ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ដំណើរការ​នៃ​ការស្តារឡើងវិញ


« មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ដំណើរការ​នៃ​ការស្តារឡើងវិញ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២២ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ២២ ឯកសារ​គ្រូបង្រៀន

ការចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ដំណើរការ​នៃ​ការស្តារឡើងវិញ

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ទីបន្ទាល់ថា « យើង​ទាំង​អស់​គ្នា​គឺ​ជា​សាក្សី​នៃ​ការស្ដារ​ឡើងវិញ​ជា​បន្ត​បន្ទាប់ ។ ប្រសិន​បើ​បងប្អូន​គិត​ថា សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ​ពេញលេញ​ហើយ​នោះ នោះ​បងប្អូន​ទើបតែ​ឃើញ​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​នឹង​កើតឡើង « Latter-day Saint Prophet, Wife and Apostle Share Insights of Global Ministry » ថ្ងៃ​ទី ៣០ ខែ​ តុលា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រកឃើញ​ពី​អ្វី​ដែល​ពួកគេ​ធ្វើ ឬ អាច​ធ្វើ​ដើម្បី​ចូល​រួម​ក្នុង​ដំណើរការ​នៃ​ការ​ស្ដារ​ឡើង​វិញ ។ ពួកគេ​ក៏​នឹង​ពិចារណា​អំពី​ជំនួយ​ដែល​ពួកគេ​អាច​ទទួល​បាន​ពី​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ​ជាបន្ត​បន្ទាប់ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ណិលសុន ( ឬ អ្នក​អាច​ចាក់​វីដេអូ « President Nelson—What Does the Restoration Mean to You? » [ ១:០៦ ] ហើយ​គ្រាន់​តែ​បង្ហាញ​ផ្នែក​ចុង​ក្រោយ​នៃ​សេចក្តី​ថ្លែង​ការ​បានហើយ ) ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

មិន​ថា​បងប្អូន​រស់នៅ​កន្លែង​ណា ឬ​ស្ថានភាព​បងប្អូន​បែបណា​ទេ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ របស់​បងប្អូន ហើយ​ព្យាការី​របស់​ព្រះ យ៉ូសែប ស្ម៊ីធ គឺជាព្យាការី របស់​បងប្អូន ។ ទ្រង់​ត្រូវ​បាន​តែងតាំង​ជាមុន​ពី​មុន​គ្រឹះ​នៃ​ផែនដី​នេះ​ដើម្បី​ធ្វើ​ជា​ព្យាការី​នៃ​គ្រាកាន់កាប់ត្រួតត្រា​ចុងក្រោយ​នេះ ជាពេល​ដែល « គ្មាន​អ្វី​ណា​មួយ​ត្រូវ​រក្សា​ទុក »​ពីពួក​បរិសុទ្ធ​នោះឡើយ ។ វិវរណៈ​បន្ដ​ចាក់ស្រោច​មក​ពី​ព្រះអម្ចាស់​អំឡុង​ដំណើរការ​បន្ដបន្ទាប់​នៃ​ការ​ស្ដារឡើងវិញ​នេះ ។

តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី​នេះ មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨ សេចក្ដី បញ្ជាក់​បន្ថែម )

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ប្រធាន ណិលសុន ហើយ​ចែកចាយ​ថា តើ​ការស្ដារឡើងវិញ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ពួកគេ ។ អ្នក​អាច​សួរ​ពួកគេ ៖

  • តើ​ដំណើរ​ការ នៃ​ការ​ស្ដារឡើងវិញមាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សួរ​សំណួរ​តាមដាន​ដើម្បី​បំផុស​គំនិត​ឲ្យ​មាន​ការ​រៀន​សូត្រ​កាន់តែ​ស៊ីជម្រៅ ។ នៅពេល​សិស្ស​ឆ្លើយសំណួរ សូម​ចែកចាយ​អារម្មណ៍ ឬ​ផ្តល់​ការ​យល់ដឹង សូម​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​អំពី​អ្វី​ដែល​ពួកគេ​និយាយ និង​ពី​របៀប​ដែល​ពួកគេ​និយាយ ។ សូម​ស្វែង​យល់​ថា​តើ​សំណួរ​តាម​ដាន​អាច​ជួយ​សិស្ស​ឲ្យ​គិតកាន់​តែស៊ីជម្រៅ ហើយ​ទាញយក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ​ស្វែងរក​អារម្មណ៍​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ សំណួរ​តាម​ដាន គួរ​តែ​ធម្មតា​មិន​បង្ខិត​បង្ខំ ។ សំណួរ​ទាំងនោះ គួរ​តែ​ជាការ​ចូលរួម មិន​មែន​ជា​ការបង្ខិតបង្ខំ​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​អំពី​ដំណើរការ​នៃ​ការស្តារ​ឡើងវិញ ។ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឡឺគ្រែន អរ ខឺតធិស ជុញ្ញ័រ នៅក្នុង​ផ្នែក​ទី១ នៃ​ឯកសារ​រៀបចំ​នេះ​ហើយ​ចែកចាយ​ឧទាហរណ៍ មួយ​ឬ ពីរ​ដែល​អ្នក​បាន​រកឃើញ ) ។ នៅពេល​សិស្ស​ចែក​ចាយ អ្នក​អាច​សុំ​ផ្អាក​ហើយ​សួរសំណួរ​តាមដាន ដូចនេះ ៖

