ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​គ្រូ ៖ ការ​ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ជ័យជំនះ​លើ​សេចក្ដី​ស្លាប់របស់​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ១៧ ឯកសារ​គ្រូបង្រៀន ៖ ការ​ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ជ័យជំនះ​​លើ​សេចក្ដី​ស្លាប់របស់​ព្រះយេស៊ូវ​គ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៧ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀនទី ១៧ ឯកសារ​គ្រូបង្រៀន

ការ​ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ជ័យជំនះ​​លើ​សេចក្ដី​ស្លាប់របស់​ព្រះយេស៊ូវ​គ្រីស្ទ

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖ « ដំណើរ​រស់ឡើង​វិញ​ពី​សេចក្តី​ស្លាប់​គឺ​ជា​កត្តាដ៏​ចាំបាច់​ផ្ទាល់ខ្លួន​ដែល​ធានា​ដល់​សេចក្តីជំនឿ​របស់​យើង ។ វា​បន្ថែម​អត្ថន័យ​ដល់​គោលលទ្ធិ​របស់​យើង បន្ថែម​ការលើក​ទឹកចិត្ត​ដល់​អាកប្បកិរិយា និង​បន្ថែម​សេច​ក្តី​សង្ឈឹម​ចំពោះ​អនាគត​របស់​យើង ( « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥ ) ។ ក្នុងអំឡុង​មេរៀននេះ សិស្ស​នឹង​ពិភាក្សា​អំពី​ភាពពិត​នៃ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះអម្ចាស់ ហើយ​ចែកចាយ​ពីរបៀប​ដែលវា​ផ្តល់​ក្តីសង្ឃឹមដល់​ពួកគេ នៅពេល​ប្រឈម​មុខ​នឹង​បញ្ហា​ដែលកើត​ឡើង​ជាមួយ​នឹង​រូបកាយ​រមែង​ស្លាប់។

យោបល់​សម្រាប់​ការបង្រៀន

មាន​សាក្សី​ផ្ទាល់​ភ្នែក​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​អាច​ចាប់ផ្តើម​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពីរបី​ប្រយោគ​អំពី​មូលហេតុ​ដែល​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​សារៈសំខាន់​សម្រាប់​ពួកគេ​ដោយ​ផ្ទាល់ ។ បន្ទាប់​មក​ផ្តល់​ពេល​វេលា​ខ្លះ​ឲ្យ​ពួកគេ​ដើម្បី​ចែក​ចាយ​ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់ ។ អ្នក​អាច​សួរ​សំណួរ​ខាង​ក្រោម​មួយ ឬ​ច្រើន ដើម្បី​វាយតម្លៃ​ពី​អ្វី​ដែល​សិស្ស​អាច​នឹង​ត្រូវការ​ពិភាក្សា​ឲ្យ​កាន់តែ​លម្អិត​ក្នុង​អំឡុង​ពេល​រៀនមេរៀន​នេះ ៖

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បង្ហាញ​ព្រះកាយ​ដល់​នាង​ម៉ារា​នៅ​ឯផ្នូរ ។ សូមអាន ម៉ាថាយ ២០:១៤–១៨ ជាមួយ​គ្នា​ហើយ​ឲ្យ​សិស្ស​ស្រមៃ​មើល​ថា​តើ​វា​មាន​សភាព​បែបណា​ចំពោះ​ម៉ារា ដែល​មើលឃើញ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត អារម្មណ៍ ឬ​ចំណាប់អារម្មណ៍​របស់​ពួកគេ ។

សូម​រំឭក​សិស្ស​ថា​នៅក្នុង ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ​នេះ ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជ្រើសរើស​ដំណើររឿង​ពី​សាក្សី​ផ្ទាល់ភ្នែក​នៃ​ព្រះគ្រីស្ទ​ដែលបាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រឹត្តិការណ៍​នោះ ។ សូម​ទុកពេល​ឲ្យ​សិស្ស​រំឭក​វគ្គ​បទគម្ពីរ​របស់​ពួកគេ ឬ​ជ្រើស​រើស​គម្ពីរ​មួយ​ប្រសិន​បើ​ចាំបាច់ ។ បន្ទាប់​មក​ឲ្យ​ពួកគេ​បង្កើត​ជាក្រុម​តូចៗ ហើយ​អញ្ជើញ​ពួក​គេ​ចែក​ចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​ដំណើរ​រឿង​ទាំងឡាយ​ដែល​ពួកគេ​បាន​សិក្សា ។ បន្ទាប់​មក​អ្នក​អាច​សួរ ៖

