ថាន​អាច​ផ្ដល់​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព​ដល់​សិស្ស​ក្នុង​ការ​អនុវត្តន៍​ការ​ពន្យល់​អំពី​ការ​បង្រៀន​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ តាមរយៈ​ការ​សម្ដែង​សិស្ស​អាច​បង្កើន​សមត្ថភាព​របស់ពួកគេ​ដើម្បី​និយាយ​អំពី​ដំណឹងល្អ​ដោយ​ប្រើ​ភាសាសាមញ្ញ និង​ច្បាស់លាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា​ពួកគេ​មាន​ឱកាស​ដើម្បី​ពន្យល់​ពី​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភព​វិញ្ញាណ​ដល់​នរណា​ម្នាក់​ដែល​គ្មាន​ជំនឿ​ដូច​យើង ។ សូម​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​ជ្រើសរើស​សំណួរ​មួយ ដែល​ពួកគេ​ចង់​ឆ្លើយ ៖

  • ខ្ញុំបាន​ស្តាប់ឮ​ព្រះវិហារ​របស់អ្នក​បង្រៀនថា មនុស្ស​ទៅ ស្ថានបរមសុខ​ឬ​ស្ថានឃុំ​ព្រលឹង​នៅពេល​ពួកគេ​ស្លាប់ទៅ ។ តើ​នោះ​វា​ដូច​គ្នា​នឹង​ស្ថានសួគ៌ និង​ស្ថាន​នរក​ដែរ​ឬ​ទេ ?

  • កាល​ខ្ញុំធំឡើង​មាន​គេ​ប្រាប់​ថា មនុស្ស​ដែលស្លាប់​ដោយមិន​ទទួលយក​ព្រះយេស៊ូវ​គ្រីស្ទ​ជាព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ និង​ត្រូវ​វង្វេង​ជារៀង​រហូត​ហើយ​មិនអាច​ទៅស្ថានសួគ៌​បានទេ ។ តើនោះ​ជាអ្វី​ដែល​ព្រះវិហារ​របស់អ្នក​បង្រៀន​ដែរ​ឬទេ ?

  • ថ្មីៗ​នេះ ខ្ញុំ​បាន​ឮ​ថា​ព្រះវិហារ​របស់​អ្នក​អនុវត្ត​អ្វី​មួយ​ដែល​ហៅ​ថា ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ វា​ស្ដាប់​ទៅ​ដូចជា​ចម្លែក ។ តើ​ទាំង​នោះ​និយាយ​អំពី​អ្វី ?

សូម​ទុក​ពេល​ឲ្យ​សិស្ស​រំព្ញក​ព្រះគម្ពីរ​ដែល​មាន​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ នេះ ហើយ​រៀបចំ​ចម្លើយ​សាមញ្ញៗ ច្បាស់ និង​ត្រឹមត្រូវតាម​គោល​លទ្ធិ សម្រាប់​សំណួរ​ដែល​ពួកគេ​បាន​ជ្រើសរើស ។

បន្ទាប់មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​សម្តែង​ជា​មួយ​ដៃគូ ហើយ​ឆ្លើយ​សំណួរ​ដែល​ពួកគេ​បាន​ជ្រើសរើស ។ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើរួចហើយ នោះអ្នក​អាច​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ។

ដើម្បី​ជួយ​គូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការងារ​បម្រើ​របស់​ព្រះអម្ចាស់​ចំពោះ​ពិភព​វិញ្ញាណ​អ្នកអាច​សួរសំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ៖

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​ការងារ​បម្រើ​ដល់​អស់​អ្នក​ដែល​នៅក្នុង​ពិភព​វិញ្ញាណ ? សូម​រំព្ញក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១២–១៩​,២៣–២៤ ហើយ​រក​មើល​ពាក្យ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​មនុស្ស​ស្មោះត្រង់​បាន​ឆ្លើយតប​ចំពោះ​ការ​យាងមក​ជួប​របស់ព្រះអង្គសង្គ្រោះ ។ សូម​ចែកចាយ​ជាមួយ​ដៃគូ​របស់​អ្នក​ថាតើ​អ្នក​មាន​អារម្មណ៍​បែបណា​ប្រសិនបើ​អ្នក​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះទ័យ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការងារ​បម្រើ​របស់​ទ្រង់​ទៅកាន់​ពិភព​វិញ្ញាណ ? ( អ្នក​អាច​រំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៩–៣៥ ។ ចម្លើយ​អាច​រួម​បញ្ចូល​សេចក្ដី​ពិត​ស្រដៀង​គ្នា​ដូច​ខាង​ក្រោម ៖ ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់​ពិភព​វិញ្ញាណ​ចង្អុល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះរាជ​បំណង​របស់​ទ្រង់​ក្នុង​ការ​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​គ្រប់​រូប ។ ព្រះអង្គ​សង្គ្រោះ​អនុញ្ញាត​ឲ្យ​យើង​ទាំងអស់គ្នា​ជួយ​ក្នុង​កិច្ចការ​ដ៏អស្ចារ្យ​របស់ទ្រង់​សម្រាប់​ពួក​អ្នក​ដែល​ស្លាប់ ) ។

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​យ៉ាងណា​ចំពោះ​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​មាន​អារម្មណ៍​ដូចជា​នៅពេល​អ្នក​ពិចារណា​អំពី​ការងារ​បម្រើ​របស់​ទ្រង់​ទៅដល់​មនុស្ស​លោក​ទាំងអស់—រួមទាំង​បុព្វការីជន​របស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មិន​បាន​ព្ញ​ដំណឹង​ល្អ​នោះ​ឬទេ ?

