ថ្នាក់​វិទ្យាស្ថាន
ឧបសម្ព័ន្ធ ៖ សំណៅ​ចែក


« ឧបសម្ព័ន្ធ ៖ សំណៅ​ចែក » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ២០២៣ )

« ឧបសម្ព័ន្ធ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ឧបសម្ព័ន្ធ

សំណៅ​ចែក

មេរៀន​ទី ២

សារលិខិត​សម្រាប់​ជំនាន់​យើង​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ »

សារលិខិត​សម្រាប់​ជំនាន់​យើង​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ »

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃ​ពួកសាវក » ត្រូវបាន​រៀបចំ​ជាមុន​សម្រាប់​ពេល​ដែល​យើង​ត្រូវការ​បំផុត ។ ( « General Conference: Strengthening Faith and Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧ )

សូម​ពិនិត្យ​មើល​ឡើងវិញ​ក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » សម្រាប់​សារលិខិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចាំបាច់​សម្រាប់​ជំនាន់​យើង ។ សូម​ត្រៀម​ខ្លន​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​រក​ឃើញ​ជាមួយ​ដៃគូ​សិក្សា​របស់​អ្នក ។

មេរៀន​ទី ២

ការ​និយាយ​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ការ​និយាយ​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

កាល​ដែល​លោកិយ​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ចូរ​យើង​និយាយ​អំពី​ទ្រង់​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង ។ នៅ​ពេល​បុគ្គលិក​លក្ខណៈ​ពិត​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់​ត្រូវ​បាន​បង្ហាញ នោះមនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​យើង​នឹង​ត្រៀមខ្លួន​ស្តាប់ ។ ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩០ )

សូម​ពិនិត្យ​មើល​ឡើងវិញ​ក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » សម្រាប់​សារលិខិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​ខ្លាំង​ដើម្បី​ចែកចាយ​នៅក្នុង​ពិភពលោក​ដែល​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ត្រៀម​ខ្លន​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​រក​ឃើញ​ជាមួយ​ដៃគូ​សិក្សា​របស់​អ្នក ។

មេរៀន​ទី ៤

ម៉ូសេ​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់ៗ​អំពី​ការបង្ក​បង្កើត

ម៉ូសេ​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់ៗ​អំពី​ការបង្ក​បង្កើត

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៤

សូម​អាន​សាច់រឿង​ដូច​តទៅ​នេះ ៖

  • ក្រិតឆិន ចូលចិត្ត​វិទ្យាសាស្ត្រ ។ ពី​ការ​សិក្សា​របស់​នាង នាង​បាន​រៀន​ច្រើន​អំពី របៀប ដែល​ពិភព​ធម្មជាតិ​ដំណើរការ ប៉ុន្តែ​នាង​មិន​បាន​រក​ឃើញ​ចម្លើយ​ដែល​ពេញចិត្ត​ចំពោះ មូលហេតុ ដែល​ពិភព​លោក​កើតមាន​នោះទេ ។ នាង​មាន​សំណួរ​ជាច្រើន​អំពី​គោលបំណង​សម្រាប់​ផែនដី និង​ជីវិត​របស់​យើង ។

  • តើ​នរណា​ម្នាក់​អាច​ប្រឈមមុខ​នឹង​បញ្ហា​អ្វីខ្លះ ប្រសិនបើ​ពួកគេ​មិន​យល់​ពី មូលហេតុ ដែល​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ?

សូម​អាន​ជាមួយ​គ្នា​ក្នុង ម៉ូសាយ ១:២៧–៣៩ ហើយ​រក​មើល​សេចក្ដីពិត​ដែល​អាច​បង្កើន​ទស្សនៈ​របស់​ក្រិតឆិន អំពីការបង្ក​បង្កើត ។ បន្ទាប់មក សុំ​ឲ្យ​សមាជិក​ក្រុម​នីមួយៗ​ជ្រើសរើស​ចំណុច​មួយ​ខាងក្រោម ហើយ​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​រៀបចំ​ចម្លើយ ។ បន្ទាប់មក សិស្ស​ម្នាក់ៗ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​ក្រុម ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​លក្ខណៈ​របស់​ព្រះដ៏​បង្កបង្កើត ចេញពី​ការបង្ក​បង្កើត ? តើ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ឥទ្ធិពល​យ៉ាងណា ដោយ​ដឹង​ថា​ទ្រង់​បាន​បង្កើត​វត្ថុសព្វ​សារពើ​នោះ ?

