ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៩ ឯកសារ​គ្រូបង្រៀន ៖ ការមាន​អំណរ​នៅក្នុង​ការប្រសូត​ដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ៩ ឯកសារ​គ្រូបង្រៀន ៖ ការមាន​អំណរ​នៅក្នុង​ការប្រសូត​ដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៩ ឯកសារគ្រូបង្រៀន » ​ឯកសារ​គ្រូបង្រៀន​អំពីព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ៩ ឯកសារ​គ្រូបង្រៀន

ការមាន​សេចក្ដី​អំណរ​នៅក្នុង​ការប្រសូត​ដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

ដូច​ដែល​ទេវតា​បាន​ប្រកាស​ថា កំណើត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​មូលហេតុ​ដើម្បី​មាន « សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ( លូកា ២:១០ ) ។ នៅអំឡុង​ថ្នាក់​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​ពី​មូលហេតុ​ដែល​ពូជពង្ស​ដ៏​ពិសេស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ទ្រង់​ដើម្បី​ក្លាយជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ សិស្ស​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព​ដែល​បង្ហាញ​ដោយ​ការយាង​ចុះមក​នៃ​ព្រះ និង​របៀប​ដែល​សេចក្ដី​ស្រឡាញ់​នោះ​អាច​ជះឥទ្ធិពល​ដល់​ជម្រើស​ដែល​ពួកគេ​ធ្វើ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ារី​រៀនថា​គាត់នឹង​ធ្វើ​ជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

សូម​គូរ​បន្ទាត់តាង​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​ពី​លក្ខណៈពិសេស​ដែល​ពួកគេ​បាន​ទទួល​ពី​ឪពុកម្ដាយ​របស់​ពួកគេ ។

រូបភាព
បន្ទាត់តាង​នៃ​ពូជពង្ស

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល លូកា ១:៣០–៣៥ និង​រកមើល​ពី​របៀប​ដែល​ទេវតា​កាព្រីយ៉ែល​បាន​ពិពណ៌នា​ពី​បុត្រ​ដែល​ម៉ារា​នឹង​មាន​គគ៌​នោះ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ចៀសវាង​ពីការ​រំពឹងទុក ។ សូម​ចៀសវាង​ពី​ការពិភាក្សា​ជាមួយ​សិស្ស​អំពី​ប្រធានបទ​គោលលទ្ធិ​ដែល​ពួកព្យាការី និង​ពួកសាវក​មិន​បាន​ជ្រើសរើស​ដើម្បី​បង្រៀន ឬ​អំពី​អ្វី​ដែល​ពួកលោក​មិន​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ជាផ្លូវការ ។ ឧទាហរណ៍ ថ្នាក់ដឹកនាំ​សាសនាចក្រ​ដាស់តឿន​ទាស់​នឹង​ការប៉ាន់ស្មាន​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​មកចាប់​ទុំផ្ទៃ ( សូមមើល The Teachings of Harold B. Leeនិពន្ធដោយ Clyde J. Williams [ ឆ្នាំ​១៩៩៦ ] ទំព័រ ១៤ ) ។ ក្នុង​កាលៈទេសៈ​បែបនេះ វា​មិនអីទេ​ដោយគ្រាន់តែ​ទទួល​ស្គាល់ថា យើងពុំ​ដឹង ឬ​ថា​ព័ត៌មាន​នោះ​ពុំទាន់​ត្រូវបាន​បើកសម្ដែង​នៅឡើយ ។ សូម​ផ្តោតលើ​អ្វីដែល​យើងដឹង និង​អ្វីដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បញ្ជាក់ថា​ជាសេចក្តីពិត​នៅក្នុង​ចិត្ត​របស់​សិស្ស ។

សូម​គូស​បន្ទាត់តាង​​ដូច​ខាងក្រោម​ដាក់លើ​ក្ដារខៀន ។

រូបភាព
បន្ទាត់តាង​អំពី​ព្រះមាតា​បិតា​របស់​ព្រះយេស៊ូវគ្រីស្ទ

ដើម្បី​ជួយ​សិស្ស​គិត​អំពី​សារៈសំខាន់​នៃ​ព្រះមាតាបិតា​ដ៏​វិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ សូម​ពិចារណា​សួរ​សំណួរ​មួយចំនួន​ដូចខាងក្រោម​នេះ ៖

  • តើ​លក្ខណៈ​ពិសេស​អ្វីខ្លះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​មរតក​ពី​ម៉ារា ? ទទួលពី​ព្រះវរបិតាសួគ៌ ?

