តន្ត្រី
កណ្តាល​អធ្រាត​រាត្រី​ភ្លឺថ្លា


128

កណ្តាល​អធ្រាត​រាត្រី​ភ្លឺថ្លា

ដោយរីករាយ

១. កណ្តាលអធ្រាតរាត្រីភ្លឺថ្លា

សូរស័ព្ទទេវតាស្រែកច្រៀង

ពិរោះភិរម្យឮតែសូរសៀង

មានទាំងសំនៀងពិណផង

សូមសុខដល់លោកចិត្តល្អដល់មនុស្ស

មានព្រះប្រោសលោះដូចប៉ង

ពិភពផែនដីស្ងប់ក្រៃកន្លង

ស្តាប់ចម្រៀងផងទេវតា។

២. ទេវតាចុះមកទាំងជ្រែកមេឃា

ទាំងស្លាបលាតលាយ៉ាងក្លា

សូរស័ព្ទតន្ត្រីពិរោះអស្ចារ្យ

ពីលើលោកាកំសត់

ពីលើសាកលដែលព្រួយហើយទាបនៅ

ក្នុងសភាពសែនហត់

ស្នូរនោះនៅខ្ពស់ពុំអាចសន្មត់នេះ

តាមកំណត់ទេវតា។

៣. ឱ!អ្នកដែលមានបន្ទុកធ្ងន់អើយដែល

មានភាពល្វើយនោះណា

បានដើរផ្លូវឆ្ងាយធីងធោងកាយា

ទាំងមានចិត្តខ្លោចផ្សាទៀត

នោះពេលព្រះអង្គគ្រងរាជ្យជាពេល

រីករាយកុំរាយមាយឡើយ

ហើយពិភពលោកនឹងច្រៀងដូចជា

ចម្រៀងទេវតាច្រៀងផង៕

និពន្ធទំនុកច្រៀ​ង ៖ អេឌមូនដ៍ អេច. សៀរ ឆ្នាំ ១៨១០–១៨៧៦

និពន្ធបទភ្លេ​ង ៖ រីឆាដ អេស. វិលលាមស៍ ឆ្នាំ ១៨១៩–១៩០០

លូកា 2:8–17

អាលម៉ា 5:50