ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឱបក្រសោប​នូវ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ


« មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឱបក្រសោប​នូវ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ព្រះហស្ដ​របស់​ទ្រង់​នៅតែ​ឈោង​មក ដោយ អេលីហ្សាប៊ែត ថេយើរ

មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការឱបក្រសោប​នូវ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ

ម៉ូសេ​បាន​បង្រៀន​ថា ព្រះយេហូវ៉ា​គឺ « ត្រឹមត្រូវ និង​ទៀងត្រង់ » ( ចោទិយកថា ៣២:៤ ) ។ គាត់​បាន​និយាយ​ផងដែរ​ថា ព្រះអម្ចាស់​គឺ « មេត្តាករុណា និង​ទន់សន្ដោស » ( សូមមើល និក្ខមនំ ៣៤:៦ ) ។ តើ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​មាន​ទាំង​សេចក្ដី​យុត្តិធម៌ និង សេចក្ដី​មេត្តាករុណា​ដោយ​របៀបណា ? គុណលក្ខណៈ​ដ៏​ទេវភាព​ទាំងនេះ​មិន​ត្រឹមតែ​បង្រៀន​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ផ្តល់​ជា​ឧទាហរណ៍​មួយ​អំពី​របៀប ដែល​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​ផងដែរ ។

កំណត់​ចំណាំ នៅក្នុង​ព្រះគម្ពីរ ព្រះបរមងារ​ជា ព្រះ អាច​សំដៅ​ទៅលើ​ទាំង​ព្រះវរបិតាសួគ៌ ឬ ព្រះយេស៊ូវគ្រីស្ទ ។ អង្គ​ទាំង​ទ្វេ​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ នូវ​លក្ខណៈ​ដ៏​ទេវភាព​ទាំង​អស់ ។ អ្វី​ក៏ដោយ​ដែល​យើង​រៀន​អំពី​អង្គ​មួយ គឺ​ដូចគ្នា​ទៅ​នឹង​អង្គ​មួយ​ទៀត​ដែរ ( សូមមើល យ៉ូហាន ១៤:៩; ១៧:២១ ) ។

ផ្នែក​ទី ១

តើ​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ អាច​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ?

មនុស្ស​មួយ​ចំនួន​គិតថា « ព្រះ​នៃ​គម្ពីរសញ្ញា​ចាស់ » មាន​អាកប្ប​កិរិយា​ខុស​ពី « ព្រះ​នៃ​គម្ពីរសញ្ញា​ថ្មី » ។ ពួក​គេ​មើល​ឃើញ​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ព្រះយេហូវ៉ា ជា​ការ​សងសឹក មានការ​ទាមទារ និង​ឃោរឃៅ ។ ហើយ​ពួកគេ​មើលឃើញ​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​សប្បុរស អភ័យទោស និង​មាន​ក្តី​មេត្តាករុណា ។ ប៉ុន្តែ ដូច​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​មេរៀន​មុន​ថា « [ ព្រះយេស៊ូវគ្រីស្ទ ] គឺ​ជា​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ នៃ​ព្រះគម្ពីរ​សញ្ញាចាស់ [ ហើយ ] ជា​ព្រះមែស៊ី នៃ​ព្រះគម្ពីរ​សញ្ញាថ្មី » (« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ChurchofJesusChrist.org ) ។ តើ​ព្រះ​តែ​មួយ​អាច​មាន​ទាំង ចិត្តតឹងរឹង និង ចិត្ត​ល្អ ខឹងក្រោធ និង អត់សង្កត់ យុត្តិធម៌ និង ក្ដីមេត្តា​ដោយរបៀបណា ?