  • តើ​ព្រះមាតាបិតា​ដ៏​វិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ​ទាក់ទង​នឹង​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា អ្នក​អាច​ពិនិត្យ​មើល​ជាមួយនឹង​សិស្ស​អំពី យ៉ូហាន ១០:១៧–១៨ និង សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្សឲ្យ​ស្គាល់​សេចក្ដីពិត​មួយ​ដូចតទៅ​នេះ ៖ ដោយសារតែ​ព្រះមាតា​បិតា​ដ៏វិសេស​របស់​ទ្រង់ ទើប​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ធួន​សម្រាប់​អំពើបាប​របស់យើង ព្រមទាំង​លះបង់​ព្រះជន្ម​របស់ទ្រង់ ហើយ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ម្តងទៀត ) ។

ដើម្បីជួយ​សិស្សឲ្យ​គិតកាន់​តែស៊ីជម្រៅ​អំពី​គោលលទ្ធិ​នេះ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់​ពួកគេ​អំពី​សំណួរ​ទាំងនេះ ៖

  • តើ​លក្ខណៈ​សម្បត្តិ​ទាំងពីរ​នេះ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​បង្រៀន​អ្នក​អំពី​សមត្ថភាព​របស់​ទ្រង់​ក្នុងការ​ប្រដូច​នឹង​អ្នក​ក្នុង​ជីវិត​រមែង​ស្លាប់​យ៉ាង​ដូចម្ដេច ?

  • តើឃ្លា​នៅក្នុង​ប្រយោគ​នេះ​មកពី « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​របស់​ពួក​សាវក » ( មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) មាន​ទំនាក់ទំនង​នឹង​គ្នា និង​ចំពោះ​អ្នក ៖ « [ ព្រះយេស៊ូវ​គ្រីស្ទ ] គឺជា​ព្រះរាជបុត្រា​ច្បង​បង្អស់​នៃ​ព្រះវរបិតា ជា​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​នៅក្នុង​សាច់​ឈាម ជាព្រះដ៏ប្រោសលោះ​នៃពិភពលោក​ » ដោយ​របៀប​ណា ?

នីហ្វៃ​បានឃើញ​នៅក្នុង​ការនិមិត្ត​អំពី​ការយាង​ចុះមក​នៃព្រះ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​អំពី​ព្រះយេស៊ូវ ជា​ព្រះបង្កបង្កើត​នៃ​ពិភពលោក​នេះ ជា​ទារក​ដែល​គ្មាន​ទីពឹង និងជា​រូបទោល​នៅលើ​ឈើឆ្កាង ។ សូមសួរសិស្ស​ថាតើ​រូបភាព​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ការយាងចុះ​មក​របស់​ព្រះយេស៊ូវគ្រីស្ទ ? ប្រសិនបើ​ចាំបាច់ សូមអាន និយមន័យ​នៃ​ពាក្យ ការយាងចុះមក​នៃព្រះ ដែល​មាន​នៅផ្នែក​ទី ២​ នៃ​ឯកសារ​រៀបចំ ។

រូបភាព
ព្រះគ្រីស្ទ និង​ការបង្ក​បង្កើត ដោយ រ៉ូប៊ឺត ធី បារ៉ែត
រូបភាព
ព្រះឱរស​យេស៊ូវ​ផ្ទុំ​ក្នុងស្នូក
រូបភាព
ការ​ឆ្កាង​ដោយ ហារី អាន់ឌើរសិន

ដើម្បី​បន្ត​ការពិភាក្សា​នេះ អ្នក​អាច​រៀបចំ​សិស្ស​ជាក្រុម​តូចៗ ហើយ​ផ្តល់ឲ្យ​ក្រុម​នីមួយៗ​នូវ​ច្បាប់ចម្លង​នៃ​សំណៅចែក​ខាងក្រោម ។

ការយាងចុះមក​នៃ​ព្រះ

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៩

សូម​បែងចែក​ការអាន​នៅក្នុង​ក្រុម​របស់​អ្នក ។ នៅពេល​អ្នកអាន សូម​រកមើល​របៀប​ដែលព្រះអម្ចាស់​បានយាង​ចុះមក​ដោយ​ស្ម័គ្រចិត្ត​ពី​តំណែងដ៏ខ្ពស់​មក​ស្ថានភាពទន់​ទាប ។

  1. អ័ប្រាហាំ ៣:២៤–២៥, ២៧; ភីលីព ២:៧–៨

  2. នីហ្វៃទី ១ ១១:១៤–២២

  3. ១ នីហ្វៃ ១១:២៦–២៧, ៣១–៣៣

  4. សេចក្ដីថ្លែងការណ៍​ដោយ ប្រធាន ថាត អរ ខាលីស្ទើរ និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ២​ នៃ​ឯកសារ​រៀបចំ និង​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​វិនឌី អាល់រីច អតីត​សមាជិក​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ទូទៅ​របស់​សមាគម​សង្គ្រោះ ៖

