ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ប្រើ​និមិត្តសញ្ញា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ


« មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ប្រើ​និមិត្តសញ្ញា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា​ថ្វាយ​យញ្ញបូជា ដោយ ខៃ ឡាសិន

មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការ​ប្រើ​និមិត្តសញ្ញា​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ

តើ​អ្នក​បាន​ចាប់អារម្មណ៍​ទេថា​បទគម្ពីរ​ប្រើ​និមិត្ត​សញ្ញា​ញឹកញាប់​ប៉ុណ្ណា​ដើម្បី​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ឧទាហរណ៍ ៖ ទ្រង់​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​ទឹក ( សូមមើល យ៉ូហាន ៤:១៤ ) នំបុ័ង ( សូមមើល យ៉ូហាន ៦:៤៨ ) ពន្លឺ ( សូមមើល យ៉ូហាន ៨:១២ ) សិលា ( សូមមើល ហេលេមិន ៥:១២ ) ព្រះអាទិត្យ ( សូមមើល ម៉ាឡាគី ៤:២ ) និងអ្នក​គង្វាល ( សូមមើល ទំនុកដំកើង ២៣:១ ) ។ សូម្បី​តែ​មុន​ទ្រង់​បាន​ប្រសូត​មក ព្រះយេហូវ៉ា​បាន​ប្រើ​និមិត្តសញ្ញា​ដើម្បី​ជួយ​អ្នក​ដើរ​តាម​ទ្រង់​ទន្ទឹង​រង់ចាំ​ការ​យាង​មក​របស់​ទ្រង់ និង​អំណាច​ដ៏​ប្រោសលោះ​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​ឧទាហរណ៍​ខ្លះៗ​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​និមិត្តសញ្ញា​ក្នុង​ព្រះគម្ពីរ​អាច​ពង្រឹង​ការយល់ដឹង​របស់​អ្នក និង​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​ដ៏​ប្រោសលោះ​របស់អ្នក ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​និមិត្តសញ្ញា​នៃ​ការ​បូជា​សត្វ ?

ដូច​ជា​អត្ថបទ​មួយ​ស្តីពី​អំណាច​នៃ​និមិត្តសញ្ញា​សរសេរថា ៖ « និមិត្តសញ្ញា​នៃ​ដំណឹងល្អ​អាច​ជា​វត្ថុ ព្រឹត្តិការណ៍ សកម្មភាព ឬ​ការបង្រៀន​ដែល​តំណាង​ឲ្យ​សេចក្តីពិត​ខាង​វិញ្ញាណ ។ … ‹ និមិត្តសញ្ញា​អាច​ឲ្យ​យើង​ផ្តល់​ទម្រង់​គំនិត​ដល់​គំនិត និងអារម្មណ៍ ដែលអាច​ប្រឆាំង​នឹង​អំណាច​នៃ​ពាក្យសម្ដី ។ យើង​ពិបាក​រក​ពាក្យ​មក​ពន្យល់​អំពី​វា ហើយ​វា​ផ្ដល់​វោហារកោសល្យ​ដល់​យើង​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​យើង › [ យ៉ូសែប ហ្វីលឌីង ម៉ាក់ខនឃី និង ដូណល ដាប់បយូ ភៀរី Guide to Scriptural Symbols ( ១៩៩០ ), ១ ] » ( « Why Symbols? » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៧ ទំព័រ ១៣ និង ១៤ ) ។

នៅក្នុង​ព្រះគម្ពីរ និមិត្តសញ្ញា​ដ៏មានអានុភាព​ដំបូង​បង្អស់​អំពីព្រះអង្គ​សង្គ្រោះ គឺការ​បូជាសត្វ ។ បន្ទាប់​ពី​អ័ដាម និង​អេវ៉ា​បាន​បរិភោគ​ផ្លែ​ឈើ​ហាម​ឃាត់ ហើយ​ត្រូវ​ចាក​ចេញ​ពី​សួន​អេដែន ពួក​គេ​ត្រូវ​បាន​បង្គាប់​ឲ្យ​ថ្វាយ​បង្គំ​ព្រះអម្ចាស់ ហើយ​ថ្វាយ​កូន​ចៀម​ជា​យញ្ញបូជា​ដល់​ទ្រង់។

រូបភាព
បុរស​បី​​សត្វចៀម
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ូសេ ៥:៤–៨ហើយ​សញ្ជឹងគិត​ពី​អ្វី​ដែល​និមិត្តសញ្ញា​នៃ​ការថ្វាយ​កូនចៀម​ដែល​គ្មានកំហុស អាច​បង្រៀន​យើង​អំពី​សេចក្តី​ស្រឡាញ់​របស់ព្រះ និង​ការលះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ( កំណត់ចំណាំ ភាព ស្រដៀងគ្នា មាន​ន័យ​ថា ភាពដូចគ្នា ការប្រៀបប្រដូច ឬ​និមិត្តសញ្ញា ) ។

