ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ខិតកាន់តែជិត​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ពិធី​សាក្រាម៉ង់


« មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ខិតកាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ពិធី​សាក្រាម៉ង់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ដោយ​នូវ​ការចងចាំ​ដល់​ខ្ញុំ ដោយ វ៉លធើរ រ៉េន

មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការ​ខិតទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ពិធី​សាក្រាម៉ង់

សូមគិត​អំពី​ថ្ងៃ​ចុងក្រោយ​ដែល​អ្នក​បាន​ទទួល​ទាន​សាក្រាម៉ង់ ។ តើ​អ្នក​មាន​បទពិសោធន៍​យ៉ាង​ដូចម្ដេច ? តើ​អ្នក​ផ្តល់​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ​ទៅលើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយ​នឹង​ទ្រង់ ? កាល​អ្នក​សិក្សា​មេរៀន​នៅក្នុង​ជំពូក​ទី ៤ នោះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​កាន់តែ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ទាក់ទង និង​អាច​អនុវត្ត​បាន​នៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​ពិធី​សាក្រាម៉ង​ជួយ​ខ្ញុំ​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ពីរបី​ម៉ោង​មុន​ពេល​យាង​ចូល​ទៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ព្រះយេស៊ូវ​បាន​បង្គាប់​ពួក​សាវក​ដប់ពីរ​នាក់​របស់​ទ្រង់​ឲ្យ​រៀបចំ​អាហារ​បុណ្យ​រំលង ( សូម​មើល ម៉ាថាយ ២៦:១៧–១៩ ) ។ រយៈពេល​ជិត ១,៥០០ ឆ្នាំ​កន្លង​មក​នេះ កូន​ចៅ​នៃ​អ៊ីស្រាអែល​បាន​ធ្វើ​ពិធី​រំឭក​បុណ្យ​រំលង ហើយ​បាន​ប្រើ​ឈាម​របស់​កូន​ចៀម​ដែល​គ្មាន​កំហុស ដើម្បី​ជា​និមិត្តរូប​នៃ​ការ​រំដោះ​ពួក​គេ​ពី​ទេវតា​ដែល​បំផ្លាញ ( សូមមើល និក្ខមនំ ១២:២១–២៨,​១៣:១៤–១៥ ) ។ បន្ទាប់​ពី​អាហារ​នេះ ព្រះយេស៊ូវ​គ្រីស្ទដែលជា​កូន​ចៀម​នៃ​ព្រះ បាន​បំពេញ​នូវ​និមិត្តរូប​នៃ​បុណ្យ​រំលង នៅ​ពេល​ដែល​លោហិត​របស់​ទ្រង់​ត្រូវ​បាន​បង្ហូរ ហើយ​ទ្រង់​បាន​ក្លាយ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ( សូមមើល យ៉ូហាន ១:២៩; ពេត្រុសទី ១ ១:១៨–១៩ ) ។ ដោយ​ជាផ្នែក​មួយ​នៃអាហារ​នៃ​បុណ្យ​រំលង​របស់​ទ្រង់ « ព្រះអង្គបាន​តាំងឲ្យ​មានពិធីសាក្រាម៉ង​ដើម្បីទុក​ជាការ​រំព្ញក​ចាំ​អំពីការ​បូជា​ដ៏មហិមា​របស់​ទ្រង់​ដែល​ធួន​នឹង​បាប » ។ ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ChurchofJesusChrist.org ) ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​រួមបញ្ចូល​នូវ​ការរង​ទុក្ខ​របស់ទ្រង់​នៅ​សួន​ច្បារ​គែត​សេម៉ានី និងការសុគត​របស់​ទ្រង់​នៅលើ​ឈើឆ្កាង ព្រមទាំង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏រុងរឿង​របស់​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវកាច់​នំបុ័ងនៅ​អាហារ​ចុង​ក្រោយ​បង្អស់
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ាថាយ ២៦:២៦–២៨ ហើយ​ស្រមៃ​មើល​ថា​តើ​ការទទួល​សាក្រាម៉ង់​ពី​ព្រះយេស៊ូវគ្រីស្ទ​នឹង​មាន​សភាព​បែបណា ។ អ្នក​អាច​មើល « The Last Supper » ( ៦:០១) ដើម្បីជួយ​អ្នក​ពិចារណា​ពីបទ​ពិសោធន៍​នេះ ។