គុណលក្ខណៈ​ដែល​ហាក់​ដូច​ជា​ផ្ទុយ​គ្នា​ទាំង​នេះ គឺ​ជា​ឧទាហរណ៍​នៃ​ជម្រៅ និង​ទំហំ​នៃ​ចរិក​លក្ខណៈ​របស់​ព្រះ ។ ការ​យល់​ដឹង​អំពី​របៀប​ដែល​ទ្រង់​មាន​លក្ខណៈ​ទាំងអស់​នេះ អនុញ្ញាត​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់​ខ្លាំង​ជាង​មុន ។ សូម​គិត​អំពី​បញ្ហា​ដែល​យើង​អាច​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​យើង ប្រសិនបើ​យើង​ទទួល​យក​ទិដ្ឋភាព​នៃ​លក្ខណៈ​ដ៏ទេវភាព​របស់​ព្រះ—ថា​ទ្រង់ ទាំង យុត្តិធម៌ និង​តឹងរឹង មានក្ដី​មេត្តា និង​អត់ទោស ។ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ សូម​គិត​អំពី​របៀប​ដែល​គុណលក្ខណៈ​របស់​ព្រះ ទាំងអស់ មានទំនាក់ទំនងនឹង​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។

សូម​យើង​ចាប់​ផ្ដើម​ជាមួយ​គុណលក្ខណៈ​នៃ​សេចក្ដី​យុត្តិធម៌ តើ​ពាក្យ​នេះ​នាំ​ឲ្យ​អ្នក​គិត​អ្វី​ខ្លះ​នៅ​ក្នុង​ចិត្ត ? ពេលខ្លះ នៅក្នុង​ព្រះគម្ពីរ សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ស្ដាប់​ទៅ​ដូច​ជា​ឃោរឃៅ​ណាស់ ។ ដំណើរ​រឿង​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ប្រើ​ពាក្យ​ដូចជា កំហឹង និង ខឹងក្រោធ ដើម្បី​ពិពណ៌នា​អំពី​សេចក្ដី​យុត្តិធម៍​របស់​ព្រះ ចំពោះ​មនុស្ស​មិន​ស្តាប់​បង្គាប់ និង​ទុច្ចរិត ( សូមមើល អេសាយ ១:៤; យេរេមា ៣២:៣០; Topical Guide « God, Indignation of » ) ។ ឧទាហរណ៍ ៖ ដោយសារ​ការ​មិន​គោរព​ប្រតិបត្តិ​របស់​ប្រជាជន នោះក្រុងសូដុំម និង​ក្រុងកូម៉ូរ៉ា​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ភ្លើង​ពី​លើ​មេឃ ( សូមមើល លោកុប្បត្តិ ១៩:១៥–២៥ )សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្ចាត់ខ្ចាយ​ដោយ​ស្រុក​អាសស៊ើរ ( សូមមើល ពង្សាវតារក្សត្រ ទី ២ ១៥:២៧–៣១ )ហើយ​សាសន៍​យូដា​ក៏​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​ជា​ឈ្លើយ ( សូមមើល ពង្សាវតារក្សត្រ ទី ២ ២៤:១០–១៦ ) ។ ជារួម មនុស្ស​ទុច្ចរិត​ច្រើន​តែ​ជួប​ប្រទះ​នឹង​ទម្ងន់​នៃ​សេចក្ដី​យុត្តិធម៌​របស់​ព្រះ ។

រូបភាព
ការបំផ្លិច​បំផ្លាញ​ក្រុង​យេរូសាឡិម ដោយ ហ្គែរី អិល ខាប

ពេល​យើង​អាន​អំពី​សេចក្ដីក្រោធ​របស់​ព្រះ យើង​មិន​គួរ​សន្មត​ថា អារម្មណ៍​និង​ការ​បង្ហាញ​កំហឹង​របស់​យើង​ក្នុង​នាម​ជា​មនុស្ស​ដែល​បាន​ធ្លាក់​នោះ គឺ​ដូច​គ្នា​នឹង​សេចក្ដីក្រោធ​ដ៏​សុចរិត​របស់​ព្រះ​ដែរ​នោះទេ ។ ដូច​ដែល​ព្យាការី​អេសាយ​បាន​រំឭក​យើង​ថា « ព្រះយេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គំនិត​យើង មិនមែន​ដូចជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​យើង​ដែរ » ( អេសាយ ៥៥:៨ ) ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​ពន្យល់​ខ្លឹមសារ​នៃ​ឃ្លា​នេះ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

