ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ការងារ​បម្រើ​ដល់​ជន​ដែល​ខ្វះខាត

មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ

នៅ​អំឡុង​ការងារបម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ព្រះ​អង្គសង្រ្គោះ « ព្រះអង្គ​បាន​អង្វរ​មនុស្ស​គ្រប់រូប​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ការខិតខំ​ធ្វើតាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ទ្រង់​គឺជា​ដំណើរ​ពេញ​មួយ​ជីវិត ។ យើង​សម្រេច​ការណ៍​នេះ​បន្តិចម្តងៗ និង​ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្រ្គោះ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​កាន់តែ​មានចិត្ត​ខិតខំ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្រ្គោះ ។

ផ្នែក​ទី ១

តើ​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជាមនុស្ស​ប្រភេទ​ណា ?

មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ការងារបម្រើ​របស់​ព្រះអង្គ​សង្រ្គោះ​ដល់​ពួក​សាសន៍​នីហ្វៃ និង​លេមិន ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សិស្ស​ដប់ពីរនាក់​ដែល​ទើបតែ​ហៅ​ក្នុង​ពេល​ថ្មីៗ​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ពី​ដំណឹងល្អ​របស់​ទ្រង់​ថែមទៀត ហើយ​បាន​បង្ហាត់​ពួកគេ​អំពី​ទំនួលខុសត្រូវ​របស់​ពួកគេ ( សូមមើល នីហ្វៃទី ៣ ២៧:១៣–២៦ ) ។ ព្រះអង្គ​សង្រ្គោះ​បាន​មាន​ព្រះបន្ទូល​ថា ៖ « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់គ្នាជាប្រាកដថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ( នីហ្វៃទី ៣ ២៧:២៧ ) ។

រូបភាព
ព្រះគ្រីស្ទ​ជាមួយ​នឹង​ពួកសិស្ស​សាសន៍​នីហ្វៃ​បី​រូប ដោយ ហ្គែរី អិល ខាប

ការអញ្ជើញ​ឲ្យ​ធ្វើ « បែប » ដូចជា​ព្រះអង្គសង្រ្គោះ​នេះគឺ​សម្រាប់មនុស្ស​ទាំងអស់ ។ អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌេល ជី រេនឡាន់

ពេល​យើង​ជ្រើស​រើស​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក យើង​ចាប់ផ្ដើម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជ្រើស​រើសដើម្បី​ស្គាល់​ទ្រង់ ។ យើង​សន្យា​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ហើយ​អភិវឌ្ឍ​គុណលក្ខណៈ​របស់​ទ្រង់ ។ ( « Unwavering Commitment to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៣ )

សូម​ចំណាយពេល​មួយ​នាទី​ដើម្បី​សញ្ជឹងគិត​អំពី​គុណលក្ខណៈ​មួយ​ចំនួន​របស់​ព្រះអង្គ​សង្រ្គោះ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​មើល​វីដេអូ « Christlike Attributes » ( ២:៥៣ ) ។

ការតាំងចិត្ត​ដើម្បី ប្រែក្លាយ ដូចជា​ព្រះអង្គ​សង្រ្គោះ ទាមទារ​ឲ្យ​យើង​មានច្រើន​ជាង ការស្គាល់ អំពី​ទ្រង់ ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

នៅក្នុង​ស្ថានភាព​ផ្ទុយ​នៃ​ពិភពលោក ដែល​បង្រៀន​យើង​ឲ្យ ដឹង អ្វីមួយ ឯ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជម្រុញ​យើង​ឲ្យ ប្រែក្លាយ​ជា អ្វីមួយ ។ …

ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​មួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​ទៅ​ជាអ្វី ដែល​ព្រះវរបិតាសួគ៌​របស់​យើង​សព្វ​ព្រះហឫទ័យ​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ ។ ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២ )

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ពី​ឥរិយាបទ​របស់​យើង​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្រ្គោះ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

បុរស [ ឬ​ស្ត្រី ] គឺ​អស្ចារ្យ​បំផុត និង​មាន​ពរជ័យ និង​រីករាយ​បំផុត ដែល​ជីវិត​របស់​ពួកគាត់​ខិតជិត​គំរូ​របស់​ព្រះគ្រីស្ទ​បំផុត ។ នេះ​គ្មាន​អ្វី​ទាក់ទង​ទៅនឹង​ទ្រព្យសម្បត្តិ អំណាច ឬ​កិតិ្តនាម​នៃ​ពិភពលោក​នោះទេ ។ ការសាកល្បង​ដ៏​ពិត​តែមួយ​គត់​នៃ​ភាពអស្ចារ្យ ការប្រទានពរ ភាពរីករាយ​គឺជា​របៀប​មួយ​ដែល​ជីវិត​មួយ​អាចក្លាយទៅ​កាន់តែ​ដូចជា​លោក​ចៅហ្វាយ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​គឺ​ជា​ផ្លូវ​ត្រូវ ជា​សេចក្តីពិត​ដ៏​ពេញលេញ ហើយ​ជា​ជីវិត​ដ៏​បរិបូរណ៍ ។ ( « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ២ )

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​និយាយ​ជាមួយ​ស្រ្តីចំណាស់​ម្នាក់
រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​គាត់​គឺ​ជា​គំរូ​នៃ​បុគ្គល​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ ។ សូម​ពិចារណា​ទាក់ទង​ទៅរក​ពួកគេ ហើយ​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ​តាមរយៈ​ការ​ខិតខំ​យក​គំរូ​តាម​ជីវិត​ព្រះអង្គ​សង្រ្គោះ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ?