នំប៉័ង និង​ស្រា ឬ​ទឹក គឺ​ជា​និមិត្ត​សញ្ញា​ដ៏ពិសិដ្ឋ​នៃ​ពិធី​សាក្រាម៉ង់ ។ និមិត្ត​រូប​ គឺជាតំណាង​រូបវន្ត​នៃទស្សនៈ គុណ​សម្បត្តិ ឬ​គំនិត ។ កាល​អ្នក​សិក្សា​ចំណុច​ខាងក្រោម សូម​ពិចារណា​អំពី​របៀប​ដែល​និមិត្តរូប​នៃ​ពិធី​សាក្រាម៉ង់​អាច​រំឭក​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ៖

  • អំឡុង​ពេល ៤០​ឆ្នាំ​ក្នុង​ទីរហោស្ថាន​របស់​សាសន៍​អ៊ីស្រាអែល​ពីបុរាណ ពួកគាត់​ត្រូវបាន​ទ្រទ្រង់​ជារៀង​រាល់ថ្ងៃ​ដោយ​នំម៉ាន៉ា ឬ « នំប៉័ង​ពីស្ថានសួគ៌ » ( សូមមើល​ផងដែរ យ៉ូហាន ៦:៣១​, សូមមើល​ផងដែរ ទំនុក​ដំកើង ៧៨:២៤–២៥ ) ។ បន្ទាប់​ពី​បាន​មាន​ព្រះ​បន្ទូល​អំពី​នំម៉ាន៉ា ព្រះយេស៊ូវ​បាន​ប្រកាសថា « ខ្ញុំ​ជា​នំប៉័ង​ដ៏​រស់​ដែល​ចុះ​ពី​ស្ថាន​សួគ៌​មក ។​… បើ​អ្នក​ណា​បរិភោគ​នំប៉័ងនេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច » ( យ៉ូហាន ៦:៥១​,៥៨ ) ។

  • ដោយ​ជា​ផ្នែក​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ នោះ​គឺ​ព្រះកាយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ត្រូវ​បាន « រងទុក្ខ​ជំនួស​យើង » ( ព្រះយេស៊ូវ​នៃ​ណាសារ៉ែត​ជាម្ចាស់ និង ស្តេច »​ទំនុក​តម្កើង ទំព័រ ១០៦ ) ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​សង្កេត​ថា « ដោយសារ​នំបុ័ង​ត្រូវបាន​បេះ និង​ហែក នោះ​ចំណិត​នីមួយៗ​នៃនំបុ័ង​គឺពិសេស​ណាស់ គឺពិសេស​ដូច​បុគ្គល​ដែល​ទទួល​ទាន​វា » ( Important Aspects of Missionary Work Remain Unchanged, Says Elder Oaks » Church News ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • កាល​ជំនាន់​មុន​យើង​ប្រើ​ស្រា​ទំពាំង​បាយជូរ​នៅ​ក្នុង​ពិធី​សាក្រាម៉ង់​ដើម្បី​តំណាង​ឲ្យ​ព្រះលោហិត​របស់​ព្រះយេ​ស៊ូវ​គ្រីស្ទ ។ យើង​បាន​ជម្រះស្អាត​ដោយ​ព្រះលោហិត​របស់​ទ្រង់ ( សូមមើល យ៉ូហាន​ទី ១ ១:៧ ) ។ សព្វ​ថ្ងៃ​នេះ យើង​ប្រើ​ទឹក ដែល​តំណាង​ឲ្យ​ការ​សម្អាត​ផង​ដែរ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:២  ) ហើយ​វា​សំខាន់​ណាស់​សម្រាប់​ជីវិត ។ ខណៈ​នៅ​ឯ​អណ្តូងទឹក ព្រះ​យេស៊ូវ​បាន​ប្រាប់​ស្ត្រី​សាស៍​សាម៉ារី​ថា ទឹក​ដែល​ទ្រង់​ប្រទាន​ដល់​យើង​គឺ​ដូចជា « រន្ធ​ទឹក​នៅក្នុង​អ្នក​នោះ​ដែល​ផុស​ឡើង​ទៅ​ដល់​បាន​ជីវិត​អស់​កល្បជានិច្ច​វិញ » ( យ៉ូហាន ៤:១៤ ) ។

  • អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​បាន​ផ្តល់​ដំបូន្មាន ៖ « ប៉ុន្តែ​ពាក្យ​ប្រៀបធៀប​អំពី​ការ​ទទួលទាន​ព្រះកាយ​របស់​[ ព្រះ​យេស៊ូវ​គ្រីស្ទ ] ទ្រង់ ហើយ​ផឹក​លោហិត​របស់​ទ្រង់​មាន​អត្ថន័យ​បន្ថែម ហើយ​ថា​ត្រូវ​ដាក់​គុណសម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះ​គ្រីស្ទ ។​… នៅពេល​យើង​ទទួលទាន​នំប៉័ង និង​ទឹក​នៃ​ពិធី​សាក្រាម៉ង់​រាល់​សប្ដាហ៍ នោះ​យើង​នឹង​ធ្វើ​បាន​ល្អ ពេល​យើង​ពិចារណា​ថា យើង​ត្រូវតែ​ដាក់​បញ្ចូល​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ និង​គំរូ​នៃ​ជីវិត​គ្មាន​បាប​របស់​ទ្រង់​មកក្នុង​ជីវិត និង​តួអង្គ​របស់​យើង​ឲ្យ​ពេញលេញ​ទាំងស្រុង​ដោយ​របៀប​ណា » ( « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៧ ) ។

រូបភាព
និមិត្ត​រូប​នៃ​ពិធី​សាក្រាម៉ង់
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម ៖ តើ​អ្វី​ធ្វើ​ឲ្យ​អ្នកចាប់​អារម្មណ៍​អំពី​អត្ថន័យ​នៃ​និមិត្ត​សញ្ញា​នៃ​នំបុ័ង និង​ទឹក ? តើ​អ្នក​ចង់​ចងចាំ​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​ក្រោយ​កាល​ដែល​អ្នក​ទទួល​ទាន​នំប៉័ង និង​ទឹក​ក្នុង​អំឡុង​ពិធី​សាក្រាម៉ង់ ?

ផ្នែក​ទី ២

តើ​ការទទួលទាន​សាក្រាម៉ង់​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះអម្ចាស់​កាន់តែ​មហិមា​ដោយ​របៀប​ណា ?

អំឡុងពេល​នៃ​ការងារបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​សាសន៍​លេមិន ព្រះ​យេស៊ូវគ្រីស្ទ តែងតែ​ប្រទាន​សិទ្ធិអំណាច​ដល់​សិស្ស​ទ្រង់ ហើយ​បាន​បង្គាប់​ពួកគេ​ឲ្យ​ចាត់ចែង​ពិធី​សាក្រាម៉ង់​ដល់​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ហើយ​ការណ៍​នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជានិច្ច …​ដូច​ជា​យើង​បាន​ធ្វើ គឺ​ដូចដែល​យើង​បាន​កាច់ ហើយ​ប្រទាន​ពរ​នំប៉័ង ហើយ​ចែក​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ » ( នីហ្វៃទី៣ ១៨:៦ សូមមើល​ផងដែរ ខទី ៥ ) ។ ការ​ជួប​ជុំ​គ្នា​ញឹកញាប់ និង​ការ​នឹង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្តិសម​ក៏​ជា​ព្រះបញ្ញត្តិ​មក​ពី​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​យើង​ផង​ដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៥៥៩:៩ ) ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ពិធី​សាក្រាម៉ង់​ដល់​ពួក​សាសន៍​នីហ្វៃ
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​៣ ១៨:៧​,១០–១២​,២០:៨–៩ ហើយ​រកមើល​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អស់​អ្នក​ដែល​គោរព​បទ​បញ្ញត្តិ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ដើម្បី​ធ្វើ​ការងារ​បម្រើ និង​ទទួល​ទាន​សាក្រាម៉ង់ ។