យើង​អាន​ម្ដង​ហើយ​ម្ដង​ទៀត​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​សម័យ​ទំនើប​អំពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ចំពោះ​មនុស្ស​ទុច្ចរិត និង​អំពី​សកម្មភាព​របស់​ទ្រង់​នៅក្នុង​ព្រះពិរោធ​របស់​ទ្រង់​ដាក់​អស់អ្នក​ដែល​រំលង​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ តើ​សេចក្ដីក្រោធ និង​សេចក្ដី​ពិរោធ គឺជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដោយ​របៀប​ណា ? … សេចក្ដី​ស្រឡាញ់​របស់ព្រះ គឺ​ល្អ​ឥតខ្ចោះ​ណាស់ ដែល​ទ្រង់​តម្រូវ​ដោយ​ក្ដីស្រឡាញ់ ឲ្យ​យើង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដោយសារ​តែ​ទ្រង់​ដឹង​ថា មានតែ​តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​យើង​អាច​ប្រែក្លាយ​ជា​ល្អ​ឥតខ្ចោះ ដូច​ទ្រង់​ដូច្នោះ​ដែរ ។ ដោយ​ហេតុ​នេះ​ហើយ សេចក្ដី​ក្រោធ​របស់​ព្រះ និង​ព្រះពិរោធ​របស់​ទ្រង់ មិន​មែន​ជា​ការ​ផ្ទុយ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទេ ប៉ុន្តែ​ជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិញ ។ ( « Love and Law » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៧ )

ពេល​វេលា​នៃ​សេចក្ដី​យុត្តិធម៌​របស់​ព្រះ ក៏​ជា​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូនចៅ​របស់​ទ្រង់​ផង​ដែរ ។ សូម​យក​រឿង​របស់​ណូអេ និង​ទឹកជំនន់​ជា​គំរូ ។ នៅ​ជំនាន់​របស់​ណូអេ « ផែនដី​បាន​ពុក​រលួយ​នៅ​ចំពោះ​ព្រះ » ( ម៉ូសេ ៨:២៨ ) ។ អំពើហឹង្សា​បាន​រីករាលដាល ហើយ​មនុស្ស​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើអាក្រក់ ។ អស់​រយៈ​ពេល​ប្រហែល ១២០ ឆ្នាំ​មក​ហើយ ដែល​ណូអេ​បាន​ព្រមាន​ប្រជាជន​ថា ប្រសិនបើ​ពួកគេ​មិន​ប្រែ​ចិត្ត​ទេ ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​ទឹក​ជំនន់ ( សូមមើល ម៉ូសេ ៨:១៧–៣០ )។ ពួក​គេ​មិន​អើពើ​នឹង​ការអង្វរ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះ​ទេ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ក្នុង​ទឹក​ជំនន់ លើក​លែង​តែ​ណូអេ និង​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ ( សូមមើល លោកុប្បត្តិ ៨:១៥–២១ ) ។

រូបភាព
ទូក​ធំ​នៅ​លើ​ស​មុទ្រ

ពេល​មើល​ដំបូង​មួយ​ភ្លែត ព្រឹត្តិការណ៍​នេះ​ហាក់​ដូច​ជា​កិច្ចការ​ដ៏​តឹងរឹង និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ ។ ប៉ុន្តែ តាម​ការ​និមិត្ត​មួយ​ដែល​ព្យាការី​ហេណុក​បាន​ទទួល​ពី​ជំនាន់​របស់​ណូអេ យើង​ទទួល​បាន​ការ​យល់​ដឹង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ទំនាក់ទំនង​រវាង​សេចក្ដី​យុត្តិធម៌​របស់​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន​នៅក្នុង ម៉ូសេ ៧:២៨–២៩, ៣២–៣៣, ៣៧ ហើយ​រក​មើល​អ្វី​ដែល​ជា​ភស្តុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ព្រះ សូម្បីតែ​សម្រាប់​អ្នក​ដែល​មិន​ស្តាប់​តាម​បញ្ញត្តិ​របស់​ទ្រង់​ក៏​ដោយ ។