ទាក់ទង​នឹង​និមិត្តសញ្ញា​នៃ​ការ​បូជា​សត្វ សាវក​ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់ថា យើង​អាច​ត្រូវ​បាន​លោះ « ដោយសារ​ព្រះលោហិត​ដ៏​វិសេស​របស់​ព្រះគ្រីស្ទ​វិញ ទុក​ដូចជា​ឈាម​នៃ​កូនចៀម​ឥតខ្ជោះ ឥតស្លាកស្នាម » ( ពេត្រុស​ទី ១ ១:១៩សូមមើល​ផងដែរ​នៅក្នុង អាល់ម៉ា ៣៤:៣៦ ) ។

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា​ថ្វាយ​យញ្ញបូជា ដោយ ឌែល ផាសុន

រាស្រ្ត​នៃ​សេចក្តី​សញ្ញា​របស់​ព្រះអម្ចាស់​បាន​គោរព​ច្បាប់​នៃ​ការ​បូជាសត្វ​ជានិមិត្តសញ្ញា​នៃ​យញ្ញបូជា​របស់​ព្រះយេស៊ូវគ្រីស្ទ—ហើយ​ការបូជា​នោះ គឺជា​ការរំឭក​ថា​ទ្រង់​នឹង​ធួន​សម្រាប់​អំពើបាប​របស់​ពួកគេ ។ វា​បានជួយ​ពួកគេ​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

តាមរយៈ​ការ​បូជា​កូនចៀម​ជានិមិត្តសញ្ញា​របស់​ពួកគេ​នៅ​ក្នុង​ជីវិតលើ​ផែនដី អ័ដាម និង​កូនចៅ​របស់​គាត់ បាន​បង្ហាញ​ពី​ការ​យល់ដឹង​របស់ពួកគេ និង​ការ​ពឹង​ផ្អែក​របស់ពួកគេ​ទៅលើ​ការ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ ដែលជា​អង្គ​ត្រូវ​បាន​ចាត់​តាំង ។ ( « Behold the Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការយល់ដឹង​អំពី​និមិត្ដសញ្ញា​នៃ​ការបូជាសត្វ​អាច​ពង្រឹង​សេចក្ដីស្រឡាញ់ និង​ការដឹងគុណ​របស់​អ្នក​ចំពោះ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជំនួស​អ្នក​ដោយ​របៀបណា ?

ផ្នែក​ទី ២

តើ​និមិត្តសញ្ញា​នៃ​ពិធីបុណ្យរំលង​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ស្វែងរក​អំណាចដ៏​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ការបូជា​កូនចៀម​ដំបូង​បាន​បន្ត​ពេញមួយ​សម័យកាល​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ។ ការអនុវត្តនេះ​មានអត្ថន័យ​ជាពិសេស​ចំពោះ​សាសន៍​អ៊ីស្រាអែល នៅពេល​ដែល​ពួកគេ​ត្រូវបាន​ដោះលែង​ពី​ទាសភាព​របស់​ពួកគេ​ចេញ​ពី​សាសន៍ អេស៊ីព្ទ ។

ដំណើររឿង​នៃ​ការរំដោះ​សាសន៍​អ៊ីស្រាអែល​ពី​សេវកភាព​នៃ​សាសន៍​អេស៊ីព្ទ​អាច​ជួយ​យើង​យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​សង្គ្រោះ​យើង​ពី​ទម្រង់​ផ្សេងៗ​នៃ​សេវកភាព​ដែល​យើង​ជួប​ប្រទះ ។ ខណៈ​ដែល​ការ​ជាប់​ឃុំឃាំង​របស់​សាសន៍ អ៊ីស្រាអែល​ជា​ទម្រង់​នៃ​ទាសភាព​ខាង​រូបកាយ​ជា​ចម្បង អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា យើង​ក៏​អាច​ជួប​នឹង​ការ​ជាប់​ឃុំឃាំង​ដោយសារ​អំពើបាប ការ​ញៀន ឬ​ការ​ជឿ​លើ​គំនិត​មិន​ពិត​ផងដែរ ( សូមមើល «Lamentations of Jeremiah: Beware of Bondage» Liahonaខែ ធ្នូ ឆ្នាំ ២០១៣ ទំព័រ ៨៨–៩១ ) ។