ក្រោយ​មក​ទៀត ស៊ីស្ទើរ ឆារិល អេ អេសព្លិន អតីតទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​ក៏បាន​ពិពណ៌នា​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង​តាម​រយៈ​ពិធី​សាក្រាម៉ង់​ផងដែរ ៖

រូបភាព
ស៊ីស្ទើរ ឆារិល អេ អេសព្លិន

ពិធីសាក្រាម៉ង់ ក្លាយជា​បទពិសោធន៍​ពង្រឹង​ខាងវិញ្ញាណ នៅពេល​យើងស្ដាប់​ការ​អធិស្ឋាន​ពិធីសាក្រាម៉ង់ និងតាំង​ចិត្តជា​ថ្មីចំពោះសេចក្ដី​សញ្ញា​របស់យើង ។… កាល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះថា យើង​នឹង​ចងចាំ​ព្រះរាជបុត្រា​ទ្រង់​ជានិច្ច ពុំ​គ្រាន់​តែ​អំឡុង​ពេលធ្វើ​…​ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង​មួយ​ភ្លែត​នោះទេ ។

ពិធី​សាក្រាម៉ង់ ផ្ដល់​ជាឱកាស​មួយដើម្បី​ទទួលបាន​បទពិសោធន៍​ខាង​វិញ្ញាណ​ពិតប្រាកដ កាល​យើង​នឹកគិត​ដល់​ការ​ប្រោសលោះ និង​ព្រះចេស្តា​ដ៏​ទ្រទ្រង់​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។​…

…​កាល​អ្នកកាន់បព្វជិតភាព លូក​ដៃ​របស់​គាត់​ចែក​និមិត្ត​រូបពិសិដ្ឋ​នេះ នោះ​វា​ដូចជា​ព្រះអង្គសង្គ្រោះ​ផ្ទាល់ កំពុង​លាត​ព្រះហស្ថ​ដ៏​មេត្តាករុណា​របស់ទ្រង់ ដូច្នោះដែរ យើង​ម្នាក់ៗ​ទទួល​ទានអំណោយ​ទាន​នៃ​ក្ដី​ស្រឡាញ់​ដ៏​មាន​តម្លៃ ដែល​ផ្ដល់​ឲ្យ​តាមរយៈ​ការ​ពលិកម្ម​ដ៏​ធួន​របស់ទ្រង់ —អំណោយទាន​នៃ​ការ​ប្រែចិត្ត ការ​អភ័យទោស ការលួងលោមចិត្ត និង​ក្ដីសង្ឃឹម ។

កាលណា​យើងកាន់​តែពិចារណា​អំពីសារៈ​សំខាន់នៃ​ពិធី​សាក្រាម៉ង់ នោះ​វាកាន់​តែពិសិដ្ឋ និង​មាន​អត្ថន័យ​ចំពោះយើង​ដែរ ។ ( « The Sacrament—a Renewal for the Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២,​១៣–១៤ )

រូបភាព
យុវមជ្ឈិមវ័យ​ទទួល​ទាន​សាក្រាម៉ង់
រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ទាក់ទង​ទៅកាន់​មិត្តភក្ដិ ឬ​សាច់​ញាតិ​ជិតស្និទ្ធជា​បុគ្គល​គំរូ​ដែលមានសេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សួរ​ពួកគាត់​ពីអ្វី​ដែលពួក​គាត់​បាន​ធ្វើ​ដើម្បី​បង្កើន​គារវភាព​របស់​ពួកគាត់​ក្នុង​អំឡុង​ពេល​នៃ​ពិធី​សាក្រាម៉ង់ ឬ​សូម​ឲ្យ​ពួកគាត់​ចែកចាយ​ពីរបៀប​ដែលពួកគាត់​ព្យាយាម​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។ សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​មិត្ត​រួមថ្នាក់​របស់​អ្នក ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​ពិតជា​ស័ក្ដិសម​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​ដោយ​របៀបណា ?