អែលឌើរ ស្កត់ ឌី វីតធីង នៃ​ពួក​ចិតសិបនាក់​បាន​បង្រៀន​អំពី​ដំណើរការ​នៃ​ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ ស្កត់ ឌី វីតធីង

ការយល់​ពី​ការដាស់តឿន​ឲ្យ​ក្លាយ​ដូច​ជា​ទ្រង់​គឺ​ជា​ការល្អ ប៉ុន្តែ​ការយល់​នោះ​ត្រូវ​ភ្ជាប់​នឹង​ការចង់​ផ្លាស់ប្ដូរ​ខ្លួន​យើង មួយ​ជំហាន​ម្ដងៗ លើស​ពី​មនុស្ស​ខាង​សាច់ឈាម ។ ដើម្បី​បង្កើត​បំណង​ប្រាថ្នា​នោះ យើង​ត្រូវ​តែ​ស្គាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា ។ យើង​ត្រូវតែ​ស្គាល់​អ្វី​ដែល​ជា​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ ហើយ​យើង​ត្រូវតែ​រកមើល​គុណលក្ខណៈ​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ការប្រជុំ​ថ្វាយ​បង្គំ និង​កន្លែង​បរិសុទ្ធ​ផ្សេងៗ​ទៀត ។ ពេល​យើង​ចាប់ផ្ដើម​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ យើង​នឹង​ឃើញ​ពី​គុណលក្ខណៈ​របស់​ទ្រង់​ឆ្លុះ​បញ្ចាំង​នៅក្នុង​មនុស្ស​ដទៃ​ទៀត ។ ការណ៍​នេះ​នឹង​លើក​ទឹកចិត្ត​យើង​នៅ​លើ​ដំណើរ​ស្វែងរក​របស់​យើង ដ្បិត​បើ​មនុស្ស​ដទៃ​ទៀត​អាច​ទទួល​បាន​គុណលក្ខណៈ​របស់​ទ្រង់ ទោះ​ក្នុង​កម្រិត​ណា​មួយ នោះយើង​ក៏​អាច​ទទួល​បាន​ផង​ដែរ ។ ( « Becoming like Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៣ )

ដូចជា​ដែល​អែលឌើរ វីតធីង បាន​បង្រៀន យើង​អាច​រក​គុណលក្ខណៈ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​មាន​នៅពាសពេញ​បទគម្ពីរ ( សូមមើល​ឧទាហរណ៍ ម៉ាថាយ ៥:៣–១១; អាលម៉ា ១៣:២៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤:៥–៧ ) ។ សាវក​ពេត្រុស ក៏​បាន​បង្រៀន​ដែរ​ថា តាមរយៈ ៖ « ព្រះ‌ចេស្តា​នៃ​ព្រះ » ដែល​ជា​របស់​ព្រះអង្គ​សង្រ្គោះ នោះ​យើង​អាច​ទទួល « និស្ស័យ​នៃ​ព្រះ » របស់​ព្រះអង្គ សង្រ្គោះ​ផងដែរ ( ពេត្រុស ទី២ ១:៣, ៤ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ពេត្រុស ទី២ ១:៤–៨ ហើយ​សូមពិចារណា​គូសចំណាំ​គុណលក្ខណៈ​របស់​ព្រះ​ដែល​យើង​អាច​ទទួល និង​អភិវឌ្ឍន៍​ដោយ​មាន​ជំនួយ​របស់ព្រះអង្គ​សង្រ្គោះ ។ ( សូមមើល​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » ដើម្បី​ទទួល​បាន​គំនិត​បន្ថែម ) ។

នៅពេល​ខ្លះ​អ្នក​អាច​មាន​អារម្មណ៍​សន្ធប់ ឬ បាក់ទឹកចិត្ត​នៅពេល​អ្នក​ប្រៀបធៀប​ខ្លួន​របស់​អ្នក​ទៅនឹង​ព្រះអង្គសង្រ្គោះ ។ នៅ​គ្រា​បែប​នោះ សូម​ចងចាំថា សូម្បីតែ​ព្រះអង្គ​សង្រ្គោះ « ពុំ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​ទេ ប៉ុន្តែ​បាន​ទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:១២ ) ។ អ្នក​អាច​រក​ឃើញ​ភាព​រីករាយ​ជាមួយ​នឹង​ការរីក​ចម្រើន​ជា​បន្តបន្ទាប់ ។

