ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១០ ឯកសារ​គ្រូបង្រៀន៖ ការធ្វើតាម​គំរូ​នៃ​ការងាយប្រដៅ​របស់​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀនទី ១០ ឯកសារ​គ្រូបង្រៀន ៖ ការធ្វើតាម​គំរូ​នៃ​ការងាយប្រដៅ​របស់​ព្រះយេស៊ូវគ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន » ​ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន

ការធ្វើតាម​គំរូ​នៃ​ការងាយប្រដៅ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី​ដើម្បី​ធ្វើតាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៥:១៩ ) ។ នៅក្នុង​មេរៀននេះ សិស្ស​នឹង​អាច​ពិចារណា​អំពី​របៀប​ដែល​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការងាយប្រដៅ​របស់​ព្រះអង្គសង្រ្គោះ​ទាក់ទង​នឹង​បុគ្គលិកលក្ខណៈ​ដ៏​ទេវភាព​នៃ​ការបន្ទាបខ្លួន និង​ភាពសុភាពរាបសា ។ សិស្ស​ក៏​នឹង​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​កាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវ​គ្រីស្ទ​ចុះចូល​តាម​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។

សូម​ពិចារណា​ចែកចាយ​អំពី​សាច់​រឿង​ខាង​ក្រោម​នេះ ៖

លូកាស​បាន​ទទួល​ការហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​កូរ៉ុមអែលឌើរ ។ បន្ទាប់ពី​ទទួល​ការហៅ​នេះ គាត់​បាន​សួរ​ប៊ីស្សព​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏​រឹងមាំ ជា​បុគ្គល​ដែល​គេឯង​ចង់​ធ្វើ​តាម ? » ប៊ីស្សប​ផ្អាក​មួយភ្លែត ហើយ​បន្ទាប់មក​មាន​ប្រសាសន៍​ថា « សូម​បន្ទាបខ្លួន និង​មាន​ចិត្ត​សុភាពរាបសា » ។ លូកាស​បាន​ថ្លែងអំណរគុណ​ដល់​ប៊ីស្សព​ចំពោះ​ដំបូន្មាន​របស់​គាត់ ប៉ុន្តែ​ចេញទៅ​ដោយ​ព្រួយបារម្ភ​ក្នុង​ចិត្ត​ថា ការបន្ទាបខ្លួន និង​មាន​ចិត្ត​សុភាពរាបសា​អាច​ធ្វើ​ឲ្យ​គាត់​មើលទៅ​ថា​ជា​អ្នកដឹកនាំ​ដែល​ទន់ខ្សោយ ។

  • តើ​លូកាស​អាច​យល់​ខុស​អ្វីខ្លះ​អំពី​បុគ្គលិកលក្ខណៈ​នៃ​ការបន្ទាបខ្លួន និង​មានចិត្ត​សុភាពរាបសា​នេះ ?

  • ប្រសិនបើ​លូកាស មិន​យកចិត្ត​ទុកដាក់​នឹង​ដំបូន្មាន​របស់​ប៊ីស្សព តើ​គាត់​នឹង​ក្លាយ​ជាអ្នកដឹកនាំ​បែបណា ?

សូម​ពិចារណា​បង្ហាញ​និយមន័យ​នៃ​ការបន្ទាបខ្លួន និង​ការ​មាន​ចិត្ត​សុភាពរាបសា​មកពី​អែលឌើរ ដេវីឌ អេ បែដណា ហើយ​សូម​ពិភាក្សា​អំពី​របៀប​ដែល​វា​ទាក់ទង​នឹង​ការចុះចូល​ឆន្ទៈ​របស់​យើង​ចំពោះ​ព្រះ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ទោះបីជាភាពរាបសា ជាទូទៅ​ពិពណ៌នា​អំពី​ការពឹងផ្អែក​លើ​ព្រះ និង​តម្រូវការ​ខ្ជាប់ខ្ជួន​សម្រាប់​ការណែនាំ និង​ការគាំទ្រ​របស់​ទ្រង់​ក្តី ។ …