ទាក់ទងនឹង​ទិដ្ឋភាព​បែបនេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​ថ្លែង​ដូច្នេះ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

វា​ជា​ស្ថានភាព​តែ​មួយ​គត់​ដែល​បង្រៀន​អ្វី​ជាច្រើន​អំពី​និស្ស័យ​ដ៏​ពិត​នៃ​ព្រះ ជាង​សន្ធិសញ្ញា​អំពី​ទ្រឹស្ដីធម្មតា​ទាំងអស់​អាច​បង្រៀន​បាន ។ …

ឱ នោះ​ជា​រូបភាព​នៃ​ការប្រាស្រ័យទាក់ទង​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ដែល​មិន​អាច​លុបចោល​បាន​ឡើយ ! តើ​វា​ងាយស្រួល​យ៉ាង​ណាទៅ ដើម្បី​ស្រឡាញ់​នរណាម្នាក់​ដែល​ស្រឡាញ់​តែ​យើង​ម្នាក់​យ៉ាង​ខ្លាំង​នោះ ! ( « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ )

ពេល​អ្នក​គិត​អំពី​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក សូម​គិត​អំពី​វិធី​ដ៏ល្អ​បំផុត​ដើម្បី​ពិពណ៌នា​វា​ទៅ​កាន់​អ្នក​ដទៃ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

មាន​វិធី​ជាច្រើន​ដើម្បី​ពិពណ៌នា និង​និយាយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ពាក្យ​មួយ​ដែល​យើង​ស្ដាប់​ឮ​ញឹកញាប់​នា​សព្វថ្ងៃ​នេះ គឺ​ថា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ « គ្មាន​លក្ខខណ្ឌ » ។ ខណៈ​ដែល​ក្នុង​ន័យ​មួយ​គឺ​ជា​ការ​ពិត អ្នក​ពិពណ៌នា​ថា គ្មាន​លក្ខខណ្ឌ គឺ​ពុំ​មាន​នៅក្នុង​ព្រះគម្ពីរ​ទេ ។ ផ្ទុយទៅវិញ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​ថា​ជា « សេចក្ដី​ស្រឡាញ់​ដ៏​ធំ​និង​អស្ចារ្យ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣ ] « សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត » [យ៉ូហាន ទី ១ ៤:១៨; មរ៉ូណៃ ៨:១៦ ] « សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ » [អាល់ម៉ា ៥:២៦] និង « សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » [យេរេមា ៣១:៣] ។ ទាំងនេះ​គឺជា​ពាក្យ​ដែល​ល្អប្រសើរ​ជាង ពីព្រោះ​ពាក្យ ឥតលក្ខខណ្ឌ អាច​បង្វែរ​ចំណាប់​អារម្មណ៍​អំពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដោយ​ខុសឆ្គង ដូចជា ព្រះអត់ធ្មត់ ហើយ​លើកលែង​ឲ្យ​អ្វីៗ​ដែល​យើង​ធ្វើ ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥតលក្ខខណ្ឌ ឬ ព្រះ​ពុំ​តម្រូវ​អ្វី​ពី​យើង​ទេ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥតលក្ខខណ្ឌ ឬ មនុស្ស​ទាំងអស់ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរស្ថាន​សួគ៌​នៃ​ព្រះ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥតលក្ខខណ្ឌ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ឥត​ព្រំដែន ហើយ​នឹង​មាន​ជារៀងរហូត ប៉ុន្តែ​វា​មាន​ន័យ​បែបណា​ចំពោះ​យើង​ម្នាក់ៗ​នោះ គឺ​អាស្រ័យ​លើ​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ប៉ុណ្ណោះ ។ ( « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​នឹង​ពន្យល់​អំពី​ទំនាក់ទំនង​រវាង​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ២

តើ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​អាច​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ?