សាសន៍​អ៊ីស្រាអែល​បានចំណាយ​ពេល​ប្រហែល ៤០០ ឆ្នាំ​ធ្វើជា​ទាសករ​នៅក្នុង​ប្រទេស​អេស៊ីព្ទ ។ ប៉ុន្តែ ព្រះអម្ចាស់​មិនបាន​ភ្លេច​ពួកគេ​ឡើយ ។ ទ្រង់​បានដឹង​ពី​ទុក្ខព្រួយ និង​ឮ​ការទួញសោក​របស់​ពួកគេ ។ ទ្រង់​បាន​យាងមក​រំដោះ​ពួកគេ និង​បានហៅ​ម៉ូសេ​ឲ្យ​ជួយ ។ នៅ​ល្ងាច​មុន​ថ្ងៃ​រំដោះ​សាសន៍​អ៊ីស្រាអែល ព្រះអម្ចាស់​បាន​ណែនាំ​អំពី​ពិធី​បុណ្យ​រំលង ដែល​ពោរពេញ​ទៅ​ដោយ​និមិត្តសញ្ញា​ដែល​បង្រៀន​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​នឹង​ដើរ​តាម​ទ្រង់ ។

រូបភាព
កូនចៀម
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន និក្ខមនំ ១២:៣–១៣ ( ហើយ​បើអាច​ទៅរួច​សូម​មើល​វីដេអូ « The Passover » [ ៣:០៧ ] ) និង​ស្វែងរក​និមិត្តសញ្ញា​ទាំងឡាយ​ដែល​បង្រៀន​អំពី​អំណាច​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​យើង​អាច​ទទួលបាន​អំណាចនោះ ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

នៅក្នុង​តារាង​ខាងក្រោម សូម​កត់ត្រា​នូវអ្វី​ដែល​អ្នក​គិតថា​ជា​អត្ថន័យ​នៃ​និមិត្តសញ្ញា​ពិធីបុណ្យរំលង​នីមួយៗ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​និមិត្តសញ្ញា​ទាំងនេះ​អាច​បង្រៀន​យើង​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ និង​របៀប​ដើម្បី​ប្រើ​អំណាចនោះ ។ អ្នក​អាច​សិក្សា​បទគម្ពីរ​ជំនួយ​ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម ។

និមិត្តសញ្ញា​នៃ​ពីធីបុណ្យរំលង

ខគម្ពីរ

និមិត្តសញ្ញា

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

ខគម្ពីរ

និមិត្តសញ្ញា

ផ្ទះ​នីមួយៗ​បាន​បូជា​កូនចៀម​មួយក្បាល

អត្ថន័យ​ដែល​អាច​មាន

អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ​គឺ​សម្រាប់​គ្រប់គ្នា ។

បទគម្ពីរ​គាំទ្រ*

នីហ្វៃ​ទី​២ ២៦:២៥–២៨, ៣៣

ខគម្ពីរ

និមិត្តសញ្ញា

កូនចៀម​ឈ្មោល​ដ៏​ឥតខ្ចោះ

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

យ៉ូហាន ១:២៩; ហេព្រើរ ៥:៨-៩

ខគម្ពីរ

និមិត្តសញ្ញា

ឈាម​ត្រូវ​បាន​លាប​លើ​ធ្នឹម​ទ្វារ​ផ្ទះ​នីមួយៗ ។

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

ម៉ូសាយ ៤:២; អាលម៉ា ៥:២១

ខគម្ពីរ

និមិត្តសញ្ញា

នំប៉័ង​ឥត​ដំបែ ( នំប៉័ង​ដែល​ផលិត​ដោយ​គ្មាន​មេដំបែ​ដែល​បណ្តាល​ឲ្យ​នំប៉័ង​ខូច និង​ដុះផ្សិត )

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

យ៉ូហាន ៦:៣៥, ៤៨, ៥៧–៥៨; កូរិនថូស ទី ១ ៥:៧-៨

ខគម្ពីរ

និមិត្តសញ្ញា

បន្លែ​ល្វីង

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

អាលម៉ា ៤១:១១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៨

ខគម្ពីរ

១១​

និមិត្តសញ្ញា

ក្រវ៉ាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់​ដំបង​នៅដៃ​ហើយ​បរិភោគ​ឲ្យ​រហ័ស​ផង