ភាពស្លូតបូត​គឺ​ជា … ត្រូវបាន​ញែក​ដាច់​តាមរយៈ​ការឆ្លើយតប​ដោយ​សុចរិត មាន​ឆន្ទៈ​ចុះចូល និង​មាន​ការគ្រប់គ្រង​ខ្លួន​ឯងយ៉ាង​រឹងប៉ឹង ។ ( « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ )

រូបភាព
ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុងសួនច្បារ​គែតសេម៉ានី

សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​ព្រះ​យេស៊ូវ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន លូកា ២២:៣៩–៤៤ ហើយ​រកមើល​អ្វី​ដែល​បទពិសោធន៍​នេះ​បង្រៀន​យើង​អំពីការ​ងាយប្រដៅ ។ អ្នក​ក៏​អាច​សួរ​ដែរ​ថា ៖

  • តើ​គំរូ​អ្វីខ្លះ​មកពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្រ្គោះ​ដែល​បង្រៀន​យើង​អំពី​ការបន្ទាបខ្លួន ភាពសុភាពរាបសា និង​ការងាយប្រដៅ ? ( ប្រសិនបើ​វា​អាច​ជួយ​សិស្ស នោះ​អ្នក​អាច​ដាក់បង្ហាញ​រូបភាព​បន្ថែម​មកពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្រ្គោះ​ដែល​ទាក់ទង​នឹង​ការងាយប្រដៅ ។ អ្នក​អាច​មើល និង​ពិភាក្សា សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  • តើ​យើង​បាន​ប្រទាន​ពរជ័យ​តាម​របៀបណា​ខ្លះ ដោយសារ​តែ​ព្រះ​យេស៊ូវ​បាន​ចុះចូល​ព្រះ​ហឫទ័យ​តាម​ព្រះ​វរបិតា ? ( អ្នក​អាច​ដាក់បង្ហាញ​សេចក្តីពិត​ដូច​ខាងក្រោម ៖ ព្រះ​យេស៊ូវគ្រីស្ទ « បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់​តាំងពី​ដើមដំបូង​មក » ( នីហ្វៃទី ៣ ១១:១១ )​ ) ។

  • តើ​អ្នក និង​មនុស្ស​នៅក្នុង​ជីវិត​របស់​អ្នក​បាន​ទទួល​ពរជ័យ ប្រសិនបើ​អ្នក​ងាយប្រដៅ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ដោយ​របៀប​ណា ? ( អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ស្វែងរក​រៀងៗខ្លួន ហើយ​សរសេរ​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​កាន់តែ​ងាយប្រដៅ​តាមព្រះហឫទ័យ​របស់​ព្រះ ) ។

វា​អាច​មាន​សារៈប្រយោជន៍​ក្នុងការ​ពិនិត្យ​មើល​ឡើងវិញ​សង្ខេបៗ​អំពី​សាច់​រឿង​របស់ លូកាស និង​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​លូកាស និង​កូរ៉ុម​របស់​គាត់​អាច​ទទួល​បានពរ ប្រសិនបើ​គាត់​ធ្វើតាម​ដំបូន្មាន​របស់​ប៊ីស្សព​ដើម្បី​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏​បន្ទាបខ្លួន និង​មានចិត្ត​សុភាព​រាបសា ។

រាស្រ្ត​នៃ​សេចក្តី​សញ្ញា​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សិស្ស​អាច​មើល សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ និង​ពិភាក្សា​ខ្លីៗ​ពី​សារៈសំខាន់​នៃ​ពាក្យ ស្ម័គ្រចិត្ត ។ អ្នក​អាច​ចង់​ថ្លែង​ទីបន្ទាល់ថា យើង​ក្លាយជា​រាស្ដ្រ​របស់​ព្រះអម្ចាស់ នៅពេល​យើង​ស្ម័គ្រចិត្ត​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​យើង ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែលពួកគេ​កំពុងរៀន ។ នៅពេល​សិស្ស​មាន​ឱកាស​ចែកចាយ​គំនិត អារម្មណ៍ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ជាមួយ​អ្នកដទៃ នោះ​វា​អាច​ជួយ​ពួកគេ​ឲ្យ​ការយល់ដឹង​របស់​ពួកគេ​កាន់តែ​ជ្រៅជ្រះ ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ បង្កើន​សមត្ថភាព​ដើម្បី​បញ្ជាក់​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ ហើយ​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ក្នុងការ​និយាយ​អំពី​ដំណឹងល្អ​នៅក្នុង​កាលៈទេសៈ​ផ្សេងៗទៀត ។