វា​ពិត​ជា​មាន​អារម្មណ៍​ល្អ​ដែល​ព្រះ​ប្រទាន​ពរ​ដល់​យើង ពេល​យើង​ស្តាប់​បង្គាប់ ។ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ទទួល​បាន​ផល​វិបាក​សម្រាប់​ការ​ជ្រើសរើស​មិន​ល្អ​របស់​យើង​ផ្ទាល់ ។ ហើយ​នៅ​ពេល​ដែល​មាន​ផល​វិបាក​ធ្ងន់ធ្ងរ វា​អាច​ជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់ ។ នៅ​ពេល​នោះ យើង​អាច​នឹង​ទូល​អង្វរ​ព្រះអម្ចាស់​សម្រាប់​សេចក្ដី​មេត្តាករុណា ។

ផ្ទុយ​ទៅវិញ ក្នុង​ករណី​ជា​ច្រើន​ទៀត អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​មិន​បាន​ដឹង​ពី​តម្រូវ​ការ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ឡើយ ។ សូម​ពិចារណា​អំពី​ករណី​របស់ កូរីអានតុនដែលជា​កូន​ប្រុស​របស់​អាលម៉ា ។ បន្ទាប់​ពី​បោះបង់​បេសកកម្ម​របស់​គាត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​មួយ​ចំនួន កូរីអានតុន​បាន​យល់​ថា​វា​ជា « ភាព​អយុត្តិធម៌ » សម្រាប់​មនុស្ស​មាន​បាប​ដែល​ត្រូវ​ទទួល​ទោស និង​ជួប​ប្រទះ​នូវ​ទុក្ខ​វេទនា ( សូមមើល អាលម៉ា ៤២:១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន​នៅក្នុង អាលម៉ា ៤២:១៥, ២២, ២៤–២៥ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តាករុណា និង​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ( កំណត់​ចំណាំ ជន​ដែល​ប្រែ​ចិត្ត​គឺ « ជា​បុគ្គល​ដែល​ប្រែចិត្ត​ពី​អំពើ​បាប មាន​ទុក្ខព្រួយ ដោយសារ​ការរំលងរបស់​គាត់ [ ឬ នាង ] » [ Webster’s Dictionary ( ឆ្នាំ ១៨២៨ ), « អ្នក​ប្រែ​ចិត្ត » ] ។ )

រូបភាព
ព្រះគ្រីស្ទ​នៅ​សួនច្បារ​គែតសេម៉ានី ដោយ ហារី អាន់ដើរសិន

ដោយ​សេចក្តី​ស្រឡាញ់​ផ្ទាល់ខ្លួន​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក និង​មនុស្ស​គ្រប់គ្នា ព្រះយេស៊ូវគ្រីស្ទ​ឈរ​នៅ​ចន្លោះ​យើង និង​សេចក្ដី​យុត្តិធម៌​ដែល​រង់ចាំ​យើង ( សូមមើល ម៉ូសាយ ១៥:៩ ) ។ ទ្រង់​បាន​បង់​ថ្លៃ​ដ៏​ថ្លៃថ្លា សម្រាប់​អំពើ​បាប​យើង ។ ហើយ​ទ្រង់​ចង់​ពង្រីក​សេចក្តី​មេត្តា​ដល់​អ្នក​ដែល​ប្រែចិត្ត ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៦–១៨ ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

យើង​ពុំ​អាចរក​វិធី​របស់​យើង​ត្រឡប់​ទៅ​ស្ថានសួគ៌​ទេ ព្រោះ​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌​ឈរ​ជារបាំង ដែល​យើង​គ្មាន​អំណាច​ដើម្បី​យកឈ្នះ​ដោយ​ខ្លួនឯងឡើយ ។

ប៉ុន្តែ អ្វីៗ​មិន​បាត់បង់​ទាំងអស់​ទេ ។ …

ទោះបើ​អំពើបាប​របស់​យើង អាច​ពណ៌ក្រហម​ទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ ។ ដោយសារ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង « បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ » [ ធីម៉ូថេទី ១ ២:៦ ] នោះ​ច្រកចូល​ទៅ​កាន់​នគរ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ត្រូវបាន​ប្រទាន​ដល់​យើង ។ ( «The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

