តន្ត្រី
ទ្រង់​រស់​ឡើង​វិញ !


121

ទ្រង់​រស់​ឡើង​វិញ !

ដោយ​ថ្លៃថ្នូរ

១. ទ្រង់រស់ឡើងវិញ!ទ្រង់រស់ឡើងវិញ!

យើងប្រាប់ដោយអំណរសាទរ

ក្នុងបីថ្ងៃទ្រង់បានរស់ឡើងវិញ

ចូរឲ្យលោកាអរសាទរ

មនុស្សមានសេរីលើក្តីស្លាប់

ព្រះគ្រីស្ទទ្រង់មានជ័យជម្នះ។

២. យើងនាំគ្នាច្រៀងសរសើរតម្កើង

ថ្វាយពរជ័យដល់ព្រះអម្ចាស់

គ្មានពពកមកបាំងនូវពន្លឺ

នៃរស្មីរបស់ថ្ងៃនេះ

រះលើទិសខាងកើតប្រៀបនឹង

បុណ្យនៃការទ្រង់រស់ឡើងវិញ។

៣. ទ្រង់រស់ឡើងវិញ!ទ្រង់រស់ឡើងវិញ!

ទ្រង់បានបើកទ្វារស្ថានសួគ៌ា

យើងបានរួចផុតពីគុកងងឹត

លើកឡើងទៅឯស្ថានលើនេះ

កាន់តែល្អឡើងដ៏ចិញ្ចែង

ធ្វើឲ្យភ្នែកយើងភ្លឺក្រៃលែង៕

និពន្ធទំនុកច្រៀ​ង ៖ សេសិល ហ្វ្រានសិស អេឡិចហ្សានឌើរ ឆ្នាំ ១៨១៨–១៨៩៥

និពន្ធបទភ្លេ​ង ៖ យ៉ូអាគិម នេអានឌើរ ឆ្នាំ ១៦៥០–១៦៨០

ម៉ាកុស 16:6–7

ម៉ូសាយ 16:7–9