[ ព្រះអង្គសង្គ្រោះ ] បាន​ប្រសូត​ជា​ទារក​ដែល​គ្មាន​ទីពឹង​នៅក្នុង​រូបកាយ​រមែងស្លាប់ ហើយ​ត្រូវ​បាន​ចិញ្ចឹមដោយ [ ឪពុកម្តាយ ] មិនល្អឥតខ្ចោះ ។ ទ្រង់​ត្រូវ​រៀន​ពី​របៀប​ដើរ និយាយ ធ្វើការ និង​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ។ ទ្រង់​ឃ្លាន និង​នឿយហត់ មាន​អារម្មណ៍​ដូច​មនុស្ស ហើយ​អាច​មាន​ជំងឺ រងទុក្ខ ចេញឈាម និង​សុគត ។ ( « It Isn’t a Sin to Be Weak » Ensign ខែ​មេសា ឆ្នាំ​២០១៥ ទំព័រ ៣៣ )

បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​រួមគ្នា ៖

  • តើ​ការអាន​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការយាង​ចុះមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើការយាង​ចុះមក​របស់​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​យើង​អ្វីខ្លះ​អំពី​សេចក្តីស្រឡាញ់់​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​ចំពោះ​យើង ? តើ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​អ្នក​ជះឥទ្ធិពល​ដល់​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​ទ្រង់​ទាំងទ្វេ​ដោយ​របៀបណា ?

ការយាងចុះមក​នៃ​ព្រះ

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៩

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់​ពី​មានពេល​ពិភាក្សា​គ្រប់គ្រាន់ហើយ អ្នកអាច​ដាក់បង្ហាញ ហើយ​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​សេចក្ដីថ្លែងការណ៍​ដូចតទៅនេះ ៖ ការយាង​ចុះមក​នៃ​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​យើង​ម្នាក់ៗ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​គំរូ​របស់​ទ្រង់​នៅក្នុង​ការយាងចុះ​មក​ដើម្បី​ជួយ​យើង​ដែលជាមនុស្ស​តូចទាប ? ( ប្រសិនបើ​ចាំបាច់ សិស្សអាច​រំឭក សេចក្តី​ថ្លែងការណ៍​របស់​ប៊ីស្សព រីឆាដ ស៊ី អេដហ្គី នៅក្នុង​ផ្នែកទី ២ នៃ​ឯកសារ​រៀបចំ ។ សិស្ស​ក៏អាច​ពិចារណា​មួយ​នាទី​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ខិតខំ​ផ្ដល់ការងារបម្រើ និង​បម្រើ​បុត្រាបុត្រី​គ្រប់រូប​របស់​ព្រះវរបិតា​សួគ៌ ) ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ អាន ឬ​ស្ដាប់​ទំនុកច្រៀង​នៃ​ទំនុកតម្កើង ដែល​ថ្លែង​ពី​ការយាង​ចុះមក​របស់​ព្រះអង្គ​សង្គ្រោះ ។ សិស្ស​អាច​រំឭក​ទំនុក​តម្កើង​មួយ រួចហើយ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ផ្សេងទៀត​នូវពាក្យ និង​ឃ្លា​មកពី​ទំនុក​តម្កើង​នោះ​ដែល​ពួកគេ​ចាប់អារម្មណ៍​បំផុត ។ ប្រសិន​បើ​មាន​ពេល អ្នក​ក៏គួរតែ​ច្រៀង​ទំនុក​តម្កើង​ទាំងនេះ​រួមគ្នា​មួយ ឬ​ពីរវគ្គ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វីដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​អំឡុង​ថ្នាក់រៀន សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា ហើយ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ឬ​សំណួរ​មួយ​ដែល​អ្នក​បាន​ជ្រើសរើស ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ព្រះអង្គសង្គ្រោះ​អំពី​ការដឹងគុណ​របស់​អ្នក​ចំពោះ​ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​យាង​ចុះមក ដើម្បី​ទ្រង់​អាច​ប្រោសលោះ និង​សង្គ្រោះ​អ្នក ?

សម្រាប់​ពេល​ក្រោយ

ដើម្បី​រំឭក​សិស្ស​ឲ្យ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀនលើកក្រោយ សូមពិចារណា​ផ្ញើ​សារ​ដូចតទៅ​នេះ ឬ​សារមួយ​របស់​អ្នក​ផ្ទាល់ ៖ តើព្រះអង្គ​សង្គ្រោះ​មាន​អាទិភាព​យ៉ាងណា​ដែរ​នៅក្នុង​ជីវិត​របស់​អ្នក​សប្ដាហ៍​នេះ ? សូមពិចារណា​ពី​របៀប​ដែល​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១០​ អាច​ជួយ​អ្នក​ឆ្លើយ​សំណួរ​នេះ ។