ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរក​សេចក្តីពិត​ដ៏​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរក​សេចក្តីពិត​ដ៏​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១២ ឯកសាររៀបចំ​សម្រាប់​ថ្នាក់ » ​ឯកសារ​គ្រូបង្រៀន​អំពី​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ភាព​ជាសិស្ស ដោយ​ចាស្ទីន ខូនស្ស

មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការស្វែងរក​សេចក្តីពិត​ដ៏​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

ការរស់នៅ​ក្នុង​យុគសម័យ​ឌីជីថល​បាន​ផ្តល់​ឲ្យ​យើង​នូវ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ដ៏​អស្ចារ្យ​ដែល​មិនធ្លាប់​មាន​ពីមុនមក ។ ប៉ុន្តែ​ប្រធាន រ័សុល អិម ណិលសុន បាន​សង្កេតឃើញ​ថា « សម័យ​របស់​យើង​គឺថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ថា​ត្រូវ​ងាក​ទៅរក​សេចក្តីពិត​នៅ​ឯណា ( « Pure Truth, Pure Doctrine, and Pure Revelation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។ កាល​អ្នក​គិត​អំពី​សារលិខិត និង​សំឡេង​ផ្សេងៗ​ដែល​ប្រកួតប្រជែង​ចំណាប់​អារម្មណ៍​របស់អ្នក សូម​ពិចារណា​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់​ជា​ប្រភព​នៃ​សេចក្តីពិត​ដ៏បរិសុទ្ធ ហើយ​មាន​អំណាច​ក្នុង​ការដឹកនាំ ពង្រឹង និង​ផ្លាស់ប្តូរ​ជីវិត​របស់អ្នក ( សូមមើល យ៉ូហាន ១៤:៦ ) ។

ផ្នែក​ទី ១

តើ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​កែលម្អ​ជីវិត​របស់​ខ្ញុំ​ដោយ​របៀបណា ?

បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់ទ្រង់ ព្រះយេស៊ូវ​បាន​យាងទៅ​ជាមួយ​សិស្ស​ពីរ​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​អេម៉ោស ។ ពួកគេ​ពុំ​បាន​ដឹងថា ទ្រង់​គឺជា​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​នោះ​ទេ ។ កាល​ដែល​ពួកគេ​បានដើរ ព្រះ​យេស៊ូវ​បានបង្រៀន​ចេញពី​ព្រះគម្ពីរ​នូវ​អត្ថន័យ​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់ទ្រង់ ។ ( សូមមើល លូកា ២៤:១៣–១៧ ) ។

រូបភាព
ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ទៅកាន់​សិស្ស​ពីរនាក់​នៅលើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន លូកា ២៤:៣១–៣២ និង​សូម​រកមើល​ឥទ្ធិពល​នៃ​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​មាន​ទៅលើ​សិស្ស​ទាំងនេះ ។

ព្រះ​យេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដោយមាន « authority from God » ហើយ​មិនមែន​ដូចជា​ពួកអាចារ្យ និង​ពួក​ផារិស៊ី​ឡើយ ( Joseph Smith Translation, Matthew 7:37 [ នៅក្នុង Matthew 7:29, footnote a ] ) ។ នៅពេល​ទ្រង់​បង្រៀន​នៅ​ភូមិ​ណាសារ៉ែត​ជា​ស្រុក​កំណើត​របស់​ទ្រង់ ប្រជាជន​បាន « នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ដោយ​អំណាច » ( លូកា ៤:៣២ ) ។ ប៉ុន្តែ ទោះជា​ព្រះអម្ចាស់​បាន​បង្រៀន​ដោយ​ព្រះចេស្ដា​ក្តី ក៏​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ការបង្រៀន និង​គោលលទ្ធិ​របស់ទ្រង់ជាការ​ប្រឈម​ពេក ហើយ​បាន​ជ្រើសរើស​មិន​ធ្វើតាម​ទ្រង់ទេ ។ នៅ​ឱកាស​មួយ​ព្រះអម្ចាស់​បាន​សួរ​ពួក​សាវក​របស់​ទ្រង់​ថា « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ ? » ( យ៉ូហាន ៦:៦៧ សូមមើល​ផងដែរ យ៉ូហាន ៦:៦៨–៦៩ ) ។