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា ពេល​អ្នក​ពិចារណា​ថា « យើង​ជា​មូលហេតុ​ដែល [ ព្រះ ] បាន​បង្កើត​សកលលោក​នេះ » ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  • តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ ឬ​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ឈានដល់​សក្តានុពល​របស់​ពួកគេ ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ? ( អ្នក​អាច​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​កត់ត្រា​អ្វី ដែល​ពួកគេ​អាច​នឹង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ សម្រាប់​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ) ។

  • តើ​ចំណេះដឹង​ប្រភេទ​ណា​ដែល​យើង​អាច​ទទួល​បាន​ពី​វិទ្យាសាស្ត្រ ? តើ​ចំណេះដឹង​ប្រភេទណា​ដែល​យើង​អាច​ទទួល​បាន​ពី​ព្រះគម្ពីរ ? ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ការ​ចំណេះដឹង​ទាំងពីរ​ទម្រង់ ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់ ប្រធាន រ័សុល អិម ណិលសុន និង ប្រធាន ដាល្លិន អេក អូក នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ) ។

មេរៀនទី ៧​

សេចក្ដី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ

សេចក្ដី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៧

ពីមុន​អ្នក​ចាប់ផ្ដើម​ការពិភាក្សា​ជាក្រុម សូមអាន​ជាមួយគ្នា​នូវ​គន្លឹះ​ការពិភាក្សា​ដូច​ខាងក្រោម ៖

ការ​កែលម្អ​ការពិភាក្សា​ជា​ក្រុម​របស់​យើង

សូម​ខិតខំ​ឲ្យ​មាន​ការចូលរួម​ប្រកប​ដោយ​តុល្យភាព ។ យើង​រៀន​បាន​ប្រសើរបំផុត នៅពេល​យើង​ឮ​ពី​សមាជិក​ក្រុម​ទាំងអស់ មិនមែន​ត្រឹម​តែ​ម្នាក់​ឬ​ពីរ​នាក់​នោះទេ ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​រួសរាយ និង​ពូកែ​វរហា សូម​ប្រយ័ត្ន កុំ​និយាយ​តែឯង រំខាន ឬ​និយាយ​ច្រើនជាងអ្នក​ដទៃ ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្ងាត់ស្ងៀម និង​មិនសូវ​មាត់ក សូម​ក្លាហាន ហើយ​និយាយ​ស្ដី​ឡើង ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​រៀន​ពី​អ្នក ។ សូម​បោះបង់​ចោល​គំនិត​ដែល​គិត​ថា គំនិត​របស់​អ្នក​មិន​សំខាន់ ។

សូម​អាន​សាច់​រឿង​ខាង​ក្រោម​រួមគ្នាឲ្យ​ឮៗ ៖

ហ្សេន មានអារម្មណ៍​តានតឹង​ដោយសារ​ក្រឹត្យវិន័យ និង​បទ​បញ្ញត្តិ​របស់​ព្រះ ។ ជា​យូរ​មក​ហើយ គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​ល្អ​គ្រប់គ្រាន់ ហើយ​តែង​តែ​ធ្វើ​ខុស ។ ដោយ​បាក់​ទឹកចិត្ត​ព្រោះតែ​កង្វះ « ភាពរីក​ចម្រើន » របស់​គាត់ ថ្មីៗ​នេះ​គាត់​បាន​ធ្លាក់​ចូល​ទៅក្នុង​អំពើ​រំលង​ដ៏​ធ្ងន់ធ្ងរ​មួយ ។ គាត់​បាត់បង់​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​លែង​ស័ក្តិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ទៀត​ហើយ ។ គាត់​ឆ្ងល់​ថា តើ​ព្រះ​នៅតែ​ស្រឡាញ់​គាត់​ឬ​អត់ ដោយសារ​តែការ​ជ្រើសរើស​មិន​ល្អ​របស់​គាត់​នោះ ។ ថ្មីៗនេះ គាត់​បាន​និយាយ​ជាមួយ​នឹង​មិត្ត​គាត់​ដែល​មាន​ឈ្មោះ ម៉ៃយ៉ា ថា « ជីវិត​របស់​ខ្ញុំ​គ្មាន​តម្លៃ​សោះ ។ ខ្ញុំ​ប្រាកដ​ណាស់​ថា ព្រះ​បាន​បោះបង់​ខ្ញុំ​ហើយ » ។ ម៉ៃយ៉ា​បាន​តប​ថា ៖ « កុំ​បារម្ភ​អី ។ ព្រះ​ស្រឡាញ់​យើង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ទ្រង់​នឹង​សង្គ្រោះ​ឯង មិន​ថា​ឯង​បាន​ធ្វើ​អ្វី​ឡើយ ។ នេះ​ជា​មូលហេតុ​ដែល​មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