  • តើដំណើររឿង​នៃ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​នេះ អាច​មាន​ឥទ្ធិពល​លើ​សេចក្តី​ជំនឿ​របស់​នរណាម្នាក់​ទៅលើព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្តេច ?

អ្នក​អាច​ដាក់​បង្ហាញ​ស្ថានភាព​ដូច​ខាង​ក្រោម ៖ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​តប​ទៅ​នឹង​មិត្ត​ម្នាក់​ដែល​និយាយថា « ខ្ញុំជឿថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រូ និង​ជាអ្នក​ដឹកនាំ​​សាសនា​ដ៏​អស្ចារ្យ ។ ខ្ញុំទទួល​ស្គាល់​ការបង្រៀន​ប្រកប​ដោយ​សីលធម៌​របស់ទ្រង់ ប៉ុន្តែ​ខ្ញុំមិនជឿថា ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​ពិតជា​កើត​ឡើង​នោះទេ » ។

ដោយ​ជាផ្នែក​មួយ​នៃការ​ពិភាក្សា​របស់អ្នក នោះ​អ្នកអាច​សួរ​សំណួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  • តើ​សាវក​ប៉ុល​អាច​នឹង​ឆ្លើយ​តប​យ៉ាងណា​ចំពោះ​សេចក្ដី​ថ្លែងការណ៍​នេះ ? ( អ្នក​អាច​ចង់​រំឭកក្នុង កូរិនថូស ទី១ ១៥:១៤,​១៧–២២ ។ សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​ដូច​ខាងក្រោម​នេះ ៖ ការមាន​ព្រះជន្ម​រស់ឡើង​វិញ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ដំណឹង​ល្អ​របស់​ព្រះអម្ចាស់ ។ ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះមនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ឡើង​វិញដែរ ) ។

  • ហេតុអ្វី​បាន​ជា​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​សំខាន់​ចំពោះ​ដំណឹងល្អ​របស់​ទ្រង់ ? តើ​សេចក្តី​ពិត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អ្វីខ្លះ​ដែល​បាន​បញ្ជាក់​ដោយសារ​ទ្រង់​បាន​មាន ព្រះជន្ម​រស់​ឡើង​វិញ ? ( អ្នក​អាច​ចង់​រំឭកក្នុង សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  • តើ​អ្នកមាន​គំនិត​និង​អារម្មណ៍យ៉ាងណា​ដោយ​ដឹង​ថា​ដោយ​សារ​តែ​ព្រះយេស៊ូវគ្រីស្ទ​នោះ​មនុស្ស​ទាំងអស់—រួមទាំងអ្នក—នឹងបាន​រស់ឡើង​វិញ​ដែរ ? ( ប្រសិន​បើអ្នកចង់ អ្នក​ក៏​អាច​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​សំណួរ​នេះផងដែរ ) ។

ប៉ុល​បង្រៀន​ថា យើង​អាច​រីករាយ​ដោយ​សារ​ជ័យ​ជំនៈ របស់​ព្រះយេស៊ូវគ្រីស្ទ​លើ​សេចក្តី​ស្លាប់ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​លើកឡើង​ពី​ប្រធានបទ​ផ្ទាល់ខ្លួន​ដោយ​ប្រុងប្រយ័ត្ន និង ដោយ សេចក្ដី​មេត្តា ។ កាល​អ្នក​និយាយ​អំពី​ប្រធាន​បទ​ដែលធ្វើ​ឲ្យ​មាន​អារម្មណ៍​រំជួល​ចិត្ត សូម​ប្រយ័ត្ន​ចំពោះ​ស្ថានភាព និង​អារម្មណ៍​របស់​សិស្ស​អ្នក ។ សូម​សិក្សា​អំពី​ជីវិត​សិស្ស​របស់អ្នក​ដើម្បី​អ្នក អាច​ដឹងពី​របៀប​ល្អបំផុត​ក្នុងការ​លើកឡើង​ពី​ប្រធានបទ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ ។ ពេល​សិក្សា សូម​មើល​ចំណាប់អារម្មណ៍​របស់សិស្ស ហើយ​ពិចារណា​ពីរបៀប​ដែលការពិភាក្សា​ក្នុងថ្នាក់​អាច​ជះ​ឥទ្ធិពល​ដល់​សិស្ស ។

