45 កូនចៅនៃព្រះទ្រង់គង់ក្បែរអ្នក ដោយសុភាពរាបសា ១. កូនចៅព្រះអើយទ្រង់គង់ក្បែរអ្នកឃុំគ្រងថ្នមអ្នក ទាំងយប់ថ្ងៃត្រេកអរបានបមបីឲ្យពរអ្នក បើអ្នកឃ្មាតខ្មីធ្វើរឿងត្រូវទ្រង់ឲ្យពរអ្នក ទ្រង់ឲ្យពរអ្នកបើដាក់ក្ដីទុកចិត្តលើទ្រង់។ ២. កូនចៅព្រះអើយទេវតាសួគ៌ាមើលទង្វើអ្នក ទាំងយប់ថ្ងៃកត់សម្ដីទាំងអាក្រក់ល្អក្ដី ដោយស្មោះឥតបីលើចំណារចូរមានគុណធម៌ ចូរមានគុណធម៌ព្រះនឹងឲ្យពរដល់ចិត្តស្មោះ។ ៣. ព្រះត្រេកអរបង្រៀនអ្នករាល់គ្នាដោយសំឡេងព្រះ វិញ្ញាណទ្រង់ស្ដាប់ត្រងត្រាប់នូវការបំផុសនោះ អ្នកនឹងរីករាយរៀងរាល់ថ្ងៃឱ!ចូរស្មោះត្រង់ ឱ!ចូរស្មោះត្រង់ដល់ព្រះអ្នកនិងស៊ីយ៉ូនផង៕ និពន្ធទំនុកច្រៀង ៖ ឆាលីស អិល. វ៉កឃឺ ឆ្នាំ ១៨៣២–១៩០៤ និពន្ធបទភ្លេង ៖ ចន ម៉ែនស្សី ម៉ាកហ្វាឡែន ឆ្នាំ ១៨៣៣–១៨៩២ ទំនុកតម្កើង 37:3–5 គោលលិទ្ធិនិងសេចក្តីសញ្ញា 41:1 គោលលិទ្ធិនិងសេចក្តីសញ្ញា 76:5