  • តើ [ ឧទាហរណ៍​របស់​សិស្ស ] បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ខិត​មក​កាន់​តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា [ ឧទាហរណ៍​របស់​សិស្ស ] អាច​ជួយ​យើង​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​ដោយ​របៀបណា ?

  • តើ [ ឧទាហរណ៍​របស់​សិស្ស ] បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា នេះ​ជា​កិច្ចការ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

ដើម្បីជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​អំណរគុណ​អំពី​សារៈសំខាន់​នៃការ​ប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​ដំណើរការ​នៃ​ការស្ដារឡើង​វិញ សូម​ពិចារណា បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ណិលសុន ៖ [ ការ ] ប្រមូលផ្ដុំ​[ នៃ​សាសន៍​អ៊ីស្រាអែល ] គឺ​ជាកិច្ចការ​ដ៏​សំខាន់បំផុត​ដែល​កើត​ឡើង​នៅ​លើ​ផែនដី​សព្វថ្ងៃនេះ » ( រ័សុល អិម ណិលសុន និង វិនឌី ដបបិលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រំឭក ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ នេះហើយ​ស្វែង​រក​មូលហេតុ​សំខាន់ៗ​នៃ​ការ​ប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល ។ បន្ទាប់មក អ្នកអាច​ឲ្យ​ពួកគេ​សម្តែង​ជាមួយ​ដៃគូ ឬ​ជាថ្នាក់​អំពីរ​បៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ទៅនឹង​សាច់រឿង​មួយ ឬច្រើន​ដូច​ខាង​ក្រោម ៖

  • សូម​ពន្យល់​ទៅ​កាន់​សិស្ស​វិទ្យាល័យ​ដែល​សិក្សា​ថ្នាក់​សិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការ​ប្រមូលផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល ។

  • សូម​ចែកចាយ​ជាមួយ​នរណាម្នាក់​ដែល​មិន​មាន​ជំនឿ​ដូច​យើង​អំពី​របៀប​ដែលការ​ប្រមូលផ្តុំ​នៃសាសន៍​អ៊ីស្រាអែល​អាច​ប្រទានពរ​ដល់​មនុស្ស​គ្រប់រូប ។

  • សូម​ពន្យល់​អំពី​របៀប​ដែល​យើងអាច​ជួយ​ព្រះអម្ចាស់ នៅក្នុង​ការ​ប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ​ដែលមាន​អារម្មណ៍​មិន​ប្រាកដ​អំពី​របៀប​ដែលពួកគេ​អាចជួយ ។

បន្ទាប់​ពី​ការ​សម្ដែង​ចប់ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ នូវ សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន​ឌៀរថើរ អេហ្វ អុជដូហ្វ នៅក្នុង​ផ្នែក​ទី១ នៃ​ឯកសារ​រៀបចំ​នេះ ។ អ្នក​អាច​ផ្តល់​ពេល​ឲ្យ​សិស្ស​ពិចារណា និង​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើអ្នក​អាច​ពិពណ៌នា​ដូចម្តេច​ចំពោះ​កិច្ច​ខិតខំ​បន្ថែម​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​ដំណើរការ​នៃ​ការស្តារឡើង​វិញ​របស់​ព្រះអម្ចាស់ ?