សូម​ចាំ​ថា អ្នក​មិន​អាច​ធ្វើ​ការណ៍​នេះ​តែ​ម្នាក់​ឯង​បានទេ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ខណៈ​កំពុង​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺ​ជា​អំណោយ​មក​ពី​ព្រះ ។ វា​ពុំ​អាច​បាន​អភិវឌ្ឍ​ដោយ​គ្មាន​ជំនួយ​ពី​ទ្រង់​បាន​ឡើយ ។

ជំនួយ​មួយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវការ គឺ​ត្រូវបាន​ប្រទាន​ដល់​យើង​ដោយ​ឥត​គិត​ថ្លៃ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​លើ​ដង្វាយធួន​របស់​ទ្រង់​មាន​ន័យ​ថា ការពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​ទៅ​លើ​ព្រះចេស្ដា ព្រះបញ្ញាញាណ និង​សេចក្ដី​ស្រឡាញ់​ជានិរន្ដរ៍របស់​ទ្រង់ ។ … ក្នុងការព្យាយាម​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ យើង​ត្រូវវាយ​តម្លៃជីវិត​របស់​យើង​ឲ្យបាន​ទៀង​ទាត់​ឡើងវិញ និង​ពឹង​ផ្អែក​លើ​មាគ៌ា​នៃការ​ប្រែចិត្ត​ដ៏ពិត ដោយ​ផ្អែកលើ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពរជ័យ​នៃដង្វាយ​ធួន​របស់​ទ្រង់ ។ ( « Developing Christlike Attributes » Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៨, ៩ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

នៅពេល​ព្យាយាម​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ តើ​អ្នក​បាន​ជួប​ប្រទះ ឬ​អាច​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​អ្វីខ្លះ ? តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ឬ​តើ​ទ្រង់​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​ដូច​ទ្រង់​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​មួយ​ណា​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​នោះ ?

កាល​អ្នក​គិត​អំពី​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ ដែល​អ្នក​ចង់​អភិវឌ្ឍ សូមស្វែងយល់​ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់​អ្នក ។ អ្នក​អាច​ប្រើ​សកម្មភាព​រៀនសូត្រ​ខាងក្រោម​ដើម្បី​ស្វែងយល់​ពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​ចង់​ផ្តោតលើ​ឥឡូវ​នេះ ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

  1. ស្វែងយល់​គុណៈលក្ខណៈ​មួយ​ដើម្បី​អភិវឌ្ឍ ។ សូមពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន នូវ​គុណលក្ខណៈ​ដូចជា​ព្រះអម្ចាស់ ដែល​អ្នក​ចង់​អភិវឌ្ឍ​នៅ​ថ្ងៃ​ខាងមុខ ។ អ្នក​អាច​រកឃើញ​ថា​មាន​ប្រយោជន៍​ដើម្បី​បំពេញ « Attribute Activity » ដែល​មាន​នៅក្នុង Preach My Gospel: A Guide to Missionary Service ( [ ឆ្នាំ ២០១៩ ] ទំព័រ ១៣២ ) ។

  2. រៀន​ពី​ព្រះអង្គ​សង្រ្គោះ ។ សូម​គិត​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​គំរូ​អំពី​គុណលក្ខណៈ​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើតាម​នោះ ។ អ្នក​អាច​ស្វែងរក និង​អាន​អំពី​ឧទាហរណ៍​នៃ​គុណលក្ខណៈ​នេះ​នៅក្នុង​ព្រះគម្ពីរ។ កាល​អ្នក​សញ្ជឹងគិត​អំពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រៀន ។

  3. ស្វែងយល់​ពី គំរូ​នៅ​សម័យ​ទំនើប ។ សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ថា​ជា​គំរូ​អំពី​គុណលក្ខណៈ​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើតាម​នោះ ។ សូម​ពិចារណា​និយាយ​ជាមួយ​បុគ្គល​រូប​នោះ ហើយ​រៀន​ពី​អ្វី​ដែល​បាន​ជួយ​គាត់ ឬ​នាង​ឲ្យ​បណ្ដុះ​គុណលក្ខណៈ​នេះ ។ សូម​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក

សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយអ្វីមួយ​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ​នៅ​អំឡុង​ថ្នាក់ ។

កាល​អ្នក​បន្ត​ធ្វើការ​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​គុណលក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ សូម​ពិនិត្យ​មើល​ការរីក​ចម្រើន​របស់​អ្នក​ជា​ប្រចាំ ។ សូម​កុំ​ប្រៀបធៀប​ខ្លួន​របស់​អ្នក​ទៅនឹង​អ្នក​ដទៃ ។ សូម​រីករាយ​នឹង​ជោគជ័យ​តូចៗ ។ សូម​រៀន​ពី​កំហុស​របស់​អ្នក ។ សូម​ទុក​ចិត្ត​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ជំនួយ និង​កម្លាំង កាលណា​អ្នក​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

រូបភាព
យុវជន​ម្នាក់​បើក​ទ្វារ​ឲ្យ​ស្រ្តី និង​កុមារ​