នៅ​សម័យ​របស់យើង យើង​ក៏​អាច​ទទួល​ការប្រឈម​ដោយ​ការបង្រៀន និង​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ នៅពេល​ខ្លះ​យើង​ថែម​ទាំង​មាន​អារម្មណ៍​ឲ្យ « ថយ​ទៅ » ដែរ ។ ដើម្បី​នៅតែមាន​ភាពស្មោះត្រង់​ពេញ​មួយ​ជីវិត​របស់យើង វា​នឹង​មិន​គ្រប់គ្រាន់​ទេ ដែលគ្រាន់តែ​ស្តាប់​ព្រះបន្ទូល​ទ្រង់​នោះ ។

បន្ទាប់ពី​ការបង្រៀន​ទៅកាន់​ពួក​ផារិស៊ី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា នីកូដេម ពី​សារៈសំខាន់​នៃ​ដំណឹងល្អ​ដ៏​ពិត ព្រះអម្ចាស់​បាន​មាន​ព្រះបន្ធូល​ថា « តែ​អ្នក​ណា​ដែល ប្រព្រឹត្ត​តាម​សេចក្ដី​ពិត វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សម្តែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ » ( យ៉ូហាន ៣:២១ បាន​បន្ថែម​ការគូសបញ្ជាក់ ) ។

រូបភាព
ព្រះ​យេស៊ូវ​បង្រៀន​ទៅ នីកូដេម

នៅ​ពេល​ផ្សេងទៀត ខណៈដែល​កំពុង​បង្រៀន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូលថា « បើ​អ្នក​ណា​ចង់ ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » ( យ៉ូហាន ៧:១៧ បាន​បន្ថែម​ការគូសបញ្ជាក់) ។ ក្រោយមក ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​ការបម្រើ​ដល់​ពួកសិស្ស​របស់​ទ្រង់​តាមរយៈ​ការលាង​ជើង​ឲ្យ​ពួកគេ ទ្រង់​មាន​ព្រះបន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ » ( យ៉ូហាន ១៣:១៧ បាន​បន្ថែម​ការគូសបញ្ជាក់ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​មាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ការធ្វើតាម​ការបង្រៀន​ទាំងឡាយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ហេតុដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច ? » ខ្ញុំ​គិត​ថា នោះ​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​អស់​រយៈពេល​ជា​យូរ ជា​ធាតុ​ដែល​មិន​អាច​បំបែក​ចេញ​ពី​ការ​បង្រៀន និង​ការ​ផ្សព្វផ្សាយ​របស់​ទ្រង់​បាន​ទេ ។ ទេសនកថា និង​ការរំឭក​ដាស់តឿន​របស់​ទ្រង់​នឹង​មិន​មាន​ប្រយោជន៍​ឡើយ ប្រសិន​បើ​ជីវិត​ពិត​របស់​ពួក​សិស្ស​របស់​ទ្រង់​មិន​បាន​ផ្លាស់ប្តូរ​នោះ ។

« ហេតុដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច ? » អ្នក និង​ខ្ញុំ​ដឹងថា​មនុស្សជា​ច្រើន​មិន​បានផ្សារភ្ជាប់​រវាង​អ្វី​ដែល​ពួកគេ​និយាយ​ថា​ពួកគេជឿ និង​របៀប​ដែល​ពួកគេ​រស់នៅ​ពិតប្រាកដ​ឡើយ ។ ( « Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣ ទំព័រ ៣៧ )