សូម​ចែកចាយ​ដំណើរ​រឿង​ខាង​ក្រោម​អំពី អាលីសា កូនស្រី​របស់​អែលឌើរ ប៉ុល វី ចនសុន នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ប៉ុល វី ចនសុន

ជិត​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ ដែលកូន​ស្រី​របស់​យើង អាលីសា​បានស្លាប់ ។ នាង​បាន​ពុះពារ​នឹង​ជំងឺមហារីក ជិត​ប្រាំបី​ឆ្នាំ ដោយ​ឆ្លងកាត់​ការវះ​កាត់​ជាច្រើនដង ទទួល​ការព្យាបាល​ផ្សេងៗ​ជា​ច្រើនលើក មាន​អព្ភូតហេតុ​ដ៏​រំជើបរំជួល​នានា និង ការខកចិត្ត​ជាខ្លាំង ។ យើងបាន​ឃើញ​ពីស្ថានភាព​រូបកាយ​នាង​ចុះ​ទ្រុឌទ្រោម កាល​នាង​ឈាន​ដល់​ទីបញ្ចប់​នៃ​ជីវិត​រមែងស្លាប់​របស់​នាង ។ វាពិត​ជារឿង​មួយ​ដ៏​ឈឺចាប់​ណាស់ ដែល​ឃើញ​ការណ៍​នោះ​កើតឡើង​ចំពោះ​កូនស្រី​ជាទីស្រឡាញ់​របស់​យើង—កែវភ្នែក​ដ៏​ភ្លឺថ្លា​របស់​កូនស្រី​ដ៏​តូច​របស់​យើង ដែល​បាន​ធំឡើង​ជា​ក្មេង​មាន​ទេព្យកោសល្យ ជា​ស្រ្តី ជា​ភរិយា និង​ជា​ម្តាយ​ដ៏​អស្ចារ្យ ។ ខ្ញុំបាន​គិតថា ខ្ញុំ​នឹង​ខូចចិត្ត​ខ្លាំង​ណាស់ ។ ( « And There Shall Be No More Death » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២១ )

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ដកពិសោធន៍​អារម្មណ៍​ស្រដៀង​គ្នានេះ​ដែរ​ឬ​ទេ ? ប្រសិនបើមាន តើ​កាលៈទេសៈ​នោះ​មាន​សភាព​បែបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ចនសុន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ កូរិនថូសទី ១ ១៥:៥២–៥៥ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យពួកគេ​ស្វែងរក​ការបង្រៀន​ដែល​អាច​ផ្ដល់​ការ​លួង​លោម​ចិត្ត និង​សេចក្តីសង្ឃឹម ។ បន្ទាប់​មក​អ្នក​អាច​សួរ ៖

  • តើ​គោលលទ្ធិ​នៃការ​មាន​ព្រះរស់ឡើង​វិញ​អាចផ្ដល់​ការ​លួង​លោម​ចិត្ត និង​សេចក្តីសង្ឃឹម ដល់មនុស្ស​ដែល​កំពុង​ពុះពារ​នឹង​ជំងឺធ្ងន់ធ្ងរ របួស​ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់ប្តូរ ភាព​មិន​ប្រក្រតី​ពីកំណើត ឬ​មរណភាព​របស់​មនុស្ស​ជាទីស្រឡាញ់​ដោយ​របៀបណា ? ( សិស្ស​អាច​នឹង​រក​ឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូច​ខាងក្រោម ៖ យើង​នឹង​រស់​ឡើង​វិញ​ជាមួយ​នឹង​រូប​កាយ​មិន​ពុក​រលួយ និង​អមតៈ ) ។

  • តើនៅ​ពេលណា​ដែលការ​យល់ដឹង​ពីភាពពិត​នៃការរស់​ឡើងវិញ​បានជួយអ្នក ឬនរណា​ម្នាក់​ដែល​អ្នកស្គាល់ ?