សូម​រំឭក​ឡើង​វិញ​ដោយ​សង្ខេប​អំពី​លក្ខខណ្ឌ​ដែល​មាន​មុន​ទឹកជំនន់ ។ បន្ទាប់មក​សូម​មើលនៅក្នុង ម៉ូសេ ៧:២៨–២៩, ៣២–៣៣, ៣៧ ហើយ​រក​មើល​អ្វី​ដែល​ហេណុក​បាន​រៀន​អំពី​និស្ស័យ​នៃ​ព្រះ ចេញ​ពី​ការ​ដែល​ទ្រង់​ទត​ឃើញ​រាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់​របស់​ទ្រង់​រងទុក្ខ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​ហ្សេន​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​គាត់ ទោះបី​ជា​គាត់​ធ្វើ​ខុស​បញ្ញត្តិ​ក៏ដោយ ? តើ​ចំណេះដឹង​នេះ​អាច​ជួយ​ហ្សេន ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ? ( អ្នក​អាច​អាន សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ដែល​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ) ។

  • តើ​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ជួនកាល​បង្ហាញ​ដោយ​កំហឹង ឬ​ភាពក្រេវក្រោធ​របស់​ទ្រង់ ជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​តាម​របៀប​ណា ? ( សូម​ពិចារណា​អាន​ជាមួយ​គ្នា​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន​ដាល្លិន អេក អូក នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ ប្រសិន​បើ​ព្រះ​មិន​យុត្តិធម៍​ទេ តើ​វា​អាច​ធ្វើឲ្យ​ជំនឿ​របស់​យើង​លើ​ទ្រង់​ចុះ​ខ្សោយ​យ៉ាង​ដូចម្តេច ?

  • តើ​អ្វី​អាច​ជា​ការ​យល់​ខុស​អំពី​ទស្សនៈ​របស់​ម៉ៃយ៉ា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? ( វា​អាច​មានប្រយោជន៍​ដើម្បី​អាន សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន នៅក្នុង​ផ្នែក​ទី ១ ) ។ តើ​អ្វី​ទៅ​ជា​វិធី​ល្អ​ជាង​នេះ ដើម្បី​ពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? តើ​អ្នក​បាន​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាម​របៀប​ណា​ខ្លះ ?

មេរៀន​ទី ៩

ការយាងចុះមក​នៃ​ព្រះ

ការយាងចុះមក​នៃ​ព្រះ

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៩

សូម​បែងចែក​ការអាន​នៅក្នុង​ក្រុម​របស់​អ្នក ។ នៅពេល​អ្នកអាន សូម​រកមើល​របៀប​ដែលព្រះអម្ចាស់​បានយាង​ចុះមក​ដោយ​ស្ម័គ្រ​ព្រះទ័យ​ពី​តំណែង​ដ៏​ខ្ពស់​មក​ស្ថានភាព​ទន់​ទាប ។

  1. អ័ប្រាហាំ ៣:២៤–២៥, ២៧; ភីលីព ២:៧–៨

  2. នីហ្វៃទី១ ១១:១៤–២២

  3. នីហ្វៃទី១ ១១:២៦–២៧, ៣១–៣៣

  4. សេចក្ដីថ្លែងការណ៍​ដោយ ប្រធាន ថាត អរ ខាលីស្ទើរ និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ និង​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ស៊ីស្ទើរ វិនឌី អាល់រីច អតីត​សមាជិក​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ទូទៅ​របស់​សមាគម​សង្គ្រោះ ៖

[ ព្រះអង្គសង្គ្រោះ ] បាន​ប្រសូត​ជា​ទារក​ដែល​គ្មាន​ទីពឹង​នៅក្នុង​រូបកាយ​រមែងស្លាប់ ហើយ​ត្រូវ​បាន​ចិញ្ចឹមដោយ [ ឪពុកម្តាយ ] មិន​ល្អ​ឥតខ្ចោះ ។ ទ្រង់​ត្រូវ​រៀន​ពី​របៀប​ដើរ និយាយ ធ្វើការ និង​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ។ ទ្រង់​ឃ្លាន និង​នឿយហត់ មាន​អារម្មណ៍​ដូច​មនុស្ស ហើយ​អាច​មាន​ជំងឺ រងទុក្ខ ហូរលោហិត និង​សុគត ។ ( « It Isn’t a Sin to Be Weak » Ensign ខែ​មេសា ឆ្នាំ​២០១៥ ទំព័រ ៣៣ )

បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​រួមគ្នា ៖

  • តើ​ការអាន​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការយាង​ចុះមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើការយាង​ចុះមក​របស់​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​យើង​អ្វីខ្លះ​អំពី​សេចក្តីស្រឡាញ់់​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​ចំពោះ​យើង ? តើ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​អ្នក​ជះឥទ្ធិពល​ដល់​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​ទ្រង់​ទាំងទ្វេ​ដោយ​របៀបណា ?

មេរៀន​ទី ១០

ទុក​ឲ្យ​ព្រះ​ឈ្នះ

ទុក​ឲ្យ​ព្រះ​ឈ្នះ

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ១០

សូមចំណាយ​ពេល​ពីរបី​នាទី​ទៀត​ដើម្បី​រៀបចំ​គំនិត​ខ្លីៗ​អំពី​ការចុះចូល​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ។ គំនិត​របស់​អ្នក​គួរតែ​រួមបញ្ចូល​នូវ​ឧទាហរណ៍​មួយ​នៃ​ការងាយប្រដៅ​មកពី​ព្រះគម្ពីរ ឬ​ចេញពី​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។ វា​ក៏​អាច​រួមបញ្ចូល​នូវ​របៀប​ដែល​យើង​អាច​អនុវត្ត​ឧទាហរណ៍​នោះ​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ សូម​ពិចារណា​ប្រើប្រាស់​ធនធាន​មួយ​ដូច​តទៅ​នេះ​កាល​ដែល​អ្នក​រៀបចំ ៖

មេរៀន​ទី ១៦

ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង

ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ១៦

សូម​អាន​សំណួរ​ខាងក្រោម ហើយ​ផ្តោត​លើ​អ្វី​ដែល​ក្រុម​របស់​អ្នក​ចង់​ពិភាក្សា​បំផុត ។

  1. តើ​អ្នក​មាន​គំនិត ឬ អារម្មណ៍​បែបណា​ចំពោះ​ព្រះអង្គ​សង្រ្គោះ នៅពេល​អ្នក​សញ្ជឹង​គិត​អំពី​ការរងទុក្ខ​របស់​ទ្រង់​ជំនួស​អ្នក ? តើ​ការស្ម័គ្រ​ព្រះទ័យ​ក្នុង​ការរងទុក្ខ​របស់​ទ្រង់ បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​ទ្រង់ ? ( សូម​ពិចារណា​អាន​នីហ្វៃទី២ ១៩:៩ ) ។

  2. ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​ដក​ព្រះវិញ្ញាណ​របស់​ទ្រង់ចេញ នៅ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​រងទុក្ខ​នៅលើ​ឈើឆ្កាង ? ( សូម​ពិចារណា​រំឭក​ឡើងវិញ​ក្នុង ម៉ាកុស ១៥:៣៤ និង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។ តើ​វា​អាច​ជួយ​យើង​ឲ្យ​ចងចាំ​បទពិសោធន៍​របស់​ព្រះអម្ចាស់​នៅលើ​ឈើឆ្កាង នៅពេល​យើង​មាន​អារម្មណ៍​ឯកោ គ្មាន​អ្នកនឹករលឹក ឬ​ត្រូវបាន​គេ​បោះបង់ចោល​ដោយ​របៀបណា ?

  3. តើទីបន្ទាល់​អំពី​ដង្វាយ​របស់​ព្រះអម្ចាស់​ជួយ​យើង​នៅពេល​យើង​សង្ស័យ​ពីតម្លៃ​ផ្ទាល់​ខ្លួន​របស់​យើង​របៀបណា ? ( អ្នក​អាច​រំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១១ ) ។ តើ​ការផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មើល​ឃើញ​ពី​សក្តានុពល និង​អនាគត​របស់​យើង​ដោយ​របៀបណា ?

  4. តើ​សារ​អ្វី​ដែល​យើង​ផ្ញើ​ទៅ​ខ្លួន​យើង និង​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ជ្រើសរើស​ដើម្បី​ប្រែចិត្ត ? ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ នៅពេល​យើង​ប្រែចិត្ត ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៣ ) ។

  5. ប្រសិនបើ​នរណាម្នាក់​មាន​អារម្មណ៍​មិន​ច្បាស់លាស់​អំពី​ភាពពិត​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់ តើ​ពួកគាត់​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួលបាន​ទីបន្ទាល់ ?