សាវក​ប៉ុល​បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​ឲ្យ « ល្បង » ខ្លួន​ឯង​មើល ( កូរិនថូស ទី ១ ១១:២៨ ) មុនពេល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។ បន្ទាប់មក គាត់​ព្រមាន​ពួកគេ​ថា « ដ្បិតអ្នកណា​ដែល​បរិភោគ​បែប​មិនគួរសម អ្នកនោះ​ឈ្មោះថា​បរិភោគ​ជាសេចក្តី​ជំនុំជម្រះ​ដល់ខ្លួន​វិញដោយ ព្រោះ​មិនពិចារណា​ឃើញ​រូប​អង្គ​នៃព្រះអម្ចាស់​ទេ » ( កូរិនថូស ទី ១ ១១:២៩ សូមមើល​ផងដែរ​ខ​ទី ២៧–២៨,​នីហ្វៃទី ៣ ១៨:២៨–២៩ ) ។ ការ​បង្ខូច​ឈ្មោះ​គឺ​រារាំង​ការ​រីក​ចម្រើន​របស់​មនុស្ស​ម្នាក់ ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ជាប់​ទោស, សេចក្ដី​ជាប់​ទោស » មាន​នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

អែលឌើរ ចន អេច ហ្គ្រូប៊ើក ពេល​កំពុង​បម្រើ​ក្នុង​ពួក​ចិតសិប​នាក់ បាន​ផ្ដល់​ការណែនាំ​ដូច​ខាង​ក្រោម​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ពី​ភាព​ស័ក្ដិសម​ផ្ទាល់ខ្លួន ៖

រូបភាព
អែលឌើរ ចន អេច ហ្គ្រូប៊ើក

ប្រសិនបើ​យើង​ចង់​កែលម្អ ( ដែល​មានន័យ​ថា ប្រែចិត្ត ) និង​មិន​នៅក្រោម​ការរឹតបន្តឹង​នៃ​បព្វជិតភាព នោះ​ខ្ញុំ​គិត​ថា យើង​មាន​ភាពស័ក្តិសម ។ ទោះជា​យ៉ាងណា​ក្ដី ប្រសិនបើ​យើង​មិន​មានបំណង​ចង់​កែលម្អ ប្រសិន​បើ​យើង​គ្មាន​បំណង​ចង់​ធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ទេ នោះ​យើង​ត្រូវ​សួរ ៖ តើ​យើង​ស័ក្តិសម​នឹង​ទទួល​ទាន ឬ​តើ​យើង​កំពុង​តែ​ធ្វើការចំអក​ចំពោះ​បំណង​ដ៏​ពិតប្រាកដ​នៃ​ពិធីសាក្រាម៉ង់​ដែល​ត្រូវ​ធ្វើ​ជា​មូលដ្ឋាន​មួយ​សម្រាប់​ការប្រែចិត្ត និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​ឬ » ? ( « The Beauty and Importance of the Sacrament » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៣៨ ) ។

នៅក្នុង​វីដេអូ « Sacrament Meeting » ( ពីលេខ​កូដ​នាទី​ទី ៦:៤០ ដល់ ៧:៣០ ) អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្តល់​ដំបូន្មាន​អំពី​ការ​ទទួល​ទាន​សាក្រាម៉ង់ ដោយ​ស័ក្ដិសម ។

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

កាល​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ដ៏ពិសិដ្ឋ​ឲ្យ​បាន​ច្រើន​បំផុត ។ អ្នកអាច​ចាប់​ផ្តើម​ការរៀបចំ​របស់អ្នក​ដោយ​ធ្វើ​ការ​ដកពិសោធន៍​ក្នុង​ជីវិត​របស់​អ្នក ។ បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស័ក្តិសម​ក្នុង​ការ​ទទួល​យក​សាក្រាម៉ង់ សូម​ណាត់​ជួប​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់អ្នក ហើយ​ចែករំលែក​ជាមួយ​ពួកគាត់​ពី​កង្វល់​របស់​អ្នក ។