សូម​ពិចារណា​ចែកចាយ​អំពី​បទពិសោធន៍​របស់​អាលីសា ​បន្ថែមទៀត ។

រូបភាព
អែលឌើរ ប៉ុល វី ចនសុន

អាលីសា បានស្រាវជ្រាវ​រកអត្រា​រស់រានមាន​ជីវិត​របស់​មនុស្ស​ដែលមាន​ជំងឺ មហារីកដូចនាង ហើយស្ថិតិ​ដែលរកឃើញ​នោះគឺមាន​តិចណាស់ ។ នាង​បាន​សរសេរ ៖ « ប៉ុន្តែ មានការព្យាបាលមួយ ដូច្នោះខ្ញុំមិន​ភិតភ័យ​ឡើយ ។ ព្រះយេស៊ូវ​បានព្យាបាល​ជំងឺមហារីក​របស់ខ្ញុំ និង​របស់អ្នក​ហើយ ។​… ខ្ញុំ នឹង បានប្រសើរជាងមុន ។ ខ្ញុំសប្បាយ​ចិត្ត​ដែលខ្ញុំបាន​ដឹងពីរឿងនេះ » ។

យើងអាច​ប្តូរពាក្យថា ជំងឺមហារីក ដោយ​ពាក្យផ្សេងៗ​នៃ ការឈឺ​ចាប់ខាង​រូបកាយ​ផ្លូវចិត្ត ឬ សតិអារម្មណ៍​ដែលយើង​ឆ្លងកាត់ ។ ដោយសារ​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​ឧបសគ្គ​ទាំងនោះ​ក៏ត្រូវបាន​ព្យាបាល​ឲ្យជា​ផងដែរ ។ ( « And There Shall Be No More Death » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២២ )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់​អាលីសា និង​របស់​អែលឌើរ ចនសុន ?

សូម​ពិចារណា​ច្រៀង​ទំនុកតម្ដើង​បទ « ទ្រង់​រស់​ឡើង​វិញ ! » ( ទំនុកតម្ដើង ទំព័រ ១២១ ) ឬ សូមមើល​វីដេអូ « He Lives—Celebrate Easter Because Jesus Christ Lives » ( ២:២៦ ) ។

បន្ទាប់មក សូម​បង្ហាញ​សំណួរ​ខាងក្រោម ឬ​សំណួរ​មួយចំនួន​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ទាក់ទង​នឹង​សិស្ស​របស់អ្នកបំផុត ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា និង​កត់ត្រា​គំនិត អារម្មណ៍ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។

  • តើការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​បាននាំ​មក​ឲ្យ​អ្នក​នូវ​សេចក្តីសុខសាន្ត និងសេច​ក្តីសង្ឃឹមដល់​អ្នក កាល​ដែល​អ្នក​ប្រឈមមុខ​នឹងបញ្ហា​នៃ​ជីវិត​រមែងស្លាប់​ឬ​តើ​វាអាច​កើត​ឡើង​ដោយរបៀប​ណា ?

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ឬ ទីបន្ទាល់​របស់​អ្នក​ផ្សេង​ទៀត​ដោយ​របៀបណា ?

ក្រោយពី​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការរៀបចំ​សម្រាប់​ថ្នាក់​លើក​ក្រោយ នោះ​អ្នកអាច​ផ្ញើ​សារលិខិត​ខាងក្រោម​ដល់​សិស្ស ៖ នៅពេល​អ្នកសិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៨ សូម​គិត​អំពីតួនាទី​ដែល​ព្រះគុណ​មាន​នៅក្នុង​ជីវិត​របស់អ្នក ។