មេរៀន​ទី ២១

ស្តាប់​ទ្រង់

ស្តាប់​ទ្រង់ !

ឯកសារ​គ្រូបង្រៀន​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២១

សូម​ស្រមៃថា​អ្នក​បាន​ទទួល​ឱកាស​ឲ្យ​បង្កើត​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​អ្នក​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​គម្រោង​ដោយ​សង្ខេប​អំពី​អ្វី​ដែល​អ្នក​នឹង​ចែកចាយ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បំផុសគំនិត​ថា « របៀប​ដែល​ខ្ញុំ​ស្តាប់​ទ្រង់ » ។ សំណួរ​ខាង​ក្រោម​អាចជួយ​អ្នក​បង្កើត​គម្រោង​របស់​អ្នក ៖

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អ្នក ?

  • តើ គំនិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​ដាក់​បញ្ចូល ចេញ​ពី​ដកស្រង់​ពី​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន និង ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ?

  • តើ​អ្នក​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​តាម​របៀប​ណា​ខ្លះ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ដទៃ​ងាយយល់ ?

ចេញមកពី​គម្រោង​របស់​អ្នក សូម​បង្កើត​សារលិខិត​ខ្លីមួយ ( ពីមួយ​ទៅពីរ​កថាខណ្ឌ ) ដែលអ្នកអាច​ចែករំលែក​ជាមួយ​ថ្នាក់ ។

បើ​អ្នក​ពេញ​ចិត្ត អ្នក​អាច​ពិចារណា​ហើយ​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ជំនួស​វិញ ។

មេរៀនទី ២៣

ស្ត្រី​ព្រហ្មចារី​ល្ងង់

ស្ត្រី​ព្រហ្មចារី​ល្ងង់

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៣

  1. សូម​ពិភាក្សា​សំណួរ​ដូចតទៅ​នេះ​ជាមួយ​គ្នា ៖

    • តើ​ចង្កៀង និង​ប្រេង​អាច​តំណាង​ឲ្យ​អ្វី​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ? ( អ្នក​អាច​ពិនិត្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៦–៥៧ និង សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

    • តើ​អត្ថន័យ​សំខាន់​ក្នុង​ឃ្លា « តែ​ដោយ​ព្រោះ​ប្តី​ក្រ​មក​ពេក » ( ម៉ាថាយ ២៥:៥ ) និង « លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សម្រែក​ថា » ( ខទី ៦ ) ជា​អ្វី​ទៅ ?

    • ហេតុ​អ្វី​ស្ត្រី​ព្រហ្មចារី​ប្រាំនាក់​ត្រូវបាន​ពិពណ៌នា​ថា​ជា​ស្ត្រី​ល្ងង់ ? ( អ្នក​អាច​ពិភាក្សា​ថា​តើ​ឃ្លា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » [ ខទី ១២ ] និង « អ្នក មិន​ស្គាល់ ខ្ញុំ ទេ » ( ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ, ម៉ាថាយ ២៥:១១   បង្រៀន​យើង​អំពី​ការរៀបចំ​របស់​ព្រហ្មចារី​ទាំងនេះ ) ។

  2. សូម​រកមើល​ឧទាហរណ៍​ទូទៅ​មួយ ឬ​ពីរ​អំពី​របៀប​ដែល​យើង ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ជ្រើសរើស​ធ្វើ​ដូច​ជា​ស្រ្តី​ព្រហ្មចារី​ល្ងង់ ។ សូម​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​ជាមួយ​នឹង​ក្រុម​មួយ ដែល​ពិភាក្សា​អំពី​ស្រ្តី​ព្រហ្មចារី​មាន​គំនិត ។

មេរៀនទី ២៣

ស្ត្រី​ព្រហ្មចារី​មាន​គំនិត

ស្ត្រី​ព្រហ្មចារី​មាន​គំនិត

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៣

  1. សូម​ពិភាក្សា​សំណួរ​ដូចតទៅ​នេះ​ជាមួយ​គ្នា ៖

    • តើ​ចង្កៀង និង​ប្រេង​អាច​តំណាង​ឲ្យ​អ្វី​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ? ( អ្នក​អាច​ពិនិត្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៦–៥៧ និង សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

    • ហេតុ​អ្វី​ស្ត្រី​ព្រហ្មចារី​ប្រាំនាក់​ត្រូវបាន​ពិពណ៌នា​ថា​ជា​ស្ត្រី​មាន​គំនិត ?