  • តើ​អ្វី​ជា​ការ​រួម​ចំណែក​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ពេល​នេះ​ដើម្បី​បន្ត​កិច្ចការ​របស់​ទ្រង់ ? ( សូម​ពិចារណា​រំព្ញក​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន បូនី អេច ខ័រឌុន នៅ​ក្នុង​ផ្នែក​ទី២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

ព្រះអង្គសង្គ្រោះ​ធ្វើ​ការ​ជាមួយ​យើង នៅ​ពេល​យើង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

សូម​ពិចារណា​ចែកចាយ​អំពី​សាច់រឿង​ខាង​ក្រោម​នេះ ៖

ម៉ារៀ បាន​ទទួល​ការហៅ​ថ្មី​មួយ​នៅក្នុង​វួដ​របស់​នាង ហើយ​មាន​អារម្មណ៍​ស្មុគ្រស្មាញ ។ នៅពេល​នាង​ចាកចេញពី​ការិយាល័យ​របស់​ប៊ីស្សព នាង​និយាយ​ទៅកាន់​ខ្លួន​នាង​ថា ៖ « តើខ្ញុំ​អាច​ធ្វើ​កិច្ចការ​ហៅបម្រើ​នេះ​ដោយ​របៀបណា ? ខ្ញុំ​មិន​ល្អ​គ្រប់គ្រាន់​ទេ ។ អ្នកផ្សេង​ទៀត​មាន​គុណ​សម្បត្តិ​ល្អ​ជាងខ្ញុំ​ឆ្ងាយណាស់ ? ប្រហែល​ជា​ខ្ញុំ​គួរ​តែ​សូម​ប៊ីស្សព​ឲ្យ​ស្វែងរក​អ្នក​ផ្សេង » ។

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ខ្លះ​ទៅ​កាន់​ម៉ារៀ ?

សូម​អញ្ជើញ​សិស្ស​រំព្ញក យ៉ាកុប ៥:៧០–៧២​,គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៧ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២៧ ហើយ​ស្រាវជ្រាវ​រក​គោល​ការណ៍​ដែល​អាចជួយ​ម៉ារៀ ។ សិស្ស​អាច​ស្វែង​យល់​គោលការណ៍​មួយ​ដូច​ខាង​ក្រោម ៖ កាលយើង​ធ្វើ​កិច្ច​ការ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​គង់​នៅ​ចំកណ្តាល​ពួកយើង ហើយ​ធ្វើ​កិច្ច​ការ​ជាមួយ​យើង ។

  • តើ​ចំណេះដឹង​ដែល​ថា​ព្រះអង្គ​សង្គ្រោះ​ធ្វើកិច្ច​ការ​ជាមួយ​យើង​អាច​ជួយ​ម៉ារៀ​ដូចម្ដេច ? តើ​ចំណេះ​ដឹង​នេះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា​ព្រះវរបិតា​បានគង់​នៅ​ជា​មួយ​ព្រះអង្គ​សង្គ្រោះ​ក្នុង​អំឡុង​ពេល​នៃ​ការងារ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ? ( អ្នក​អាច​រំព្ញក​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ គីម ប៊ី ក្លាក​នៅក្នុង​ផ្នែក​ទី៣ នៃ​ឯកសារ​រៀបចំ​នេះ ដើម្បី​ជួយ​សិស្ស​ឆ្លើយ​សំណួរ​នេះ ) ។

  • តើ​នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ធានា​អះអាងថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានគង់​នៅ​ជាមួយ​អ្នក​នៅពេល​អ្នក​បាន​ធ្វើ​កិច្ចការ​របស់​ទ្រង់​ទាំងទ្វេ ?

សិស្ស​អាច​សញ្ជឹងគិត​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ធ្វើ​កិច្ចការ​ជាមួយ​ពួកគេ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ កាល​ពួកគេ​ពិចារណា អ្នកអាច​បង្ហាញ​បញ្ជី​សំខាន់​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​មកពី​ទំនុក​តម្កើង​នីមួយៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​រាល់​គំនិត ឬ​អារម្មណ៍​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​អាន ។

មុន​បញ្ចប់​ថ្នាក់ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ចែកចាយ​បទ​ពិសោធន៍​របស់​ពួកគេ​ទាក់ទង​នឹង​សេចក្តីពិត​នេះ ៖ ពេល​យើង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​បានគង់​នៅ​ចំកណ្តាល​ពួកយើង ហើយ​ធ្វើកិច្ច​ការ​ជាមួយ​យើង ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សិក្សា​ពីរ​បី​ថ្ងៃ​មុន​ចូល​រៀន​ថ្នាក់​ក្រោយ​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ២៣ ។ អ្នកអាច​ផ្ញើសារ​លិខិត​ខាងក្រោម ៖ មើល​វីដេអូ « Prepare for the Second Coming » ( ១:០០ ) ហើយ​ពិចារណាពី​ឯកសារ​នៅក្នុងមេ​រៀន​ទី ២៣ អាចជួយ​អ្នករៀបចំ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។