យើង​អាច​ជួយ​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់ ។

សូម​ពិចារណា​ពី​ការ​ដាក់​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ និង​អម​ជាមួយ​សេចក្តី​ថ្លែង​ការណ៍​មក​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ៖ « ទ្រង់​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដើម្បី​ធួន​សម្រាប់​អំពើ​បាប​នៃ​មនុស្ស​លោក​ទាំង​អស់ ។ ព្រះជន្ម​របស់​ទ្រង់ គឺជា​អំណោយទាន​ក្នុង​នាម​មនុស្ស​ទាំងអស់ ដែល​ធ្លាប់​បាន​រស់នៅ​លើ​ផែនដី »​( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក »  ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ប្រាកដ​ថា​សិស្ស​យល់​អត្ថន័យ​នៃ​ពាក្យ​ពិធី​ជំនួស មាន​ន័យ​ថា​ធ្វើ​ជំនួស​មនុស្ស​ម្នាក់​ទៀត ។

រូបភាព
ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហែរម៉ាន់ ក្លេមិនហ្ស៍

បន្ទាប់​មក​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​សួរថា ៖

រូបភាព
ពិធីបុណ្យ​ជ្រមុជ​ទឹក​ដែល​បាន​ប្រារព្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ផ្អែក​លើ​ចម្លើយ​របស់​សិស្ស អ្នកអាច​បង្ហាញ​គោលការណ៍​ស្រដៀង​គ្នា​នឹង​ចំណុច​ដូច​ខាងក្រោម ៖ នៅពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ នោះ​គឺ​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ ការធ្វើ​កិច្ចការ​នានា​ជាអ្វី​មួយ​ដែល​ពួកគេ​មិនអាច​ធ្វើបាន​ដោយ​ខ្លួនពួកគេ ។

  • តើ​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​របៀប​ណា ?

សូមអញ្ជើញ​សិស្ស​ឲ្យ​រំព្ញក សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌេល ជី រេនឡាន់ នៅក្នុង​ផ្នែកទី ២ នៃ​ឯកសារ​រៀបចំ​នេះ និង​ស្វែងរក​ពរជ័យ​ដែល​ពួកគេ​បាន​ដកពិសោធន៍ ឬ​ចង់​ដកពិសោធន៍ តាមរយៈ​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ បន្ទាប់មក ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​ជាថ្នាក់ ឬ​ជាក្រុម​តូចៗ​អំពីរបៀប​ដែលពួកគេ ឬ​នរណាម្នាក់​ដែលពួកគេ​ស្គាល់​បានទទួល​ពរជ័យ​ដោយ​ការធ្វើ​កិច្ចការ​សម្រាប់​មរណៈជន ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​ការលះបង់​ប្រភេទ​ណា—ហើយ​ដែល​សំខាន់​បំផុត​នោះ​គឺ​ការលះបង់​ពេលវេលា—ដែល​បងប្អូន​អាច​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត ។ ( រ័សុល អិម ណិលសុន នៅក្នុង « Make Sacrifices for Family History, President Russell M. Nelson Challenges » ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ពិចារណា និង​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ ការអញ្ជើញ​របស់ ប្រធាន ណិលសុន ។ ពួកគេ​អាច​ប្រើ​ពេលវេលា​ដែលនៅ​សល់​ដើម្បី​បើក​កម្មវិធី ស្រាវជ្រាវ​ក្រុម​គ្រួសារ និង​ស្វែងរក​ឈ្មោះ​ដែលពួកគេ​អាចយក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ដែល​ធ្លាប់​ប្រើ កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ឲ្យ​ជួយ​ដល់​អស់​អ្នក​ដែលមិន​មិន​ចេះ​ប្រើវា ។

ឬ​អ្នក​អាច​អញ្ជើញឲ្យ​សិស្ស​រំឭក​គំនិត​នៅក្នុង​អត្ថបទ​នេះ​ឡើងវិញ​ក្នុង « Family History Is for Everyone » ( ChurchofJesusChrist.org )​សេចក្តី​យោង​នៅក្នុង ផ្នែក​« ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ​នេះ ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការរៀបចំ​របស់​សិស្សនៅ​ថ្នាក់លើក​ក្រោយ សូម​ពិចារណា​ផ្ញើ​សារ​ខាងក្រោម ឬ​សារ​មួយ​របស់​អ្នក​ផ្ទាល់ ៖​កាល​អ្នក​សិក្សា មេរៀន​ទី ២០ សូម​ពិចារណា​ថា​តើ​ការយល់​ដឹង​ខាងវិញ្ញាណ​អ្វីខ្លះ​ដែលអ្នកអាច​រីកចម្រើន មកពី​ពីពាក្យ អ្នកគង្វាល​,ស៊ីឈ្នួល​,ក្រោលចៀម​,ចៀម​ឯទៀត​,ស្មៅខៀវ​ខ្ចី និង ចៀម​បាត់បង់ ។