ដើម្បី​ជួយ​សិស្ស​ពិចារណា​នូវ​របៀប​ផ្សេងទៀត​ដែល​យើង​អាច​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង នោះ​អ្នក​អាច​ដាក់បង្ហាញ​នូវ​សេចក្តីណែនាំ​ដូច​ខាងក្រោម ឬ​ចែក​សំណៅចែក​ដល់​ពួកគេ ។

ទុក​ឲ្យ​ព្រះ​ឈ្នះ

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ១០

សូមចំណាយ​ពេល​ពីរបីនាទី​ទៀត​ដើម្បី​រៀបចំ​គំនិត​ខ្លីៗ​អំពី​ការចុះចូល​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ។ គំនិត​របស់​អ្នក​គួរតែ​រួមបញ្ចូល​នូវ​ឧទាហរណ៍​មួយ​នៃ​ការងាយប្រដៅ​មកពី​ព្រះគម្ពីរ ឬ​ចេញពី​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។ វា​ក៏​អាច​រួមបញ្ចូល​នូវ​របៀប​ដែល​យើង​អាច​អនុវត្ត​ឧទាហរណ៍​នោះ​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ សូម​ពិចារណា​ប្រើប្រាស់​ធនធាន​មួយ​ដូច​តទៅ​នេះ​កាល​ដែល​អ្នក​រៀបចំ ៖

ទុក​ឲ្យ​ព្រះ​ឈ្នះ

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ១០

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​ជា​ក្រុម​តូចៗ ។ ទំហំ​របស់​ក្រុម​នេះ​គួរតែ​ស្របតាម​ពេលវេលា​ដែល​នៅ​សេសសល់​នៅក្នុង​ថ្នាក់ ។ បើ​ពេលវេលា​នៅសល់​កាន់តែ​ខ្លី នោះ​ក្រុម​ក៏​កាន់តែ​តូច​ដែរ ។ ការណ៍​នេះ​នឹង​ជួយ​ធានា​ឲ្យ​បាន​ថា​សិស្ស​អាច​ចែកចាយ​គំនិត​របស់​ពួកគេ ។

មុន​ពេល​បញ្ចប់​ថ្នាក់ អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​ពីរបីនាទី​ដើម្បី​សញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់ និង​កត់ត្រាគំនិត​របស់​ពួកគេ​អំពី​សំណួរ​នេះ​ដែល​មាន​នៅក្នុង​ផ្នែកទី ៣ នៃឯកសារ​រៀបចំ​នេះ ៖ តើ​អ្វីមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​គួរតែ​ចាប់ផ្តើម​ធ្វើ ឬ​ឈប់​ធ្វើ​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​កាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​របស់​អ្នក ?

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​រៀបចំខ្លួន​សម្រាប់​ថ្នាក់​លើកក្រោយ សូម​ពិចារណា​ផ្ញើ​សារ​នៅក្នុង​សប្តាហ៍​នេះ ៖ ប្រធាន ដាល្លិន អេក អូក​នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « ការ​ចូលរួម និង​សកម្មភាព​នៅ​ក្នុង​ព្រះវិហារ​មួយ ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ហើយ​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ជីវិត​របស់​មនុស្ស​ដទៃ​ផងដែរ » ( « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤ ) ។ កាល​ដែល​អ្នក​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១១ សូម​រកមើល​របៀបខុសៗគ្នា​ដែល​ការចូលរួម​នៅក្នុង​សាសនាចក្រ​អាច​ប្រទាន​ពរដល់​ជីវិត​របស់​អ្នក និង​ជីវិត​នៃ​សមាជិក​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។