សូម​គិត​ម្ដង​ទៀត​អំពី​ទស្សនៈ​របស់​ហេណុក​នៃ​ទឹកជំនន់ ។ ហេណុក​បាន​រៀន​ថា នៅ​ក្នុង​ពិភព​វិញ្ញាណ សូម្បី​តែ​អ្នក​មិន​ស្តាប់​បង្គាប់​ដែល​បាន​ស្លាប់​ក្នុង​ទឹកជំនន់​នៅ​ទី​បំផុត​អាច​ចេញ​មក ហើយ​ឈរ « នៅ​ខាង​ស្ដាំ​ដៃ​នៃ​ព្រះ » ប្រសិនបើ​ពួកគេ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ( ម៉ូសេ ៧:៥៧សូមមើល​ផងដែរ ម៉ូសេ ៧:៣៨ ៥៥–៥៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៦–៨ ២៨–៣៧ ) ។

អែលឌើរ លីន ជី រ៉ូប៊ីន នៃ​ក្រុម​ចិតសិប​នាក់ បាន​បង្រៀន​របៀប​ដែល​ព្រះគុណ​របស់​ព្រះអម្ចាស់​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ជាច្រើន​ដើម្បី​ផ្លាស់ប្តូរ ៖

រូបភាព
អែលឌើរ លីន ជី រ៉ូប៊ីន

យើង​ទាំងអស់​គ្នា​ឆ្ងល់​យ៉ាង​អស្ចារ្យនូវ​ព្រះគុណ​នៃ​ព្រះអង្គសង្គ្រោះ ក្នុង​ការប្រទានដល់​យើង​នូវ​ឱកាស​ទីពីរ​ដើម្បី​យកឈ្នះ​លើ​អំពើបាប ឬភាពបរាជ័យ​នៃ​ដួងចិត្ត ។

គ្មាន​នរណា​ម្នាក់​នៅ​ខាង​យើង​ច្រើន​ជាង​ព្រះអង្គសង្គ្រោះ​នោះ​ទេ ។ …

ការដឹង​ថា ផ្លូវ​តូច ហើយ​ចង្អៀត​ពោរពេញ​ដោយ​ការសាកល្បង ហើយ​ថា ភាពបរាជ័យ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​ប្រចាំ​ថ្ងៃ​សម្រាប់​ពួកយើង នោះ​ព្រះអង្គសង្គ្រោះ​បាន​បង់​ថ្លៃ​ឥតដែន​កំណត់ ដើម្បី​ប្រទាន​ឱកាស​ជា​ច្រើន​ដល់​យើង ឲ្យ​បាន​ជាប់​ដោយ​ជោគជ័យ​នូវ​ការលាកល្បង​ក្នុង​ជីវិត​លើផែនដី​របស់​យើង ។ …

ដោយសារ​យើង​ពុំ​ចង់ ឈប់​ផ្លាស់ប្តូរ រហូត​ដល់​យើង​ក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​យើង នោះ​យើង​ត្រូវ​បន្ត​ក្រោក​ឡើង​គ្រប់​ពេល​ដែល​យើង​ដួល ជាមួយ​នឹង​បំណង​ប្រាថ្នា​ដើម្បី​បន្ត​លូតលាស់ និង​រីកចម្រើន​ទោះបី​ជា​យើង​មាន​ភាព​ទន់ខ្សោយ​ក្តី ។ ( « Until Seventy Times Seven » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ និង ២៣ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្វីខ្លះ​ជា​គំនិត ឬ​អារម្មណ៍​របស់​អ្នកចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ដឹង​ថា​ទ្រង់​សព្វព្រះទ័យ​នឹង​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដើម្បី​អ្នក​អាច​ប្រែចិត្ត និង​ទទួល​បាន​សេចក្ដី​មេត្តាករុណា ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​អំណរគុណ ចំពោះ​ពលិកម្ម​ធួន​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ?