ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការពង្រឹងទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់


« មេរៀនទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការពង្រឹងទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
រូបភាព​របស់ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វម៉ាន់

មេរៀន​ទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់

សូម​គិត​ស្រមៃ​អំពី​ទុក្ខព្រួយ និង​ការឈឺចាប់​ដែល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន នៅពេល​ពួកគេ​ឃើញ​ទ្រង់​រងទុក្ខ ហើយ​សុគត​នៅលើ​ឈើឆ្កាង ។ ដោយ​មិន​យល់​ពី​បេសកកម្ម​របស់​ទ្រង់​ឲ្យ​បាន​ពេញលេញ ពួកគេ​ហាក់ដូចជា​មាន​អារម្មណ៍​ច្របូកច្របល់ និង​ឯកោ នៅពេល​ពួកគេ​ដាក់​ព្រះសព​ទ្រង់​ក្នុង​ផ្នូរ ។ អ្នក​អាច​គិត​ស្រមៃអំពី​សេចក្តី​អំណរ និង​ការភ្ញាក់ផ្អើល​របស់​ពួកគេ នៅពេល​ពួកគេ​បាន​ឃើញ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ។ ឥឡូវនេះ ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ! នៅពេល​អ្នក​សិក្សា​ឯកសារ​នេះ សូម​គិត​អំពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ និង​ថាតើ​ទ្រង់​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ។

ផ្នែក​ទី ១

តើ​អ្វី​ដែល​សំខាន់​អំពី​ការ​និយាយ​ថា « ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ » ?

នៅ​ពេល​ចាប់​ផ្ដើម​ការ​បម្រើ​ក្នុង​ជីវិត​លើ​ផែនដី​របស់​ទ្រង់ សិស្ស​ពីរ​នាក់​របស់​យ៉ូហាន បាទីស្ទ​បាន​ឮ​យ៉ូហាន​និយាយ​អំពី​ព្រះយេស៊ូវ​ថា « នុះន៍ កូន​ចៀម​នៃ​ព្រះ ! » ( យ៉ូហាន ១:៣៦ ) ។ នៅពេល​ពួកគេ​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ដើរ​តាម​ព្រះយេស៊ូវ​ទៅ ។ អនទ្រេ​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បានរក​បងប្រុស​របស់​គាត់ ស៊ីម៉ូន-ពេត្រុស ហើយ​ប្រកាស​ថា « យើង​បាន​ឃើញ … ព្រះគ្រីស្ទ​ហើយ » (យ៉ូហាន ១:៤១). ។

ការ​ប្រកាស​របស់​អនទ្រេ​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​គឺ​សំខាន់​ណាស់ ។ ពាក្យ​ក្រិក​សម្រាប់ ព្រះគ្រីស្ទ មានន័យថា « បានចាក់ប្រេងតាំង » ហើយ​ស្មើនឹង​ពាក្យ​ហេព្រើរ​សម្រាប់ ព្រះមែស៊ី ។ « ដោយប្រើ​ជា​ងារ​នៃ​តំណែង​មួយ [ព្រះគ្រីស្ទព្រះមែស៊ី] តំណាងឲ្យស្ដេច និង​អ្នក​រំដោះ ដែល​ពួក​សាសន៍​យូដា​ទន្ទឹង​ចាំ​យ៉ាង​អន្ទះអន្ទែង​ឲ្យ​យាង​មក » ( Bible Dictionary « Messiah » ) ។

ក្រោយ​មក​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​សួរ​ពួក​សិស្ស​របស់​ទ្រង់​ថា តើ​បណ្តាជន​គិត​ថា​ទ្រង់​ជា​នរណា ។ ពួក​គេ​បាន​ឆ្លើយ​តប​នូវ​ឈ្មោះ​ព្យាការី​មួយ​ចំនួន ។ បន្ទាប់មក​ព្រះយេស៊ូវ បាន​មាន​បន្ទូល​សួរ​ថា « ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ? » ( ម៉ាថាយ ១៦:១៥ ) ។

រូបភាព
ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់ពេត្រុស
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ាថាយ ១៦:១៦–១៧ ឬ​មើល « Thou Art the Christ » ចាប់តាំង​ពីដើម​រហូត​ដល់កូដម៉ោង ០:៥២ ដើម្បី​រៀន​អំពី​ចម្លើយ​របស់​ពេត្រុស​ចំពោះ​សំណួរ​របស់​ព្រះអម្ចាស់ ។

ក្នុង​នាម​ជា​ព្រះគ្រីស្ទ ព្រះយេស៊ូវ​ត្រូវ​បាន « ចាក់​ប្រេង​តាំង​ពី​ព្រះវរបិតា​ឲ្យ​ធ្វើ​ជា​តំណាង​ផ្ទាល់​ខ្លួន​របស់​ទ្រង់​ក្នុង​គ្រប់​ការណ៍​ទាំង​អស់​ដែល​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​លោក » ( Bible Dictionary « Anointed One » ) ។ ដោយសារ​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ នោះ​ទ្រង់​គឺជា​ផ្លូវ​តែ​មួយគត់ ហើយ​ទ្រង់​គឺជា​ព្រះនាម​តែ​មួយគត់ ដែល​យើង​អាច​ត្រូវ​បាន​រំដោះ​ចេញ​ពី​លទ្ធផល​នៃ​អំពើបាប និង​សេចក្តីស្លាប់ ( សូមមើល កិច្ចការ ៤:១២; ម៉ូសាយ ៣:១៧ ) ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​អាន​ចំណង​ជើង « ព្រះយេស៊ូវគ្រីស្ទ » នៅ​ក្នុង Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​សូម​រកមើល​ព្រះនាម ព្រះបរមងារ និង​តួនាទី​ផ្សេងៗ​ដែល​បានផ្តល់​ដល់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​កត់ត្រា​ការយល់​ដឹង​របស់​អ្នក ហើយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​វា​ជាមួយ​ថ្នាក់​របស់​អ្នក ។

អ្នក​អាច​អាន ឬ​ស្ដាប់​បទ « This Is the Christ » ជា​ចម្រៀង​ដែល​បាន​និពន្ធ​ឡើង​ដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ដែល​លោក​បាន​បម្រើ​នៅក្នុង​គណៈ​ប្រធាន​ទីមួយ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ចែកចាយ​នៅ​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​អ្នក​បាន​គិត និង​មាន​អារម្មណ៍​អំពី​បទចម្រៀង ។

« This Is the Christ » ដោយ​ជែមស៍ អ៊ី ហ្វោស្ត, ជេន ភីងបូរ៉ាស និង​ម៉ៃខល ហ្វីនលីនសិន មូឌី ច្រៀង​ដោយ​ក្រុមចម្រៀង​រោងឧបោសថ នៅឯ​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ អំឡុង​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨ 

ផ្នែក​ទី ២

តើ​សាវក​របស់​ព្រះអម្ចាស់​អាច​មាន​ឥទ្ធិពល​លើ​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក ជំនឿ​លើ​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​កំពុង​ធ្លាក់​ចុះ ( សូមមើល​អែលឌើរ នែល អិល អាន់ឌើរសិន « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨ ) ។ ប្រហែល​ជា​អ្នក​បាន​ឃើញ​ការ​ចុះខ្សោយ​នៃ​សេចក្ដី​ជំនឿ​នៅកន្លែង​ដែល​អ្នក​រស់នៅ បាន​ឃើញ​មនុស្ស​ណាម្នាក់​ដែល​អ្នក​ស្រឡាញ់​ដើរ​ចេញ​ពី​ព្រះអង្គសង្គ្រោះនិង​សាសនាចក្រ​របស់​ទ្រង់ ឬ​បាន​ជួប​ប្រទះ​សង្គ្រាម​នៃ​ការឥត​ជំនឿ​របស់​អ្នក​ផ្ទាល់ ។

ការ​ខ្វះ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​មិន​មែន​ជា​ការចម្លែក​សម្រាប់​សម័យ​យើង​នោះ​ទេ ។ ឧទាហរណ៍ ៖ សូម្បី​តែ​បន្ទាប់​ពី​ពួកសាសន៍​លេមិន និង​សាសន៍​នីហ្វៃ​បាន​ឃើញ « ទីសម្គាល់ និងការអស្ចារ្យ » នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ភ្លាមៗនោះ ប្រជាជន​បាន​ក្លាយ​ទៅជា « មាន​សេចក្ដី​អស្ចារ្យ​កាន់​តែ​តិចទៅៗ … ហើយ​បានចាប់ផ្ដើម​មិនជឿ​អ្វីៗ​ទាំងអស់ ដែល​ពួកគេ​បានឃើញ​ហើយ​បាន​ឮ » ( នីហ្វៃទី ៣ ២:១ ) ។

ដើម្បី​ជួយ​យើង​ម្នាក់ៗ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​សាវក​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​អំពី​ទ្រង់​ដល់​មនុស្ស​ទាំងអស់ ( សូមមើល ម៉ាថាយ ២៨:១៩–២០; នីហ្វៃ​ទី ៣ ១២:១; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៣ ) ។

រូបភាព
ព្រះគ្រីស្ទ​តែងតាំង​ពួក​សាវក ដោយ ​ហារី អាន់ឌើរសិន

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ការហៅ​របស់​ពួក​លោក គឺជា​ការ​ហៅ​ដ៏​ពិសេស​មួយ ។ ពួក​លោក​គឺជា​សាវក​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែលទ្រង់​បាន​ជ្រើសរើស និងប្រទាន​សិទ្ធិ​អំណាច​ឲ្យ ។ ពួកលោក​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ជា​សាក្សី​អំពី​ការ​ពិត​នៃ​ការមាន​ព្រះជន្ម​របស់​ទ្រង់ ដោយ​អំណាច និង​សិទ្ធិ​អំណាច​នៃ​ភាព​ជា​សាវក​ដ៏​បរិសុទ្ធ ។ ( « Special Witnesses of Christ » Ensign ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​ត្រឡប់​ទៅ​គ្រា​ដែល​អ្នក​បាន​ឮ​សាវក​របស់​ព្រះអម្ចាស់​ចែកចាយ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះអង្គសង្គ្រោះ ។ តើ​ទីបន្ទាល់​របស់​ពួកលោក​បានមាន​ឥទ្ធិពល​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ទ្រង់​យ៉ាង​ដូចម្ដេច ? អ្នក​អាច​មើល​ទីបន្ទាល់​មួយ ឬ​ច្រើន​របស់​សាវក​របស់​ព្រះអម្ចាស់​ដែល​មាន​ជីវិត​រស់​នៅ​ពីស៊េរីវីដេអូ « Special Witnesses of Christ » ( ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ផ្នែក​ទី ៣

តើ​ជីវិត​របស់​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​ដោយសារ​ការ​សិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​»​ដោយ​របៀប​ណា ?

នៅ​ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បោះពុម្ព​ផ្សាយ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះអង្គសង្គ្រោះ​នៅក្នុង​ឯកសារ​មួយ​ដែល​មាន​ចំណងជើង​ថា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃ​ពួកសាវក » ( ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

អែលឌើ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ​ថា ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃ​ពួកសាវក » ត្រូវបាន​រៀបចំ​ជាមុន​សម្រាប់​ពេល​ដែល​យើង​ត្រូវការ​បំផុត ។ ( « General Conference: Strengthening Faith and Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧ )

ប្រធាន រ័សុលអិម ណិលសុន បាន​សង្កេត​ឃើញ​ផងដែរ​ថា ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

សមាជិក​ជា​ច្រើន​បាន​ទន្ទេញ​សេចក្ដីពិត​នោះ ។ អ្នកខ្លះ​ទៀត​សឹងតែ​មិនដែល​ឮពី​វា ។ នៅពេល​អ្នក​ព្យាយាម​រៀន​បន្ថែម​ទៀតអំពី​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ជំរុញ​ឲ្យ​បងប្អូន​សិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ។ ( « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ )

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ពិចារណា​កត់សម្គាល់​ផ្នែក​ដែលលេច​ធ្លោ​សម្រាប់​អ្នក ។ សូម​ពិចារណា​អំពី​ការអធិស្ឋាន មុនពេល​អ្នក​ចាប់ផ្តើម ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ពិត និង​សារៈសំខាន់​នៃ​អ្វី​ដែល​អ្នក​កំពុង​សិក្សា ។

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

សូមធ្វើ​សកម្មភាព

ការ​ទន្នេញ​ចាំ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » អាច​បំពេញ​តម្រូវការ នៃ​ការវាយ​តម្លៃ​ការ​រៀនសូត្រ​សម្រាប់​វគ្គ​សិក្សា​នេះ ។ សូម​ពិចារណា​អំពី​ការ​កំណត់​គោលដៅ​មួយ​ដើម្បី​ទន្ទេញ​ទាំងអស់ ឬ​ផ្នែកខ្លះ​នៃ​ឯកសារ​នេះ នៅពេល​អ្នក​ខិតខំ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។