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត អំពីការបង្រៀន​របស់​ព្រះ​អង្គសង្រ្គោះ​ដែល​មាន​នៅក្នុង​ដំណឹងល្អ ( ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន ) និង​នៅក្នុង នីហ្វៃទី ៣ ១១–២៧ ។ សូម​ជ្រើសរើស​ការបង្រៀន​មួយ​ដែល​មាន​សារៈសំខាន់ ជាពិសេស​ចំពោះ​អ្នក និង​សិក្សា​វា​ម្តងទៀត ។ ( កំណត់ចំណាំ ៖ ប្រសិនបើ​អ្នក​ត្រូវការ​គំនិត​ខ្លះៗ​ដើម្បី​រំឭក​ដល់​ការចងចាំ​របស់​អ្នក​ជា​ថ្មី សូមមើល « The Teachings of Jesus Christ » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

កាលដែល​អ្នក​សិក្សា និង​សញ្ជឹងគិត សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ដូចខាងក្រោម ៖

  1. តើ​អ្វី​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​បំផុត​អំពី​ការបង្រៀន​ដ៏​ពិសេស​នេះ​មកពី​ព្រះអង្គ​សង្រ្គោះ ?

  2. តើ​ការបង្រៀន​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នកតាមរបៀបណាខ្លះ ?

  3. តើ​ការណ៍​នេះ​បាន​នាំ​អ្នក​ឲ្យ​ខិតទៅជិត​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូម​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ជាស្រេចដើម្បីចែកចាយ​ការបង្រៀន​ដែល​អ្នក​បានស្វែងយល់ និង​របៀប​ដែល​វា​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក ។ ប្រសិនបើ​អ្នក​មិន​អាច​គិត​ពី​ការបង្រៀន​មកពី​ព្រះអង្គសង្រ្គោះ​ដែល​បាន​ជះឥទ្ធិពល​លើ​អ្នក នោះ​សូម​រក​ការបង្រៀន​មួយ​ដែល​អាច​ទាក់ទង​នឹង​ជីវិត​របស់​អ្នក ។ សូម​សិក្សា​ពី​មេរៀន​នេះ ហើយ​មករៀន​ដោយបាន​រៀបចំខ្លួន​ជាស្រេចដើម្បីចែកចាយ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​បំផុត​អំពី​ការបង្រៀន​នេះ ។

ផ្នែក​ទី ២

តើ​ការបង្រៀន​ណាមួយ​របស់​ព្រះអម្ចាស់​ដែល​ចាំបាច់​បំផុត​សម្រាប់​សេចក្តី​សង្រ្គោះ​របស់​ខ្ញុំ ?

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

សេចក្តីពិត​ទាំងអស់​គឺ​មាន​តម្លៃ​នឹង​ដឹង ។ សេចក្តីពិត​ខ្លះ​មាន​សារៈប្រយោជន៍​ច្រើន ប៉ុន្តែ​ក៏​មាន​សេចក្តីពិត​ជាច្រើន​ដែល​មាន​តម្លៃ​ដើម្បីដឹង​បំផុត​ដែរ ។ ( « Truths Most Worth Knowing » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

យើង​អាច​មើលទៅ​ព្រះអង្គ​សង្រ្គោះ​សម្រាប់​ការណែនាំ​អំពី​អ្វី​ដែល​អាច​មាន​តម្លៃ​បំផុត​ដើម្បី​ដឹង ។ បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់ទ្រង់ ព្រះយេស៊ូវ​បានបង្ហាញ​ព្រះកាយ​ទៅកាន់​មនុស្ស​ជាច្រើន រួមទាំង​ពួកសាវក​របស់​ទ្រង់​ផងដែរ ។ ទ្រង់​បាន​ចាត់​ពួក​ដប់ពីរនាក់​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់ទ្រង់​ទៅកាន់​មនុស្ស​ទាំងអស់ ។ ទ្រង់​ក៏​បាន​ធានា​ដែរថា អស់អ្នក​ដែល​បានជឿ​លើ​ដំណឹងល្អ​របស់ទ្រង់ ហើយ​បាន​ទទួល​បុណ្យជ្រមុជទឹក​នឹង​បាន​សង្រ្គោះ ។ ( សូមមើល ម៉ាកុស ១៦:១៥–១៦ ) ។

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​បានបង្រៀនពួកគេ​នូវ​អត្ថន័យ​នៃ​ដំណឹងល្អ​របស់ទ្រង់ និង​មូលហេតុ​ដែល​វា​ចាំបាច់​ចំពោះ​សេចក្តីសង្រ្គោះ​របស់​ពួកគេ ។

រូបភាព
ម្ដង​ម្នាក់ៗ ដោយ វ៉លធើរ រ៉េន
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី ៣ ២៧:១៣–១៤, ១៩–២១ ហើយ​សូម​ពិចារណា​គូសចំណាំ​មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។ អ្នក​ក៏​គួរ​មើល​វីដេអូ « Gospel Is Good News » ( ១:៣៣ ) ដោយ​ប្រធាន រ័សុល អិម ណិលសុន ។

បងប្រុស ដានីយ៉ែល ខេ ជឺដ អតីត​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ បាន​មាន​ប្រសសន៍ ៖

រូបភាព
ដានីយ៉ែល ខេ ជឺដ

ខណៈដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​នូវ​រាល់សេចក្ដីពិត នោះពុំមែន​រាល់សេចក្ដីពិត​មានតម្លៃ​ស្មើគ្នា​នោះទេ ។ ព្រះអង្គសង្គ្រោះ​បានបង្រៀន​យ៉ាងច្បាស់​ថា ដំបូង និង​សំខាន់​បំផុត ដំណឹងល្អ របស់ទ្រង់ គឺជា​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ដំណឹងល្អ​របស់​ទ្រង់​ក៏ជា​ការអញ្ជើញ​ឲ្យបាន​ពរជ័យ​នៃ​ដង្វាយធួន​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត ។ …

…​វាគឺជា​រឿងដ៏សំខាន់​ដែលយើង​ចិញ្ចឹមបីបាច់​មនុស្ស​ដែល​យើង​បង្រៀន និង​ដឹកនាំ​ដោយផ្ដោតលើ​គោលលទ្ធិ​គ្រឹះ​… ជំនួស​ឲ្យ​ការចំណាយពេល​ដ៏មាន​តម្លៃ​អំពី​ប្រធានបទ និង​ប្រភពដើម​ដែលមាន​សារៈសំខាន់​តិចជាង ។ ( « Nourished by the Good Word of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៩៣–៩៤ )

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បានផ្ដល់​ការប្រឹក្សា​ដូចតទៅនេះ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

បើ​អ្នក​គិត​ថា ដំណឹងល្អ​ពុំ​ផ្ដល់​ប្រយោជន៍​គួរ​សម​ដល់​អ្នក​ទេ ខ្ញុំ​សូម​អញ្ជើញ​អ្នក ឲ្យ​ថយ​ក្រោយបន្ដិច​ ក្រឡេក​មើល​ជីវិត​អ្នក​ពីលើ​ទីខ្ពស់ រួច​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​មាន​ភាពសាមញ្ញ​ចំពោះ​ភាពជាសិស្ស ។ សូម​ផ្ដោត​អារម្មណ៍​លើ​គោលលទ្ធិ គោលការណ៍​សំខាន់ៗ និង ការអនុវត្តន៍​នៃ​ដំណឹងល្អ ។ ខ្ញុំ​សូម​សន្យា​ថា ព្រះ​នឹង​ដឹកនាំ ហើយ​ប្រទានពរ​អ្នក​នៅ​លើ​មាគ៌ា​ទៅ​កាន់​ជីវិត​ដ៏​ពេញលេញ ហើយ​ដំណឹងល្អ​នឹង​ពិតជា​ផ្ដល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​អ្នក ។ ( « It Works Wonderfully! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើអាច​មាន​អ្វីកើតឡើង ពេលយើង​មើលរំលង​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ ហើយ​ផ្ដោតលើ​ការបង្រៀន​ដែលមាន​សារៈសំខាន់​តិច ? តើ​អ្វី​ដែល​បាន​ជួយ​អ្នក​ច្រើន​បំផុត​ឲ្យផ្ដោត​លើ​មូលដ្ឋានគ្រឹះ​នោះ ?