អត្ថន័យ​ដែល​អាច​មាន

បទគម្ពីរ​គាំទ្រ*

អាលម៉ា ៣៤:៣២–៣៣

  • កំណត់​ចំណាំ វគ្គបទ​គម្ពីរ​គាំទ្រ​មាន​គោលបំណង​ផ្តល់​ការយល់ដឹង​បន្ថែម​អំពី​និមិត្តសញ្ញា ដែលបាន​ប្រើ​ក្នុង​ពិធីបុណ្យរំលង ហើយ​មិនមាន​បំណង​ផ្តល់​ការបកស្រាយ​ច្បាស់លាស់​អំពី​និមិត្តសញ្ញា​ទាំងនោះ​ឡើយ ។

សេចក្ដី​ណែនាំ​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​យល់​កាន់​តែ​ច្បាស់​ពី​របៀប​បកស្រាយ​និមិត្ត​សញ្ញា​ក្នុង​ព្រះគម្ពីរ ។

  • សូម​ស្វែងយល់​ពី​និមិត្តសញ្ញា​នៅក្នុង​បរិបទ​នៃ​វគ្គបទគម្ពីរ ។

  • សូម​ប្រើ​ជំនួយ​ការសិក្សា​ដូចជា​លេខយោង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយនិង Bible Dictionary ។

  • សូម​រកមើល​ប្រសិនបើ​ព្យាការីបុរាណ ឬសម័យ​ទំនើប​បាន​អធិប្បាយ​លើខគម្ពីរ និង​និមិត្តសញ្ញា​របស់​ខនោះ ។

  • សូម​សញ្ជឹង​គិត និង​អធិស្ឋាន​អំពី​វគ្គបទ​គម្ពីរ និង​និមិត្តសញ្ញា​របស់​វា ។

សម្រាប់​ជំ​នួយ​បន្ថែម​ដើម្បី​យល់​ពី​និមិត្តសញ្ញា​នៃ​ដំណឹងល្អ​សូមមើល ជើរ៉ល អិន ឡាន « Understanding Scriptural Symbols » Ensign ខែ តុលា ឆ្នាំ ១៩៨៦ ទំព័រ ២២–២៧ ។

ផ្នែក​ទី ៣

តើ​និមិត្តសញ្ញា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ផ្សេងទៀត​ណាខ្លះ​ដែល​អាច​បង្រៀន​ខ្ញុំ​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

រាល់ពិធីបរិសុទ្ធ ឬ​ការអនុវត្ត​ដ៏​ទេវភាព​ត្រូវបានតែងតាំងពីព្រះ រាល់ការបូជា និមិត្តសញ្ញា និងភាពស្រដៀងគ្នា … [ ត្រូវបាន​បង្កើត​ឡើង ] … ដើម្បីថ្លែងទី​បន្ទាល់​អំពី [ ព្រះយេស៊ូវ​គ្រីស្ទ] ។ …

វា​គឺជា​ការល្អ និង ត្រឹមត្រូវ ក្នុង​ការរកមើល​ពី​ភាពស្រដៀង​គ្នា​នឹង​ព្រះគ្រីស្ទ​នៅ​គ្រប់​ទីកន្លែង ហើយ​ប្រើ​វា​ម្តងហើយ​ម្តង​ទៀតដើម្បីចងចាំ​ទ្រង់ និង​រក្សាក្រឹត្យវិន័យរបស់ទ្រង់​ជានិច្ច​នៅក្នុង​គំនិត​របស់​យើង » ។ ( The Promised Messiah The First Coming of Christ [ ឆ្នាំ ១៩៧៨ ] ទំព័រ ២៨,៤៥៣ )

រូបភាព
យុវនារី​សិក្សា​ព្រះគម្ពីរ
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ព្រះគម្ពីរ​សញ្ញាចាស់​សម្បូរ​ទៅដោយ​និមិត្តសញ្ញា​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ ។ ដើម្បី​ឲ្យ​ការយល់ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ សូម​អាន​វគ្គបទ​គម្ពីរ​ខាងក្រោម ហើយ​បន្ទាប់មក​សញ្ជឹងគិត​សំណួរ​សិក្សា​ដូច​តទៅ ។

សំណួរ​សិក្សា

  • តើ​អ្វីខ្លះ​ជា​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវគ្រីស្ទ ( និយាយ​ម៉្យាងទៀតថា តើ​វត្ថុ ព្រឹត្តិការណ៍ កាលៈទេសៈ ឬ​បុគ្គលណា​ដែល​សំដៅ​ទៅលើ ឬ តំណាង​ឲ្យ​ទ្រង់ ) នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ?

  • តើ​និមិត្តសញ្ញា​ទាំងនេះ​អាច​តំណាង និង​បង្រៀន​យើង​អ្វីខ្លះ​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ការយល់ដឹង​អំពី​និមិត្តសញ្ញា​ទាំងនេះ​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​ខ្ញុំ​ដោយ​របៀប​ណា ?