145 យើងស្រឡាញ់ដំណាក់ទ្រង់ ដោយការគោរព ១. យើងស្រឡាញ់ដំណាក់ទ្រង់ ដែលព្រះចេស្តាគង់នៅ ដំណាក់ពេញដោយអំណរ លើសពីអំណរផែនដី។ ២. វាជាដំណាក់បួងសួង ដែលពួកបម្រើជួបជុំ ហើយទ្រង់គង់នៅនិរន្ដរ៍ ដើម្បីស្វាគមន៍រាស្ត្រទ្រង់។ ៣. យើងស្នេហ៍ពាក្យនៃជីវិត ដែលនាំមកក្ដីសុខសាន្ត លួងលោមគ្រាដែលមានទុក្ខ អំណរដែលមិនចេះចប់៕ និពន្ធទំនុកច្រៀង ៖ វិលលាម ប៊ូលលក ឆ្នាំ ១៧៩៧–១៨៧៤ និពន្ធបទភ្លេង ៖ លី រ៉យ ជេ. រ៉ូប៊ឺត សុន ឆ្នាំ ១៨៩៦–១៩៧១។ © ១៩៤៨ IRI ទំនុកតម្កើង 26:8 គោលលិទ្ធិនិងសេចក្តីសញ្ញា 84:43–44