    • ហេតុអ្វី​បានជា​ស្ត្រី​ព្រហ្មចារី​មាន​គំនិត​មិន​អាច​ចែករំលែក​ប្រេង​របស់​នាង​ជាមួយ​នឹង​ស្ត្រី​ព្រហ្មចារី​ល្ងង់បាន ?

  2. សូម​រកមើល​ឧទាហរណ៍​ទូទៅ​មួយ ឬ​ពីរ​អំពី​របៀប​ដែល​យើង ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ជ្រើសរើស​ធ្វើ​ដូច​ជា​ស្រ្តី​ព្រហ្មចារី​មាន​គំនិត កាលដែល​យើង​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ ។ សូម​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​ជាមួយ​នឹង​ក្រុម​មួយ ដែល​ពិភាក្សា​អំពី​ស្រ្តី​ព្រហ្មចារី​ល្ងង់ ។

មេរៀន​ទី ២៤

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា « ចៅក្រម​សុចរិត » ( ធីម៉ូថេ ទី២ ៤:៨ )

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ចៅក្រម​សុចរិត » ( ធីម៉ូថេ ទី២ ៤:៨ )

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៤

អាន​ឮៗ ទំនុកដំកើង ៩:៨ និង ៩៦:១១–១៣ ។ បន្ទាប់​មក​អញ្ជើញ​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម ឲ្យ​ចែកចាយ​គុណលក្ខណៈ​មួយ​មក​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​កាត់សេចក្ដី​មនុស្ស​ទាំងអស់​ដោយ​សុចរិតភាព ។ កាលដែល​អ្នក​ចែកចាយ​គុណលក្ខណៈ​ទាំងនោះ អ្នកអាច​ចង់​ពិភាក្សា​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​គុណលក្ខណៈ​នេះ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​កាត់សេចក្ដី​យើង​តាម​របៀប​ណា ?

  • តើ​គុណលក្ខណៈ​នេះ​អាច​បង្កើន​ទីទុក​ចិត្ត​របស់​អ្នក​លើ​ភាពសមស្រប​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ធ្វើ​ជា​ចៅក្រម​របស់​អ្នក​ដោយ​របៀប​ណា ?

បន្ទាប់​ពី​រកឃើញ​គុណលក្ខណៈ​ជាក់លាក់​នានា​ហើយ សូម​ពិភាក្សា​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ខុស​ពី​ចៅក្រម​ដែល​ជា​មនុស្ស​លោក​ទាំងអស់ ។ ( សូម​ពិចារណា​រំឭក​ពី​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ដាល្លិន អេក អូក និង អែលឌើរ រីឆាដ ជី ស្កត នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ អ្នក​ក៏​អាច​ពិភាក្សា​ពី​មូលហេតុ ដែល​វា​សំខាន់​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​នូវ​គុណលក្ខណៈ​ទាំងនេះ​ក្នុង​នាម​ជា​ចៅក្រម​របស់​យើង ។

មេរៀន​ទី ២៥

ស្វ័យ​វាយ​តម្លៃ​ភាពជាសិស្ស

ស្វ័យ​វាយ​តម្លៃ​ភាពជាសិស្ស

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៥

សូម​ពិចារណា​សេចក្តី​ថ្លែងការណ៍​នីមួយៗ ហើយ​ដាក់​ពិន្ទុ​ខ្លួន​ឯង​ដោយ​ប្រើ​មាត្រដ្ឋាន​ខាងក្រោម ៖ ១ = មិន​យល់​ស្រប​សោះ​ឡើយ ២ = មិន​សូវ​យល់ស្រប ៣ = អព្យាក្រឹត ៤ = យល់​ស្រប​ខ្លះៗ និង ៥ = យល់ស្រប​យ៉ាងខ្លាំង ។

  1. ខ្ញុំ​ខិតខំ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះ ។

  2. ខ្ញុំ​ព្យាយាម​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​រៀងរាល់​ថ្ងៃ ។

  3. ខ្ញុំ​ព្យាយាម​ស្រឡាញ់ និង​បម្រើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​ដែរ ។

  4. ខ្ញុំ​ខិតខំ​លះបង់​បំណង​ប្រាថ្នា​ខាង​លោកិយ ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ ។